Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ពិន័យដ៏ធ្ងន់

    គោលការរបស់សាសនាក្រុងរ៉ូមដែលបានបង្ហាញយ៉ាងច្បាស់នោះគឺការធ្វើទុក្ខបៀតបៀន ដ៏យូរដល់ពួកវ៉លដិនស៊ី (Waldenses) ជាពួកអ្នកដែលគោរពថ្ងៃឈប់សម្រាក (សប្បាដហ៍) (សូមមើលសេចក្តីបន្ថែម)។ ប្រវិត្តសាស្រ្តនៃពួកជំនុំនៅប្រទេសអេធីយ៉ូពី (Ethiopia) និងប្រទេសអាប៊ីសនា (Abyssnia) មានសារៈសំខាន់ខ្លាំងណាស់។ នៅកណ្តាលភាពស្រអាប់នៃយុគសម័យខ្មៅងងឹត គ្មានអ្នកណាបានដឹងពីពួកគ្រីស្ទាននៃប្រទេសអាហ៊្រ្វិកកណ្តាលឡើយ ហើយពួកជំនុំនេះត្រូវបានពិភពលោកបំភ្លេចចោល ព្រមទាំងបានមានអំណរជាមួយនឹងសេរីភាពក្នុងជំនឿរបស់ខ្លួនអស់ពេលជាច្រើនសតវត្សរ៍។ ទីបំផុត ពួកជំនុំរ៉ូមបានដឹងពីស្ថានភាពរបស់ប្រទេសនេះ ហើយគេបានបញ្ឆោតព្រះចៅអធិរាជនៃប្រទេសអាប៊ីសនា ឲ្យទទួលស្គាល់សម្តេចប៉ាបថាជាតួតំណាងព្រះគ្រីស្ទ។ គេបានចេញបញ្ញត្តិមួយ ឲ្យដាក់ពិន័យដ៏ធ្ងន់ធ្ងរ 6Michael Geddes, Church History of Ethiopia, pp.311, 312. ដល់អ្នកដែលគោរពថ្ងៃបរិសុទ្ធ។ ប៉ុន្តែ មិនយូរប៉ុន្មានការប្រើអំណាចផ្តាច់ការរបស់ពួកជំនុំកាតូលិករ៉ូមបានក្លាយទៅជានឹមដ៏ធ្ងន់ ដល់ពួកអាប៊ីសនា រហូតដល់ពួកអាប៊ីសនាបានប្តេជ្ញាចិត្តថានឹងបំបាក់នឹមនេះចោលវិញ។ គេបានបណេ្តញពួកកាតូលិករ៉ូមចេញពីតំបន់ត្រួតត្រារបស់ខ្លួន ហើយគេក៏បានស្ថាបនាជំនឿបុរាណឡើងវិញ។GrHKh 96.2

    នៅពេលដែលពួកជំនុំនៅប្រទេសអាហ្វ្រ៊ិកបានរក្សាថ្ងៃទីប្រាំពីរជាការស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះ ពួកគេក៏នៅតែមិនធ្វើការនៅថ្ងៃអាទិត្យ ដើម្បីសម្របទៅតាមទំនៀមទម្លាប់របស់ព្រះវិហារដែរ។ ពួកជំនុំរ៉ូមបានជាន់ឈ្លីថ្ងៃឈប់សម្រាករបស់ព្រះ ដើម្បីលើកតម្កើងថ្ងៃឈប់សម្រាករបស់ខ្លួន ប៉ុន្តែពួកជំនុំនៃប្រទេសអាហ្រ្វ៊ិក ដែលបានលាក់ខ្លួនជិតមួយពាន់ឆ្នាំនោះ ពុំបានចូលរួមក្នុងការបោះបង់ជំនឿនេះ ហើយត្រឡប់ទៅថ្វាយបង្គំនៅថ្ងៃអាទិត្យវិញទេ។ នៅពេលដែលគេបានសិ្ថតនៅក្រោមអំណាចរបស់ពួកជំនុំរ៉ូម គេបានបង្ខំពួកនោះឲ្យបំភ្លេចថ្ងៃឈប់សម្រាកពិតប្រាកដហើយលើកតម្កើងថ្ងៃក្លែងក្លាយជំនួស វិញ។ ប៉ុន្តែ មិនយូរប៉ុន្មាននៅពេលគេបានឯករាជ្យ គេក៏បានត្រឡប់មកគោរពក្រឹត្យវិន័យទីបួនវិញ។GrHKh 97.1

    កំណត់ត្រាទាំងនេះ បង្ហាញយ៉ាងច្បាស់ពីភាពជាខ្មាំងសត្រូវនៃសាសនារ៉ូមចំពោះថ្ងៃឈប់សម្រាកពិតប្រាកដនិងដល់ អ្នកគាំទ្រថ្ងៃនោះ។ ព្រះបន្ទូលរបស់ព្រះបង្រៀនថា ហេតុការណ៍ ទាំងនេះនឹងកើតមានឡើងម្តងទៀត នៅពេលពួកកាតូលិកនិងប្រូតេស្តង់ រួបរួមគ្នាដើម្បីលើកតម្កើងថ្ងៃអាទិត្យ។GrHKh 98.1

    Larger font
    Smaller font
    Copy
    Print
    Contents