Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 13 - ផែនដីនៅក្នុងគំនរបាក់បែក

    នៅពេលព្រះសូរសៀងរបស់ព្រះ រំដោះរាស្រ្តទ្រង់ឲ្យ រូចពីភាពជាឈើ្លយហើយនោះ អ្នកដែលបាត់បង់អ្វីៗទាំងអស់ ក្នុងវិបត្តិដ៏ធំនៃជីវិត មានការភ្ញាក់រលឹកយ៉ាងខ្លាំង។ ដោយភាព ងងឹតងងុលដោយសារការបោកបញ្ឆោតរបស់សាតាំង ពួកអ្នក មានបានអួតខ្លួនគេថា គេថ្កុំថ្កើងជាងអ្នកដែលពុំសូវមានភ័ព្វ វាសនាដូចខ្លួន។ ប៉ុន្តែគេពុំបានឲ្យចំណីដល់អ្នកស្រេកឃ្លាន ស្លៀកពាក់ឲ្យអ្នកនៅខ្លួនទទេ ប្រព្រឹត្តដោយយុត្តិធម៌ ហើយនិង ស្រឡាញ់ធម៌មេត្តាករុណាឡើយ។ ឥឡូវនេះ អ្វីដែលធ្វើឲ្យគេ ថ្កុំថ្កើងនោះត្រូវបានដកចេញអស់ ហើយគេក៏ត្រឡប់ជាទ័លក្រ។ គេសម្លឹងមើលទៅសេចក្តីវិនាសហិនហោចនៃរូបព្រះ របស់ខ្លួនដោយក្តីរន្ធត់។ គេបានលក់ព្រលឹងរបស់ខ្លួនឲ្យដល់ការសប្បាយ ហ៊ឺហានៅនាលោកិយ ប៉ុន្តែ គេមិនបានខំរកឲ្យមានខាងឯព្រះទេ។ ជីវិតរបស់គេ ជាជីវិតបរាជ័យ ហើយការសប្បាយរបស់គេបានត្រឡប់ទៅជាល្វីងជូរចត់។ អ្វីៗដែលគេបានសន្សំទុកមកក្នុងមួយជីវិតរបស់គេត្រូវបានបាត់បង់មួយរំពេច។ ពួកអ្នកមានគេសោកស្តាយចំពោះវិនាសកម្មនៃវិមានរបស់ខ្លួនដល់ការបាត់បង់ មាសប្រាក់របស់គេ ហើយគេភ័យខ្លាចក្រែង ខ្លួនត្រូវរលាយសាបសូន្យ ជាមួយនឹងព្រះរបស់គេទៅដែរ។ មនុស្សទុច្ចរិត គេសោកសង្រេងដោយដឹងថា ខ្លួននឹងទទួលលទ្ធផលនេះជាប្រាកដ ប៉ុន្តែគេពុំបានសោកស្តាយ ចំពោះអំពើទុច្ចរិតរបស់ខ្លួនឡើយ។GrHKh 176.1

    គ្រូគង្វាលដែលបានលះបង់សេចក្តីពិតដើម្បីឲ្យមនុស្សចូលចិត្ត ឥឡូវនេះគេបានដឹងពីឥទ្ធិពល នៃការបង្រៀនរបស់ខ្លួនហើយ។ គ្រប់ទាំងឃ្លាដែលបានសរសេរ គ្រប់ទាំងពាក្យដែលបន្លឺឡើងដែលនាំមនុស្សឲ្យជ្រកកោនក្នុងទីជម្រកនៃសេចក្តី មិនពិតជាគ្រាប់ពូជដែលគេសាបព្រោះ ឥឡូវនេះគេបានឃើញចម្រូតវិញម្តង។ ព្រះយេហូវ៉ាមានបន្ទួលថា៖ «វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាល របស់អញ! .... ដូច្នេះអញនឹងទម្លាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ»។ «ហើយដោយព្រោះ ឯងរាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិតដោយសេចក្តីកំភូត ជាពួកដែលអញ មិនបានឲ្យព្រួយចិត្តសោះ ហើយឯងបានចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ដើម្បីមិនឲ្យគេលះបង់ចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្រ្គោះរួចជីវិតវិញឡើយ» (យេរេមា ២៣:១,២; ១៣:២២; អេសេគាល១៣:២២ )។GrHKh 177.1

    ពួកគ្រូគង្វាល និងពួកបណ្តាជនដឹងខ្លួនថា គេបានប្រឆាំងទាស់នឹងព្រះ ដែលជាអ្នកសរសេរអស់ទាំងក្រឹត្យវិន័យដ៏សុចរិត។ ដកសិក្ខាបទពីស្ថានសួគ៌ចេញ បណ្តាលឲ្យរន្ធទឹកនៃភាពទុច្ចរិតផុសឡើង រាប់ពាន់ រហូតទាល់តែផែនដីត្រូវបានលិចលង់ទៅដោយភាពពុករលួយ។ គ្មានពាក្យអ្វីអាចយកមកពិពណ៌នាពីការខកចិត្ដរបស់ពួកអ្នកមានចិត្ដមិនស្មោះត្រង់ នៅពេលដែលគេបានដឹងថា គេត្រូវបាត់បង់ជីវិតអស់កល្បជារៀងរហូតនោះបានឡើយ។GrHKh 178.1

    ពួកបណ្ដាជនចោទគ្នាទៅវិញទៅមក ពីការដែលគេបាន នាំខ្លួនឲ្យវិនាស ប៉ុន្ដែទាំងអស់គ្នារួបរួមគ្នាបន្លឺពាក្យចោទប្រកាន់ដ៏ជូរចត់នេះទៅលើពួកគ្រូគង្វាល ដែលមិនស្មោះត្រង់ទាំងឡាយ ដែលអធិប្បាយតែ «សេចក្ដីស្រួលបួល» (អេសាយ ៣០:១០) ហើយនឹងនាំអ្នកស្ដាប់ឲ្យបំភ្លេចក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងធ្វើទុក្ខបៀតបៀនដល់អ្នករក្សាច្បាប់នោះឲ្យបានបរិសុទ្ធទៀតផង។ «យើងបានបាត់បង់ហើយ!» គេបន្លឺឡើង «ហើយអ្នកឯងជាដើមហេតុ»។ ដៃដែលធ្លាប់បំពាក់កម្រងផ្កាដល់គ្រូទាំងនោះ នឹងលើកឡើងបង្កវិនាសកម្មដល់គេវិញ។ ទំនាស់និងការកំចាយ ឈាមមានគ្រប់ទីកន្លែង។ GrHKh 178.2

    ព្រះរាជបុត្រារបស់ព្រះ និងអ្នកនាំសារនៃស្ថានសួគ៌ បានមានទំនាស់ជាមួយនឹងអារក្ស ក្នុងការព្រមាន ការបំភ្លឺ ព្រមទាំង ជួយសង្គ្រោះកូនចៅរបស់មនុស្ស។ ឥឡូវនេះ គេទាំងអស់គ្នាបានសម្រេចចិត្ដរបស់ខ្លួន ហើយពួកទុច្ចរិតបានរួបរួមគ្នាជាមួយនឹងសាតាំងដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងព្រះ។ វិវាទគឺមិនកើតឡើងជាមួយសាតាំងតែម្នាក់នោះទេ តែជាមួយមនុស្សដែរ។ «ដ្បិត ព្រះយេហូវ៉ាទ្រង់មានការណ៍ទាស់នឹងសាសន៍ទាំងប៉ុន្មាន » (យេរេមា ២៥:៣១)។GrHKh 179.1