Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ភស្តុតាងគ្រប់គ្រាន់

    ព្រះបានប្រទានភស្តុតាងគ្រប់គ្រាន់អំពីចរិតលក្ខណៈរបស់ព្រះនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ តែគំនិតដែលមានដែនកំណត់របស់មនុស្សពុំអាចយល់ពេញលេញនូវគោលបំណងនៃព្រះដែលគ្មានដែនកំណត់នោះបានឡើយ។ «ឯតម្រិះរបស់ទ្រង់ តើអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់តើអ្នកណានឹងរកតាមបាន?» (រ៉ូម ១១:៣៣) ។ យើងអាចយល់ពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏គ្មានព្រំដែន ដែលបានរួបរួមជាមួយនឹងព្រះចេស្តាដ៏គ្មានព្រំដែនបាន។ ព្រះវរបិតានៃស្ថានសួគ៌នឹងសំដែងឲ្យយើងឃើញតាមតែទ្រង់សព្វព្រះទ័យថាល្អសម្រាប់យើង លើសពីនេះទៅទៀត យើងត្រូវតែទុកចិត្តលើព្រះហស្តដ៏ប្រកបដោយសព្វានុភាព និងព្រះទ័យពោរពេញដោយសេចក្តីស្រឡាញ់របស់ទ្រង់។GrHKh 44.2

    ព្រះនឹងមិនដកយកចំណុចដែលនាំឲ្យមន្ទិលសង្ស័យចេញពីអ្នកដែលមិនជឿនោះឡើយ។ អស់អ្នកណាដែលស្វែងរកទំពក់សម្រាប់ព្យួរសេចក្តីសង្ស័យរបស់គេ នោះគេប្រាកដជាអាចនឹងរកឃើញ។ ហើយអ្នកណាដែលមិនព្រមគោរពតាម ដោយរង់ចាំរហូតដល់ការប្រឆាំងជំទាស់ទាំងប៉ុន្មានត្រូវបានគេដកយកចេញអស់ទៅនោះ នឹងមិនដែលចូលមកឯពន្លឺឡើយ។ ចិត្តដែលមិនបានផ្លាស់ប្រែជាថ្មី បានក្លាយជាខ្មាំងសត្រូវនឹងព្រះ។ ប៉ុន្តែ ឯសេចក្តីជំនឿវិញត្រូវបានបណ្តុះបណ្តាលដោយព្រះវិញ្ញាណ បរិសុទ្ធ នឹងលូតលាស់ឡើងយ៉ាងល្អត្រកាលប្រកប ដោយការថ្នាក់ថ្នមថែរក្សា។ គ្មានបុគ្គលណាអាចមានជំនឿរឹងមាំ ដោយគ្មានការខិតខំតស៊ូនោះទេ។ ប្រសិនបើមនុស្សចេះតែសួរជីកប្ញសជីកគល់មិនដឹងខុសត្រូវនោះ គេនឹងមានការសង្ស័យកាន់តែ ខ្លាំងឡើងថែមទៀត។GrHKh 45.1

    ប៉ុន្តែអ្នកដែលសង្ស័យ និងមិនទុកចិត្តចំពោះការធានារ៉ាប់រងនៃព្រះគុណរបស់ទ្រង់ គឺបង្អាប់កិត្តិយសព្រះគ្រីស្ទហើយ។ គេជាដើមឈើគ្មានផលផ្លែ ដែលបាំងពន្លឺថ្ងៃនិងបង្ហិនតែជីជាតិពីដើមរុក្ខជាតិនានាធ្វើឲ្យស្រពោនងាប់ក្រោមម្លប់ដ៏សែនត្រជាក់របស់ខ្លួនតែប៉ុណ្ណោះ។ កិច្ចការប្រចាំជីវិតរបស់ជនទាំងនោះ នឹងមើលទៅដូចជាទីបន្ទាល់ដែលទាស់នឹងខ្លួនឯងឥតឈប់ឈរ។GrHKh 46.1

    មានតែផ្លូវមួយគត់ សម្រាប់អ្នកដែលស្វែងរកការរំដោះខ្លួនឲ្យរួចពីការសង្ស័យ គឺជំនួសឲ្យការសួរនូវអ្វីដែលគេមិនយល់ ចូរឲ្យគេយកចិត្តទុកដាក់នឹងពន្លឺ ដែលចាំងជះមកលើគេរួចមកហើយនោះជំនួសវិញ នោះគេនឹងទទួលពន្លឺកាន់តែខ្លាំងជាងមុនថែមទៀត។GrHKh 46.2

