Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១០ - ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ

    ពួកសាវកបានសំរាកនៅថ្ងៃបរិសុទ្ធ ដោយមានការក្រៀមក្រំនឹងការសុគតនៃព្រះអម្ចាស់របស់ពួកគេ នៅពេលដែលព្រះយេស៊ូវជាស្តេចនៃសិរីល្អបានសំរាកនៅក្នុងផ្នូរ។ រាត្រីកាលបានរំកិលផុតទៅយ៉ាងយឺត ហើយនៅពេលដែលងងឹតនៅឡើយទេវតាបានហោះរំលងផ្នូរ ទាំងដឹងថាពេលវេលាដែលត្រូវរំដោះព្រះរាជបុត្រាជាទីស្រឡាញ់នៃ ព្រះដែលជាមេបញ្ជាការជាទីស្រឡាញ់របស់លោកបានខិតមកជិតដល់ហើយ។ ហើយ នៅពេលដែលលោកបានរង់ចាំដោយព្រះហឫទ័យរំជើបរំជួលយ៉ាងខ្លាំងនូវពេលវេលាដ៏មានជោគជ័យ ទេវតាដ៏ខ្លាំង និងមានព្រះចេស្ដាមួយអង្គ បានយាងចុះមកពីស្ថានសួគ៌។ ព្រះភ័ក្ត្ររបស់លោកដូចជាផ្លេកបន្ទោរ ហើយព្រះពស្ត្រាទ្រង់សដូចហិមៈ។ ពន្លឺរបស់លោកបំបែកភាពងងឹតចេញពីដានព្រះបាទលោក បណ្តាលអោយទេវតារបស់អារក្សដែលបានទាមទារព្រះសពព្រះយេស៊ូវរត់បែកខ្ញែកគេចចេញពីសិរីរុងរឿងរបស់លោក។GCKh 50.2

    ទេវតាមួយអង្គដែលបានទតមើលទិដ្ឋភាពនៃការបន្ទាបព្រះកាយរបស់ព្រះ គ្រីស្ទ និងបានយាមរក្សាផ្នូរដែលព្រះយេស៊ូវបានសំរាក បានរួមជាមួយនឹងទេវតាដែលយាងមកពីស្ថានសួគ៌ ហើយយាងចុះទៅកាន់ផ្នូរទាំងពីរអង្គ។ ផែនដីញ័រកក្រើកនៅពេលដែលលោកទាំងពីរចុះដល់ដី ហើយមានការរញ្ជួយផែនដីយ៉ាងខ្លាំង។ ទេវតាដ៏ខ្លាំងនិងមានព្រះចេស្ដាចាប់ថ្មដែលនៅមាត់ផ្នូរ ហើយប្រមៀលយ៉ាងរហ័ស ចេញពីមាត់ផ្នូរហើយគង់នៅពីលើ។GCKh 50.3

