Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ការបញ្ចប់ដោយហិង្សានៃពួកមនុស្សអាក្រក់

    ចរិតលក្ខណៈរបស់សាតាំងនៅតែឥតផ្លាស់ប្តូរ។ ការបះបោរដូចជាទឹកជ្រោះធំ ក៏ផុសឡើងម្តងទៀត។ វាប្តេជ្ញាមិនបោះបង់ការតស៊ូចុងក្រោយបង្អស់ទាស់នឹងព្រះមហាក្សត្រនៃស្ថានសួគ៌ឡើយ។ វាស្ទុះទៅក្នុងចំណោមពួកបរិវាររបស់វា ហើយខិតខំបំផុសពួកគេដោយកំហឹង ឲ្យចាប់ផ្តើមប្រយុទ្ធជា បន្ទាន់។ ប៉ុន្តែ ចំពោះមនុស្សទាំងសល់សែនរាប់មិនអស់ដែលវាបានល្បួងឲ្យចូលក្នុងអំពើបះបោរ ឥឡូវនេះពុំមាននរណាម្នាក់ ទទួលស្គាល់ឧត្តមភាពរបស់វាទេ។ វាអស់អំណាច ហើយពួកមនុស្សអាក្រក់មានចិត្តពោរពេញទៅដោយសម្អប់ដល់សាតាំង ស្មើគ្នានឹងសាតាំងដែលមានសម្អប់ចំពោះព្រះដែរ គេបានឃើញ ថាករណីរបស់ខ្លួនពុំមានសង្ឃឹមសោះឡើយ។ «ដោយព្រោះឯងបានតាំងចិត្តឲ្យដូចជាព្រះហឫទ័យនៃព្រះ នោះមើអញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍មកលើឯង ពោលគឺគេនឹងហូតដាវទៅទាស់នឹងលំអនៃប្រាជ្ញារបស់ឯងព្រមទាំងបង្អាប់រស្មីរបស់ឯងផង។ គេនឹងទម្លាក់ឯងទៅក្នុងជង្ហុកធំ…។ ឱ ចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ…។ អញបានបោះឯងចុះដល់ដីទាំងដាក់ឯងនៅមុខពួកស្តេចឲ្យគេបានពិចារណាឯង…។ អញបានឲ្យឯងទៅជាផេះនៅលើផែនដីនៅចំពោះភ្នែកនៃអស់អ្នកដែលបានឃើញឯង…។ ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមាននៅជាដរាបទៅ» (អេសេគាល ២៨:៦-៨; ១៦-១៩)។GrHKh 198.2

    «ព្រះយេហូវ៉ាមានសេចក្តីគ្នាន់ក្នាញ់នឹងគ្រប់ទាំង សាសន៍»។ «ទ្រង់នឹងបង្អុរឲ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះនិងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយនោះ នឹងបានជាចំណែកក្នុងពែងរបស់គេ » (អេសាយ ៣៤:២; ទំនុកតម្កើង ១១:៦)។ ភ្លើងក៏ចុះមកអំពីព្រះ ចេញពីស្ថានសួគ៌។ ផែនដី ត្រូវបែកបាក់។ អណ្តាតភ្លើងដ៏សន្ធោរសន្ធៅក៏ផុសចេញមកពីក្រហែងដីដែលរបើកបែកបាក់នោះដែរ។ ថ្មទាំងឡាយរលាយ ដោយកំដៅដ៏ក្តៅក្រៃលែង ហើយផែនដីនិងរបស់សព្វសារពើក៏បានឆេះអស់រលីងទៅ (ពេត្រុសទី២ ៣:១០)។ សំបកផែនដីហាក់ដូចជាដុំភ្លើងដែលរលាយមួយ ពោលគឺជាបឹងពុះកញ្រ្ជោល ដ៏ល្វឹងល្វើយ។ គឺ «ទ្រង់មានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ ស្នងដល់គេ ជំនួសក្រុងស៊ីយ៉ូន» (អេសាយ ៣៤:៨)។GrHKh 199.1

    ពួកមនុស្សអាក្រក់ត្រូវទទួលទណ្ឌកម្មទៅ «តាមអំពើដែលគេបានប្រព្រឹត្ត»។ សាតាំងត្រូវរងទុក្ខវេទនាមិនគ្រាន់តែសម្រាប់អំពើបះបោររបស់ខ្លួនតែប៉ុណ្ណោះទេ គឺសម្រាប់អស់ទាំងអំពីបាបដែលវាបណ្តាលឲ្យបណ្តាជននៃព្រះប្រព្រឹត្តផង។ ពួកមនុស្សអាក្រក់ត្រូវបានបំផ្លាញឲ្យវិនាសបង់ ជាទីបញ្ចប់នៅក្នុង ភ្លើង ទាំងឫសនិងមែក ពោលគឺសាតាំងជាឫស អ្នកដើរតាមវាជាមែក។ ពិន័យដ៏ពេញលេញនៃក្រឹត្យវិន័យត្រូវបានអនុវត្ត ការទាមទារឲ្យមានយុត្តិធម៌ត្រូវបានសម្រេច។ ការងារបំផ្លិចបំផ្លាញរបស់សាតាំងត្រូវបានបញ្ចប់់ជារៀងរហូត។ ហើយសត្វលោកដែលព្រះបានបង្កើតត្រូវបានរំដោះចេញអំពីសេចក្តីល្បួងរបស់សាតាំងជារៀងរហូត។GrHKh 199.2

    នៅពេលដែលផែនដីត្រូវគ្របដណ្តប់ទៅដោយភ្លើង ពួកសុចរិតរស់នៅដោយផុតទុក្ខភ័យ ក្នុងទីក្រុងបរិសុទ្ធ។ ក្នុងពេលដែលព្រះទ្រង់ជាភ្លើងឆាបឆេះដល់ពួកមនុស្សអាក្រក់ ទ្រង់ក៏ជាកំផែងការពារដល់រាស្រ្តរបស់ទ្រង់ដែរ។ សូមអានគម្ពីរវិវរណៈ២០:៦ ទំនុកតម្កើង ៨៤:១១។GrHKh 199.3

    «រួចខ្ញុំឃើញផ្ទៃមេឃថ្មីនិងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ» (វិវរណៈ ២១:១)។ ភ្លើងដែលបញ្ឆេះពួកអាក្រក់បានសំអាតផែនដី។ រាល់ទាំងស្នាម នៃបណ្តាសាត្រូវបានបោសចេញ។ ពុំមានភ្លើងនរកដ៏ឆេះអស់កល្ប ជានិច្ចនឹងឆេះនៅមុខនៃពួកអ្នកដែលត្រូវបានប្រោសលោះ ដើម្បី ឲ្យគេខ្លាចកម្មផលនៃអំពើបាបនោះឡើយ។GrHKh 200.1

    Larger font
    Smaller font
    Copy
    Print
    Contents