Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    សេចក្តីរំឭកអំពីការជាប់ឆ្កាង

    មានតែរបស់មួយទេដែលត្រូវរំឭក ពោលគឺព្រះអង្គដ៏ប្រោសលោះរបស់យើងនឹងនៅតែមានស្លាកស្នាមនៃការជាប់ឆ្កាងរបស់ព្រះអង្គ គឺជាស្នាមនៃកិច្ចការដ៏ឃោរឃៅដែលអំពើបាបបានធ្វើ។ របួសនៃកាល់វ៉ារីនឹងបង្ហាញការសរសើរ ព្រមទាំងបញ្ជាក់នូវព្រះចេស្តារបស់ព្រះអង្គ នៅទូទាំងយុគសម័យដ៏អស់កល្បជានិច្ច។GrHKh 200.2

    ព្រះគ្រីស្ទបានបញ្ជាក់ដល់ពួកសិស្សព្រះអង្គថា ទ្រង់បាន យាងទៅរៀបចំកន្លែងសម្រាប់ពួកគេនៅក្នុងដំណាក់ព្រះវរបិតា។ ភាសាមនុស្សជាតិពុំអាចពិពណ៌នាអំពីរង្វាន់នៃពួកសុចរិតបានឡើយ។ គឺបានស្គាល់តែអ្នកណាដែលឃើញប៉ុណ្ណោះ។ គ្មានសតិដែលមានដែនកំណត់ណា អាចយល់នូវសិរីរុងរឿងនៃស្ថានសួគ៌របស់ព្រះបានឡើយ។GrHKh 200.3

    នៅក្នុងព្រះគម្ពីរ មរតករបស់អ្នកបានសង្រ្គោះត្រូវបានហៅថា «ស្រុក» (ហេព្រើរ ១១:១៤-១៦)។ នៅទីនោះ ព្រះអង្គដ៏ជាអ្នកគង្វាលនៃស្ថានសួគ៌ នឹងនាំហ្វូងចៀមរបស់ទ្រង់ទៅកាន់ ប្រភពទឹកមានជីវិត មានផ្លូវទឹកហូរថ្លាដូចកែវចរណៃ ហើយនៅក្បែរនោះ មានដើមឈើបក់រំភើយៗចោលស្រមោលមកលើផ្លូវ ដែលបានរៀបចំសម្រាប់ពួកអ្នកដែលត្រូវបានបង់ថ្លៃលោះរបស់ ព្រះអម្ចាស់។ ទីវាលធំល្វឹងល្វើយលាតសន្ធឹងទៅលើទួលភ្នំនៃសោភណភាព ហើយភ្នំទាំងឡាយរបស់ព្រះ ងើបកំពូលឡើងខ្ពស់ត្រដែត។ នៅលើវាលរាបដ៏ក្សេមក្សាន្តទាំងនោះ ក្បែរជ្រោះ ទឹករស់ រាស្ត្ររបស់ព្រះដែលជាអ្នកធ្វើធម្មយាត្រា និងជាអ្នកត្រេចចរដ៏វែងឆ្ងាយ ក៏រកបានទីលំនៅ។GrHKh 201.1

    «គេនឹងសង់ផ្ទះ ហើយអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនិងបរិភោគផលដែរ។ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ...។ ហើយពួករើសតាំងរបស់អញ នឹងប្រើប្រាស់ការដែលដៃគេធ្វើ»។ «ទីរហោឋាន ហើយទីហួតហែងនឹងមានសេចក្តីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប»។ «ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ... ហើយក្មេងតូចៗ ជាអ្នកគង្វាលវា... ។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នានៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ» ឡើយ (អេសាយ ៦៥:២១, ២២; ៣៥:១; ១១:៦, ៩)។GrHKh 201.2

    ការឈឺចាប់ពុំអាចកើតមាននៅស្ថានសួគ៌បានទេ។ នឹងពុំមានទឹកភ្នែក ឬការហែខ្មោចទៀតឡើយ។ «នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ... ដ្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ «ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនដែលថាឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង» (វិវរណៈ ២១:៤; អេសាយ ៣៣:២៤)។GrHKh 202.1

    មានទីក្រុងយេរូសាឡិមថ្មី ជាទីក្រុងធំនៃផែនដីថ្មីដ៏មានសិរីរុងរឿង។ «ពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានតម្លៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយដូចជាកែវចរណៃ»។ «អស់ទាំងសាសន៍ដែលត្រូវបានសង្គ្រោះនឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីល្អនៃកិត្តិយសខ្លួនមកទុកក្នុងក្រុងនោះដែរ»។ «រោងឧបោសថរបស់ព្រះបាននៅជាមួយមនុស្ស ហើយទ្រង់នឹងគង់នៅជាមួយគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់នឹងធ្វើជាព្រះដល់គេ» (វិវរណៈ ២១:១១, ២៤, ៣)។ GrHKh 202.2

    នៅក្នុងទីក្រុងនៃព្រះ «នឹងឥតមានយប់ទៀតឡើយ» (វិវរណៈ ២២:៥)។ នឹងគ្មានការហត់នឿយទេ។ យើងនឹងចេះតែមានអារម្មណ៍ស្វាងស្រឡះនៃវេលាព្រឹក ហើយក៏មិនចេះងុយងោកឡើយ។ ពន្លឺព្រះអាទិត្យនឹងត្រូវបានជំនួសដោយពន្លឺស្រទន់ ដែលមិនធ្វើឲ្យស្រវាំងភ្នែក ប៉ុន្តែ ភ្លឺលើសជាងពន្លឺនាពេល កណ្តាលថ្ងៃត្រង់របស់យើង ដ៏រកវាស់ស្ទង់មិនបានផង។ អ្នកដែល ត្រូវបានប្រោសលោះ ដើរនៅក្នុងសិរីរុងរឿងនៃទិវាដ៏និរន្តរ៍។GrHKh 202.3

    «ខ្ញុំមិនឃើញមានវិហារណានៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ» (វិវរណៈ ២១:២២)។ រាស្ត្ររបស់ព្រះមានបុព្វសិទ្ធិនឹងសាសងដោយសេរីជាមួយព្រះ វរបិតានិងព្រះរាជបុត្រា។ ឥឡូវនេះយើងឃើញរូបភាពនៃព្រះដូចជានៅក្នុងកញ្ចក់ស្រអាប់ ប៉ុន្តែនៅពេលនោះ យើងនឹងបានឃើញទ្រង់មុខទល់នឹងមុខវិញ ដោយគ្មានស្បៃស្រអាប់បាំងយើង ទៀតឡើយ។GrHKh 203.1