    ការភ័យខ្លាចដ៏រន្ធត់បានធ្វើអោយអ្នកយាមភ័យតក្កមា។ ឥឡូវនេះតើអំណាចរបស់គេក្នុងការរក្សាព្រះសពព្រះយេស៊ូវនោះនៅឯណា? គេពុំបានគិតពីតួនាទីរបស់គេ ឬពីការដែលពួកសាវកមកលួចព្រះសពនោះឡើយ។ ពួកគេងឿងឆ្ងល់ និងភ័យខ្លាចនៅពេលដែលពន្លឺដ៏ភ្លឺក្រៃលែងរបស់ទេវតាចាំងភ្លឺជាងពន្លឺព្រះអាទិត្យ នៅជុំវិញគេ។ ទាហាន រ៉ូមដែលយាមរក្សាផ្នូរបានឃើញទេវតាហើយបានដួលទៅលើដីដូចមនុស្សស្លាប់។ ទេវតាមួយអង្គបានប្រមៀលថ្មចេញដោយជោគជ័យ ទាំងបន្លឺសំឡេងប្រកប ដោយព្រះចេស្ដាយ៉ាងច្បាស់ថា ឱព្រះរាជបុត្រានៃព្រះអើយ ព្រះវរបិតានៃទ្រង់ត្រាស់ហៅព្រះអង្គហើយសូមយាងក្រោកឡើង។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទេវតាផ្សេងៗទៀតបានចូលទៅក្នុងផ្នូរ ហើយនៅពេលដែលព្រះយេស៊ូវបានយាង ក្រោកឡើងដោយជោគជ័យ ទ្រង់បានបត់សំពត់ស្នបដែលរុំព្រះសពទ្រង់ព្រះយេស៊ូវ បានយាងចេញមកជាអ្នកឈ្នះដ៏មានជោគជ័យ។ ពួកទេវតាបានសំឡឹងមើលមិនដាក់ភ្នែក ទៅលើទិដ្ឋភាពដ៏គួរអោយស្ងើចសរសើរនោះ។ ហើយនៅពេលដែលព្រះយេស៊ូវ បានយាងចេញពីផ្នូរដោយព្រះចេស្ដា ទេវតាដ៏ចែងចាំងទាំងនោះ ក្រាបថ្វាយបង្គំទ្រង់ដល់ដី រួចអបអរសាទរគំនាប់ទ្រង់ដោយចំរៀងនៃជ័យជំនះ ដែលសេចកី្តស្លាប់មិនអាចមាន ជ័យជំនះលើទ្រង់តទៅទៀតបាន។ ឥឡូវនេះសាតាំងពុំមានជោគជ័យឡើយ។ ទេវតារបស់វាបានគេចខ្លួនចេញពីពន្លឺដ៏ចាំងចែងរបស់ទេវតានៃ ស្ថានសួគ៌។ គេបានត្អូញត្អែរ យ៉ាងជូរចត់ ទៅកាន់ស្តេចរបស់គេថា អំណររបស់គេត្រូវបានគេដណ្ដើមយកបាត់ទៅហើយ និងថាអ្នកដែលគេបានស្អប់បំផុតនោះបានរស់ពីស្លាប់ឡើងវិញហើយ។GCKh 51.1

    សាតាំងនិងទេវតារបស់វាមានអំណរជាមួយជោគជ័យរបស់វា បានតែមួយភ្លែតប៉ុណ្ណោះ ដែលអំណាចរបស់វាទៅលើមនុស្សមានបាប បានធ្វើឱ្យព្រះអម្ចាស់នៃជីវិតនៅក្នុងផ្នូរ ប៉ុន្តែក្នុងរយៈពេលយ៉ាងខ្លីបំផុត ជោគជ័យនៃស្ថាននរកក៏បានមកដល់។GCKh 52.1

    ដ្បិតនៅពេលដែលព្រះយេស៊ូវបានយាងចេញពីផ្នូរដោយជោគជ័យជាអ្នកឈ្នះដ៏មានព្រះចេស្ដា សាតាំងបានដឹងថា បន្ទាប់ពីពេលនោះមកវាត្រូវតែស្លាប់ ហើយនគររបស់វាក៏ត្រូវតែប្រគល់ទៅអោយអ្នកដែលត្រូវគ្រប់គ្រងវិញដែរ។ វាយំសោក និងខឹងយ៉ាងខ្លាំង ព្រោះទោះបីជាវាប្រើគ្រប់អំណាច និងកម្លាំងរបស់វាយ៉ាងណាក៏ដោយ ក៏វាមិនអាចយកឈ្នះលើព្រះយេស៊ូវបានឡើយ ប៉ុន្តែទ្រង់បានបើកផ្លូវនៃសេចក្ដីសង្គ្រោះសំរាប់មនុស្ស ហើយអស់អ្នកណាដែលដើរនៅលើផ្លូវនោះនឹងត្រូវបានសង្គ្រោះ។GCKh 52.2

