Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ទោមនស្សនៅក្នុងចំណោមពពួកទេវតា

    ដោយចាកចេញពីកន្លែងរបស់វា នៅចំពោះព្រះវត្តមានរបស់ព្រះទៅលុយស៊ីហ្វ័របានទៅបំផុសបំផុលឲ្យមានទោមនស្ស នៅក្នុងចំណោមពពួកទេវតា។ វាបានលាក់គោលបំណងពិតប្រាកដរបស់ខ្លូនយ៉ាងសម្ងាត់បំផុត នៅពីក្រោយការធ្វើពុតជាគោរពដល់ព្រះ លុយស៊ីហ្វ័របានព្យាយាមបំផុសការមិនពេញចិត្ត ទាក់ទងនឹងច្បាប់ដែលគ្រប់គ្រងទេវតានៃស្ថានសួគ៌ ដោយ ប្រាប់ថាក្រឹត្យវិន័យទាំងនោះបង្ខំឲ្យទេវតាគោរពដោយមិនមានការចាំបាច់ឡើយ។ ដោយទេវតាទាំងឡាយមាននិស្ស័យជាបរិសុទ្ធហើយ លុយស៊ីហ្វ័របានថ្លែងថា ពួកទេវតាគួរតែអាចធ្វើអ្វីៗបានតាមទំនើងចិត្ដរបស់ខ្លួន។ វាថាព្រះបានប្រព្រឹត្ដមកលើវាដោយអយុត្ដិធម៌ ក្នុងការប្រទានកិត្តិយសដ៏ឧត្តមថ្វាយដល់ ព្រះគ្រីស្ទ។ វាបានអះអាងថា ខ្លួនមិនមែនមានបំណងចង់តម្កើង ខ្លួនឯងទេ ប៉ុន្ដែ វាចង់ការពារសេរីភាពសម្រាប់អស់ទាំងអ្នកដែលរស់នៅស្ថានសួគ៌ ប្រយោជន៍ឲ្យគេអាចទទួលភាពខ្ពង់ខ្ពស់ជាងនេះទៅទៀត។GrHKh 9.2

    ព្រះទ្រង់បានស៊ូទ្រាំជាមួយនឹងលុយស៊ីហ្វ័រយ៉ាងយូរ។ លុយស៊ីហ្វ័រពុំបានធ្លាក់ពីតំណែងដ៏ខ្ពស់នេះទេ ទោះបីជានៅពេលដែលវាបានចាប់ផ្តើមថ្លែងពីការមិនពិតដល់ពួកទេវតាក៏ដោយ។ ព្រះបានផ្តល់ឱកាសឲ្យលុយស៊ីហ្វ័របានរួចពីទោសម្តងហើយម្តងទៀត ប្រសិនបើវាលន់តួហើយយល់ព្រមចុះចូលជាមួយនឹងទ្រង់។ ការប្រទានសេចក្តីស្រឡាញ់គ្មានព្រំដែនបែបនេះ គួរតែអាចធ្វើឲ្យវាកែប្រែពីកំហុសរបស់វា។ ចិត្តទោមនស្សនេះពុំធ្លាប់ដែលមាននៅស្ថានសួគ៌ពីមុនមកឡើយ។ ដំបូងឡើយ សូម្បីតែលុយស៊ីហ្វ័រផ្ទាល់ក៏ពុំបានយល់ពីនិស្ស័យពិតប្រាកដនៃ អារម្មណ៍របស់ខ្លួនដែរ។ នៅពេលចិត្តទោមនស្សរបស់វាត្រូវបាន គេមើលឃើញថាគ្មានបុព្វហេតុនោះ លុយស៊ីហ្វ័របានដឹងច្បាស់ ថា ការអះអាងរបស់ព្រះ គឺយុត្តិធម៌ ហើយវាគួរតែប្រកាសប្រាប់ដល់ទេវតាទាំងអស់ពីការអះអាងទាំងនោះ។ ប្រសិនបើវាបានធ្វើដូច្នេះ នោះប្រហែលជាវាអាចជួយសង្គ្រោះខ្លួនឯងនិងទេវតាជាច្រើនទៀតផង។ ប្រសិនបើលុយស៊ីហ្វ័រសុខចិត្តត្រឡប់ មកឯព្រះវិញ ដោយពេញចិត្តនឹងតំណែងដែលព្រះបានប្រទានឲ្យវា នោះវានឹងបានតំណែងដើមរបស់វាមកវិញជាមិនខាន។ ប៉ុន្តែអំនួតបានរារាំងវាមិនឲ្យចុះចូលជាមួយនឹងព្រះវិញឡើយ។ លុយស៊ីហ្វ័រនៅតែអះអាងថា ខ្លួនឥតត្រូវការកែប្រែចិត្តឡើយ ហើយក៏ដាក់ខ្លួនទៅក្នុងមហាវិវាទយ៉ាងពេញទំហឹង ទាស់នឹងព្រះដែលជាអ្នកបង្កើតវា។GrHKh 10.1

    អស់ទាំងអំណាចនៃគំនិតវាងវៃរបស់វា ឥឡូវនេះបានត្រឡប់ទៅជាសេចក្តីបញ្ឆោត ដើម្បីទាក់ទាញពួកទេវតាទាំងឡាយឲ្យគាំទ្រខ្លួនទៅវិញ។ សាតាំងបានលើកឡើងម្តងទៀតថា ព្រះបានជំនុំជំរះ វាមិនត្រឹមត្រូវទេ ហើយថែមទាំងបានបំបាត់សេរីភាពរបស់វាទៀតផង។ បន្ទាប់ពីបានបំផ្លើសព្រះបន្ទូល របស់ព្រះគ្រីស្ទ រួចហើយវាបានមួលបង្កាច់ថែមទៀតដោយចោទព្រះរាជបុត្រារបស់ព្រះថាបានបង្កើតវាមកឲ្យអាម៉ាស់មុខ នៅចំពោះពួកទេវតា នៃស្ថានសួគ៌។GrHKh 11.1

    អស់អ្នកដែលវាមិនអាចអូសទាញបាន វាចោទថាមិនរវីរវល់នឹងរឿងរ៉ាវនៃពួកទេវតា។ វាបាននិយាយមូលបង្កាច់ព្រះអាទិករ។ គោលការរបស់វាគឺធ្វើឲ្យពួកទេវតាយល់ច្រឡំអំពីគោលបំណងរបស់ព្រះ ដោយកលល្បិចដ៏ប៉ិនប្រសប់និងលាក់កំបាំងរបស់វា។ វាបានគ្របបាំងអី្វៗដែលងាយស្រួលដោយ ភាពអាថ៌កំបាំង ហើយដោយការបំភាន់យ៉ាងប៉ិនប្រសប់ វាបានធ្វើឲ្យព្រះបន្ទូលដ៏ច្បាស់របស់ព្រះ ត្រឡប់ទៅជារឿងដែល គួរឲ្យសង្ស័យទៅវិញ។ តំណែងខ្ពង់ខ្ពស់របស់វាបានធ្វើឲ្យការបកស្រាយ របស់វាកាន់តែមានកម្លាំងខ្លាំងឡើង។ វាបញ្ឆោតទេវតាជាច្រើន ឲ្យចូលរួមក្នុងការប្រឆាំងបះបោរជាមួយវា។GrHKh 11.2