Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ការចូលទៅក្នុងទីក្រុងបរិសុទ្ធ

    អស់ទាំងពួកដែលបានប្រោសលោះ ដែលមានចំនួន ច្រើនឥតគណនា សម្លឹងមកឯព្រះយេស៊ូវ។ គ្រប់ទាំងភ្នែកសម្លឹង មើលសិរីល្អរបស់ទ្រង់ «ដ្បិតព្រះភ័ក្ត្រទ្រង់ត្រូវខូចទៅខុសជាងមនុស្សធម្មតា ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង» (អេសាយ ៥២:១៤)។ ព្រះយេស៊ូវទ្រង់បំពាក់មកុដនៃសិរីល្អនៅលើក្បាលអ្នកដែលមានជ័យជំនះ។ ម្នាក់ៗមានមកុដមួយមាន «ឈ្មោះថ្មី» របស់គេ (វិវរណៈ ២:១៧) ព្រមទាំងមានអក្សរចារឹកថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» នៅលើ មកុដនោះផង។ ក្នុងដៃគេម្នាក់ៗមានរង្វាន់កិត្តិយស និងពិណដ៏ភ្លឺស្រឡាង។ GrHKh 167.1

    បន្ទាប់មក នៅពេលមេទេវតាចាប់ផ្តើមទំនុកភ្លេង ដៃទាំងប៉ុន្មានក៏ផ្ទាត់ខ្សែពិណ ដោយការប៉ិនប្រសប់ បញ្ចេញសូរសព្ទយ៉ាងពីរោះក្រៃលែង។ សំឡេងនីមួយៗបន្លឺឡើងជាការសរសើរតម្កើងដ៏ប្រពៃថា៖ «រីឯព្រះអង្គដែលស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ឲ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ» (វិវរណៈ ១:៥, ៦)។GrHKh 167.2

    នៅចំពោះពួកដែលត្រូវបានបង់ថ្លៃលោះ គឺជាទីក្រុងបរិសុទ្ធ។ ព្រះយេស៊ូវក៏បើកទ្វារ ហើយប្រជាជាតិដែលបានកាន់សេចក្តីពិតក៏អញ្ជើញចូលទៅខាងក្នុង។ បន្ទាប់មកទើបឮព្រះសូរសៀងរបស់ទ្រង់ថា «ឱពួកអ្នកដែលព្រះវរបិតាយើងប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបានរៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងតែពីកំណើតលោកិយមក» (ម៉ាថាយ ២៥:៣៤)។ ព្រះគ្រីស្ទបង្ហាញដល់ព្រះវរបិតានូវទំនិញ ដែលទ្រង់បានទិញដោយព្រះលោហិតរបស់ទ្រង់ ដោយមានព្រះបន្ទូលថា៖ «មើល ទូលបង្គំនេះ និងពួកកូនចៅ ដែលទ្រង់ បានប្រទានមកទូលបង្គំ»។ «ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ» (ហេព្រើរ ២:១៣; យ៉ូហាន ១៧:១២)។ ឱ សេចក្តីសប្បាយរីករាយដ៏ហួសនិស្ស័យស្មាននាពេលនោះ ពេលដែលព្រះវរបិតាដ៏មានព្រះជន្ម គ្មានទីបំផុត ទតមើលមកពួកអ្នកដែលត្រូវបានប្រោសលោះ ព្រមទាំងឃើញ រូបព្រះគ្រីស្ទ ទាំងរោគានៃអំពើបាបត្រូវបានដកចេញអស់ទៅ ហើយមនុស្សជាតិត្រូវបានផ្សះផ្សាជាមួយនឹងព្រះឡើងវិញ គឺអស្ចារ្យក្រៃលែង! GrHKh 168.1

    ក្នុងព្រះរាជនគរនៃសេចក្តីរុងរឿង ព្រះអង្គសង្គ្រោះមានសោមនស្សរីករាយ ក្នុងកាលដែលទ្រង់ទតឃើញមនុស្សទាំងឡាយដែលបានសង្គ្រោះ ដោយការឈឺចាប់និងក្តីអាម៉ាស់របស់ទ្រង់។ ពួកដែលត្រូវបានប្រោសលោះក៏ជួយអបអរទ្រង់ដែរ។ គេបានមើលអ្នកមានជ័យជំនះដោយការអធិដ្ឋាន ការខំប្រឹងធ្វើការ និងការលះបង់ដោយចិត្តស្រឡាញ់ព្រះ។ សេចក្តីរីករាយនឹងបានពេញក្នុងចិត្តគេ នៅពេលគេឃើញមនុស្សម្នាក់បានជួយសង្គ្រោះអ្នកដទៃ ហើយអ្នកនោះសង្គ្រោះអ្នកឯទៀតតៗគ្នាជាលំដាប់លំដោយ។GrHKh 169.1

    Larger font
    Smaller font
    Copy
    Print
    Contents