Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 1 - តើហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានអំពើបាប?

    មនុស្សជាច្រើនឃើញការប្រព្រឹត្តិនៃអំពើអាក្រក់ដែលនាំមកនូវសេចក្តីទុក្ខសោកនិងសេចក្តីហិនវិនាស ហើយឆ្ងល់ថា តើ ការនេះអាចកើតមានដូចម្តេចបានក្រោមការគ្រប់គ្រងរបស់ ព្រះដ៏ប្រកបដោយប្រាជ្ញានិងសេចក្តីស្រឡាញ់គ្មានទីបំផុតនោ។ អ្នកដែលសង្ស័យនោះ តែងយកសេចក្តីនេះមកធ្វើជាលេស ដើម្បីបដិសេធព្រះបន្ទូលនៃព្រះគម្ពីរបរិសុទ្ធ។ ប្រពៃណីនិង ការបកស្រាយខុសបានធ្វើឲ្យសេចក្តីបង្រៀននៃព្រះគម្ពីរ ដែល សំដែងអំពីចរិតលក្ខណៈរបស់ព្រះ របៀបគ្រប់គ្រងរបស់ទ្រង់ និងគោលការនៃការដោះស្រាយរបស់ទ្រង់ ជាមួយនឹងបញ្ហាអំពើបាបក្លាយទៅជាស្រពេចស្រពិលទៅវិញ។GrHKh 5.1

    យើងមិនអាចពន្យល់អំពីដើមចមនៃអំពើបាប និងអំពី មូលហេតុដែលវាកើតមានឡើងនោះទេ។ ប៉ុន្តែ យើងអាចយល់ បានយ៉ាងច្បាស់អំពីដើមកំណើតនិងការអាក្រក់គ្រប់យ៉ាងរបស់ អំពើបាប ដែលធ្វើឲ្យមនុស្សគ្រប់គ្នាឃើញច្បាស់ នូវសេចក្តី យុត្តិធម៌និងមេត្តាធម៌របស់ព្រះ។ ព្រះពុំមែនជាអ្នកទទួលខុសត្រូវ ចំពោះអំពើបាបឡើយ ដ្បិតមិនឃើញមានហេតុផល ណាមួយនៅក្នុងអត្តចរិត ឬនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ ដែលគួរឲ្យបះបោរប្រឆាំងនោះដែរ។ អំពើបាបគឺជាអ្នករំលោភបំពានមួយ ដែលពុំមានអ្នកណាអាចប្រាប់ពីមូលហេតុនៃវត្តមានរបស់វាបាន ឡើយ។ បើដោះសាជាមួយនឹងអំពើបាបនោះគឺ ការពារវាហើយ។ ប្រសិនបើគេអាចរកលេសដោះសាបាន នោះវានឹងលែងជាបាបទៀតហើយ។ អំពើបាបគឺជាគោលការមួយ ដែលទទឹងនឹងច្បាប់នៃសេចក្តីស្រឡាញ់ដែលជាគ្រឹះនៃការគ្រប់គ្រង របស់ព្រះ ។GrHKh 5.2

    មុននឹងការអាក្រក់ចូលមក នៅលើលោកសន្និវាសនេះមានតែសេចក្តីសុខសាន្តប៉ុណ្ណោះ។ សេចក្តីស្រឡាញ់ចំពោះព្រះគឺខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ហើយសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នាក៏មានពេញបរិបូរ ស្មើៗគ្នាឥតលំអៀងដែរ។ ព្រះគ្រីស្ទដែលជាព្រះរាជបុត្រតែមួយគត់របស់ព្រះ ដែលមាននិស្ស័យ ចរិតលក្ខណៈ និងគោលបំណងតែមួយ ដូចជាព្រះវរបិតាដ៏មានព្រះជន្មអស់កល្ប ជាព្រះតែមួយអង្គគត់ដែលអាចយល់ពីព្រះប្រាជ្ញាញ្ញាណនិងគោលបំណងរបស់ព្រះ។ «ដ្បិតគឺទ្រង់ហើយដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌… ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ» (កូល៉ុស ១:១៦)។GrHKh 6.1

    ច្បាប់នៃសេចក្តីស្រឡាញ់ គឺជាគ្រឹះនៃការគ្រប់គ្រងរបស់ ព្រះជាសុភមង្គលនៃអស់ទាំងមនុស្សលោក និងពពួកទេវតាដែលព្រះបានបង្កើតមក ដែលមានការស្របគ្នាទាំងស្រុង តាមគន្លងនៃសេចក្តីសុចរិត។ ព្រះទ្រង់ពុំសព្វព្រះហឫទ័យនឹងបង្ខំឲ្យគេមានចិត្តស្មោះត្រង់នឹងទ្រង់ទេ ប៉ុន្តែ ព្រះអង្គបានប្រទាន ដល់គេទាំងអស់ នូវសេរីភាពនៃការសម្រេចចិត្ត ប្រយោជន៍ឲ្យគេបំរើដល់ទ្រង់ ដោយស្ម័គ្រពីចិត្តវិញ។GrHKh 6.2

