Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២ - ការធ្លាក់ចុះរបស់មនុស្ស

    ខ្ញុំបានឃើញទេវតាបរិសុទ្ធតែងតែយាងទៅកាន់សួនច្បារ និងណែនាំដល់អ័ដាមនិងនាងអេវ៉ាទាក់ទងនឹងការងាររបស់គេ និងបង្រៀនគេអំពីការបះបោរ និងការធ្លាក់ចុះរបស់សាតាំង។ ទេវតាបានព្រមានគេអំពីសាតាំង និងបានប្រាប់អោយគេប្រុងប្រយ័ត្នកុំអោយបែកចេញពីគ្នាឡើយ នៅក្នុងការងារទាំងឡាយរបស់គេ ដ្បិតគេអាចនឹងត្រូវនាំអោយទាក់ទងជាមួយនឹងសត្រូវដែលធ្លាក់ចុះនេះ។ ទេវតាបានបង្គាប់ពួកគេអោយធ្វើតាមការណែនាំរបស់ព្រះយ៉ាងជិតស្និទ្ធ ដ្បិតមានតែការគោរពតាមព្រះដ៏គ្រប់លក្ខណ៍ប៉ុណ្ណោះទេ ដែលពួកគេមានសុវត្ថិភាព។ ហើយប្រសិនបើពួកគេស្តាប់ បង្គាប់ព្រះ សត្រូវដែលធ្លាក់ចុះនោះ នឹងមិនមានអំណាចលើពួកគេឡើយ។GCKh 4.2

    សាតាំងបានចាប់ផ្តើមការងាររបស់វា ជាមួយនឹងនាងអេវ៉ា ដើម្បីធ្វើអោយនាងមិនស្ដាប់បង្គាប់។ ដំបូងនាងបានធ្វើខុសដោយដើរឃ្លាតពីប្តីរបស់នាង បន្ទាប់មកបង្អែបង្អង់នៅជុំវិញដើមឈើដែលព្រះបានហាមប្រាម ហើយបន្ទាប់មកដោយស្តាប់សំឡេងនៃអ្នកល្បួង រហូតដល់ទៅហានសង្ស័យចំពោះអ្វីដែលព្រះបានមានព្រះបន្ទូលថា ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះឯងនឹងត្រូវស្លាប់ជាមិនខានទៀតផង។ នាងបានគិតថា ប្រហែលជាវាមិនពិតដូចអ្វីដែលព្រះបានមានបន្ទូលនោះឡើយ។ នាងបានប្រថុយមិនស្ដា ប់បង្គាប់។ នាងបានលូកដៃទៅបេះផ្លែឈើ ហើយបានបរិភោគ។ វាជាផ្លែដែលគាប់ភ្នែក ជាផ្លែដែលអាចបរិភោគបាន។ នាងបានប្រច័ណ្ឌនឹងព្រះដែលបានលាក់អ្វី ដែលពិតជាល្អពីនាង។ នាងបានអោយផ្លែឈើទៅប្តីនាង ដោយហេតុនោះគាត់ក៏ត្រូវល្បួង។ នាងក៏បានភ្ជាប់ទៅអ័ដាមនូវអ្វីដែលពស់បាននិយាយ និងបញ្ចេញការភ្ញាក់ផ្អើល ថានាងមានអំណាចក្នុងការនិយាយ។GCKh 4.3

