Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការមិនស្កប់ចិត្តបានក្លាយទៅជាអំពើបះបោរយ៉ាងសកម្ម

    ដោយព្រះតម្រិះប្រកបដោយព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ ព្រះបានបណ្តោយឲ្យសាតាំងបន្តកិច្ចការរបស់វា រហូតដល់ការមិនស្កប់ចិត្តបានធំធាត់ទៅជាការបះបោរឡើង។ ការទុក ឲ្យគំរោងការរបស់វាបានធំពេញរូបរាងឡើង ប្រយោជន៍ឲ្យទេវតា ទាំងអស់បានឃើញនូវនិស្ស័យពិតប្រាកដរបស់វានោះគឺជាការចាំបាច់មួយ។ ពពួកទេវតាទាំងឡាយ នៅស្ថានសួគ៌ស្រឡាញ់លុយស៊ីហ្វ័រខ្លាំងណាស់ ហើយវាក៏មានអានុភាពលើពពួកទេវតាទាំងនោះខ្លាំងណាស់ដែរ។ ព្រះទ្រង់មិនគ្រាន់តែគ្រប់គ្រងលើពួកទេវតានៅស្ថានសួគ៌ប៉ុណ្ណោះទេ តែទ្រង់គ្រប់គ្រង លើអស់ទាំងមនុស្សនៅលើភពទាំងអស់ដែលទ្រង់បានបង្កើតមកផងដែរ ហើយសាតាំងបានគិតថា ប្រសិនបើវាអាចនាំពួកទេវតាឲ្យចូលរួមជាមួយវាក្នុងការប្រឆាំងបះបោរនោះបាន វាក៏អាចនាំមនុស្សនៅភពដទៃទៀត ឲ្យចូលរួមជាមួយវាបានដែរ។ ដោយប្រើកលល្បិចនិងការបំភាន់ អំណាចបោកបញ្ឆោតរបស់វាក៏កាន់តែខ្លាំងក្លាឡើង។ សូម្បីតែពួកទេវតាដែលស្មោះត្រង់ ក៏ពុំអាចយល់ច្បាស់ពីអត្តចរិតរបស់វា ឬដឹងថាកិច្ចការរបស់វានឹងកើតទៅជាអ្វីនោះដែរ។ GrHKh 12.1

    គេបានលើកតម្កើងសាតាំងខ្លាំងណាស់ ហើយអស់ទាំងការប្រព្រឹត្តិរបស់វាត្រូវបានបិទបាំងដោយអាថ៌កំបាំង ដែលធ្វើឲ្យពពួកទេវតាពិបាកនឹងមើលឃើញនូវនិស្ស័យពិតប្រាកដនៃការងាររបស់វាណាស់។ អំពើបាបនឹងមិនបង្ហាញរូបរាងជាការអាក្រក់របស់ខ្លួនឡើយ រហូតទាល់តែវាបានធំធាត់ពេញរូបរាងឡើង។ ពួកទេវតាបរិសុទ្ធមិនអាចយល់នូវផលវិបាកនៃការផាត់ចោលក្រឹត្យវិន័យដ៏ពិសិដ្ឋរបស់ព្រះឡើយ។ ដំបូងឡើយសាតាំងបានអះអាងថាវាប្រឹងប្រែងលើកតម្កើងកិតិ្តយសរបស់ព្រះនិងសេចក្តីល្អរបស់ពពួកទេវតានៅស្ថានសួគ៌។GrHKh 12.2

    ក្នុងការដោះស្រាយជាមួយនឹងអំពើបាប ព្រះអាចប្រើបានតែសេចក្តីសុចរិតនិងសេចក្តីពិតតែប៉ុណ្ណោះ។ សាតាំងអាច ប្រើនូវអ្វីដែលព្រះមិនអាចប្រើបាន ពោលគឺការបញ្ជោរនិងការបោកប្រាស។ ពពួកទេវតានិងមនុស្សទាំងអស់ត្រូវតែយល់ពីអត្តចរិតពិតប្រាកដរបស់មេដណ្តើមអំណាចនេះ។ វាត្រូវតែមានពេលវេលាដើម្បីឲ្យអំពើទុច្ចរិតរបស់វា បង្ហាញពីអត្តចរិតរបស់វា។GrHKh 13.1

