Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី២០ - ការកែទម្រង់

    តែទោះបីជាមានការបៀតបៀននិងការសម្លាប់ដល់ពួកបរិសុទ្ធយ៉ាងណាក៏ដោយ ក៏ការធ្វើទីបន្ទាល់បានលើកឡើងនៅដៃគ្រប់ៗគ្នាដែរ។ ទេវតារបស់ព្រះបានធ្វើការប្ដេជ្ញាចិត្តទៅនឹងសេចក្ដីជំនឿរបស់ពួកគេ។ គេបានស្វែងរកនៅក្នុងទីងងឹត និងបានជ្រើសរើសចេញពីភាពងងឹតនូវមនុស្សដែលមានចិត្តស្មោះត្រង់បំផុត ពួកគេត្រូវបានកប់នៅក្នុងការខុសឆ្គង ប៉ុន្តែព្រះបានជ្រើសរើសពួកគេដូចជាព្រះអង្គបានជ្រើសរើសប៉ុល ជាប្រដាប់សំរាប់ប្រកាសពីសេចក្ដីពិត និងលើកសំឡេងពួកគេឡើងប្រឆាំងនឹងអំពើបាបរបស់អ្នកជឿទ្រង់។ ទេវតារបស់ព្រះបានបណ្តាលចិត្តលោកម៉ាទីនលូទើ លោកមេឡាតុននិងមនុស្សដទៃនៅកន្លែងផ្សេងៗទៀតអោយស្រេកឃ្លានទីបន្ទាល់រស់នៃព្រះបន្ទូលរបស់ព្រះ។ ពួកខ្មាំងសត្រូវបានមកដូចជាទឹកជំនន់ហើយស្តង់ដាតែងលើកឡើងទាស់នឹង វា។ លោកលូទើរត្រូវបានជ្រើសរើសឡើងអោយពុះពារនិងក្រោកឈរប្រឆាំងនឹងពួក ជំនុំដែលធ្លាក់ចុះនិងពង្រឹងដល់អ្នកស្មោះត្រង់មួយចំនួនតូចអោយស្មោះត្រង់ទៅនឹងជំនឿដ៏បរិសុទ្ធរបស់គេ។ គាត់ធ្លាប់ភ័យខ្លាចព្រះមិនសព្វព្រះហឫទ័យ។ គាត់បានខំប្រឹងប្រែងតាមរយៈការងារដើម្បីអោយព្រះសព្វព្រះហឫទ័យ ប៉ុន្តែព្រះមិនបានសព្វព្រះហឫទ័យនឹងគាត់ឡើយរហូតទាល់តែមានពន្លឺមកពីស្ថានសួគ៌កំចាត់ភាពងងឹតនៅក្នុង គំនិតគាត់ហើយដឹកនាំគាត់កុំអោយទុកចិត្តលើការងារ ប៉ុន្តែលើគុណសម្បត្តិនៃលោហិតរបស់ព្រះគ្រីស្ទនិងអោយចូលមកឯព្រះផ្ទាល់វិញ មិនមែនតាមប៉ាប ឬតាមអ្នកលន់តួជំនួសឡើយ ប៉ុន្តែតាមរយៈព្រះយេស៊ូវតែមួយអង្គគត់វិញ។ អូ! នេះគឺជាចំណេះដឹងដ៏មានតម្លៃសំរាប់លូទើរ គាត់បានអោយតម្លៃដល់ដំណឹង និងពន្លឺដ៏មានតម្លៃនេះដែលបានរះឡើងក្នុងការយល់ដឹងដ៏ងងឹតរបស់គាត់ និងបានបណ្តេញចេញនូវជំនឿឆ្វេងរបស់គាត់ ខ្ពស់ជាងសម្បត្តិដ៏មានតម្លៃបំផុត នៅលើលោកីយ៍នេះ។ ព្រះបន្ទូលរបស់ព្រះថ្មីឡើងៗ។ អ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរ។ សៀវភៅដែលគាត់មិនចូលចិត្តគិតដល់ព្រោះមិនបានឃើញអ្វីល្អនៅក្នុងនោះ គឺជាជីវិតសំរាប់គាត់ វាជាអំណររបស់គាត់ជាអ្នកអោយយោបល់ដល់គាត់និងជាគ្រូដ៏មានពររបស់គាត់។ គ្មានអ្វីអាចអន្ទោងគាត់ចេញពីការសិក្សាព្រះគម្ពីរឡើយ។ គាត់បានភ័យខ្លាចសេចកី្តស្លាប់ ប៉ុន្តែនៅពេលដែលគាត់បានអានព្រះបន្ទូលព្រះ ការភ័យខ្លាចរបស់គាត់បានបាត់បង់ ហើយគាត់បានកោតសរសើរអត្តចរិត របស់ព្រះនិងស្រឡាញ់ទ្រង់។ ការស្វែងរកព្រះបន្ទូលរបស់ព្រះដោយខ្លួនឯងគាត់បានទទួលនូវមរតកដ៏មានតម្លៃដែលមាននៅក្នុងព្រះគម្ពីរ ហើយគាត់បានស្វែងរកសំរាប់ពួកជំនុំ។ គេបានធ្វើអោយគាត់ស្អប់ខ្ពើមអំពើបាបរបស់អ្នកដែលបានទុកចិត្តនឹងសេចក្ដីសង្គ្រោះ គាត់បានឃើញមនុស្សជាច្រើននៅក្នុងភាពងងឹតដូចគ្នាដែលបានគ្របដណ្ដប់គាត់។ គាត់បានស្វែងរកដោយអន្ទះសារនូវឱកាសចង្អុលប្រាប់គេនូវកូនចៀមនៃព្រះ ដែលលោះបាបមនុស្សលោក។ គាត់បានលើកសំឡេងគាត់ឡើងប្រឆាំងនឹងការខុសឆ្គង របស់ពួកជំនុំប៉ាប ហើយខំប្រឹងបំបាក់ច្រវាក់នៃភាពងងឹតដែលបានឃុំឃាំងមនុស្សរាប់ពាន់នាក់ និងបណ្តាលអោយគេទុកចិត្តលើការងារដើម្បីបានសង្គ្រោះ។ គាត់ចង់ជួយបើកគំនិតរបស់គេនូវសេចក្ដីពិតនៃព្រះគុណដ៏អស្ចារ្យរបស់ព្រះនិងភាពប្រសើរឧត្តមនៃសេចក្ដីសង្គ្រោះដែលបានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ គាត់បានលើកសំឡេងរបស់ គាត់ឡើងដោយច្រណែន និងក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ធស្រែកប្រឆាំងនឹងអំពើបាបដែលមានរបស់មេដឹកនាំនៃពួកជំនុំ ហើយនៅពេលដែលគាត់ជួបព្យុះនៃការប្រឆាំងពីពួកសង សេចក្ដីក្លាហានរបស់គាត់មិនបានបរាជ័យឡើយ ដ្បិតគាត់បានពឹងផ្អែក យ៉ាងមាំទៅលើព្រះពាហុរបស់ព្រះ និងទុកចិត្តយ៉ាងមាំទៅលើទ្រង់ដើម្បីជោគជ័យ។ ហើយនៅពេលដែលគាត់បានរុញសមរភូមិកាន់តែជិតឡើងៗ កំហឹងរបស់ពួកសង្ឃបានពុះកញ្ជ្រោលឡើងទាស់នឹងគាត់។ គេមិនចង់អោយអ្នកណាកែប្រែឡើយ។ គេនឹងចាកចេញដោយងាយស្រួល និងដោយសេចក្ដីសប្បាយយ៉ាងព្រៃផ្សៃក្នុងភាពងងឹត។ គេចង់អោយពួកជំនុំនៅក្នុងភាពងងឹត។GCKh 102.2

    ខ្ញុំបានឃើញថា លូទើរ ស្ដីបន្ទោសអំពើបាបនិងគាំទ្រសេចក្ដីពិតដោយក្លៀវក្លា ជឿសប់ គ្មានខ្លាចនិងអង់អាចក្លាហាន។ គាត់មិនខ្វល់ខ្វាយអំពីមនុស្សអាក្រក់និងអារក្សឡើយ។ គាត់បានដឹងថាគាត់មានព្រះមួយអង្គនៅជាមួយគាត់ដែលមានអំណាចជាងពួកវានោះ។ លូទើរ មានភ្លើងនៃឧត្តមគតិ មានសេចក្ដីក្លាហាន ភាពអង់អាចក្លៀវក្លាជាយូរមកហើយ ប៉ុន្តែព្រះបានលើកលោកម៉ាឡាន់តុន ដែលមានអត្តចរិតផ្ទុយពីលោកលូទើរ បន្ថែមជាមួយលូទើរដើម្បីបន្តការងារកែទម្រង់។ ម៉ាឡាន់តុនជាមនុស្សមុខខ្មូរខ្លាច ប្រយ័ត្នប្រយែងនិងអត់ធ្មត់ខ្លាំង។ គាត់បានស្រឡាញ់ព្រះយ៉ាងខ្លាំង។ គាត់មានចំណេះដឹងខាងបទគម្ពីរជ្រៅជ្រះ ហើយប្រាជ្ញា និងការវិនិច្ឆ័យរបស់គាត់ល្អប្រសើរ។ សេចក្ដី ស្រឡាញ់ដល់បុព្វហេតុនៃព្រះរបស់គាត់ដូចជាលោកលូទើរដែរ។ ព្រះបានចងចិត្តទាំងពីរនេះជាប់គ្នា គេទាំងពីរនាក់ជាមិត្តភ័ក្ដិដែលមិនអាចបំបែកបានឡើយ។ លូទើរជា ជំនួយដ៏ធំដល់ម៉ាឡាន់តុននៅពេលគាត់មានគ្រោះថ្នាក់ដោយការភ័យខ្លាច និងយឺតយ៉ាវ ហើយម៉ាឡាន់តុនជាជំនួយដ៏ល្អដល់លូទើរ ក្នុងការទប់គាត់កុំអោយលឿនពេក។ ការប្រយ័ត្នប្រយែងរបស់ម៉ាឡាន់តុនតែងតែរួចផុតពីបញ្ហាដែលនឹងត្រូវធ្លាក់មក បុព្វហេតុនោះ ប្រសិនបើការងារនេះទុកអោយលូទើរតែម្នាក់ឯង ហើយការងារអាចនឹងបរាជ័យ ក្នុងការជំរុញទៅមុខ ប្រសិនបើទុកអោយម៉ាឡាន់តុនធ្វើតែម្នាក់ឯង។ គេបានបង្ហាញខ្ញុំ អំពីព្រះតម្រិះរបស់ព្រះក្នុងការជ្រើសរើសមនុស្សទាំងពីរនាក់នេះដែលមានអត្តចរិត ខុសគ្នា អោយធ្វើការងារកែទម្រង់។ GCKh 104.1

    ពេលនោះខ្ញុំត្រូវបានគេនាំមកឯពេលវេលានៃពួកសាវក ហើយបានឃើញព្រះជ្រើសរើស ដៃគូពេត្រុស ក្លៀវក្លានិងជឿសប់ជាមួយនឹងយ៉ូហាន ជាមនុស្សស្លូតអត់ធ្មត់ និងស្លូតបូត។ ជួនកាលពេត្រុសឆាប់ច្រឡោត។ ហើយសិស្សជាទីស្រឡាញ់ (យ៉ូហាន) បានពិនិត្យពេត្រុសនៅពេលដែលឧត្តមគតិនិងជំនឿសប់របស់គាត់ នាំអោយគាត់ទៅលឿនពេក ប៉ុន្តែវាមិនបានកែប្រែគាត់ទេ តែបន្ទាប់ពីពេត្រុសបានបដិសេធព្រះអម្ចាស់ ហើយបានកែប្រែចិត្ត និងលន់តួមក គាត់គ្រាន់តែត្រូវការប្រយ័ត្នប្រយែងយ៉ាងស្លូតបូតពីយ៉ូហានដើម្បីពិនិត្យជំនឿនិងយតិភាពរបស់គាត់តែប៉ុណ្ណោះ។ បុព្វហេតុរបស់ព្រះគ្រីស្ទនឹងជួបប្រទះនូវការឈឺចាប់ ប្រសិនបើទុកអោយយ៉ូហានធ្វើតែម្នាក់ឯង។ គាត់ត្រូវការគំនិតរបស់ពេត្រុស។ ភាពអង់អាចក្លាហាន និងថាមពលរបស់គាត់តែងតែរំដោះ គាត់អោយរួចពីការលំបាក ហើយធ្វើអោយខ្មាំងសត្រូវរបស់គាត់ស្ងប់ស្ងៀម។ យ៉ូហានបានឈ្នះ។ គាត់បាននាំមនុស្សជាច្រើនមកឯបុព្វហេតុរបស់ព្រះគ្រីស្ទដោយការអត់ធ្មត់ពីកំណើត និងជំនឿសប់របស់គាត់។GCKh 105.1

