Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៦ - សិរីរុងរឿង

    ខ្ញុំបានឃើញថា សេចក្ដីជំនឿរបស់ពួកសាវកត្រូវបានចំរើនឡើងយ៉ាងខ្លាំងនៅពេលដែលមានសិរីរុងរឿង។ ព្រះអម្ចាស់បានជ្រើសរើសប្រទានដល់សិស្សរបស់ព្រះយេស៊ូវនូវភស្តុតាងយ៉ាងធំដែលបញ្ជាក់ថា ទ្រង់គឺជាព្រះមែស៊ីដែលព្រះបានសន្យា ថាពួកគេនឹងមានសង្ឃឹមទាំងស្រុងទៅលើព្រះអង្គនោះ ទោះបីជាគេមានទុក្ខព្រួយដ៏ ជូរចត់ក៏ដោយ។ នៅគ្រាមានសិរីរុងរឿង ព្រះអម្ចាស់បានចាត់លោកម៉ូសេ និងលោកអេលីយ៉ាមកនិយាយជាមួយនឹងព្រះយេស៊ូវអំពីការរងទុក្ខនិងការសុគតរបស់ទ្រង់។GCKh 24.4

    ជាជាងចាត់ទេវតាឱ្យមកសន្ទនាជាមួយនឹងព្រះរាជបុត្រារបស់ទ្រង់ ព្រះអម្ចាស់បានចាត់មនុស្សដែលធ្លាប់មានបទពិសោធន៍ក្នុងការឈឺចាប់នៃលោកីយ៍នេះមកវិញ។ សាវករបស់ព្រះអង្គពីរបីនាក់ត្រូវបានអនុញ្ញាតអោយទៅជាមួយទ្រង់ ហើយបានឃើញព្រះភ័ក្ត្ររបស់ទ្រង់ភ្លឺដោយសិរីល្អនៃព្រះ និងទីបន្ទាល់នៃកម្មរស្មីពណ៌ស និងបញ្ចេញពន្លឺស្រអ័ព្ទ ហើយនិងឮព្រះសូរសៀងរបស់ព្រះដោយព្រះបារមីគួរអោយភ័យខ្លាច មាន បន្ទូលមកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់ទ្រង់ចុះ។GCKh 25.1

    លោកអេលីយ៉ាបានដើរជាមួយព្រះ។ ការងាររបស់គាត់មិនបានសប្បាយឡើយ។ តាមរយៈគាត់ ព្រះអម្ចាស់បានស្ដីបន្ទោសដល់អំពើបាប។ គាត់គឺជាហោរារបស់ព្រះអម្ចាស់ ហើយបានផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរក្សាអាយុជីវិតរបស់គាត់។ គាត់ត្រូវគេតាមប្រមាញ់ដូចជាសត្វព្រៃដែលគេរកបំផ្លាញ។ ព្រះអម្ចាស់ទ្រង់បានការពារអេលីយ៉ា។ ទេវតាបាននាំយកលោកទៅកាន់ស្ថានសួគ៌នៅក្នុងសិរីល្អ និងជោគជ័យ។GCKh 25.2

    ម៉ូសេធ្លាប់ជាមនុស្សម្នាក់ដែលព្រះបានទទួលកិត្តិយសយ៉ាងធំ។ គាត់បានជាធំឧត្តមជាងមនុស្សណាទាំងអស់ដែលរស់នៅមុនគាត់។ គាត់មានកិត្តិយសបាននិយាយជាមួយនឹងព្រះមុខទល់និងមុខ ដូចជាមនុស្សនិយាយជាមួយមិត្តភ័ក្ដិ។ គាត់ត្រូវបានអនុញ្ញាតអោយឃើញពន្លឺយ៉ាងត្រចះត្រចង់ និងសិរីល្អដ៏រុងរឿងដែលចេញពីព្រះវរបិតា។ តាមរយៈលោកម៉ូសេ ព្រះបានរំដោះពួកអ៊ីស្រាអែលចេញពីចំណងនៅស្រុក អេស៊ីព្ទ។ លោកម៉ូសេគឺជាអ្នកនាំពាក្យនៃកូនចៅអ៊ីស្រាអែល។ គាត់តែងតែឈរនៅកណ្តាលសេចក្ដីក្រោធរបស់ព្រះនិងពួកគេ។ នៅពេលដែលសេចក្ដីក្រោធរបស់ព្រះ ធំធេងបានបង្កឡើងទាស់នឹងអ៊ីស្រាអែលចំពោះការមិនជឿរបស់គេ ការរអូរទាំរបស់គេ និងអំពើបាបធ្ងន់ធ្ងររបស់គេ សេចក្ដីស្រឡាញ់របស់ម៉ូសេចំពោះគេត្រូវបានសាកល្បង។ ព្រះបានសន្យាចំពោះគាត់ថា ប្រសិនបើទ្រង់អនុញ្ញាតអោយពួកអ៊ីស្រាអែលចេញទៅ ចូរអោយគេត្រូវបំផ្លាញចុះ ទ្រង់នឹងធ្វើអោយពួកគេក្លាយជាជាតិសាសន៍ដ៏ធំមួយ។ លោកម៉ូសេបានបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ដល់ពួកអ៊ីស្រាអែល ដោយការទទូចអង្វរដោយស្មោះអស់ពីចិត្ត។ នៅក្នុងកង្វល់របស់គាត់ គាត់បានអធិស្ឋានទៅព្រះ សុំអោយព្រះអង្គបង្វែរការក្រោធដ៏ខ្លាំងរបស់ទ្រង់ ហើយអត់ទោសដល់ពួកអ៊ីស្រាអែល ឬលប់ឈ្មោះរបស់គាត់ចេញពីបញ្ជីរបស់ទ្រង់។GCKh 25.3

