Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី 10 - ព្រះរាជសារចុងក្រោយរបស់ព្រះ

    «ខ្ញុំឃើញទេវតាមួយទៀតចុះពីស្ថានសួគ៌មក មាន អំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី ទេវតានោះបន្លឺឡើងដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូន ដ៏ជាធំ បានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃ ពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោចិ៍ និងអស់ទាំង សត្វស្លាបអសោចិ៍គួរខ្ពើម...។ ខ្ញុំក៏ឮសំឡេងមួយទៀតពីលើ មេឃពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវ វេទនាដូចជាវាដែរ» (វិវរណៈ ១៨:១, ២, ៤)។GrHKh 123.1

    សេចក្តីប្រកាសរបស់ទេវតាទីពីរនៅក្នុងគម្ពីរវិវរណៈ ១៤:៨ នឹងត្រូវបានធ្វើឡើងម្តងទៀត ដោយពណ៌នាបន្ថែម ពីអំពើពុករលួយដែលបានចូលទៅក្នុងក្រុងបាប៊ីឡូន តាំងពី ព្រះរាជសារនោះត្រូវបានប្រកាសផ្សាយនៅលើកទីមួយមក។GrHKh 123.2

    លក្ខណៈដ៏រន្ធត់មួយត្រូវបានរៀបរាប់នៅទីនេះ។ នៅ រាល់ការបដិសេធន៍សេចក្តីពិត គំនិតរបស់មនុស្សនឹងចេះតែ ងងឹតទៅៗ ចិត្តរបស់គេកាន់តែរឹងចចេសឡើង។ គេនឹងបន្ត ជាន់ឈ្លីទៅលើបញត្តិមួយនៃក្រឹត្យវិន័យដប់ប្រការ រហូតដល់គេបានធ្វើទុក្ខបៀតបៀនដល់អស់អ្នកដែលរក្សាភាព បរិសុទ្ធនៃច្បាប់នេះ។ គេបានបដិសេធព្រះគ្រីស្ទដោយបញ្ចេញអាកប្ប-កិរិយាមើលងាយដល់ព្រះបន្ទូល និងដល់រាស្ត្ររបស់ទ្រង់ ។GrHKh 123.3

    អ្នកដែលតាំងខ្លួនថាជាអ្នកកាន់សាសនា នឹងបានក្លាយ ទៅជាអាវផាយគ្របបាំងភាពទុច្ចរិតដ៏ថោកទាប។ ជំនឿលើ វិញ្ញាណក្ខន្ធនិយម បើកទ្វារទទួលគោលលទ្ធិរបស់អារក្ស ម្ល៉ោះ ហើយ ឥទ្ធិពលរបស់ទេវតាអារក្សក៏បានធ្លាក់ទៅលើ ពួកជំនុំ។ ទីក្រុងបាប៊ីឡូនបានពេញដោយសេចក្តីខុសឆ្គង ហើយសេចក្តី ហិនវិនាសរៀបនឹងធ្លាក់មកដល់ហើយ។GrHKh 124.1

    ប៉ុន្តែព្រះនៅមានរាស្ត្ររបស់ទ្រង់នៅក្នុងទីក្រុងបាប៊ីឡូន ដែរ ហើយបណ្តាអ្នកស្មោះត្រង់ទាំងនេះ នឹងត្រូវហៅឲ្យចេញមក ដើម្បីកុំឲ្យមានចំណែកជាមួយអំពើបាបរបស់ទីក្រុងនេះ ព្រមទាំងកុំឲ្យគេទទួលសេចក្តីវេទនារបស់ក្រុងនោះផងដែរ។ ទេវតាយាងចុះមកពីស្ថានសួគ៌ បំភ្លឺផែនដីដោយសិរីល្អរបស់ លោក ហើយនិងប្រកាសប្រាប់ពីអំពើបាបរបស់ក្រុងបាប៊ីឡូន។ ការហៅនេះត្រូវបានគេឮថា «រាស្ត្រអញអើយ ចូរចេញពីទីក្រុង នោះមក»។ ការប្រកាសប្រាប់នេះគឺជាការព្រមានចុងក្រោយ បង្អស់ដល់មនុស្សនៅផែនដី។ GrHKh 124.2

    អំណាចទាំងឡាយនៅផែនដី បានរួបរួមគ្នាធ្វើសង្គ្រាម ប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះនឹងចេញបញ្ជាឲ្យ «មនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ» (វិវរណៈ ១៣:១៦) ត្រូវសម្របទៅតាមទំនៀមទម្លាប់របស់ ព្រះវិហារដោយរក្សាថ្ងៃសប្បាដហ៍ក្លែងក្លាយ។ អស់អ្នកដែលបដិសេធ នៅទីចុងបំផុត នឹងទទួលទោសប្រហារជីវិត។ ម្យ៉ាងវិញទៀត ច្បាប់របស់ព្រះ ដែលបង្គាប់ឲ្យគោរពថ្ងៃឈប់សម្រាករបស់ ព្រះអាទិករ ជាការជំនុំជំរះដែលគំរាមទាស់នឹងអស់អ្នកដែល រំលងនឹងបញ្ញត្តិរបស់ព្រះ។GrHKh 124.3

    ជាមួយនឹងរឿងរ៉ាវដែលបាននាំមកយ៉ាងច្បាស់ក្រឡែតនៅចំពោះខ្លួនដូច្នេះ អស់អ្នកណាដែលជាន់ឈ្លីបញ្ញត្តិរបស់ព្រះ ហើយបែរទៅស្តាប់បង្គាប់ច្បាប់របស់មនុស្ស នឹងទទួលទីសំគាល់ របស់សត្វ គឺជាសញ្ញានៃសេចក្តីស្មោះត្រង់ចំពោះច្បាប់ដែលខ្លួន ជ្រើសរើសស្តាប់បង្គាប់ ជាជាងស្មោះត្រង់ចំពោះព្រះហើយ។ «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះនិងរូបវា ហើយទទួល ទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផង សេចក្តីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុង ពែងនៃសេចក្តីក្រោធរបស់ទ្រង់» (វិវរណៈ ១៤:៩, ១០)។GrHKh 125.1

    គ្មាននរណាម្នាក់ទទួលរងនូវសេចក្តីក្រោធរបស់ព្រះឡើយ រហូតទាល់តែសេចក្តីពិតត្រូវបាននាំមកដល់គំនិត និង ដល់សម្បជញ្ញៈរបស់គ ហើយគេបានបដិសេធចោល។ មានមនុស្សជាច្រើនដែលពុំដែលមានឱកាសស្តាប់សេចក្តីពិតដ៏វិសេសវិសាលសម្រាប់ពេលនេះឡើយ។ ព្រះអង្គដែលស្គាល់អស់ទាំងជម្រៅចិត្ត នឹងមិនទុកចោលនរណាម្នាក់ដែលប្រាថ្នាចង់បានសេចក្តីពិត ឲ្យត្រូវទទួលសេចក្តីបញ្ឆោតនៅក្នុងវិវាទនោះ ឡើយ។ គ្រប់គ្នានឹងមានពន្លឺគ្រប់គ្រាន់ ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។GrHKh 125.2