Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី 2 - សាតាំងនិងមនុស្សនៅក្នុងសង្រ្គាម

    «អញនឹងធ្វើឲ្យពូជឯងហើយនិងស្រ្តី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្តិ ៣:១៥)។ សេចក្ដី ខ្មាំងនឹងគ្នានេះគឺមិនមែនមកពីធម្មជាតិទេ។ នៅពេលមនុស្សប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះ និស្ស័យរបស់គេក្លាយជាអាក្រក់ដូចជាសាតាំង។ ពួកទេវតាដែលព្រះបានទម្លាក់ពីស្ថានសួគ៌និងពួកមនុស្សទុច្ចរិត បានរួបរួមចងសម្ព័ន្ធនឹងគ្នា។ ប្រសិនបើព្រះពុំបានជ្រៀតជ្រែកចូលទេ សាតាំងនិងមនុស្សនឹងចងសម្ព័ន្ធគ្នា ទាស់នឹងស្ថានសួគ៌ ហើយក្រុមគ្រួសារនៃ មនុស្សទាំងមូលនឹងត្រូវបានរួបរួមគ្នា ក្នុងការបះបោរប្រឆាំងនឹងព្រះជាមិនខាន។GrHKh 20.1

    នៅពេលសាតាំងបានឮថា សេចកី្តខ្មាំងនឹងគ្នាត្រូវតែ មានរវាងខ្លួនវានិងស្ត្រី ហើយនិងរវាងពូជវានិងពូជស្ត្រី វាដឹងថា មនុស្សនឹងអាចទប់ទល់នឹងអំណាចរបស់វា ដោយមធ្យោបាយ ណាមួយជាមិនខាន។GrHKh 20.2

    ព្រះគ្រីស្ទបានដាក់ភាពជាខ្មាំងសត្រូវនៅក្នុងមនុស្ស ប្រឆាំងជាមួយនឹងសាតាំង។ បើគ្មានព្រះគុណដែលជួយបំផ្លាស់ បំប្រែចរិត និងអំណាចបង្កើតចិត្តថ្មីនេះទេ មនុស្សនឹងនៅតែជា ខ្ញុំបំរើរបស់សាតាំង ហើយធ្វើតាមបញ្ជារបស់វាជារៀងរហូត។ ប៉ុន្តែ គោលការថី្មនៅក្នុងចិត្តមនុស្ស បង្កើតឲ្យមានទំនាស់ អំណាចដែលព្រះប្រទានឲ្យ ធ្វើឲ្យមនុស្សអាចតទល់នឹងមេប្រើអំណាចផ្តាច់ការបាន។ ការស្អប់ខ្ពើមអំពើបាបជាជាងស្រឡាញ់ អំពើបាប គឺជាការបង្ហាញពីគោលការមកពីស្ថានសួគ៌ទាំងស្រុង។GrHKh 20.3

    ការប្រឆាំងគ្នារវាងព្រះគ្រីស្ទនិងសាតាំង បានបង្ហាញ យ៉ាងច្បាស់ក្នុងការទទួលព្រះយេស៊ូវរបស់ពិភពលោក។ ភាព សុក្រិត្យនិងភាពបរិសុទ្ធនៃព្រះគ្រីស្ទ បានធ្វើឲ្យមនុស្សដែល គ្មានព្រះក្នុងខ្លួនស្អប់ទ្រង់។ ការលះបង់របស់ទ្រង់បានក្លាយជា សេចក្តីបន្ទោសដល់មនុស្សអួតអាង និងមនុស្សប្រកបដោយ កាមរាគជានិរន្តរ៍។ សាតាំងនិងទេវតាអាក្រក់បានរួបរួមគ្នាជាមួយ នឹងមនុស្សទុច្ចរិតប្រឆាំង ទាស់នឹងព្រះជ័យលាភីនៃ សេចក្តីពិត។ ភាពជាខ្មាំងសត្រូវដូចគ្នានេះ ក៏បានសំដែងដល់ពួកគ្រីស្ទបរិស័ទដែរ។ អស់អ្នកណាដែលទប់ទល់នឹងសេចក្តីល្បួងនឹងធ្វើឲ្យកំហឹងរបស់សាតាំងពុះកញ្រ្ជោលឡើង។ ព្រះគ្រីស្ទ និងសាតាំងមិនអាចត្រូវគ្នាបានឡើយ។ «ឯអស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបតិ្តដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ» (ធីម៉ូថេទី២ ៣:១២)។GrHKh 21.1

    ភ្នាក់ងាររបស់សាតាំងប្រឹងប្រែងបោកបញ្ឆោតអ្នកដើរតាមព្រះគ្រីស្ទ និងទាក់ទាញចិត្តគេចេញពីសេចក្តីស្មោះត្រង់។ គេបានបង្វែរន័យនៃបទគម្ពីរដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ វិញ្ញាណដែលធ្វើគុតព្រះគ្រីស្ទ ទាញមនុស្សទុច្ចរិតឲ្យបំផ្លាញអ្នកដើរតាមទ្រង់។ ការណ៍អស់ទាំងនេះត្រូវបានទស្សន៍- ទាយក្នុងបទទំនាយផ្នែកខាងដើមថា «អញនឹងធ្វើឲ្យពូជឯងហើយនិងស្រ្តី គឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា»។GrHKh 21.2

    ហេតុអ្វីបានជាសាតាំងមិនឃើញមានការតស៊ូប្រឆាំងនឹង វាឲ្យកាន់តែខ្លាំងឡើងៗ? ពីព្រោះទាហានរបស់ព្រះគ្រីស្ទមានទំនាក់ទំនងពិតប្រាកដជាមួយព្រះគ្រីស្ទតិចតួចពេក។ ពួកគេមិនបានស្អប់ខ្ពើមអំពើបាបដូចព្រះអម្ចាស់របស់គេទេ។ ពួកគេពុំបានប្តេជ្ញាចិត្ត ប្រឆាំងតទល់នឹងអំពើបាបនោះឡើយ។ ម៉្លោះហើយគេងងឹតភ្នែក មើលមិនឃើញចរិតលក្ខណៈរបស់ ស្តេចនៃសេចក្តីងងឹតឡើយ។ មនុស្សទាំងឡាយឥតបានដឹងទេថាសត្រូវរបស់គេ គឺជាមេទ័ពដ៏ខ្លាំងពូកែ ដែលកំពុងធ្វើសង្គ្រាមជាមួយព្រះគ្រីស្ទនោះឡើយ។ សូម្បីតែគ្រូគង្វាលនៃដំណឹងល្អខ្លះក៏មើលរំលងភស្តុតាងនៃសកម្មភាពរបស់វាដែរ។ គេហាក់បីដូចជាមិនអើពើនឹងវត្តមានរបស់វាតែម្តង។GrHKh 22.1

    Larger font
    Smaller font
    Copy
    Print
    Contents