Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការសម្របសម្រួល និងការចុះចូល

    ពួកប្រូតេស្តង់បានគាំទ្រលទ្ធិកាតូលិក។ គេបានធ្វើការសម្របសម្រួលនឹងការចុះចូលដែលធ្វើឲ្យពួកកាតូលិកផ្ទាល់មាន ការភ្ញាក់ផ្អើល។ មនុស្សម្នាទាំងឡាយកំពុងតែបិទភ្នែករបស់ខ្លួន មិនមើលចរិតពិតប្រាកដនៃលទ្ធិសាសនាទីក្រុងរ៉ូមទេ។ មនុស្សទាំងឡាយត្រូវតែនាំគ្នាទប់ទល់នឹងការជឿនលឿនទៅមុខនៃសត្រូវដែលមានគ្រោះថ្នាក់ដល់សេរីភាពខាងស៊ីវិលនិងខាងសាសនានេះ។GrHKh 84.2

    ខណៈដែលលទ្ធិរ៉ូមនិយមមានមូលដ្ឋាននៅលើការបោក បញ្ឆោតនោះ លទ្ធិនេះមិនជាគ្រោតគ្រាត ឬខ្វះរបៀបរៀបរយប៉ុន្មានទេ។ សាសនកិច្ចនៃពួកជំនុំរ៉ូមគឺជាពិធីដ៏សម្បើមបំផុតមួយ។ ការបា្ររព្ធពិធីដ៏ល្អអស្ចារ្យ និងសាសនពិធីផ្សេងៗយ៉ាងឧឡារិកបានធ្វើឲ្យបណ្តាជនមានចិត្តរំជើបរំជួលក្រៃលែង និងបានបំបិទមាត់មិនឲ្យដេញដោលសួររកហេតុផល ព្រមទាំងធ្វើឲ្យបាត់បង់សតិសម្បជញ្ញៈ ទៀតផង។ ភ្នែកម្ខាងត្រូវគេបំភាន់។ ព្រះវិហារដ៏រុងរឿង ក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង អាសនាមាស ទីសក្ការបូជាដែលធ្វើពីគ្រឿងមាសពេជ្រ គំនូរដ៏ល្អប្រណីត និងរូបចម្លាក់ដ៏ល្អឆើត បានបង្ហាញរូបរាងដល់អ្នកដែលស្រឡាញ់សម្រស់។ ចំណែកតូរ្យតន្រ្តីវិញ គឺគ្មាននរណាអាចយកឈ្នះបានឡើយ។ សំឡេងដ៏ពីរោះនៃព្យ៉ាណូខ្យល់ លាយឡំជាមួយទំនុកចម្រៀងនៃសំឡេងជាច្រើនទៀត បំពងចេញពីកំពូលដ៏ខ្ពស់ ហើយកាត់តាមច្រកចេញចូលដែលមានសសរទ្រនៃមហាវិហារដ៏រុងរឿង បំផុសចិត្តគេដោយការស្ងើចសរសើរនិងការគោរពយ៉ាងក្រៃលែង។GrHKh 85.1

    ភាពត្រចះត្រចង់ និងពិធីអ៊ឹកធឹកតែសំបកខាងក្រៅនេះ ចំអកដល់អ្នកដែលមានជំងឺខាងព្រលឹងវិញ្ញាណដោយសារអំពើ បាប។ សាសនារបស់ព្រះគ្រីស្ទមិនត្រូវការការទាក់ទាញដូចនេះទេ។ រស្មីចាំងចេញពីឈើឆ្កាង រំលេចពន្លឺភ្លឺចែងចាំងនិងបរិសុទ្ធគួរឲ្យស្រឡាញ់ដែលគ្មានការតុបតែងលំអណាមួយអាច ប្រៀងផ្ទឹមនឹងតម្លៃដ៏ពិតប្រាកដនេះបានឡើយ។GrHKh 85.2

    ការគាំទ្រខាងវិស័យសិល្បៈខ្លាំង ការចូលចិត្តនឹងភាពល្អប្រណីត ច្រើនតែជាប្រការដែលសាតាំងប្រើ ដើម្បីនាំឲ្យមនុស្សភ្លេចនូវភាពចាំបាច់នៃព្រលឹង ហើយនឹងនាំឲ្យមនុស្សរស់នៅសម្រាប់តែលោកិយនេះប៉ុណ្ណោះ។GrHKh 86.1