    នៅពេលដែលពួកអ៊ីស្រាអែលរអូរទាំទាស់នឹងព្រះ និងលោកម៉ូសេ ព្រោះគេមិនមានទឹក ពួកគេបានចោទប្រកាន់គាត់ថា បាននាំគេមកសម្លាប់ ព្រមទាំងកូនចៅគេផង។ ព្រះបានឮការរអូរទាំរបស់ពួកគេ ហើយបានបង្គាប់អោយលោកម៉ូសេនិយាយទៅថ្ម។ កូនចៅអ៊ីស្រាអែលបានបណ្តាលអោយគាត់រងទុក្ខព្រួយដ៏ខ្លាំងបំផុត ហើយនៅក្នុងរយៈពេលតែបន្តិចសោះ គាត់បានភ្លេចថា តើព្រះបាននៅជាមួយពួកគេ ហើយការរអូរទាំរបស់ពួកគេ មិនមែនទាស់នឹងម៉ូសេទេ គឺទាស់នឹងព្រះ។ គេគិតតែពីខ្លួនឯង គេខុសយ៉ាងខ្លាំង ហើយគេមានការដឹងគុណចំពោះសេចក្ដីស្រឡាញ់មកលើពួកគេ មាន យ៉ាងតិចតួច។GCKh 26.1

    នៅពេលដែលម៉ូសេបានវាយថ្ម គាត់មិនបានថ្វាយសិរីល្អទៅព្រះ និងលើកដំកើងទ្រង់នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ដែលគេត្រូវតែថ្វាយសិរីល្អទៅព្រះនោះឡើយ។ ដូច្នេះព្រះមិនសព្វព្រះទ័យចំពោះលោកម៉ូសេឡើយ ទ្រង់បានមានបន្ទូលថា គាត់មិនអាចចូលទៅកាន់ដែនដីនៃសេចក្ដីសន្យាបានឡើយ។ វាគឺជាផែនការរបស់ព្រះដែលតែងតែបង្ហាញដល់ពួកអ៊ីស្រាអែលដោយការនាំគេមកកាន់ច្រកសមុទ្រ ហើយ បន្ទាប់មកនៅក្នុងការបង្ហាញនូវអំណាចដ៏សំខាន់របស់ទ្រង់ដ៏ឧត្តមដែលទ្រង់អាចគង់នៅ ក្នុងការចងចាំរបស់ពួកគេ ហើយគេត្រូវតែសរសើរដំកើងទ្រង់។GCKh 26.2

    នៅពេលដែលលោកម៉ូសេចុះពីលើភ្នំជាមួយនឹងបន្ទះថ្មពីរផ្ទាំង ហើយនិងបានឃើញពួកអ៊ីស្រាអែលដែលកំពុងថ្វាយបង្គំរូបគោមាស កំហឹងរបស់គាត់ក៏បានពុះពោរឡើងយ៉ាងខ្លាំង គាត់ក៏បោះបន្ទះថ្មហើយបំបែកខ្ទេចខ្ទី។ ខ្ញុំបានឃើញថា លោកម៉ូសេពុំបានអនុញ្ញាតឱ្យគេថ្វាយបង្គំគោនោះទេ។ គាត់មានតម្លៃនៅចំពោះព្រះ ព្រោះគាត់ការពារសិរីល្អរបស់ព្រះ។ ប៉ុន្តែ នៅពេលដែលគាត់បានបណ្តោយទៅតាម អារម្មណ៍នៃចិត្តពីកំណើតរបស់គាត់ ហើយយកសិរីល្អដែលគួរតែថ្វាយទៅព្រះនោះសម្រាប់ខ្លួនឯង គាត់បានធ្វើបាប ហើយអំពើបាបនោះព្រះនឹងមិនអនុញ្ញាតអោយគាត់ ចូលទៅក្នុងទឹកដីដែលបានសន្យានោះឡើយ។GCKh 27.1

