Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ទេវតានៃសេចក្ដីស្លាប់

    ឥឡូវនេះទេវតានៃសេចក្ដីស្លាប់ ដែលតំណាងដោយជនដែលមានអាវុធសម្លាប់នៅក្នុងការបើក សម្តែងរបស់ហោរា អេសេគាល បានចេញដំណើរឆ្ពោះទៅកាន់អ្នកដែលព្រះបញ្ជាឲ្យសម្លាប់៖ «ត្រូវឲ្យសម្លាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្ដែកុំឲ្យចូលទៅជិតមនុស្សណាដែលមានទីសំគាល់នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្ដើមការតាំងទីបរិសុទ្ធរបស់អញផង»។ «អ្នកទាំងនោះក៏ផ្ដើមការចាប់ពីពួកចាស់ទុំដែលនៅមុខព្រះវិហារ» ជាអ្នកដែលអះអាងខ្លួនថាជាអ្នកដឹកនាំប្រជារាស្រ្ដខាងព្រលឹងវិញ្ញាណ (អេសេគាល៩:៦)។ GrHKh 179.2

    អ្នកចាំយាមក្លែងក្លាយត្រូវរលំស្លាប់មុនគេ។ «ព្រះយេហូវ៉ា ទ្រង់យាងចេញពីស្ថានសួគ៌របស់ទ្រង់មក ដើម្បីនឹងសម្រេចទោសនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ។ ឯដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ គ្មានគ្របបាំងមនុស្សដែលគេសម្លាប់ទៀតឡើយ»។ «នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្ដាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនិងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន» (អេសាយ ២៦:២១; សាការី ១៤:១៣)។GrHKh 180.1

    នៅក្នុងវិវាទនៃការត្រេកត្រអាលដ៏សាហាវយ៉ាងលីលារបស់គេ និងដោយការបង្អុរសេចក្ដីក្រោធនៃស្រាឥតលាយរបស់ព្រះ ពួកសង្ឃ ពួកអ្នកដឹកនាំ និងមនុស្សទុច្ចរិតដ៏កំណាចនឹងត្រូវរលំដួល។ «នៅថ្ងៃនោះសាកសពនៃមនុស្សដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាងទៅដល់ចុងផែនដីម្ខាង» (យេរេមា ២៥:៣៣)។GrHKh 180.2

    នៅពេលព្រះគ្រីស្ទយាងមក មនុស្សទុច្ចរិតត្រូវវិនាសសាបសូន្យ ដោយពន្លឺភ្លឺត្រចះត្រចង់នៃសិរីល្អរបស់ព្រះ ហើយផែនដីក៏នៅទទេគ្មានអ្នកណារស់នៅឡើយ។ «មើល ព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យផែនដីនៅទទេសោះ ហើយស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិនព្រមទាំងកំចាត់កំចាយអស់ពួកដែលនៅផែនដី ផង...។ ផែនដីនឹងត្រូវផ្ទីងឲ្យនៅទទេធេង ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ... ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្ដាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ចេញ។ ហេតុដូច្នោះបានជាសេចក្ដីបណ្ដាសាបានលេបផែនដី ហើយពួកអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ» (អេសាយ ២៤:១, ៣, ៥, ៦)។GrHKh 180.3

    ផែនដីមើលទៅហាក់បីដូចជាវាលរហោស្ថានដ៏ឆ្ងាយ ដាច់ស្រយាល។ ការរញ្ជួយផែនដីបានបំផ្លាញទីក្រុងទាំងឡាយ ដើមឈើត្រូវរលំ កំទេចថ្មដែលខ្ទាតចេញពីដី រសាត់ខ្ចាត់ខ្ចាយពាសពេញផែនដី។ កន្លែងដែលភ្នំទាំងឡាយធ្លាក់ដាច់ចេញពីគ្រឹះរបស់វា បានបន្សល់ទុកនូវរណ្តៅធំៗក្រៃលែង។GrHKh 181.1

    Larger font
    Smaller font
    Copy
    Print
    Contents