Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ភាពដូចគ្នាបេះបិទ

    នៅគ្រាយាងមកកាន់ផែនដីជាលើកទីមួយរបស់ព្រះគ្រីស្ទ ពួកយូដាបានជាន់ឈ្លីក្រឹត្យវិន័យរបស់ព្រះដោយសម្ងាត់ ពួកគេគោរពប្រតិបត្តិតាមក្រឹត្យវិន័យនេះយ៉ាងតឹងរ៉ឹងតែខាងក្រៅប៉ុណ្ណោះ រហូតដល់ធ្វើឲ្យការគោរពប្រតិបត្ដិនេះបានក្លាយទៅជាបន្ទុកយ៉ាងធ្ងន់ធ្ងរទៅវិញ។ នៅពេលពួកយូដាប្រកាន់ថាខ្លួនខំគោរពក្រឹត្យវិន័យរបស់ព្រះ ក៏ដូចជាពួកកាតូលិករ៉ូមអះអាងថាគេគោរពឈើឆ្កាងរបស់ព្រះយេស៊ូវយ៉ាងដូច្នោះដែរ។GrHKh 87.1

    គេដាក់ឈើឆ្កាងនៅលើព្រះវិហារ លើអាសនា និងលើអាវវែងរបស់គេ។ និមិត្តសញ្ញានៃឈើឆ្កាងត្រូវបានគេគោរព និង លើកតម្កើង នៅគ្រប់ទីកន្លែង។ ប៉ុន្ដែ ការបង្រៀនរបស់ព្រះគ្រីស្ទ ត្រូវបានកប់ក្រោមទំនៀមទម្លាប់ដែលគ្មានប្រយោជន៍ និងក្រោម ការរំលោភបំពានដ៏តឹងរ៉ឹងជាច្រើនទៀត។ ពួកអ្នកដែលមានជំនឿខ្ជាប់ខ្ជួន ត្រូវបានដាក់ឲ្យមានការភ័យខ្លាចចំពោះ សេចក្ដីក្រោធរបស់ព្រះក្លែងក្លាយដ៏ឃោរឃៅ នៅពេលដែលពួកគ្រូគង្វាលជាន់ខ្ពស់របស់ព្រះវិហារកំពុងរស់នៅក្នុងជីវិតដ៏សំបូរហូរហៀរ និងក្នុងសេចក្ដីសប្បាយរីករាយ។GrHKh 88.1

    ការខិតខំរបស់សាតាំង គឺដើម្បីបង្ខូចចរិតលក្ខណៈ របស់ព្រះ និស្ស័យនៃអំពើបាប ព្រមទាំងរឿងរ៉ាវពិតប្រាកដដែលទាក់ទងនឹងមហាវិវាទ។ កលល្បិចដ៏ប៉ិនប្រសប់របស់វាបាននាំមនុស្សឲ្យប្រព្រឹត្តអំពើបាប។ ក្នុងពេលជាមួយគ្នានោះ វាបណ្ដាលឲ្យគេយល់ខុសពីព្រះដើម្បីឲ្យគេគោរពព្រះអង្គដោយ សេចក្ដីភ័យខ្លាចនិងសម្អប់ ជាជាងដោយសេចក្ដីស្រឡាញ់។ ដោយការបង្ខូចគុណធម៌របស់ព្រះ គេបាននាំឲ្យសាសន៍ដែលគ្មានសាសនាទាំងឡាយ ជឿលើដង្វាយយញ្ញបូជារបស់មនុស្ស ថាជាការចាំបាច់ ដើម្បីឲ្យព្រះសព្វព្រះហឫទ័យ។ ភាពឃោរឃៅដ៏សាហាវយង់់ឃ្នងផ្សេងៗ ត្រូវបានប្រព្រឹត្ដឡើងនៅក្រោមទម្រង់ផ្សេងៗនៃការគោរពរូបព្រះ។GrHKh 88.2