    ភាពរុងរឿង និងពិធីនៃការគោរពថ្វាយបង្គំរបស់ពួកកាតូលិក មានឥទ្ធិពលទាក់ទាញ ហើយនិងធ្វើឲ្យត្រេកត្រអាលដែលបានបញ្ឆោតមនុស្សជាច្រើន។ គេបានមកមើលព្រះវិហាររ៉ូម ដែលមានសណ្ឋានហាក់បីដូចជាទ្វារនៃឋានសួគ៌។ មានតែអ្នកដែលមានជំហររឹងមាំនៅលើគ្រឹះនៃសេចក្តីពិត ដែលជាអ្នកមានចិត្តបានកើតជាថ្មីដោយសារព្រះវិញ្ញាណនៃព្រះប៉ុណ្ណោះទេ ដែលអាចការពារទប់ទល់នឹងឥទ្ធិពលរបស់ព្រះវិហារនេះបាន។ អ្វីដែលពួកមនុស្សប្រាថ្នាចង់បាននោះ គឺទម្រង់សាសនា ដែលគ្មានអំណាចនោះ។GrHKh 86.2

    ការដែលព្រះវិហារអះអាងថាមានសិទ្ធិលើកលែងទោស នាំឲ្យពួកជំនុំរ៉ូមគិតថាគេមានសេរីភាពពីអំពើបាប ហើយពិធីលន់តួទោស ហាក់ដូចជាលើកទឹកចិត្តឲ្យមនុស្សប្រព្រឹត្តអំពើបាប។ អ្នកដែលលុតជង្គង់នៅចំពោះមុខមនុស្សមានបាបដូចគ្នា ហើយសារភាពនូវគំនិតលាក់កំបាំងដែលលាក់ទុកនៅក្នុងចិត្តរបស់ខ្លួននោះគឺបង្អាប់ដល់ព្រលឹងខ្លួនហើយ។ ក្នុងការបើកបង្ហាញនូវអំពើបាបទាំងឡាយ នៃជីវិតរបស់ខ្លួនទៅកាន់សង្ឃណាមួយ ដែលជាមនុស្សមានបាបដែរនោះ ចរិតលក្ខណៈរបស់គេត្រូវបានបន្ទាបចុះ ហើយត្រូវទទួលភាពមិនបរិសុទ្ធជាផលវិបាកវិញ។ ការគិតពីព្រះរបស់គេត្រូវបានទម្លាក់ចុះ ដូចជាមនុស្សជាតិដែលបានធ្លាក់ចូលទៅក្នុងអំពើបាបដូច្នោះដែរ ព្រោះ សង្ឃដែលជាមនុស្ស ឈរជាអ្នកតំណាងឲ្យព្រះ។ ការលន់តួទោសដ៏ទាបថោក ពីមនុស្សចំពោះមនុស្សនេះគឺជាប្រភពទឹកសម្ងាត់ដែលបង្ហូរសេចក្ដីអាក្រក់ជាច្រើនមកធ្វើឲ្យពិភពលោកនេះស្មោកគ្រោក។ តែចំពោះអ្នកដែលស្រឡាញ់អំពើបាបនោះ គេហាក់ដូចជាគាប់ចិត្ដនឹងលន់តួបាបរបស់គេចំពោះមនុស្ស ដែលតែងតែស្លាប់ ជាជាងការបើកចិត្តរបស់គេថ្វាយទៅព្រះ។ និស្ស័យជាមនុស្សមានបាបគេចូលចិត្តធ្វើកិច្ចការផ្សេងៗជាការស្នងនឹងអំពើបាបរបស់គេ ជាជាងលះបង់អំពើបាបនោះ ហើយក៏ជាការងាយស្រួលមួយទៀតផងដែរ ដើម្បីបំបាក់សាច់ឈាមដោយសំដែងអាការៈតែពីខាងក្រៅ បែបដូចជាស្លៀកពាក់សំពត់ ធ្មៃ ជាជាងឆ្កាងសេចក្ដីត្រេកត្រអាលខាងសាច់ឈាមវិញ។GrHKh 86.3