    សាតាំងហាក់ដូចជាមានកង្វល់ និងទុក្ខព្រួយមួយផ្នែក។ វាបានប្រជុំពិភាក្សា ជាមួយទេវតារបស់វា ថាតើវាត្រូវធ្វើយ៉ាងណាតទៅទៀត ដើម្បីប្រឆាំងនឹងនគររបស់ព្រះ។ សាតាំងបាននិយាយថា អ្នកត្រូវតែបង្ខំពួកសម្តេចសង្ឃនិងអ្នកដឹកនាំ។ យើងបានជោគជ័យក្នុងការបញ្ឆោត និងបិទភ្នែកពួកគេ និងធ្វើអោយគេមានចិត្តរឹងទាស់នឹងព្រះយេស៊ូវ។ យើងធ្វើឱ្យគេជឿថា ទ្រង់គឺជាព្រះក្លែងក្លាយ។ ដែលទាហានរ៉ូមនឹងនាំដំណឹងដ៏គួរអោយស្អប់ខ្ពើម ថាព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ។ យើងបន្តដឹកនាំពួកសម្តេចសង្ឃនិងអ្នកដឹកនាំអោយនៅតែស្អប់ព្រះយេស៊ូវតទៅទៀត និងអោយធ្វើគុត ទ្រង់។ ឥឡូវនេះចូរបង្ហាញនូវពន្លឺដ៏ភ្លឺនៅចំពោះមុខគេថា ដោយពួកគេបានធ្វើគុតព្រះយេស៊ូវហើយ ប្រសិនបើមនុស្សគេបានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មនុស្សទាំងឡាយនឹងគប់សម្លាប់ពួកគេនឹងដុំថ្ម ព្រោះគេបានសម្លាប់អ្នកគ្មានទោស។GCKh 52.3

    ខ្ញុំបានឃើញទាហារ៉ូមដែលយាមផ្នូរបានក្រោកឡើង ហើយបើកភ្នែកមើលថាតើគេអាចមើលជុំវិញខ្លួនបានឬទេ បន្ទាប់ពីទេវតាបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ហើយមានតែពន្លឺនៃសិរីល្អនោះ។ គេមានការងឿងឆ្ងល់ជាខ្លាំងដោយដុំថ្មដែលបាំងមាត់ផ្នូរ ត្រូវបានប្រមៀលចេញហើយព្រះយេស៊ូវត្រូវបានលើកឡើង។ គេក៏បានជំរាបរឿងដ៏អស្ចារ្យដែលគេបានឃើញនោះដល់សម្តេចសង្ឃ និងពួកមេដឹកនាំ ហើយនៅពេលដែល ពួកឃាតកទាំងនោះបានឮនូវរបាយការណ៍ដ៏គួរអោយរន្ធត់នោះ មុខគេឡើងស្លាំងគ្រប់ៗគ្នា។ គេបានឃើញនូវកំហុសទាំងឡាយដែលគេបានប្រព្រឹត្ត។ ពេលនោះ គេបានដឹងថាប្រសិនបើទាហានបានរាយការណ៍នោះជាការពិត នោះពួកគេនឹងត្រូវបាត់បង់។ ពួកគេស្រឡាំងកាំងមួយស្របក់ ហើយសំឡឹងមើលគ្នាទៅវិញទៅមកដោយស្ងៀមស្ងាត់ដោយមិនដឹងថាត្រូវធ្វើយ៉ាងណានិងនិយាយពីអ្វីឡើយ។ ពួកគេបានមកដល់កន្លែងមួយ ដែលគេមិនអាចជឿបាន លុះត្រាតែរឿងនោះគឺជាការចោទប្រកាន់របស់ពួកគេ។ ពួកគេបានបែកគ្នារៀងៗខ្លួនដើម្បីពិភាក្សាថា តើត្រូវធ្វើយ៉ាងណា។ ពួកគេបានសំរេចចិត្តថា ប្រសិនបើដំណឹងដែលថាព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ និងរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើអោយទាហានដែលយាមល្បាតបានដួលសន្លប់ត្រូវបានឮខ្ទរខ្ទារដល់មនុស្សម្នា ពួកគេពិតជានឹងត្រូវមនុស្សខឹងសំបារយ៉ាងខ្លាំង ហើយនិង សម្លាប់ពួកគេជាមិនខាន គេចង់ជួលទាហានអោយលាក់រឿងនោះជាសម្ងាត់ គេបានផ្តល់ប្រាក់អោយទាហានជាច្រើន ហើយបង្ខំអោយនិយាយថា ពួកសិស្សរបស់ទ្រង់បានមកលួចព្រះសពយកទៅនៅពេលយប់ដែលយើងដេកលក់។ ហើយនៅពេលដែលទាហានត្រូវគេសួរថា ហេតុអ្វីបានជាគេដេកលក់នៅពេលយាមនោះ ពួកសម្តេចសង្ឃនិងអ្នកដឹកនាំបាននិយាយថា គេនឹងអង្វរចៅហ្វាយខេត្តអោយជួយដល់ពួកគេ។ ដោយសារប្រាក់ ទាហានរ៉ូមដែលជាអ្នកយាម បានលក់កិត្តិយសរបស់ខ្លួន ហើយយល់ព្រមធ្វើតាមការណែនាំរបស់សម្តេចសង្ឃនិងពួកចាស់ទុំ។GCKh 53.1

