Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី 12 - រាស្រ្តរបស់ព្រះត្រូវបានរំដោះ

    នៅពេលការការពារច្បាប់របស់មនុស្សត្រូវបានដកចេញ ពីអ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះ នោះនឹងមានចលនាកើតឡើងព្រមៗគ្នានៅក្នុងទឹកដីផ្សេងៗ ដើម្បីកំទេចពួកគេ។ នៅគ្រាដែលពេលកំណត់នៃច្បាប់ថ្ងៃអាទិត្យចូលមកដល់ពួកបណ្តាជនជំនុំគ្នាដើម្បីវាយកំទេចបំបិទមាត់ ពួកអ្នកប្រឆាំង និង ពួកអ្នកដែលរិះគន់ដល់ខ្លួន ឲ្យអស់តែក្នុងរយៈពេលមួយយប់ ប៉ុណ្ណោះ។GrHKh 156.1

    រាស្រ្តរបស់ព្រះដែលខ្លះនៅក្នុងគុក ខ្លះនៅក្នុងព្រៃភ្នំ ទូលអង្វរករសូមឲ្យទ្រង់ការពារពួកគេ។ ពួកមនុស្សប្រដាប់ ដោយ អាវុធ ដែលត្រូវបានជំរុញដោយពួកទេវតាអាក្រក់ កំពុងរៀបចំ ខ្លួនដើម្បីធ្វើការកាប់សម្លាប់។ ក្នុងពេលវេលាដ៏ស្លាប់រស់នេះ ព្រះនឹងចូលមកការពារពួកគេ៖ «នោះឯងរាល់គ្នានឹងច្រៀង ចម្រៀង ដូចនៅពេលណាដែលធ្វើបុណ្យរំលង ហើយនិងមាន សេចក្តីរីករាយក្នុងចិត្តដូចជាវេលាដែល....ទៅឯព្រះដែលជាថ្មដា នៃសាសន៍អ៊ីស្រាអែល។ ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនិងបង្ហាញព្រះពាហុដែល ធ្វើទោស ដោយសេចក្តីគ្នាន់ក្នាញ់របស់សេចក្តីក្រោធរបស់ទ្រង់ និងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រិលផង» (អេសាយ ៣០:២៩,៣០)។GrHKh 156.2

    ពួកមនុស្សអាក្រក់ ហៀបតែនឹងសំរុកមករកចំណីរបស់ខ្លួន ស្រាប់តែមានភាពងងឹតយ៉ាងខ្លាំង ដែលខ្មៅជាងស្បៃអន្ធការ នៃរាត្រីកាលទៅទៀត ធ្លាក់មកគ្របដណ្តប់លើផែនដីទាំងមូល។ បន្ទាប់មក ឥន្ទធនូលាតត្រដាងកាត់ផ្ទៃមេឃ ហាក់បីដូចជាព័ទ្ធជុំវិញក្រុមជំនុំនីមួយៗដែលកំពុងអធិដ្ឋាន។ ពួកមនុស្សដែលខឹងឆេះឆួលក៏ស្រឡាំងកាំង។ គេក៏បានបំភ្លេចកំហឹងរបស់ខ្លួន ហើយសម្លឹងមើលទៅនិមិត្តរូបនៃសេចក្តីសញ្ញារបស់ព្រះ ទាំងចង់ងាកខ្លួនគេចពួនពីពន្លឺដ៏ភ្លឺត្រចះត្រចង់នោះ។GrHKh 157.1

    រាស្រ្តរបស់ព្រះបានបន្លឺសំឡេងមួយថា «មើលន៎»។ ដូចជា លោកស្ទេផានដែរ ពួកគេមើលទៅលើ ហើយឃើញសិរីល្អរបស់ព្រះ និងកូនមនុស្សនៅលើរាជបល្ល័ង្ក។ សូមអានគម្ពីរកិច្ចការ ៧:៥៥, ៥៦។ គេបានយល់ពីសញ្ញានៃបន្ទាបព្រះកាយរបស់ទ្រង់ហើយឮពាក្យទូលសូមផង៖ «ទូលបង្គំចង់ឲ្យគេនៅជាមួយ នឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ » (យ៉ូហាន ១៧:២៤)។ មានឮសំឡេងបន្លឺឡើងថា «ពួកគេមកទាំងបរិសុទ្ធ មិនកាច សាហាវហើយមិនប្រឡាក់ផង! ពួកគេបានរក្សាបន្ទូលនៃសេចក្តីអត់ធ្មត់របស់អញ!»GrHKh 157.2