    ប៉ុន្តែ មានម្នាក់ដែលបានបង្ខូចសេរីភាពនេះ។ អំពើបាបបានកើតឡើងដោយសារម្នាក់នោះឯង ដែលព្រះទ្រង់បានប្រទាន កិតិ្តយសដ៏ធំឲ្យវា បន្ទាប់ពីព្រះគ្រីស្ទ។ មុននឹងវាមានបាប លុយស៊ីហ្វ័រ ជាចេរូប៊ីនគ្របបាំងទីមួយ ដែលបរិសុទ្ធហើយឥតសៅហ្មង។ «ព្រះអម្ចាស់យេហូវ៉ាមានបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអ គ្រប់លក្ខណ៍។ ពីដើមឯងបាននៅក្នុងសួនច្បារអេដែន ជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ។ ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើង ជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង។ ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្តីទុច្ចរិតនៅក្នុងឯង។ ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្តីលំអរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯងដោយពន្លឺរស្មីរបស់ឯង»។ «ឯងបានតាំងចិត្តឲ្យបានដូចជាព្រះហប្ញទ័យនៃព្រះ»។ «ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងតម្កើងបល្ល័ង្កអញឲ្យខ្ពស់ជាងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ»។ «អញនឹងឡើងផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត» (អេសេគាល ២៨:១២-១៧ ; ២៨:៦ អេសាយ ១៤:១៣-១៤)។GrHKh 7.1

    ដោយច្រណែននឹងកិត្តិយសដែលព្រះវរបិតាបានប្រទាន ដល់ព្រះរាជបុត្រារបស់ទ្រង់ មេនៃពួកទេវតារូបនេះបានប្រាថ្នា ចង់កាន់អំណាច ដែលមានតែព្រះគ្រីស្ទមួយគត់មានសិទ្ធិកាន់កាប់។ ឥឡូវនេះ សូរសំឡេងណោតភ្លេងខុសចង្វាក់មួយបានបង្ខូចការចុះសម្រុងនិងភាពសុខដុមរមនានៃស្ថានសួគ៌ទាំងស្រុង។ ការលើកតម្កើងខ្លួនបានដាស់សតិរបស់ពួកទេវតាដែលទទួលស្គាល់ភាពឧត្តុង្គឧត្តមនៃសិរីល្អរបស់ព្រះ ឲ្យដឹងពីប្រផ្នូលនៃគំនិត អាក្រក់។ ក្រុមប្រឹក្សានៃស្ថានសួគ៌បានអង្វរករលុយស៊ីហ្វ័រ។ ព្រះរាជបុត្រារបស់ព្រះបានបង្ហាញដល់លុយស៊ីហ្វ័រនូវសេចក្តីល្អ និងសេចក្តីយុត្តិធម៌នៃព្រះអាទិករ និងនិស្ស័យបរិសុទ្ធនៃក្រឹត្យវិន័យរបស់ទ្រង់។ ក្នុងការងាកចេញពីក្រឹត្យវិន័យនោះលុយស៊ីហ្វ័រ នឹងបង្អាប់កិត្តិយសនៃព្រះអាទិកររបស់ខ្លួន ព្រមទាំងនាំឲ្យមានក្តីអន្តរាយដល់ខ្លួនទៀតផង។ ប៉ុន្តែ ការដាស់តឿននោះបានត្រឹមតែធ្វើឲ្យមានសេចក្តីរឹងទទឹងកាន់តែខ្លាំងឡើង ថែមទៀតតែប៉ុណ្ណោះ។ លុយស៊ីហ្វ័របានអនុញ្ញាតឲ្យការច្រណែននឹងព្រះគ្រីស្ទរាលដាល ឡើងរហូតដល់ទប់លែងបាន។GrHKh 8.1

    អំនួតរបស់វាបានបំផុសឲ្យមានសេចក្តីប្រាថ្នាចង់បានឧត្តមភាព។ កិត្តិយសខ្ពង់ខ្ពស់ដែលលុយស៊ីហ្វ័របានទទួលពុំបាន ផ្តល់មកវិញនូវការដឹងគុណដល់ព្រះអាទិករឡើយ។ វាប្រាថ្នាចង់ឲ្យបានស្មើនឹងព្រះ។ ប៉ុន្តែ ពពួកទេវតាទទួលស្គាល់គ្រប់គ្នាថា ព្រះរាជបុត្រានៃព្រះគឺជាព្រះមហាក្សត្រនៃស្ថានសួគ៌ ដែលទ្រង់មានព្រះចេស្តានិងអំណាចគ្រប់គ្រងតែមួយ ជាមួយនឹងព្រះវរបិតា។ ក្នុងគ្រប់ទាំងការឬការប្រជុំរបស់ព្រះ ព្រះគ្រីស្ទជាអ្នកចូលរួមទាំងអស់ ប៉ុន្តែលុយស៊ីហ្វ័រមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងគោលបំណងទាំងឡាយរបស់ព្រះទេ។ ទេវតាដ៏ខ្លាំងពូកែនេះបានសួរថា ហេតុអ្វីបានជាព្រះគ្រីស្ទមានឧត្តមភាព? តើហេតុអ្វីបានជាទ្រង់មានកិត្តិយសជាងលុយស៊ីហ្វ័រ?GrHKh 9.1