    នៅពេលព្រះយេស៊ូវត្រូវបានព្យួរនៅលើឈើឆ្កាង ទ្រង់បានស្រែកថា ការស្រេចហើយ ផ្នូររបើកចេញពីគ្នា ផែនដីរញ្ជួយ ហើយមានផ្នូរជាច្រើនបានបើកឡើងដ្បិតនៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញពីការសុគត ហើយមានជ័យជំនះលើសេចកី្តស្លាប់ នៅពេលដែលព្រះអង្គបានយាងចេញពីផ្នូរ ជាអ្នកមានជោគជ័យនៅពេលដែលផែនដីឃ្លេងឃ្លោងនិងរញ្ជួយ ហើយសិរីល្អដ៏អស្ចារ្យនៃស្ថានសួគ៌ចោមរោមត្រង់កន្លែងដ៏ពិសិដ្ឋ ស្ដាប់បង្គាប់តាមការត្រាស់បង្គាប់របស់ទ្រង់ អ្នកស្លាប់ដោយសុចរិត ជាច្រើនបានរស់ឡើងជាទីបន្ទាល់ថាទ្រង់មានព្រះជន្មរស់ឡើងវិញមែន។ ពួកអ្នកបរិសុទ្ធជាទីស្រឡាញ់ដែលបានរស់ឡើងវិញនោះ បានចោមរោមសរសើរដំកើងទ្រង់។ ពួកគេជាអ្នកជ្រើសរើសមួយចំនួនតិច ដែលមានជីវិតតាំងពីសម័យបង្កបង្កើតផែនដី រហូតដល់សម័យព្រះគ្រីស្ទ។ ហើយនៅពេលដែលពួកសម្តេចសង្ឃ និងពួកផារិស៊ីបានខំប្រឹងប្រែង លាក់បាំងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ព្រះអម្ចាស់បានជ្រើសរើសនាំមនុស្សមួយក្រុមចេញពីផ្នូរ ដើម្បីបញ្ជាក់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញពិតប្រាកដមែន និងដើម្បីប្រកាសពីសិរីល្អរបស់ទ្រង់។ អ្នកដែលបានរស់ឡើងវិញ មានរូបរាងនិងទ្រង់ទ្រាយខុសៗគ្នា។ ខ្ញុំត្រូវបានគេប្រាប់ថា អ្នកដែលរស់នៅលើផែនដីត្រូវបានផ្លាស់ប្ដូរបាត់បង់កម្លាំងនិងភាពស្រស់របស់ខ្លួន។ សាតាំងមានអំណាចធ្វើអោយ មានជំងឺនិងស្លាប់ ហើយនៅគ្រប់សម័យ បណ្តាសារបស់វាឃើញ កាន់តែច្បាស់ ហើយអំណាចរបស់សាតាំង ក៏បានឃើញកាន់តែច្បាស់ដែរ។ អ្នកដែលបានរស់ឡើងវិញខ្លះមានរូបរាងនិងទ្រង់ទ្រាយល្អជាងអ្នកខ្លះទៀត។ ខ្ញុំត្រូវបានគេប្រាប់ថា អ្នកដែលបានរស់នៅជំនាន់លោកណូអេនិងអ័ប្រាហាំ មានទ្រង់ទ្រាយដូចទេវតា សម្រស់ និងកម្លាំងដូច ទេវតា។ ប៉ុន្តែគ្រប់ជំនាន់ កាន់តែខ្សោយទៅៗ មានជំងឺនិងមានអាយុកាន់តែខ្លី។ សាតាំងបានដឹងអំពីរបៀបបំផ្លាញមនុស្ស និងធ្វើអោយពូជមនុស្សទន់ខ្សោយ។GCKh 54.1

