Loading...
Larger font
Smaller font
Copy
Print
Contents
សេចក្តីសង្ឃឹម ដ៏អស្ចារ្យ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការអំពាវនាវរបស់សាតាំងដល់ពួកអ្នកមានប្រាជា្ញ

    ចំពោះមនុស្សដែលមានវប្បធម៌និងចំណេះដឹងខ្ពស់វិញ ស្តេចនៃសេចក្តីងងឹតនេះបង្ហាញនូវវិញ្ញាណក្ខន្ធនិយមក្នុងទិដ្ឋភាព កាន់តែប្រសើរឡើង និងប្រកបដោយប្រាជា្ញថែមទៀត។ វារីករាយនឹងការចូលចិត្តនឹងទស្សនីយភាពអណ្តែតអណ្តូង និងការពិពណ៌នាអំពីរូបភាពនៃសេចក្តីស្រឡាញ់និងសេចក្តីសប្បុរស។ វានាំមនុស្សឲ្យមានអំនួតយ៉ាងខ្លាំងចំពោះប្រាជ្ញារបស់ខ្លួន រហូត ដល់ចិត្តគេស្អប់ព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច។GrHKh 73.1

    ឥឡូវនេះសាតាំងបញ្ឆោតមនុស្ស ដូចជាវាបានបញ្ឆោតនាងអេវ៉ានៅក្នុងសួនច្បារអេដែនឲ្យមានមហិច្ឆិតាចង់តម្កើងខ្លួន ឯងដូច្នោះដែរ។ វាអះអាងថា៖ «អ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» (លោកុប្បត្តិ ៣:៥)។ វិញ្ញាណក្ខន្ធ និយមបង្រៀនថា៖ «មនុស្សគឺជាសត្វនៃការវិវត្តន៍ទៅជាព្រះ»។ ហើយមួយសោតទៀតថា៖ «ការជំនុំជំរះនឹងបានត្រឹមត្រូវពីព្រោះ ជាការជំនុំជំរះដល់ខ្លួនឯង...បល្ល័ង្កគឺនៅក្នុងខ្លួនអ្នក»។ ហើយម្នាក់ទៀតថ្លែងថា៖ «អ្នកណាដែលយុត្តិធម៌និងគ្រប់លក្ខណ៍នោះ គឺជាព្រះគ្រីស្ទហើយ»។GrHKh 73.2

    ដូច្នេះសាតាំងបានប្តូរយកនិស្ស័យមានបាបរបស់មនុស្ស មកធ្វើជាច្បាប់តែមួយគត់សម្រាប់វិនិច្ឆ័យរកខុសត្រូវ។ នេះហើយ គឺជាការវិវឌ្ឍន៍ មិនមែនទៅលើទេ តែទៅក្រោមវិញ។ មនុស្សនឹងមិនចម្រើនខ្ពស់ជាងខ្នាតនៃសេចក្តីបរិសុទ្ធ និងសេចក្តីល្អរបស់គេបានឡើយ។ ប្រសិនបើគេគិតថាខ្លួនគេខ្ពង់ខ្ពស់បំផុតនោះគេនឹងមិនទទួលអ្វីខ្ពស់ជាងនោះទៀតសោះឡើយ។ មានតែព្រះគុណរបស់ព្រះតែមួយគត់ប៉ុណ្ណោះដែលមានអំណាចលើក តម្កើងមនុស្សបាន។ បើទុកឲ្យនៅតែឯង ដំណើររបស់គេគឺត្រូវតែចុះក្រោមជាដាច់ខាត។GrHKh 74.1