    ព្រះសំដែងព្រះចេស្តារបស់ទ្រង់ ដើម្បីរំដោះរាស្រ្តទ្រង់ នៅពេលពាក់កណ្តាលអធ្រាត្រ។ ព្រះអាទិត្យលេចមកទាំងបញ្ចេញរស្មីដ៏ពេញទំហឹង។ សញ្ញានិងការអស្ចារ្យទាំងឡាយទៀតក៏កើតឡើងតាមលំដាប់។ មនុស្សទុច្ចរិតមើលទៅទស្សនី-យភាពនេះដោយភ័យរន្ធត់ ឯពួកសុចរិតគេមើលទៅឯសក្ខីភាព នៃការរំដោះរបស់គេវិញ។ នាកណ្តាលអាកាសវេហាស៍ដ៏ក្រេវ ក្រោធ មានឮព្រះសូរសៀងរបស់ព្រះបន្លឺចេញពីទីលំហមួយដែលមានសេចក្តីរុងរឿងរកថ្លែងពុំបានឮសូរដូចជាទឹកធ្លាក់យ៉ាងខ្លាំងថា៖ «រួចរាល់ហើយ » (វិវរណៈ ១៦:១៧)។GrHKh 158.1

    ព្រះសូរសៀងនោះធ្វើឲ្យរំជួយផ្ទៃមេឃ និងផែនដី។ មានការរញ្ជួយផែនដីដ៏ខ្លាំងមួយ «ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នោះឡើយ» (វិវរណៈ ១៦:១៨)។ កំទេចថ្ម បែកខ្ទាតខ្ចាត់ខ្ចាយគ្រប់ជ្រុង។ សមុទ្របក់បោកយ៉ាងខ្លាំង។ មានឮសន្ធឹកព្យុះសង្ឃរា ដូចជាសំឡេងព្រាយបិសាច។ ស្រទាប់ ផែនដីកក្រើកញែកចេញពីគ្នា។ គ្រឹះរបស់វាទ្រាំទ្រទៀតលែងបាន។ ទឹកកំណាចបានលេបត្របាក់កំពង់ផែដែលបានក្លាយទៅជាអាក្រក់ដោយព្រោះតែអំពើទុច្ចរិតដូចជាទីក្រុងសូដុំមនោះ។ ព្រះបាននឹកចាំពី «បាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់របស់ទ្រង់ដល់គេ» (វិវរណៈ ១៦:១៩)។ ដុំព្រិលដ៏ធំមហិមាធ្វើការបំផ្លិចបំផ្លាញរបស់ខ្លួន។ ទីក្រុងខ្ពស់ៗទាំងឡាយរលំរាបធេង។ វិមានស្តុកស្តម្ភ ទាំងឡាយ ដែលពួកមនុស្សបានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនទៅលើនោះ រលំធ្លាក់នៅនឹងមុខគេ។ ជញ្ជាំងគុកបែកបាក់ខ្ចាត់ខ្ចាយទៅជាបំណែកតូចៗ ហើយរាស្រ្តរបស់ព្រះបានរួចពីឃុំឃាំង។GrHKh 158.2

    ផ្នូរទាំងឡាយរបើកឡើង «ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី...ភ្ញាក់ឡើងវិញ...ខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឲ្យបានសេចក្តីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើមនៅអស់កល្បជានិច្ចវិញ» ពួកអ្នកដែលបានចាក់ព្រះគ្រីស្ទ អ្នកដែលបានចំអកដល់ការឈឺចាប់ដល់ទីមរណារបស់ទ្រង់ និងអ្នកដែលប្រឆាំងដ៏ហិង្សាដល់សេចក្តីពិតរបស់ទ្រង់បានរស់ឡើងវិញ ឲ្យបានឃើញកិត្តិយសដែលបានប្រទានដល់អ្នកស្មោះត្រង់និងអ្នកស្តាប់ឱវាទ (ដានីយ៉ែល ១២:២ វិវរណៈ១:៧)។GrHKh 159.1

    រន្ទះដ៏សាហាវ គ្របដណ្តប់ផែនដីក្នុងស្រទាប់នៃអណ្តាត ភ្លើង។ មានសំឡេងឮខ្ទ័រខ្លាំងជាងផ្គរលាន់ ហើយអស្ចារ្យជាទីបំផុត ថ្លែងប្រាប់ពីសេចក្តីវិនាសសាបសូន្យនៃមនុស្សទុច្ចរិត។ អ្នកដែលមានអំនួតនិងរឹងចចេស ថែមទាំងឃោរឃៅដល់រាស្រ្តដែលរក្សាក្រឹត្យវិន័យរបស់ព្រះនោះ ឥឡូវនេះញាប់ញ័រ ដោយ សេចក្តីភ័យខ្លាច។ អារក្សបិសាចទាំងឡាយញ័ររន្ធត់ជាខ្លាំង ក្នុងពេលដែលមនុស្សកំពុងទូលអង្វរសូមសេចក្តីមេត្តាករុណា។GrHKh 159.2

    Larger font
    Smaller font
    Copy
    Print
    Contents