    អ្នកបរិសុទ្ធដែលបានរស់បន្ទាប់ពីការមានព្រះជន្មរបស់ព្រះយេស៊ូវ បានលេចឡើងនៅចំពោះមនុស្សជាច្រើន ដោយប្រាប់ពួកគេថាការលះបង់របស់មនុស្សបានសំរេចហើយ ដ្បិតព្រះយេស៊ូវដែលពួកយូដាបានឆ្កាងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយលើសពីនេះទៅទៀត យើងត្រូវបានប្រោសអោយរស់ឡើងវិញជាមួយទ្រង់។ គេបានផ្តល់ទីសំគាល់ថា ដោយសារតែអំណាចដ៏មានព្រះចេស្ដារបស់ទ្រង់ ពួកគេត្រូវបានហៅអោយក្រោកចេញពីផ្នូរ។ ទោះបីជារបាយការណ៍កុហកនោះ ត្រូវបានឮសុសសាយក៏ដោយ ក៏រឿងនោះមិនអាចត្រូវបានបិទបាំងដោយសាតាំង ទេវតារបស់វា ឬពួកសម្តេចសង្ឃបានឡើយ ដ្បិតពួកមនុស្សបរិសុទ្ធត្រូវបាននាំចេញពីផ្នូរ បានឮជាដំណឹងអស្ចារ្យដ៏មានអំណរ ឮសុសសាយ ហើយព្រះយេស៊ូវក៏បានបង្ហាញអង្គទ្រង់ដល់ពួកសាវកដែលកំពុងក្រៀមក្រំ និងមានចិត្តខ្ទេចខ្ទាំ ដោយបំបាត់ការភ័យខ្លាចរបស់គេ ហើយធ្វើអោយគេមានអំណររីករាយឡើង។GCKh 55.1

    នៅពេលដែលដំណឹងនេះបានឮពីទីក្រុងមួយទៅទីក្រុងមួយ ពីស្រុកមួយទៅស្រុកមួយ ពួកយូដាមានការភិតភ័យចំពោះអាយុជីវិតរបស់គេ ហើយបានលាក់កំបាំងកំហឹងរបស់គេនឹងពួកសាវក។ សេចក្ដីសង្ឃឹមតែមួយគត់របស់គេ គឺផ្សព្វផ្សាយដំណឹងមិនពិត។ តែអ្នកដែលយល់ថាការកុហកនោះជារឿងពិត ក៏ជឿវា។ លោកពីឡាត់បានតក់ស្លុត។ គាត់បានជឿលើទីបន្ទាល់ដ៏អស្ចារ្យថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយសេចក្ដីសុខសាន្តបាននៅជាមួយនឹងទ្រង់ជារៀងរហូត។ ដោយសារតែកិត្តិយសនៃ លោកីយ៍ ដោយសារតែការភ័យខ្លាចបាត់បង់អំណាច និងជីវិតរបស់ខ្លួន គាត់បានបញ្ជូនព្រះយេស៊ូវទៅអោយគេធ្វើគុត។ ឥឡូវនេះគាត់បានដឹងយ៉ាងច្បាស់ថាគាត់មិនគ្រាន់តែ មានទោសដោយឈាមរបស់មនុស្សគ្មានទោសនោះទេ ប៉ុន្តែមានទោសដោយព្រះលោហិតនៃព្រះរាជបុត្រានៃព្រះថែមទៀត។ វេទនាដល់ជីវិតលោកពីឡាត់ វេទនាដល់ទីបញ្ចប់របស់វា។ ការអស់សង្ឃឹមនិងការឈឺចាប់បានបំបែកសេចក្ដីសង្ឃឹមនិងសេចក្ដី រីករាយទាំងឡាយខ្ទេចខ្ទី។ គាត់មិនបានទទួលការកំសាន្តចិត្តឡើយ ហើយគាត់បានស្លាប់យ៉ាងវេទនាជាទីបំផុត។GCKh 55.2