    ព្រះបានលើកមនុស្សឡើងអោយស្រែកប្រឆាំងនឹងអំពើបាបដែលមាននៅក្នុងពួកជំនុំប៉ាប និងនាំឆ្ពោះទៅមុខនូវការកែទម្រង់។ សាតាំងបានស្វះស្វែងបំផ្លាញទីបន្ទាល់ដ៏រស់នេះ ប៉ុន្តែព្រះបានធ្វើរបងការពារគេ។ ដើម្បីសិរីល្អនៃព្រះនាមទ្រង់ ទ្រង់បានអនុញ្ញាតអោយអ្នកខ្លះបោះត្រាទីបន្ទាល់ ដែលគេបានធ្វើដោយព្រះលោហិតរបស់ទ្រង់ ប៉ុន្តែនៅមានមនុស្សដ៏មានអំណាចផ្សេងៗទៀត ដូចជា លូទើរនិងម៉ាឡាន់តុនដែលអាចសរសើរដំកើងព្រះបានយ៉ាងល្អបំផុតដោយការរវល់នឹងស្រែកប្រឆាំងនឹងអំពើបាបរបស់ ប៉ាបសង្ឃនិងស្តេចទាំងឡាយ។ ពួកគេញាប់ញ័រនៅចំពោះសំឡេងរបស់លូទើរ។ តាមរយៈមនុស្សដែលព្រះបានជ្រើសតាំងនេះ កាំរស្មីនៃពន្លឺបានកំចាត់កំចាយភាពងងឹត ហើយមានមនុស្សជាច្រើនបានទទួលនិងដើរក្នុងពន្លឺនេះដោយក្តីអំណរ។ ហើយនៅពេលដែលស្មរបន្ទាល់មួយត្រូវបានគេសម្លាប់ មានស្មរបន្ទាល់ពីរឬច្រើននាក់ទៀតបានក្រោកឡើងជំនួស។GCKh 106.1

    ប៉ុន្តែសាតាំងមិនបានពេញចិត្តឡើយ។ វាមានអំណាចបានតែលើរាងកាយតែប៉ុណ្ណោះ។ វាមិនអាចធ្វើអោយអ្នកជឿទទួលសេចក្ដីជំនឿនិងសេចក្ដីសង្ឃឹមរបស់គេឡើយ។ ហើយសូម្បីតែនៅក្នុងសេចកី្តស្លាប់ក៏ដោយ គេឈានទៅមុខដោយសេចក្ដីសង្ឃឹមដ៏ត្រចះត្រចង់នៃការមិនស្លាប់នៅគ្រារស់ឡើងវិញនៃយុត្តិធម៌។ វាមានលើសពីកម្លាំងដែលត្រូវស្លាប់។ វាមិនហានដេកមួយស្របក់ឡើយ។ គេបានពាក់គ្រឿងសឹករបស់គ្រីស្ទាននៅជុំវិញរៀបចំប្រយុទ្ធមិនគ្រាន់តែជាមួយខ្មាំងខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែជាមួយសាតាំងនៅក្នុងរូបរាងជាមនុស្ស ដែលស្រែកជាបន្តថា បោះបង់ជំនឿរបស់អ្នកស្លាប់។ មានគ្រីស្ទានមួយចំនួនតូចឈររឹងមាំនៅខាងព្រះ និងមានតម្លៃនៅក្នុងព្រះនេត្រទ្រង់ជាងពាក់កណ្តាលពិភពលោក ដែលមានឈ្មោះព្រះគ្រីស្ទ តែជាមនុស្សកំសាកនៅក្នុងបុព្វហេតុរបស់ទ្រង់។ នៅពេលពួកជំនុំត្រូវគេបៀតបៀន ពួកគេរួបរួមគ្នា ហើយ រឹតតែស្រឡាញ់គ្នា។ ពួកគេមានជំហររឹងមាំក្នុងព្រះអម្ចាស់។ អ្នកមានបាបមិនបានអនុញ្ញាតអោយរួបរួមជាមួយឡើយ ទោះបីជាអ្នកបោកបញ្ឆោតគេ ឬអ្នកចាញ់បោកបញ្ឆោតគេក្តី។ មានតែអ្នកដែលមិនសុខចិត្តបោះបង់ព្រះគ្រីស្ទទេ ដែលជាសាវក។ គេសុខចិត្តនៅជាអ្នកក្រ ជាអ្នកបន្ទាបខ្លួន និងរស់នៅដូចជាព្រះគ្រីស្ទ។GCKh 106.2

    ________________________________________
    សូមអានលូកា ២២:៦១-៦២ យ៉ូហាន១៨:១០ កិច្ចការ ជំពូក៣ និង៤ដើម្បី សិក្សាអោយបានជ្រៅ សូមអាន “ការកែទម្រង់” ក្នុងសព្វវច្ចនាធិប្បាយ។
    GCKh 107.1