Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    គ្រាវេទនារបស់យ៉ាកុប

    ដោយព្រោះការបោកបញ្ឆោតចង់យកពរពីឪពុកដែល បម្រុងទុកឲ្យអេសាវ យ៉ាកុបបានភៀសខ្លួនដោយខ្លាចបងរបស់ខ្លួនសម្លាប់។ បន្ទាប់ពីបាននិរទេសខ្លួនអស់ជាច្រើនឆ្នាំមក គាត់ក៏បានសម្រេចចិត្តត្រឡប់ចូលស្រុកកំណើតខ្លួនវិញ។ នៅពេលជិតចូលដល់ព្រំដែន គាត់មានការភិតភ័យជាខ្លាំង ដោយឮដំណឹងថាអេសាវកំពុងនាំគ្នាចូលមក ហើយប្រាកដជានឹងមកសងសឹកជាមិនខាន។ យ៉ាកុបមានតែសង្ឃឹមទៅលើសេចក្តីមេត្តាករុណារបស់ព្រះប៉ុណ្ណោះ ឯគ្រឿងការពាររបស់គាត់គឺមានតែសេចក្តីអធិដ្ឋានទេ។ GrHKh 137.2

    គាត់បានលន់តួបាបដោយការបន្ទាបខ្លួនយ៉ាងខ្លាំងតែម្នាក់ឯងជាមួយព្រះ។ ឧបសគ្គក្នុងជីវិតគាត់បានមកដល់ហើយ។ គាត់បានបន្តអធិដ្ឋាននៅក្នុងយប់ងងឹត។ ស្រាប់តែមានដៃដាក់មកលើស្មាគាត់។ គាត់គិតថាប្រហែលជាសត្រូវមករកសម្លាប់គាត់ហើយ គាត់ក៏ប្រើអស់ថាមពលដែលគាត់មានទាំងប៉ុន្មាន ចាប់បោកចំបាប់ជាមួយអ្នកដែលមកយាយីដល់គាត់។ នៅពេល ថ្ងៃជិតរះ ជនចំឡែកបានប្រើកម្លាំងឥទ្ធិឫទ្ធិរបស់ខ្លួន។ យ៉ាកុបហាក់ដូចជាទន់ដៃទន់ជើង ធ្វើអ្វីលែងកើត ហើយក៏ទម្លាក់ខ្លួនយំខ្សឹកខ្សួល នៅលើស្មាគូបដិបក្សដ៏អាថ៌កំបាំងរបស់ខ្លួន។ គ្រា នោះគាត់បានដឹងថា អ្នកដែលគាត់កំពុងប្រយុទ្ធជាមួយនោះគឺជា ទេវតានៃសេចក្តីសញ្ញា (ព្រះយេស៊ូវ) ទេ។ គាត់មានការសោកស្តាយចំពោះអំពើបាបរបស់គាត់ អស់រយៈពេលយូរមកហើយ ឥឡូវនេះគាត់ដឹងយ៉ាងច្បាស់ថា គាត់ត្រូវបានអត់ទោស ឲ្យជាប្រាកដ។ ភ្ញៀវពីស្ថានសួគ៌រៀបតែនឹងចាកចេញទៅវិញទៅហើយ ប៉ុន្តែ យ៉ាកុបបានឱបលោកជាប់។ ទេវតាបានមានបន្ទូលថា «ចូរលែងឲ្យយើងទៅ ដ្បិតភ្លឺហើយ» ប៉ុន្តែបុព្វបុរស រូបនេះបានឧទានថា «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរ ដល់ខ្ញុំសិន»។ យ៉ាកុបបានលន់តួនូវភាពកម្សោយនិងភាពមិនគួរ គប្បីរបស់ខ្លួន ហើយនៅតែទុកចិត្តចំពោះសេចក្តីមេត្តាករុណានៃ ព្រះដែលរក្សានូវសេចក្តីសញ្ញា។ ដោយការប្រែចិត្តហើយ ចុះចូល បាបជនរូបនេះក៏ឈ្នះព្រះមហាក្សត្រនៃស្ថានសួគ៌។GrHKh 138.1

    សាតាំងបានចោទប្រកាន់យ៉ាកុបនៅចំពោះព្រះ ដោយ ព្រោះអំពើបាបរបស់គាត់ វាបានបណ្តាលឲ្យអេសាវលើកគ្នា មកទាស់នឹងគាត់។ នៅក្នុងរាត្រីបោកចំបាប់គ្នា សាតាំងបានខ្នះខ្នែងទម្លាក់ទឹកចិត្តគាត់ ឲ្យប្រឡេះដៃចេញពីព្រះ។ គាត់ស្ទើរតែអស់សង្ឃឹមទៅហើយ ប៉ុន្តែគាត់បានសោកស្ដាយដោយស្មោះ ចំពោះអំពើបាបដែលគាត់បានប្រព្រឹត្ត ហើយបានចាប់ទេវតា ជាប់ឥតព្រមលែង ព្រមទាំងយំអង្វរ រហូតទាល់តែបានឈ្នះ។GrHKh 139.1

    នៅពេលសាតាំងចោទប្រកាន់យ៉ាកុប វាក៏បានជំរុញ ការចោទប្រកាន់របស់វានេះដល់រាស្រ្តរបស់ព្រះដែរ ប៉ុន្តែក្រុម ដែលគោរពក្រឹត្យវិន័យរបស់ព្រះប្រឆាំងទៅនឹងអំណាចគ្រប់គ្រង របស់សាតាំង។ វាបានដឹងថាពួកទេវតាបរិសុទ្ធតាមការពារពួកគេ ហើយវាយល់ឃើញថាអំពើបាបរបស់គេត្រូវបានព្រះអត់ទោស ឲ្យហើយ។ វាបានដឹងយ៉ាងពិតប្រាកដនូវអំពើបាប ដែលវាបាន ល្បួងគេឲ្យប្រព្រឹត្តហើយវាបានពោលថា ព្រះអម្ចាស់មិនអាចអត់ទោសបាបឲ្យពួកគេ រួចបំផ្លាញវានិងពួកទេវតារបស់វាចោល នោះដោយយុត្តិធម៌នោះទេ។ វាបានទាមទារឲ្យប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃវា ដើម្បីឲ្យវាបំផ្លាញពួកគេចោល។GrHKh 139.2

    ព្រះអម្ចាស់អនុញ្ញាតឲ្យវាសាកល្បងពួកគេយ៉ាងខ្លាំងបំផុត។ ទំនុកចិត្តរបស់ពួកគេចំពោះព្រះ និងជំនឿរបស់ពួកគេនឹងត្រូវបានសាកល្បងយ៉ាងតឹងរ៉ឹងបំផុត។ សាតាំងខិតខំបំភ័យ ពួកគេ ដោយសង្ឃឹមថានឹងអាចបំផ្លាញជំនឿរបស់គេ ប្រយោជន៍ ឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ហើយបំបែរភក្តីភាព របស់គេចេញ ពីព្រះវិញ។GrHKh 140.1