Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    មិនបានរៀបចំខ្លួនចូលនគរឋានសួគ៌

    អស់អ្នកដែលបានជ្រើសរើសយកសាតាំងជាមេដឹកនាំរបស់ខ្លួន ពុំបានរៀបចំខ្លួនចូលគាល់ព្រះអង្គទេ។ អំនួត អំពើឆបោក អំពើអសីលធម៌ និងអំពើឃោរឃៅ បានផ្សាជាប់ជាមួយនឹងចរិតលក្ខណៈរបស់គេ។ តើគេអាចចូលទៅស្ថានសួគ៌ ហើយរស់នៅជារៀងរហូត ជាមួយអស់អ្នកដែលខ្លួនស្អប់ខ្ពើមកាលនៅលើផែនដីបានដែរឬទេ? សេចក្តីពិតនឹងមិនដែលយល់ស្របជាមួយនឹងអ្នកភូតភរណាមួយឡើយ។ ភាពស្លូតបូតនឹងមិនពេញចិត្តជាមួយនឹងការតម្កើងខ្លួនឡើយ។ ភាពស្អាតស្អំ ក៏មិនសមសួនដល់ជនពុករលួយដែរ។ ឯសេចក្តីស្រឡាញ់ពិតប្រាកដពុំមានការចាប់អារម្មណ៍ចំពោះបុគ្គលដែលគិតតែប្រយោជន៍ ផ្ទាល់ខ្លួននោះទេ។ តើមានសេចក្តីអរសប្បាយអ្វីខ្លះ ដែលនគរស្ថានសួគ៌អាចផ្តល់ឲ្យពួកជនដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួននោះទៅ?GrHKh 60.2

    តើអស់អ្នកដែលមានចិត្តពោរពេញទៅដោយសម្អប់ចំពោះ ព្រះ ចំពោះសេចក្តីពិត និងភាពបរិសុទ្ធ អាចលាយឡំជាមួយបណ្តាមនុស្សនៃស្ថានសួគ៌ ហើយចូលរួមក្នុងចម្រៀងសរសើរព្រះបានដែរឬទេ? ព្រះបានទុកពេលវេលារាប់ឆ្នាំឲ្យគេកែប្រែចិត្ត ប៉ុន្តែគេពុំដែលហាត់ពត់ចិត្តគំនិតរបស់គេឲ្យស្រឡាញ់ ភាពបរិសុទ្ធឡើយ។ ពួកគេពុំដែលរៀនភាសានៃស្ថានសួគ៌ទេ។ ឥឡូវនេះហួសពេលហើយ។GrHKh 61.1

    ជីវិតនៃការបះបោរប្រឆាំងនឹងព្រះ បានធ្វើឲ្យខ្លួនគេមិនសក្តិសមនឹងចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ ភាពបរិសុទ្ធនិងសេចក្តីសុខសាន្តនៃស្ថានសួគ៌ នឹងក្លាយជាទារុណកម្មសម្រាប់ គេ សិរីល្អរបស់ព្រះនឹងបានជាភ្លើងឆាបឆេះដល់គេវិញ។ គេប្រាថ្នា រត់ចេញពីទីបរិសុទ្ធនោះ ហើយទទួលនូវសេចក្តីវិនាសវិញ ប្រយោជន៍ឲ្យគេអាចបំបាំងពីព្រះភក្ត្ររបស់ព្រះ ដែលបានសុគតដើម្បីសង្គ្រោះគេ។ មនុស្សអាក្រក់គេបានរៀបចំជោគវាសនារបស់គេផ្ទាល់។ ការផាត់ខ្លួនចេញអំពីស្ថានសួគ៌គឺជាការស្ម័គ្រចិត្តរបស់គេ ឯសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណាគឺជាផ្នែករបស់ព្រះ។ ក៏ដូចគ្នានឹងទឹកជំនន់ដែរ ភ្លើងនៃថ្ងៃដ៏ធំប្រកាសពីការវិនិច្ឆ័យរបស់ព្រះថា ពួកអាក្រក់ក្រៃលែងមានហើយ។ គេបានប្រើទំនើងចិត្តរបស់គេក្នុងការបះបោរ។ នៅពេល ដែលជីវិតបានផុតទៅហើយ នោះហួសពេលនឹងបង្វែរគំនិតគេចេញពីអំពើរំលង មកឯការស្តាប់បង្គាប់ ពីសម្អប់មកឯសេចក្តីស្រឡាញ់វិញហើយ។GrHKh 61.2