Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី 5 - បន្ទាប់ពីមនុស្សស្លាប់ទៅ តើគេនឹងទៅជាយ៉ាងណា?

    សាតាំងដែលបានបំផុសបំផុលឲ្យមានការបះបោរនៅស្ថានសួគ៌ ប្រាថ្នាចង់អូសទាញអ្នករស់នៅលើផែនដីឲ្យរួបរួម ក្នុង សង្គ្រាមជាមួយវាប្រឆាំងនឹងព្រះ។ លោកអ័ដាមនិងនាងអេវ៉ា តែងតែរីករាយ ក្នុងការស្តាប់បង្គាប់ចំពោះក្រឹត្យវិន័យរបស់ព្រះ។ ការនេះគឺជាទីបន្ទាល់ ប្រឆាំងនឹងការអះអាងដែលសាតាំង បាន លើកឡើងនៅស្ថានសួគ៌ថា ក្រឹត្យវិន័យរបស់ព្រះប្រកប ដោយ ការសង្កត់សង្កិន។ សាតាំងបានប្តេជ្ញាធ្វើឲ្យពួកគេធ្លាក់ចុះ នោះ វានឹងអាចគ្រប់គ្រងផែនដី ព្រមទាំងកសាងអាណាចក្ររបស់វា នៅទីនេះដើម្បីប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត។GrHKh 49.1

    លោកអ័ដាមនិងនាងអេវ៉ា បានទទួលការព្រមានដាស់តឿនឲ្យប្រុងប្រយ័ត្ន ចំពាះមេកំណាចដែលប្រកបដោយគ្រោះថ្នាក់នេះ ប៉ុន្តែវាបានធ្វើការនៅក្នុងទីងងឹត ដោយលាក់បាំងនូវគោលបំណងរបស់វា។ ដោយបានចូលទៅក្នុងសត្វពស់ជាសត្វមានទ្រង់ទ្រាយដ៏គួរឲ្យពេចពិលរមិលមើលនៅគ្រានោះ វាបាននិយាយទៅកាន់នាងអេវ៉ាថា «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ? » នាងអេវ៉ាបាន ផ្សងព្រេងសាសងជាមួយវា ហើយក៏ធ្លាក់ទៅជាជនរងគ្រោះ ដោយការបោកបញ្ឆោតរបស់វា។ «ស្ត្រីឆ្លើយតបថា យើងបរិភោគ អស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើមួយ នៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថាកុំឲ្យបរិភោគ ផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផងក្រែងលោស្លាប់ រួចពស់និយាយទៅស្ត្រីថា អ្នកពិតជាមិនស្លាប់ទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» (លោកុប្បត្តិ ៣:១-៥)។GrHKh 49.2

    នាងអេវ៉ាក៏យល់ព្រម ហើយតាមរយៈឥទ្ធិពលរបស់នាង នាងបានដឹកនាំលោកអ័ដាមឲ្យធ្លាក់ទៅចូលក្នុងអំពើបាបដែរ។ គេទាំងពីរនាក់បានជឿពាក្យសំដីរបស់សត្វពស់ ពួកគេបានលែង ទុកចិត្តលើព្រះអាទិកររបស់ខ្លួនព្រមទាំងពិចារណាឃើញថា ទ្រង់ បានបំបិទសេរីភាពរបស់ខ្លួនទៀតផង។GrHKh 50.1

    ប៉ុន្តែ តើលោកអ័ដាមបានរកឃើញអត្ថន័យនៃព្រះបន្ទូល នោះដូចម្តេចខ្លះ? «ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវ ស្លាប់ជាមិនខាន» (លោកុប្បត្តិ ២:១៧)។ តើគាត់នឹងត្រូវបានគេណែនាំទៅរកសេចក្តីថ្កុំថ្កើង ជាងនេះទៅទៀតឬ? លោកអ័ដាម ពុំបានយល់ឃើញថា ការនេះជាអត្ថន័យនៃការជំនុំជំរះរបស់ព្រះ ទេ។ ព្រះទ្រង់បានបញ្ជាក់ថា សម្រាប់ពិន័យនៃអំពើបាបរបស់ គេ មនុស្សត្រូវតែត្រឡប់ទៅជាធូលីដីវិញ៖ «ដ្បិតឯងជា ធូលី ដីក៏ត្រូវតែត្រឡប់ទៅជាធូលីដីវិញ» (លោកុប្បតិ្ត ៣:១៩)។ សំដី សាតាំងដែលថា «ភ្នែ កអ្នកនឹងបានភ្លឺឡើង » ឃើញថា ត្រូវ ចំពោះសេចក្តីនេះមែន គឺថា ភ្នែកគេបានភ្លឺឡើងយល់ដឹងនូវ ការប្រព្រឹត្តិខុសរបស់ខ្លួន។ ពួកគេបានស្គាល់អំពើអាក្រក់ ហើយ និងបានភ្លក់ផលផ្លែដ៏ល្វីងជូរចត់នៃការបំពានច្បាប់។GrHKh 50.2

    ដើមជីវិតមានអំណាចបន្តជីវិតរស់នៅដ៏អស់កល្ប។ បើលោកអ័ដាមពុំបានធ្វើបាបទេ លោកអាចចេញចូលទៅឯដើម ឈើនោះនៅពេលណាក៏បាន ហើយចេះតែមានជីវិតរស់នៅជា រៀងរហូតតទៅ។ ប៉ុន្តែ នៅពេលដែលគាត់បានធ្វើបាប គាត់ក៏ត្រូវបានកាត់ចេញពីដើមជីវិត ហើយត្រូវស្ថិតនៅក្រោមអំណាច នៃសេចក្តីស្លាប់។ ភាពមិនចេះស្លាប់ត្រូវបានបាត់បង់ដោយសារ ការប្រព្រឹត្តិរំលង។ ប្រសិនបើព្រះមិនបាននាំភាពមិនចេះស្លាប់ នេះមកដល់ដៃគេ ដោយសារដង្វាយយញ្ញបូជានៃព្រះរាជបុត្រា របស់ព្រះអង្គទេ នោះប្រាកដជានឹងគ្មានសេចក្តីសង្ឃឹមសម្រាប់ ពូជមនុស្ស ដែលធ្លាក់ទៅក្នុងអំពើបាបនេះឡើយ។ « សេចក្តីស្លាប់ បានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នា ដ្បិតគ្រប់គ្នាបានធ្វើបាប »។ ព្រះគ្រីស្ទ «បានយកជីវិតនិងសេចក្តីមិនចេះស្លាប់មក ដាក់នៅ ពន្លឺ ដោយសារដំណឹងល្អវិញ»។ មានតែតាមរយៈ ព្រះគ្រីស្ទទេ ទើបអាចមានសេចក្តីមិនចេះស្លាប់បាន។ «អ្នកណា ដែលជឿ ដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ តែអ្នកណាដែលមិនព្រមជឿដល់ ព្រះរាជបុត្រាវិញ នោះនឹង មិនឃើញជីវិតសោះឡើយ » (រ៉ូម ៥:១២; ធីម៉ូថេ ទី២ ១:១០; យ៉ូហាន ៣:៣៦)។GrHKh 51.1

    Larger font
    Smaller font
    Copy
    Print
    Contents