    សាតាំងអាចបង្ហាញការក្លែងបន្លំឲ្យដូចបេះបិទទៅនឹងសេចក្តីពិតហើយបញ្ឆោតអ្នកដែលចង់ឲ្យគេបញ្ឆោតជាអ្នកដែល ប្រាថ្នាចង់ជៀសចេញពីការលះបង់ ដែលសេចក្តីពិតទាមទារ។ ប៉ុន្តែវាមិនអាចប្រើអំណាចរបស់វា ដើម្បីក្តោបក្តាប់បុគ្គលណាម្នាក់ដែលប្រាថ្នាចង់ដឹងសេចក្តីពិតដ៏អស់ពីចិត្តនោះបានឡើយ ទោះបីជាមានតម្លៃយ៉ាងណាក៏ដោយ។ ព្រះគ្រីស្ទគឺជាសេចក្តីពិត «ជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ដែលកើតមកក្នុងលោកិយ»។ «បើអ្នកណាចង់ធ្វើតាមព្រះហប្ញទ័យទ្រង់ នោះនឹង បានដឹងថា សេចក្តីបង្រៀននេះមកពីព្រះ» (យ៉ូហាន ១:៩; ៧:១៧)។GrHKh 46.3

    ព្រះអម្ចាស់អនុញ្ញាតឲ្យរាស្ត្រទ្រង់ស្ថិតនៅក្នុងការពិសោធន៍នៃសេចក្តីល្បួងដ៏អាក្រក់ពុំមែនព្រោះទ្រង់សព្វព្រះទ័យចង់ឃើញការរងទុក្ខរបស់គេនោះទេ តែព្រោះជាការចាំបាច់ សម្រាប់ជ័យជំនះ ចុងក្រោយរបស់គេ។ ទ្រង់ពុំអាចការពារគេពីសេចក្តីល្បួងដោយប្រើសិរីល្អរបស់ទ្រង់គ្រប់ពេលវេលានោះទេ ព្រោះកម្មវត្ថុនៃគ្រាលំបាកនោះ គឺដើម្បីរៀបចំគេឲ្យទប់ទល់នឹងអស់ទាំងការបោក បញ្ឆោតដែលនាំឲ្យស្រើបស្រាលគ្រប់យ៉ាងរបស់សាតាំង។ គ្មានមនុស្សទុច្ចរិត ឬអារក្សសាតាំងណាអាចរារាំងព្រះវត្តមានរបស់ព្រះ ពីរាស្ត្ររបស់ទ្រង់បានឡើយ ប្រសិនបើគេសារភាព ហើយបោះបង់ អំពើបាបរបស់គេ ហើយទាមទារសេចក្តីសន្យារបស់ទ្រង់នោះ។ គ្រប់ទាំងសេចក្តីល្បួង ទោះដោយបើកចំហ ឬលាក់កំបាំងក្តីក៏នឹងអាចទប់ទល់បានទាំងអស់ «មិនមែនដោយឥទ្ធិប្ញទ្ធិ ឬដោយអំណាចទេ គឺដោយ វិញ្ញាណរបស់អញវិញ» (សាការី ៤:៦)។GrHKh 47.1

    «បើអ្នករាល់គ្នាប្រព្រឹត្តការល្អ នោះតើមានអ្នកណានឹងធ្វើបាបដល់អ្នករាល់គ្នា?» (ពេត្រុសទី១ ៣:១៣)។ សាតាំងដឹងច្បាស់ណាស់ថា មនុស្សកម្សោយបំផុតដែលនៅជាប់ក្នុងព្រះគ្រីស្ទ គឺខ្លាំងគ្មានគូប្រៀប គឺខ្លាំងជាងពួកពលបរិវារនៃសេចក្តីងងឹតទៅទៀត។ ហេតុដូច្នេះហើយវាខំប្រឹងទាញទាហាននៃឈើឆ្កាង ឲ្យចេញពីបន្ទាយដ៏រឹងមាំរបស់គេ ហើយវាពួនស្ទាក់ចាំវាយប្រហារ ដល់អស់អ្នកណាដែលដើរលើទឹកដីរបស់វា។ មានតែការពឹងទៅលើព្រះ និងការស្តាប់បង្គាប់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់ទេ ទើបយើងអាចគេចផុតពីទុក្ខភ័យនេះបាន។GrHKh 47.2

    គ្មានមនុស្សណារួចផុតពីគ្រោះថ្នាក់ ក្នុងមួយថ្ងៃ ឬមួយម៉ោងដោយគ្មានការអធិដ្ឋានឡើយ។ ចូរទូលអង្វរដល់ព្រះវរបិតា សូមប្រាជ្ញាដើម្បីឲ្យបានយល់អំពីព្រះបន្ទូលរបស់ទ្រង់ចុះ។ សាតាំងគឺជាអ្នកជំនាញ ខាងដកស្រង់បទគម្ពីរហើយដាក់យោបល់ របស់វាក្នុងឃ្លាទាំងឡាយ ដោយសង្ឃឹមថានឹងធ្វើឲ្យយើងជំពប់ដួល។ យើងត្រូវសិក្សាដោយមានចិត្តសុភាព។ ក្នុងពេលដែលយើងត្រូវការពារខ្លួនជានិច្ចពីឧបាយកលទាំងឡាយរបស់សាតាំង យើងត្រូវអធិដ្ឋានឥតឈប់ឈរដោយជំនឿថា៖ «សូមកុំនាំយើង ខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ» (ម៉ាថាយ ៦:១៣)៕GrHKh 48.1