Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ភារកិច្ចដ៏ខ្ពស់ដំបូងបង្អស់

    ការដែលមានបំណងល្អ ការដែលធ្វើអ្វីដែលមនុស្សម្នាក់គិតថាត្រូវ ឬការធ្វើតាមតែគ្រូគង្វាលប្រាប់ថាត្រូវនោះ គឺមិនគ្រប់គ្រាន់ទេ។ គេត្រូវសិក្សាបទគម្ពីរដោយខ្លួនឯង។ គេមានផែនទីដែលចង្អុលប្រាប់គ្រប់ទាំងផ្លូវទៅស្ថានសួគ៌ ហើយមិនត្រូវស្មានអំពីអ្វីសោះឡើយ។ GrHKh 119.1

    ភារកិច្ចដ៏ខ្ពស់ដំបូងបង្អស់សម្រាប់មនុស្សដែលចេះគិតគូរ គឺការសិក្សាពីបទគម្ពីរឲ្យដឹងថាអ្វីទៅជាសេចក្ដីពិត បន្ទាប់មក ត្រូវដើរក្នុងពន្លឺ ហើយលើកទឹកចិត្ដអ្នកដទៃឲ្យដើរតាមគំរូរបស់ខ្លួនដែរ។ យើងត្រូវមានយោបល់ដោយខ្លួនឯង ព្រោះយើងជាអ្នកត្រូវឆ្លើយដោយផ្ទាល់នៅចំពោះព្រះ។ GrHKh 119.2

    អ្នកដែលមានចំណេះដឹង ដែលគិតថាខ្លួនមានប្រាជ្ញាខ្ពង់ខ្ពស់ បង្រៀនថាបទគម្ពីរមានអាថ៌កំបាំង មានអត្ថន័យខាង ព្រលឹងវិញ្ញាណដែលពិបាក នឹងមើលឃើញនៅក្នុងភាសាដែល គេប្រើនោះណាស់។ ជនទាំងនេះជាគ្រូក្លែងក្លាយហើយ។ ភាសារបស់ព្រះគម្ពីរអាចពន្យល់បានយោងទៅតាមន័យដ៏ងាយយល់ លើកលែងតែមានប្រើនិមិត្ដរូប ឬលេខដែលគេបានប្រើប៉ុណ្ណោះ។ ប្រសិនបើមនុស្សអានគម្ពីរហើយយល់ដូចគម្ពីរបានចែង នោះការងារនឹងបានសម្រេចដោយបាននាំមនុស្សទាំងពាន់ៗដែលកំពុងរេរាក្នុងផ្លូវខុស ឲ្យចូលមកក្នុងពួកជំនុំរបស់ព្រះគ្រីស្ទទៅហើយ។GrHKh 119.3

    បទគម្ពីរជាច្រើនដែលអ្នករៀនសូត្រចេះដឹងគិតថាមិនមានសារៈសំខាន់នោះ បែរជាមានពេញទៅដោយការកម្សាន្ដចិត្ដដល់សិស្សរបស់ព្រះគ្រីស្ទទៅវិញ។ ការយល់ដឹងពីសេចក្ដីពិតនៃព្រះគម្ពីរ មិនមែនពឹងផ្អែកទាំងស្រុងទៅលើអំណាចនៃ ប្រាជ្ញានោះទេគឺពឹងផ្អែកទៅលើគោលបំណងតែមួយគត់ពោល គឺការចង់បានសេចក្ដីសុចរិតយ៉ាងអស់ពីចិត្ដ។GrHKh 120.1