Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការបង្រួបបង្រួមសាសនាដទៃ និងគ្រីស្ទសាសនា

    ពួកជំនុំកាតូលិករ៉ូមបានបង្រួបបង្រួមសាសនាដទៃ និងគ្រីស្ទសាសនា ហើយដូចជាសាសនាដទៃដែរ ការបង្ខូចចរិតលក្ខណៈរបស់ព្រះត្រូវបានគេអនុវត្ដយ៉ាងឃោរឃៅមិនខុសពីមុន ឡើយ។ គេបានប្រើគ្រឿងទារុណកម្ម ដើម្បីបង្ខំមនុស្សឲ្យជឿគោលលិទ្ធិរបស់ខ្លួន។ ពួកសង្ឃជាន់ខ្ពស់បានស្វែងរកមធ្យោបាយ ដើម្បីដាក់ទារុណកម្មយ៉ាងតឹងរ៉ឹងបំផុត ដោយមិនចាំបាច់ផ្ដាច់ជីវិតអ្នកដែលមិនព្រមចុះចូលជាមួយនឹងការអះអាងរបស់ខ្លួនឡើយ។ ក្នុងករណីភាគច្រើន អ្នករងទុក្ខសុខចិត្តទទួលសេចក្ដីស្លាប់ ទុកជាការសម្រាកដ៏ផ្អែម ជាជាងការរួចខ្លួន។GrHKh 88.3

    ពួកអ្នកដើរតាមការបង្រៀនរបស់ពួកជំនុំរ៉ូម គេបានប្រើការវាយដំ បង្អត់អាហារ និងការកៀបសង្កត់ដល់រាងកាយជាវិន័យ។ ដើម្បីឲ្យបានគាប់ព្រះហឫទ័យដល់ព្រះ គេបានបង្រៀន ដល់អ្នកលន់តួទោស ឲ្យផ្ដាច់ចំណងដែលព្រះបានបង្កឡើងដើម្បីប្រទានពរ និងដើម្បីធ្វើឲ្យមនុស្សរីករាយ ក្នុងការស្នាក់នៅលើផែនដីបណ្ដោះអាសន្ននេះ។ ក្នុងទីធ្លាព្រះវិហារ មានមនុស្សដែលនៅតែដើរតាមផ្លូវនេះរាប់លាននាក់ ដែលចំណាយជីវិតរបស់គេជាការឥតប្រយោជន៍ ដើម្បីបង្រ្កាបគំនិតនិងអារម្មណ៍អាណិតអាសូរដល់មនុស្សដូចគ្នា ដោយព្រោះគេជឿថា នេះគឺជាអ្វីដែលព្រះសព្វព្រះហឫទ័យ។GrHKh 89.1

    ព្រះពុំបានដាក់បន្ទុកដ៏ធ្ងន់យ៉ាងនេះដល់មនុស្សទេ។ ព្រះគ្រីស្ទពុំបានធ្វើគំរូដល់ជនប្រុសស្រីទាំងឡាយឲ្យរស់នៅជាបុព្វជិត ដើម្បីឲ្យគេអាចចូលទៅក្នុងស្ថានសួគ៌បាននោះទេ។ ព្រះអង្គពុំដែលបង្រៀនឲ្យបង្រ្កាបសេចក្ដីស្រឡាញ់ឡើយ។GrHKh 89.2

    សម្តេចប៉ាបបានអះអាងថាខ្លួនជាអ្នកតំណាងព្រះគ្រីស្ទ។ ប៉ុន្ដែតើយើងមានដែលឮថាព្រះគ្រីស្ទបញ្ជូនមនុស្សឲ្យចូលគុក ដោយសារតែគេមិនបានឱនគោរពដល់ទ្រង់ជាស្ដេចនៃស្ថានសួគ៌ដែរឬទេ? តើយើងធ្លាប់ឮព្រះសូរសៀងទ្រង់កាត់ទោសដល់ ស្លាប់ចំពោះជនណាដែលមិនបានទទួលទ្រង់ដែរឬទេ? GrHKh 89.3

    ឥឡូវនេះពួកជំនុំរ៉ូមបង្ហាញមុខមាត់ត្រឹមត្រូវរបស់ខ្លួនដល់ ពិភពលោក តាមការបិទបាំងដោយសារភាពនូវកំណត់ត្រានៃអំពើសាហាវយង់ឃ្នងរបស់ខ្លួន។ គេបានប្រដាប់កាយដោយអាវផាយដូចជាព្រះគ្រីស្ទ ប៉ុន្ដែ គេនៅតែមិនផ្លាស់ប្ដូរដដែល។ គ្រប់ទាំងគោលការនៃប្រព័ន្ធកាតូលិកក្នុងអតីតកាល នៅតែមានដល់សព្វថ្ងៃនេះ។ គោលលិទ្ធិដែលគេច្នៃក្នុងយុគសម័យងងឹតនៅតែមានគេកាន់តាម។ ប្រព័ន្ធកាតូលិកដែលពួកប្រូតេស្ដង់ កំពុងគោរពឥឡូវនេះ គឺជាប្រព័ន្ធដដែល ដែលបានកាន់ក្ដាប់ក្នុងជំនាន់នៃកំណែទម្រង់ នៅពេលដែលវីរជនរបស់ព្រះបានឈរឡើងប្ដូរជីវិតដើម្បីបើកសំដែងសេចក្ដីទុច្ចរិតរបស់ពួកជំនុំនោះ។GrHKh 90.1

    ប្រព័ន្ធកាតូលិក គឺជាអ្វីដែលបទទំនាយទាយថាជាការបោះបង់ជំនឿនៅជំនាន់ក្រោយ។ សូមអានគម្ពីរថែស្សាឡូនីចទី២ ២:៣, ៤។ នៅពីក្រោមការប្ដូរសម្បុរនៃសត្វបង្កួយ មានលាក់ពឹសដែលមិនផ្លាស់ប្ដូររបស់សត្វពស់។ តើអំណាចដែលមានកំណត់កត់ទុកដោយឈាមនៃពួកបរិសុទ្ធអស់មួយពាន់ឆ្នាំ ឥឡូវត្រូវទទួលស្គាល់ថាជាផ្នែកមួយនៃព្រះវិហារនៃព្រះគ្រីស្ទបានឬទេ?GrHKh 90.2