    ព្រះទ័យរបស់ស្តេចហេរូឌនៅតែរឹងរូសដដែល ហើយនៅពេលដែលទ្រង់បានឮថាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញនោះ ព្រះអង្គមិនសូវជាខ្វល់ខ្វាយប៉ុន្មានទេ។ ទ្រង់បានសម្លាប់លោកយ៉ាកុប ហើយនៅពេលដែលទ្រង់ទតឃើញថា ការសម្លាប់នោះបានធ្វើអោយពួកយូដាពេញចិត្ត ព្រះអង្គក៏បានចាប់លោកពេត្រុស ដើម្បីសម្លាប់ទៀត។ ប៉ុន្តែព្រះមានផែនការអោយលោកពេត្រុសធ្វើ ហើយក៏បានចាត់ទេវតារបស់ទ្រង់អោយ ទៅរំដោះគាត់។ ស្តេចហេរូដឌបានទទួលការជំនុំជំរះ។ ព្រះបានវាយព្រះអង្គនៅកណ្តាលហ្វូងមនុស្ស នៅពេលដែលទ្រង់កំពុងលើកដំកើងខ្លួនឯងនៅកណ្តាលពួកគេ ហើយទ្រង់បានសុគតយ៉ាងវេទនាជាទីបំផុត។GCKh 56.1

    នៅពេលភ្លឺស្រាងៗ កាលនៅងងឹតនៅឡើយ ពួកសិស្សស្រីៗបានទៅឯផ្នូរនាំយកគ្រឿងក្រអូបទៅថ្វាយព្រះសពព្រះយេស៊ូវ នៅពេលនោះគេបានឃើញដុំថ្មដ៏ធ្ងន់ត្រូវបានគេប្រមៀលចេញពីមាត់ផ្នូរ ហើយព្រះសពព្រះយេស៊ូវមិននៅទីនោះទេ។ ចិត្តរបស់គេបានលិចលង់ គេភ័យខ្លាចពួកសត្រូវ បានលួចព្រះសពយកទៅបាត់។ តែមើលន៎ ទេវតាពីរអង្គ ដែលមានសំលៀកបំពាក់ស ឈរនៅជិតគេ ព្រះភ័ក្ត្ររបស់លោកភ្លឺចាំង។ ទេវតាបានយល់អំពីការងាររបស់ស្ត្រីទាំងនោះ ហើយក៏មានបន្ទូលប្រាប់ទៅស្ត្រីទាំងនោះភ្លាមថា ពួកនាងបានមករកព្រះយេស៊ូវ ប៉ុន្តែទ្រង់មិនគង់នៅទីនេះទេ ទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយ សូមមកមើលកន្លែងដែលទ្រង់ផ្ទំចុះ។ ទេវតាប្រាប់ពួកនាង អោយទៅប្រាប់ដល់ពួកសាវកថា ព្រះអង្គនឹងយាងទៅស្រុកកាលីឡេមុនពួកគេ។ ប៉ុន្តែ ពួកសិស្សស្រីៗមានការភ័យខ្លាចនិងភ្ញាក់ផ្អើលជាខ្លាំង។ ពួកនាងក៏ប្រញាប់រត់ទៅ ឯពួកសាវកដែលកំពុងកើតទុក្ខមិនស្រាកស្រាន្ត ដោយព្រះអម្ចាស់របស់ពួកគេត្រូវបានគេ ឆ្កាង។ ពួកនាងក៏បានប្រាប់ដល់ពួកសាវកនូវអ្វីដែលនាងបានឃើញ និងបានឮជាប្រញាប់។ ពួកសាវកមិនបានជឿថាទ្រង់មានព្រះជន្មរស់ឡើងវិញឡើយ ហើយក៏ប្រញាប់រត់ទៅឯផ្នូរជាមួយពួកស្រីៗដែលបានប្រាប់គេ ហើយបានឃើញថា ព្រះយេស៊ូវពិតជាមិនបាននៅទីនោះមែន។ មានតែសំពត់ស្នបក្រណាត់ទេសឯករបស់ទ្រង់។ ប៉ុន្តែពួកគេមិនអាចជឿដំណឹងល្អថា ព្រះគ្រីស្ទមានព្រះជន្មរស់ពីសុគតឡើងវិញឡើយ។ ពួកគេបានត្រឡប់មកផ្ទះវិញ ដោយនឹកអស្ចារ្យនូវអ្វីៗដែលគេបានឃើញ និងការដែលពួកស្រីៗបានប្រាប់គេ។ តែនាងម៉ារីបានរារង់នៅជុំវិញផ្នូរ គិតអំពីការដែលនាងបានឃើញទាំងមានកង្វល់ដោយគិតថា នាងត្រូវបានគេបញ្ឆោតទេ។ នាងបាននឹកឃើញការដែលគេកាត់ទោសព្រះយេស៊ូវ។ ទុក្ខសោករបស់នាងក៏បានកើតឡើងសារជាថ្មី ហើយនាងបានយំសោកយ៉ាងឈឺចាប់ក្រៃលែង។ នាងបានចូលទៅមើលផ្នូរម្ដងទៀត ហើយបានឃើញទេវតាពីរអង្គដែលមានសំលៀកបំពាក់ស។ ព្រះភ័ក្ត្ររបស់លោកភ្លឺចាំង។ មួយអង្គគង់នៅខាងព្រះសិរ មួយអង្គទៀតគង់នៅខាងព្រះបាទនៃកន្លែងដែលគេដាក់ព្រះ សពរបស់ព្រះយេស៊ូវ។ ទេវតាបានមានបន្ទូលមកកាន់នាងនិងសួរនាងដោយស្រទន់ថា តើហេតុអ្វីបានជានាងយំ។ នាងឆ្លើយតបថា លោកនាយអើយ គេបានយកព្រះអម្ចាស់របស់ខ្ញុំ ទៅណាបាត់ហើយ ហើយខ្ញុំមិនដឹងថាគេទុកទ្រង់នៅទីណាទេ។GCKh 56.2

