Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    សាតាំងទទួលបរាជ័យ

    ពួកមនុស្សអាក្រក់សម្លឹងមើលទៅពិធីគ្រងរាជ្យឡើងវិញ របស់ព្រះរាជបុត្រានៃព្រះដោយស្រឡាំងកាំង។ ពួកគេបានឃើញ បន្ទះថ្មនៃក្រឹត្យវិន័យដ៏ពិសិដ្ឋដែលពួកគេបានស្អប់ខ្ពើម នៅក្នុងព្រះហស្តរបស់ទ្រង់។ ពួកនេះបានឮការផ្ទុះសំឡេងសរសើរតម្កើង ចេញពីពួកអ្នកបានសង្រ្គោះ នៅពេលដែលរលកតន្ត្រីដ៏ពីរោះស្រទន់បានបបោសមកលើហ្វូងបណ្តាជននៅខាងក្រៅទីក្រុងទាំងអស់គ្នាឧទានឡើងថា «ឱ ស្តេចនៃអស់ទាំង សាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិតហើយពិតត្រង់»។ ពួកគេក៏ទម្លាក់ខ្លួនផ្កាប់ មុខថ្វាយបង្គំព្រះរាជបុត្រានៃជីវិត (វិវរណៈ ១៥:៣)។GrHKh 196.1

    សាតាំងហាក់ដូចជាស្វិតដៃស្វិតជើង។ វានឹកចាំនូវពេល ដែលវាបានធ្លាក់ចុះ ព្រោះកាលពីដើមវាជាទេវតាចេរួប៊ីនមួយរូប។ ក្រុមប្រឹក្សាដែលវាធ្លាប់មានកិត្តិយស ឥឡូវនេះវាមិនត្រូវរាប់បញ្ចូលនៅទីនោះទៀតជារៀងរហូត។ វាឃើញម្នាក់ទៀតកំពុងឈរនៅជិតព្រះវរបិតា ជាទេវតាមួយរូបដែលប្រកបដោយ រស្មីអស្ចារ្យ។ វាដឹងថាតំណែងដ៏ខ្ពង់ខ្ពស់នៃទេវតា ត្រូវបានជារបស់វា តែបែរជាឥតបានទៅវិញ។GrHKh 196.2

    វាបាននឹកទៅដល់លំនៅដ៏គ្មានទោសសោះ ដល់សេចក្តី សុខ និងការស្កប់ចិត្តដែលជារបស់ផងវាដរាបដល់គ្រាបះបោររបស់វា។ វានឹកឃើញឡើងវិញនូវកិច្ចការនិងលទ្ធផលដែលវាបានធ្វើនៅក្នុងចំណោមមនុស្ស ភាពជាខ្មាំងសត្រូវរបស់មនុស្សរវាងមនុស្សដូចគ្នា វិនាសកម្មដ៏រន្ធត់នៃជីវិត ការរលំដួលនៃរាជ្យបល័្លង្កទាំងឡាយ ភាពចលាចល ទំនាស់ និងការបដិវត្តន៍ ទាំងឡាយ។ វានឹកឃើញពីការដែលវាបានខិតខំប្រឆាំងនឹងកិច្ចការរបស់ព្រះគ្រីស្ទ។ នៅពេលវាពិនិត្យមើលផលផ្លែនៃការប្រឹងប្រែងដ៏ត្រដរខ្យល់របស់វា វាបានឃើញត្រឹមតែបរាជ័យប៉ុណ្ណោះ។ នៅក្នុងវឌ្ឍនភាពនៃមហាវិវាទ វាបានទទួលបរាជ័យ ហើយត្រូវបានបង្ខំឲ្យចុះចាញ់ម្តងហើយម្តងទៀត។ គោលបំណង នៃការបះបោរដ៏ធំ គឺដើម្បីបង្ហាញឲ្យឃើញថា ការគ្រប់គ្រងរបស់ព្រះជាអ្នកទទួលខុសត្រូវចំពោះអំពើបះបោរ។ វាបានដឹកនាំមនុស្សម្នាដ៏សន្ធឹកសន្ធាប់ ឲ្យទទួលនូវការបកស្រាយរបស់វា។ មេផ្សំគំនិតនេះបានយកការខុសឆ្គងមកបន្លំសេចក្តីពិត អស់រាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែ ពេលវេលាបានមកដល់ហើយ ប្រវត្តិ និងចរិតលក្ខណៈរបស់សាតាំងនឹងត្រូវបានលាតត្រដាងឲ្យគេឃើញ។ នៅក្នុងការខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីរំលំបល្ល័ង្ករបស់ព្រះគ្រីស្ទ ដើម្បីបំផ្លាញបណ្តាជនរបស់ព្រះអង្គហើយនិងដើម្បីចាប់យកទីក្រុងរបស់ព្រះនោះ មេឆបោកក៏ត្រូវបានបើកមុខឲ្យឃើញយ៉ាងច្បាស់។ អស់អ្នកដែលបានរួបរួមជាមួយវា ក៏ឃើញបរាជ័យទាំងស្រុងរបស់វា។GrHKh 196.3

