Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ព្យុះសង្ឃរាកំពុងបោកបក់មក

    នៅពេលព្យុះសង្ឃរាបោកបក់មក ក្រុមធំមួយដែលចាត់ទុក ខ្លួនថាមានជំនឿចំពោះព្រះរាជសារនៃទេវតាទីបី ប៉ុន្តែពុំបានញែកខ្លួនជាបរិសុទ្ធដោយការស្តាប់បង្គាប់ដល់សេចក្តីពិតនឹងបោះបង់តំណែងរបស់ខ្លួន បែរទៅចូលរួមជាមួយក្រុមប្រឆាំងវិញ។ ដោយការរួបរួមជាមួយលោកិយ ពួកគេក៏ប្រព្រឹត្តការអាក្រក់ ដូចជាមនុស្សនៃលោកិយដែរ ហើយពួកគេជ្រើសរើសយកខាងអ្នកដែលមានប្រជាប្រិយភាពជាងវិញ។ មនុស្សដែលធ្លាប់មានអំណរចំពោះសេចក្តីពិត ក៏ប្រើអំណោយទាន និងវោហារបស់ខ្លួន ដើម្បីធ្វើឲ្យមនុស្សវង្វេង។ ពួកគេបានក្លាយជាសត្រូវដ៏ជូរចត់ចំពោះបងប្អូនខ្លួនពីអតីតកាល។ ពួកក្បត់សាសនាទាំងនេះ ជាភ្នាក់ងារដ៏មានប្រសិទ្ធិភាពរបស់សាតាំង ក្នុងការមួលបង្កាច់និងចោទប្រកាន់អ្នករក្សាថ្ងៃសប្បាដហ៍ ព្រមទាំងបំផុសបំផុលពួកកាន់អំណាចឲ្យប្រឆាំងនឹងពួកគេថែមទៀតផង។GrHKh 129.1

    ព្រះបានប្រទានការព្រមានដល់អ្នកបំរើរបស់ទ្រង់។ ព្រះវិញ្ញាណនៃព្រះបានការពារពួកគេ។ ពួកគេពុំបានដេញតាមសេចក្តីប៉ងប្រាថ្នាខាងលោកិយ ឬក៏ចង់រក្សាកេរ្តិ៍ឈ្មោះឬអាយុជីវិត របស់ខ្លួនឡើយ។ កិច្ចការនេះហាក់ដូចជានៅឆ្ងាយពីសមត្ថភាព របស់គេនឹងអាចសម្រេចបានណាស់។ តែពួកគេពុំអាចត្រឡប់ក្រោយឡើយ។ ដោយដឹងថាពួកគេមិនមានទីពឹង គេក៏រត់ទៅរក ព្រះដ៏មានព្រះចេស្តា ដើម្បីទូលសូមកម្លាំង។GrHKh 130.1

    សម័យកាលផ្សេងៗគ្នានៅក្នុងប្រវត្តិសាស្ត្រ ត្រូវបានកត់សំគាល់ដោយការរីកចម្រើននៃសេចក្តីពិតពិសេសខ្លះ ស្របទៅតាមការចាំបាច់នៃបណ្តាជនរបស់ព្រះនាពេលនោះ។ រាល់សេចក្តីពិតថ្មីៗ តែងតែចេញមកប្រឆាំងនឹងក្រុមជំទាស់។ រាជទូតទាំងឡាយរបស់ព្រះគ្រីស្ទបានបំពេញភារកិច្ចរបស់ខ្លួន ហើយទុកឲ្យព្រះជាអ្នកផ្តល់លទ្ធផល។GrHKh 130.2