    ការបែកបាក់ដែល ជាអំពើរបស់វាបានកើតឡើងនៅ ស្ថានសួគ៌ តែវាបានចោទប្រកាន់ទៅលើព្រះវិញ។ វាប្រកាសថាការអាក្រក់ទាំងប៉ុន្មាន គឺជាលទ្ធផលនៃការគ្រប់គ្រងរបស់ព្រះ។ ហេតុដូច្នេះហើយបានជាវាចាំបាច់ត្រូវតែបង្ហាញសំណើរបស់វាក្នុងការផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះ។ កិច្ចការរបស់វាត្រូវតែថ្កោលទោសដល់វាវិញ។ លោកសន្និវាសនេះទាំងមូលត្រូវតែមើលឃើញការបោកបញ្ឆោតនេះយ៉ាងច្បាស់ក្រឡែត។GrHKh 13.2

    សូម្បីតែនៅពេលដែលព្រះបានសម្រេចថា វាមិនគួរនៅស្ថានសួគ៌តទៅទៀតក៏ដោយ ក៏ព្រះដ៏មានព្រះប្រាជ្ញាញ្ញាណរកទីបំផុតគ្មាន ពុំបានបំផ្លាញសាតាំងដែរ។ សេចក្តីស្មោះត្រង់នៃរាស្ត្ររបស់ព្រះត្រូវតែស្ថិតនៅលើការយល់ដឹងជាក់ច្បាស់ពីសេចក្តីយុត្តិធម៌របស់ទ្រង់។ ប្រសិនបើព្រះប្រហារជីវិតសាតាំងនៅពេលនោះពួកទេវតានៅស្ថានសួគ៌ និងមនុស្សនៅភពផ្សេងៗទៀតដែលមិនយល់អំពីលទ្ធផលនៃអំពើបាបនោះ នឹងមិនអាចមើលឃើញសេចក្តីយុត្តិធម៌និងសេចក្តីមេត្តាករុណារបស់ព្រះបាន ឡើយ។ ប្រសិនបើព្រះបំបាត់វាមិនឲ្យមាននៅតទៅទៀតភ្លាមៗ នោះពួកគេនឹងបំរើព្រះដោយសេចក្តីភ័យខ្លាច ជាជាងដោយសេចក្តីស្រឡាញ់ជាមិនខាន។ ឥទ្ធិពលនៃមេបោកនេះនឹងមិនបានវិនាសទាំងស្រុងទេ ហើយវិញ្ញាណនៃការប្រឆាំងបះបោរក៏មិនបានបាត់សូន្យឈឹងដែរ។ ដើម្បីជាប្រយោជន៍ដល់លោកសន្និវាសនេះគ្រប់សម័យកាល សាតាំងត្រូវតែបង្កើនគោលការរបស់វាកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យអស់ទាំងមនុស្សនិង ទេវតាដែលព្រះបានបង្កើត បានឃើញដោយពន្លឺរបស់ពួកគេ នូវការចោទប្រកាន់ទៅនឹងការគ្រប់គ្រងរបស់ព្រះ ។GrHKh 14.1

    ការប្រឆាំងបះបោររបស់សាតាំង ជាទីបន្ទាល់ដល់លោកសន្និវាសនេះ អំពីលទ្ធផលដ៏អាក្រក់របស់អំពើបាប។ ការគ្រប់គ្រង របស់វានឹងបង្ហាញផលផ្លែនៃការលើកចោលនូវអំណាចគ្រប់គ្រង របស់ព្រះ។ ប្រវត្តិសាស្ត្រនៃបទពិសោធន៍របស់ការប្រឆាំងបះបោរ ដ៏អាក្រក់នេះ គឺជាការការពារដល់អស់ទាំងពួកទេវតាបរិសុទ្ធទាំងឡាយឲ្យរួចពីអំពើបាប និងទណ្ឌកម្មរបស់វាជារៀងរហូត។GrHKh 14.2

    នៅពេលដែលព្រះប្រកាសថាមេដណ្តើមអំណាចដ៏ធំនិង អ្នកដែលគាំទ្រវា ត្រូវតែបណ្តេញចេញពីស្ថានបរមសុខមេដឹកនាំ ការប្រឆាំងបះបោរនោះ បានបញ្ចេញការប្រមាថមើលងាយយ៉ាងខ្លាំង ដល់ក្រឹត្យវិន័យរបស់ព្រះអាទិករ។ វាបានប្រកាសជាឧឡារិកថាលក្ខន្តិកៈរបស់ព្រះគឺជាការបំបិទសេរីភាព ហើយវាអះអាងថាគោលបំណងរបស់វាគឺលុបបំបាត់ក្រឹត្យវិន័យនោះចោល។ ការមានសេរីភាពពីច្បាប់នេះ ពួកពលបរិវារនៃស្ថានសួគ៌ នឹងបានកាន់តែខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេមាននេះទៅទៀត។GrHKh 15.1