    សាតាំងបានព្យាយាមរករឿងចោទប្រកាន់លោកម៉ូសេមុខទេវតា។ សាតាំងមានជោគជ័យ នៅពេលនោះ វាបានបណ្តាលអោយម៉ូសេធ្វើអោយព្រះមិនសព្វព្រះហឫទ័យ ហើយវាបានសំដែងសេចក្ដីរីករាយយ៉ាងក្រៃលែង រួចបានប្រាប់ទៅទេវតាថានៅពេលដែលព្រះអង្គសង្គ្រោះនៃពិភពលោកនេះ នឹងយាងមកវិញដើម្បីលោះបាបមនុស្សលោក វាអាចមានជ័យជំនះលើគាត់។ ចំពោះការប្រព្រឹត្តិល្មើសនេះ ម៉ូសេបានធ្លាក់ទៅក្រោមអំណាចរបស់សាតាំង ជារាស្ត្រនៃសេចកី្តស្លាប់ ប៉ុន្តែ ទេវតាមីកែល បានចុះមកហើយបានប្រទានជីវិតដល់គាត់ មុននឹងគាត់បានឃើញការពុករលួយ សាតាំង បានទាមទារយកសពរបស់លោកម៉ូសេ ប៉ុន្តែទេវតាមីកែលបានប្រោសម៉ូសេអោយរស់ឡើងវិញ ហើយបានយកគាត់ទៅកាន់ស្ថានសួគ៌។ អារក្សបានព្យាយាមយកសពរបស់គាត់ហើយប្រមាថទាស់នឹងព្រះយ៉ាងជូរចត់ ថ្កោលទោសថា ទ្រង់មិនយុត្តិធម៌ឡើយក្នុងការយកជនរងគ្រោះពីវាដូច្នេះ។ ប៉ុន្តែទេវតាមីកែលមិនបានគំរាមអារក្សទេ ទោះបី ជាបានឆ្លងកាត់ការល្បួងរបស់វានិងអំណាចដែលអ្នកបំរើរបស់ព្រះបានធ្លាក់ចុះក៏ដោយ។ ព្រះគ្រីស្ទបានលើកគាត់ទៅឯព្រះវរបិតាយ៉ាងស្លូតបូតដោយមានបន្ទូលថា ព្រះអម្ចាស់ស្ដីបន្ទោសអ្នក។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសាវករបស់ទ្រង់ថា នឹងមានអ្នកខ្លះឈរនៅជាមួយនឹងទ្រង់ដោយមិនបានភ្លក្សសេចកី្តស្លាប់ឡើយ រហូតដល់គេបានឃើញនគរព្រះមកដល់ដោយអំណាច។ នៅគ្រាមានសិរីរុងរឿង សេចក្ដីសន្យានេះបានសំរេចហើយ។ ទឹកព្រះភ័ក្ត្ររបស់ព្រះយេស៊ូវត្រូវបានផ្លាស់ប្រែ និងបានចែងចាំងដូចជា ព្រះអាទិត្យ។ កាំរស្មីរបស់ទ្រង់មានពណ៌ស និងភ្លឺចែងចាំង។ លោកម៉ូសេមានវត្តមាន និងតំណាងអោយអ្នកដែលបានលើកពីស្លាប់ឡើងវិញ នៅពេលដែលព្រះលេចឡើងជាលើកទីពីរ។ ហើយលោកអេលីយ៉ាដែលត្រូវបានបកស្រាយថា អ្នកដែលមិនបានឃើញសេចកី្តស្លាប់ តំណាងអោយអ្នកដែលនឹងត្រូវបានផ្លាស់ប្រែ ទៅជាមិនពុករលួយ នៅគ្រានៃការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទ ហើយការដែលមិនបានឃើញសេចក្ដី ស្លាប់នឹងបានយកទៅកាន់ស្ថានសួគ៌។ ពួកសាវកបានសំឡឹងមើលដោយការភ័យខ្លាចនិងការភ្ញាក់ផ្អើល នូវឧត្តមភាពដ៏ប្រសើររបស់ព្រះយេស៊ូវ និងពពកដែលបាំងពួកគេ ហើយបានឮព្រះសូរសៀងរបស់ព្រះ នៅក្នុងព្រះចេស្ដាដ៏គួរអោយរន្ធត់មកថា នេះជាកូនស្ងួនភ្ងាអញ ចូរស្តាប់ទ្រង់ចុះ។GCKh 27.2

    ________________________________________
    សូមអាន និក្ខមនំ ជំពូក៣២ ជនគណនា ២០:៧-១២ ចោទិយកថា ៣៤:៥ ពង្សាវតាក្សត្រទី២ ២:១១ ម៉ាកុសជំពូក៩ និង យ៉ូដាស៩។
    GCKh 28.1