    ខ្ញុំបានឃើញទឹកមុខអ័ដាមពោរពេញដោយភាពក្រៀមក្រំ។ គាត់បង្ហាញការភ័យខ្លាចនិងការភ្ញាក់ផ្អើល។ ការពិបាកបានកើតឡើងនៅក្នុងគំនិតគាត់។ គាត់ដឹងយ៉ាងច្បាស់ថា នេះគឺជាសត្រូវដែលព្រះបានព្រមានអោយគេប្រឆាំង និងបានដឹងថា ប្រពន្ធរបស់គាត់ត្រូវតែស្លាប់។ គេទាំងពីរពិតជាត្រូវបែកគ្នា។ សេចក្ដីស្រឡាញ់របស់គាត់ ចំពោះនាងអេវ៉ាខ្លាំងក្លាណាស់។ ហើយនៅក្នុងការបាក់ទឹកចិត្តទាំងស្រុង គាត់បានសំរេចចិត្តចែករំលែកនូវវាសនារបស់នាង។ គាត់បានទទួលយកផ្លែឈើនោះមកបរិភោគយ៉ាងរហ័ស។ ពេលនោះ សាតាំងបានសំដែងនូវសេចក្ដីរីករាយយ៉ាងក្រៃលែង។ វាបានបះបោរនៅឯស្ថានសួគ៌ ហើយមានអ្នកចូលរួមជាមួយវា គឺអ្នកដែលបានស្រឡាញ់វា ហើយបានដើរតាមវានៅក្នុងការបះបោរនោះ។ វាបានធ្លាក់ចុះ ហើយបានបណ្តាលអោយអ្នកដទៃធ្លាក់ជាមួយវា។ ហើយឥឡូវនេះវាបានល្បួងស្ត្រីមិនអោយទុកចិត្តលើព្រះ អោយចង់ដឹងអំពីប្រាជ្ញារបស់វា និងអោយស្វែងរកការយល់ដឹង អំពីផែនការ នៃប្រាជ្ញាទាំងអស់របស់វា។ សាតាំងបានដឹងថាស្ត្រីនោះមិនធ្លាក់ចុះតែម្នាក់ឯងឡើយ។ ដោយសេចក្ដីស្រឡាញ់ចំពោះនាងអេវ៉ា អ័ដាមក៏លែងស្ដាប់បង្គាប់ព្រះ ហើយធ្លាក់ក្នុងសេចក្ដីល្បួងជាមួយនាង។GCKh 5.1

    ដំណឹងនៃការធ្លាក់ចុះរបស់មនុស្ស បានផ្សព្វផ្សាយពាសពេញស្ថានសួគ៌។ ពិណទាំងឡាយបាននៅស្ងៀម។ ទេវតាទាំងឡាយបានដោះមកុដចេញពីព្រះសិរ ដោយ សោកស្តាយ។ អ្វីៗទាំងអស់ដែលនៅស្ថានសួគ៌មានការរំជួលជាខ្លាំង។ ការប្រជុំមួយបានបើកឡើងដើម្បីសំរេចថា តើត្រូវធ្វើអ្វីចំពោះមនុស្សមានទោសមួយគូនេះ។ ទេវតាព្រួយបារម្ភខ្លាចក្រែងគេលូកដៃទៅបេះផ្លែជីវិត ហើយបរិភោគ រួចរស់នៅជាអ្នកមានបាបរហូត។ ប៉ុន្តែ ព្រះបានមានព្រះបន្ទូលថា ត្រូវតែបណ្តេញពួកគេចេញពីសួនច្បារ។ ទេវតាត្រូវបានបង្គាប់អោយថែរក្សាដើមជីវិតជាបន្ទាន់។ វាគឺជាផែនការដែលបានរៀបចំរបស់សាតាំង ដែលអ័ដាមនិងអេវ៉ាបានលែងស្ដាប់បង្គាប់ព្រះ ទទួលយកការបោកបញ្ឆោតរបស់វា ហើយបន្ទាប់មក ត្រូវបានដឹកនាំអោយទទួលដើមជីវិត ធ្វើឱ្យគេអាចរស់នៅក្នុងអំពើបាបជារៀងរហូត និងការមិនស្ដាប់បង្គាប់ ហើយអំពើបាបក៏មានជារៀងរហូត។ ប៉ុន្តែ ព្រះបានបញ្ជូនទេវតាបរិសុទ្ធអោយទៅបណ្តេញគេចេញពីសួនច្បារ នៅពេលដែលទេវតាមួយក្រុមទៀត ត្រូវបានចាត់អោយថែរក្សាផ្លូវទៅឯដើមជីវិត។ ទេវតាដ៏មានព្រះចេស្ដាទាំងនេះគ្រប់ៗអង្គមានរបស់ម៉្យាងនៅដៃស្តាំដែលមើលទៅដូច ជាដាវនៃអណ្ដាតភ្លើង។GCKh 5.2

    បន្ទាប់មកសាតាំងបានជ័យជំនះ។ អ្នកទាំងឡាយដែលវាបានធ្វើឱ្យមានការឈឺចាប់ ដោយការធ្លាក់ចុះរបស់វា។ វាត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ពួកវាត្រូវបានចេញពីស្ថានបរមសុខ។GCKh 6.1

    ________________________________________
    សូមអាន លោកកុប្បត្តិ ជំពូកទី៣។
    GCKh 6.2