Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ឈ្នួលនៃអំពើបាប

    «ដ្បិតឈ្នួលនៃអំពើបាបនោះជាសេចក្តីស្លាប់ តែអំណោយ ទានរបស់ព្រះ គឺជាជីវិតអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា »។ នៅពេលដែលជីវិតនឹងបានជាមរតករបស់ពួកសុចរិត សេចក្តីស្លាប់នឹងបានជាចំណែក របស់មនុស្សអាក្រក់។ «សេចក្តីស្លាប់លើកទីពីរ » គឺផ្ទុយគ្នាពីជីវិតអស់កល្ប (រ៉ូម ៦:២៣; វិវរណៈ២០:១៤)។GrHKh 62.1

    ដោយសារតែលទ្ធផលនៃអំពើបាបរបស់លោកអ័ដាម សេចក្តីស្លាប់បានរាលដាលដល់ មនុស្សជាតិទាំងអស់។ មនុស្ស ទាំងអស់នឹងចូលទៅក្នុងផ្នូរដូចគ្នា។ តែតាមរយៈផែនការនៃសេចក្តីសង្គ្រោះ មនុស្សទាំងអស់គ្នានឹងត្រូវបាននាំចេញពីផ្នូរមកវិញ៖ «ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតនឹងបានសេចក្តីរស់ឡើងវិញទាំងអស់គ្នា »។ «ព្រោះដូចជាមនុស្សទាំងអស់ បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណានោះ គ្រប់គ្នានឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទជាយ៉ាងនោះដែរ»។ ប៉ុន្តែ មានភាពខុសគ្នារវាងក្រុមទាំងពីរដែលបានចែងមកនេះ៖ « អស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើងឲ្យជាប់មានទោស » (កិច្ចការ ២៤:១៥; កូរិនថូសទី១ ១៥:២២; យ៉ូហាន ៥:២៨,២៩)។GrHKh 62.2