    សាតាំងបានឃើញថាអំពើបះបោរដ៏ស្ម័គ្រពីចិត្តរបស់ខ្លួន ពុំអាចឲ្យខ្លួនចូលនគរស្ថានសួគ៌បានទេ។ វាបានហ្វឹកហ្វឺនអំណាច របស់វាដើម្បីធ្វើសង្រ្គាមតតាំងជាមួយព្រះ ភាពគ្រប់លក្ខណ៍និង សាមគ្គីភាពនៃនគរស្ថានសួគ៌ នឹងបានជាទារុណកម្មចំពោះវា។ វាឱនចុះហើយទទួលស្គាល់ការកាត់ទោសដ៏យុត្តិធម៌ ដល់រូបវា។ GrHKh 197.1

    រាល់សំណួរនៃសេចក្តីពិតនិងការខុសឆ្គងនៅក្នុងវិវាទដ៏វែងឆ្ងាយក៏ត្រូវបានធ្វើឲ្យឃើញច្បាស់នៅពេលនេះ។ លទ្ធផល នៃការដកយកច្បាប់របស់ព្រះចេញ ក៏ត្រូវបានលាតត្រដាងឲ្យលោកសន្និវាសទាំងមូលបានឃើញដែរ។ ប្រវត្តិសាស្រ្តនៃអំពើបាបនឹងស្ថិតស្ថេររហូតដល់អស់ទាំងកល្បទុកជាទីបន្ទាល់ថា អស់ទាំងសត្វលោកដែលទ្រង់បានបង្កើតមកនោះអាចទទួលបានសុភមង្គលដោយសារមានក្រឹត្យវិន័យរបស់ព្រះ។ លោកសន្និវាសទាំងមូល ទាំងពួកស្មោះត្រង់និងពួកបះបោរបានបន្លឺសំឡេងតែមួយថា «ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ទ្រង់ជាស្តេចនៃអស់ទាំងសាសន៍»។GrHKh 197.2

    ពេលវេលាបានមកដល់ នៅពេលព្រះគ្រីស្ទត្រូវបានថ្វាយ សិរីល្អ លើសអស់ទាំងឈ្មោះ។ ដ្បិតមានអំណរនៅចំពោះទ្រង់ ដែលទ្រង់អាចនាំយកកូនជាច្រើនមកកាន់សិរីល្អ ទ្រង់បានទ្រាំទ្រ នៅលើឈើឆ្កាង។ ទ្រង់ទតទៅពួកអ្នកដែលត្រូវបានប្រោសលោះ ដែលមានរូបរាងដូចជាព្រះអង្គជាថ្មីឡើងវិញ។ ទ្រង់ទតឃើញលទ្ធផលនៃការងារដ៏លំបាករបស់ព្រះវិញ្ញាណទ្រង់នៅក្នុងចិត្តរបស់ពួកគេ ហើយទ្រង់ក៏បានស្កប់ព្រះទ័យ (អេសាយ ៥៣:១១)។ នៅក្នុងព្រះសូរសៀងដែលឮដល់បណ្តាមនុស្សទាំងពួកសុចរិត និងពួកមនុស្សអាក្រក់ ទ្រង់មានបន្ទូលថា៖ «មើល នេះជាមនុស្សដែលខ្ញុំបានទិញដោយឈាមរបស់ខ្ញុំ! ដ្បិតខ្ញុំបានទទួល រងទោសដោយសារពួកគេ ខ្ញុំបានស្លាប់ដើម្បីពួកគេ»។GrHKh 198.1