Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការបង្រៀនខុសស្តីអំពីទារុណកម្មដ៏អស់កល្បជានិច្ច

    បញ្ហាជាច្រើនបានកើតឡើង ដោយការបង្រៀនខុស ទាក់ទងនឹងទារុណកម្មដ៏អស់កល្បនេះ។ សាសនានៃព្រះគម្ពីរដែលពោរពេញដោយសេចក្តីស្រឡាញ់និងសេចក្តីល្អ ត្រូវបានគ្របបាំងដោយជំនឿអកុសល ហើយបានគ្របដណ្តប់ដោយសេចក្តីភ័យខ្លាច។ សាតាំងបានលាបពណ៌ក្លែងក្លាយដល់ចរិតលក្ខណៈរបស់ព្រះ។ វាធ្វើឲ្យមនុស្សមើលឃើញថាព្រះអាទិករដែលប្រកបដោយសេចក្តីមេត្តាករុណារបស់យើង ជាព្រះដែល គួរឲ្យភ័យខ្លាច គួរឲ្យញញើត ហើយរហូតដល់គួរឲ្យស្អប់ថែមទៀតផង។ ទស្សនៈស្តីអំពីព្រះដ៏គួរឲ្យរន្ធត់ដែលបានផ្សព្វផ្សាយពាសពេញពិភពលោក ដោយសេចក្តីបង្រៀនចេញពីអាសនានេះបានធ្វើឲ្យមនុស្សរាប់លាននាក់ សង្ស័យ ហើយលែងជឿតែម្តង។GrHKh 54.3

    ការរងទារុណកម្មអស់កល្បជានិច្ចគឺជាគោលលទ្ធិដ៏ខុស ឆ្គងមួយ ជាស្រានៃសេចក្តីកំផិត ដែលក្រុងបាប៊ីឡូនបានឲ្យគ្រប់ទាំងសាសន៍ផឹក (វិវរណៈ ១៤:៨; ១៧:២)។ ពួកគ្រូគង្វាលនៃព្រះគ្រីស្ទ បានទទួលសេចក្តីបង្រៀនខុសឆ្គងនេះមកពីពួកជំនុំរ៉ូម នៅពេលដែលពួកជំនុំនេះទទួលថ្ងៃសប្បាដហ៍ក្លែងក្លាយ។ ប្រសិនបើយើងបែរចេញអំពីព្រះបន្ទូលរបស់ព្រះ ហើយទទួលគោលលទ្ធិខុសឆ្គងដោយព្រោះដូនតារបស់យើងបានបង្រៀននូវគោលលទ្ធិនោះ យើងនឹងត្រូវទទួលការកាត់ទោសដូចជាទីក្រុងបាប៊ីឡូនដែរ ពោលគឺយើងកំពុងផឹកស្រានៃសេចក្តីកំផិតរបស់បាប៊ីឡូននោះហើយ។GrHKh 55.1

    មានក្រុមដ៏ធំមួយបានងាកទៅរកជំនឿខុសឆ្គងមួយដែល ផ្ទុយពីនេះ។ ពួកគេបានយល់ឃើញថា បទគម្ពីរដែលតំណាងឲ្យព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីអាណិតមេត្តា ហើយគេមិនជឿថាទ្រង់នឹងដាក់មនុស្សដែលព្រះអង្គបានបង្កើតនោះ ទៅក្នុងភ្លើងនរក ដែលឆេះអស់កល្បជានិច្ចនោះឡើយ។ ដោយប្រកាន់ជំនឿថាព្រលឹងតែងតែនៅរស់ជានិច្ច គេក៏សន្និដ្ឋានថា មនុស្សនឹងបានសង្គ្រោះទាំងអស់គ្នា។ ដូច្នេះ មនុស្សមានបាបអាចរស់នៅក្នុងសេចក្តីត្រេកត្រអាលនៃការសប្បាយផ្ទាល់ខ្លួន ដោយមិនចាំបាច់ខ្វាយខ្វល់ចំពោះតម្រូវការរបស់ព្រះទេ ហើយទ្រង់ក៏នៅតែសព្វព្រះទ័យជាមួយនឹងពួកគេដែរ។ គោលលទ្ធិបែបនេះទទួលស្គាល់សេចក្តីមេត្តាករុណារបស់ព្រះ តែបដិសេធ សេចក្តីយុត្តិធម៌របស់ទ្រង់ គឺជាគោលលទ្ធិដែលបំពេញតែចិត្តមនុស្សប៉ុណ្ណោះ។GrHKh 55.2