    ហើយនៅពេលដែលនាងបែរមុខចេញពីផ្នូរ នាងបានឃើញព្រះយេស៊ូវ តែនាង មិនបានស្គាល់ទ្រង់ទេ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងម៉ារីដោយស្រទន់ និងប្រាប់នាងពីបុព្វហេតុនៃការសោកសង្រេងរបស់នាង ហើយសួរនាងថា តើនាងកំពុង រកអ្នកណា។ នាងគិតស្មានថាជាអ្នកថែសួន ក៏បានសុំអង្វរគេថា បើគេបានយកព្រះសព របស់ព្រះអម្ចាស់របស់នាង តើគេបានទុកទ្រង់នៅឯណា ចូរប្រាប់នាងមកដើម្បីនាងបាននាំយកទៅ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងដោយព្រះសូរសៀងនៃស្ថានសួគ៌ថា ម៉ារីអើយ។ នាងបានស្គាល់ច្បាស់នូវសំឡេងដ៏ជាទីស្រឡាញ់របស់នាងហើយក៏ឆ្លើយតបភ្លាមទៅវិញថា លោកគ្រូអើយ ហើយដោយសេចក្ដីអំណរនិងភាពរីករាយ នាងក៏បានទៅឱបទ្រង់ តែព្រះយេស៊ូវបានថយក្រោយ ហើយមានបន្ទូលថា កុំពាល់ខ្ញុំ ព្រោះខ្ញុំ មិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំ ប្រាប់ថាខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ។ នាងបានរត់ទៅឯពួកសាវក ដោយអំណរជាមួយនឹងដំណឹងល្អ។ ព្រះយេស៊ូវបានយាងទៅកាន់ស្ថានសួគ៌យ៉ាងលឿនទៅឯព្រះវរបិតានៃទ្រង់ ដើម្បីទូលទ្រង់ថា ព្រះអង្គបានទទួលការលះបង់និងបានធ្វើការងារទាំងអស់បានល្អប្រពៃ ហើយនឹងដើម្បីទទួល អំណាចនៅស្ថានសួគ៌និងនៅផែនដីពីព្រះវរបិតាទ្រង់។GCKh 57.1

