Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការតវ៉ាជំនួសមនុស្ស

    ទេវតាទាំងអស់បានឃើញសេចក្តីយុត្តិធម៌របស់ព្រះត្រូវ បានបើកសំដែង។ លុយស៊ីហ្វ័របានអះអាងថា ពូជមនុស្សមានបាបនេះមិនអាចប្រោសលោះបានទេ។ ប៉ុន្តែ ពិន័យនៃក្រឹត្យវិន័យបានធ្លាក់ទៅលើទ្រង់ដែលស្មើនឹងព្រះ បានជាមនុស្សមានសេរីភាពនឹងទទួលសេចក្តីសុចរិតរបស់ព្រះគ្រីស្ទ ហើយដោយការស្តាយក្រោយចំពោះការប្រព្រឹត្តិអំពើបាប និងការបន្ទាបខ្លួន គេនឹងមានជ័យជំនះលើអំណាចរបស់សាតាំង។GrHKh 18.1

    ប៉ុន្តែ ព្រះគ្រីស្ទយាងមកសុគតនៅផែនដីនេះ មិនគ្រាន់តែដើម្បីប្រោសលោះមនុស្សលោកប៉ុណ្ណោះទេ។ គឺទ្រង់បានយាង មកដើម្បីសំដែងឲ្យអស់ភពនានាឃើញថា ក្រឹត្យវិន័យរបស់ព្រះ គឺមិនផ្លាស់ប្តូរឡើយ។ ការសុគតរបស់ព្រះគ្រីស្ទបានបញ្ជាក់ពីភាពមិនប្រែប្រួលហើយបង្ហាញឲ្យឃើញថាសេចក្តីយុត្តិធម៌និងសេចក្តីមេត្តាករុណា គឺជាគ្រឹះនៃការគ្រប់គ្រងរបស់ ព្រះ។ ក្នុងការជំនុំជំរះ ចុងក្រោយបង្អស់ គេនឹងមិនបានឃើញបុព្វហេតុនៃបាបទៀតឡើយ។ នៅពេលព្រះដ៏ជាចៅក្រមដ៏ធំនៃផែនដីទាមទារចម្លើយពីសាតាំងថា «ហេតុអ្វីបានជាឯងប្រឆាំងទាស់នឹងអញ?» នោះអ្នកដែលជាដើមចមនៃសេចក្តីអាក្រក់មិនអាចឆ្លើយដោះសាបានឡើយ។GrHKh 18.2

    ក្នុងសម្រែកចុងក្រោយរបស់ព្រះអង្គសង្គ្រោះថា «ការស្រេចហើយ» នោះសំឡេងគងនៃសេចក្តីស្លាប់របស់សាតាំងក៏បានបន្លឺឡើងដែរ។ មហាវិវាទត្រូវបានសម្រេចសេចក្តីនៅពេលនោះ ការបញ្ចប់នៃអំពើអាក្រក់ជាគ្រាចុងក្រោយបង្អស់ត្រូវបានបង្ហាញឲ្យឃើញច្បាស់។ នៅពេល «ថ្ងៃនោះកំពុងតែមកដល់ ឆេះធ្លោដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនិងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានប្ញស ឬមែកនៅសល់ឡើយ នេះហើយជាព្រះបន្ទូល របស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (ម៉ាឡាគី ៤:១)។GrHKh 19.1

    ការអាក្រក់នឹងលែងកើតមានទៀតហើយ។ ច្បាប់របស់ព្រះនឹងត្រូវបានគេលើកតម្កើងទុកជាក្រឹត្យវិន័យខាងឯសេរីភាព។ មនុស្សដែលបានឆ្លងកាត់ការសាកល្បង និងការពិសោធន៍រួចហើយនោះនឹងមិនងាកចេញពីសេចក្តីស្មោះត្រង់ ចំពោះទ្រង់ ដែលមានចរិតលក្ខណៈជាសេចក្តីស្រឡាញ់រកទីជំរៅគ្មាន និងមានតម្រិះប្រាជ្ញារកទីបំផុតគ្មាននោះម្តងទៀតឡើយ៕GrHKh 19.2