Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ក្រុមប្រឆាំងឡើងដល់កម្រិតខ្ពស់ថ្មីមួយ

    នៅពេលក្រុមប្រឆាំងឡើងដល់កំរិតខ្ពស់ដ៏សាហាវ អ្នកបំរើរបស់ព្រះជួបការស្មុគស្មាញម្តងទៀត ដោយសារពួកគេបាន ជួបនឹងវិបត្តិជាច្រើន។ ប៉ុន្តែ សម្បជញ្ញៈនិងព្រះបន្ទូលនៃព្រះបានបញ្ជាក់ដល់ពួកគេថា ការសម្រេចចិត្តរបស់ពួកគេគឺត្រឹមត្រូវ ហើយ។ ជំនឿនិងទឹកចិត្តក្លាហានរបស់ពួកគេបានចម្រើនឡើងយ៉ាងឆាប់រហ័ស។ ទីបន្ទាល់របស់គេគឺ «ព្រះគ្រីស្ទបានឈ្នះលើអំណាចលោកិយហើយ តើគួរឲ្យយើងខ្លាចដល់លោកិយដែលទ្រង់បានឈ្នះរួចហើយនេះឬ?»GrHKh 130.3

    គ្មាននរណាម្នាក់អាចបំរើព្រះ ដោយគ្មានការប្រឆាំងពីពលបរិវារនៃសេចក្តីងងឹតនោះឡើយ។ ទេវតាអាក្រក់នឹងគំរាមកំហែងដល់គេ ដោយបំភ័យថាឥទ្ធិពលរបស់គេកំពុងតែដកយកចំណីចេញពីមាត់របស់វា។ ពួកមនុស្សអាក្រក់នឹងស្វែងរកវិធីបំបែកអ្នកនោះចេញពីព្រះ ដោយសេចក្តីល្បួងផ្សេងៗ។ នៅពេលដែលកិច្ចការទាំងនេះនៅតែមិនបានជោគជ័យ គេនឹងប្រើអំណាចបង្ខំដល់សម្បជញ្ញៈម្តងវិញ។GrHKh 131.1

    ប៉ុន្តែ ដរាបណាព្រះយេស៊ូវនៅតែជាអ្នកអង្វរករជំនួសមនុស្សនៅក្នុងរោងឧបោសថខាងលើ ពួកអ្នកច្បាប់និងពួកបណ្តាជន នឹងស្ថិតនៅក្រោមឥទ្ធិពលនៃការការពាររបស់ព្រះវិញ្ញាណបរិសុទ្ធ ជានិច្ច។ បើទោះជាមានពួកអ្នកច្បាប់ជាច្រើនរបស់យើង ជាភ្នាក់ងារដ៏សកម្មរបស់សាតាំងក៏ដោយ ក៏ព្រះមានភ្នាក់ងាររបស់ព្រះអង្គនៅក្នុងចំណោមមេដឹកនាំនៃប្រទេសជាតិនោះដែរ។ មានមនុស្សមួយចំនួនតូចអាចនឹងទប់ទល់នឹងចរន្តដ៏ខ្លាំងក្លានៃសេចក្តី អាក្រក់បាន។ ក្រុមប្រឆាំងដែលជាសត្រូវរបស់សេចក្តីពិតនឹងត្រូវបានបង្ខាំងទុក ដើម្បីទុកឲ្យព្រះរាជសារ របស់ទេវតាទីបីធ្វើការ។ សេចក្តីព្រមានចុងក្រោយនឹងទាក់ទាញ អារម្មណ៍អ្នកដឹកនាំទាំងនេះ ហើយអ្នកខ្លះក៏ទទួលជឿ ហើយឈរជាមួយនឹងរាស្ត្ររបស់ព្រះនៅក្នុងគ្រាវេទនា។GrHKh 131.2