    ពពួកទេវតាដូចពពកបានហែហមព្រះរាជបុត្រានៃព្រះ និងគោះទ្វាដ៏អស់កល្បអោយបើកឡើង អោយទទួលស្តេចនៃសិរីល្អយាងចូល។ ខ្ញុំបានឃើញថា នៅពេលដែលព្រះយេស៊ូវគង់ជាមួយពន្លឺទេវតានៃស្ថានសួគ៌ និងព្រះវត្តមាននៃព្រះវរបិតា ព្រមទាំងមានសិរីល្អនៃព្រះហែហមទ្រង់ ទ្រង់មិនបានភ្លេចពួកសាវកដ៏កំសត់នៅផែនដីនោះឡើយ ហើយទ្រង់បានទទួលអំណាចពីព្រះវរបិតា រួចទ្រង់ត្រូវយាងត្រឡប់មករកពួកគេវិញ ហើយនៅពេលដែលទ្រង់គង់នៅជាមួយពួកគេ ទ្រង់បានប្រទានអំណាចដល់គេ។ នៅថ្ងៃជាមួយគ្នានោះឯង ទ្រង់បានយាងត្រឡប់មកវិញ ហើយបង្ហាញអង្គទ្រង់អោយពួកសាវកឃើញ។ ពេលនោះ ទ្រង់បានអោយពួកគេពាល់ទ្រង់ ដ្បិតទ្រង់បានយាងទៅកាន់ព្រះវរបិតាហើយ ហើយបានទាំងទទួលអំណាចពីទ្រង់ផង។GCKh 58.1

    ប៉ុន្តែពេលនោះ ថូម៉ាសមិនបាននៅទីនោះទេ។ គាត់មិនបានទទួលយកការរៀបរាប់ប្រាប់របស់ពួកសាវកឡើយ ហើយបានអះអាងដោយទុកចិត្តខ្លួនឯងថា គាត់មិនជឿឡើយ (យូហ៉ាន ២០:២៥)។ លុះត្រាតែគាត់ បានដាក់ដៃគាត់ចូលទៅក្នុងស្នាមដែកគោល និងទៅលើចំហៀងទ្រង់ដែលត្រូវគេចាក់នឹងលំពែងនោះ។ ធ្វើដូច្នេះគាត់បានបង្ហាញថា គាត់ខ្វះការទុកចិត្តទៅលើបងប្អូនគាត់ហើយ។ ហើយប្រសិនបើមនុស្សទាំងGCKh 59.1

    អស់ទាមទារនូវភស្តុតាងបែបនេះ នឹងមានមនុស្សយ៉ាងតិចនឹងទទួលព្រះយេស៊ូវ។ ប៉ុន្តែវាគឺជាព្រះហឫទ័យរបស់ព្រះដែលរបាយការណ៍របស់ពួកសាវកបានឮពីម្នាក់ទៅម្នាក់ហើយមនុស្សជាច្រើនទទួលដំណឹងនោះពីមាត់របស់អ្នកដែលបានឮនិងបានឃើញផ្ទាល់។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យចំពោះអ្នកមិនជឿបែបនោះឡើយ។ ហើយនៅពេល ដែលព្រះយេស៊ូវបានជួបជាមួយនឹងពួកសាវកម្ដងទៀត ថូម៉ាសក៏បាននៅជាមួយនឹងពួកគេដែរ។ នៅពេលដែលគាត់បានឃើញព្រះយេស៊ូវភ្លាម គាត់ក៏ជឿ។ ប៉ុន្តែគាត់បានប្រកាសថាគាត់នឹងមិនជឿឡើយ បើគ្មានភស្តុតាងដែលគាត់បានប៉ះពាល់បន្ថែមលើការឃើញទេនោះ។ ហើយព្រះយេស៊ូវបានប្រទានភស្តុតាងដែលគាត់ចង់បាននោះទៅគាត់។ ថូម៉ាស់ឆ្លើយឡើងថា ឱ ព្រះអម្ចាស់នៃទូលបង្គំ ឱព្រះនៃទូលបង្គំអើយ។ ប៉ុន្តែព្រះយេស៊ូវ បានបន្ទោសដល់ថូម៉ាស់ ចំពោះការដែលគាត់មិនបានជឿ។ ទ្រង់បានមានបន្ទូលទៅគាត់ថា ថូម៉ាស់អើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំ តែមានពរហើយអស់អ្នកដែលជឿតែមិនឃើញសោះ។GCKh 59.2

    ដូច្នេះខ្ញុំបានឃើញថា អ្នកដែលមិនបានដឹងពីសាររបស់ទេវតាទីមួយ ទេវតាទីពីរ ត្រូវតែទទួលសារទាំងនោះពីអ្នកដែលធ្លាប់បានដឹង ហើយធ្វើតាមសារនោះ។ ខ្ញុំបានឃើញថា នៅពេលដែលព្រះយេស៊ូវបានជាប់ឆ្កាង សារទាំងនោះក៏បានជាប់ឆ្កាងដែរ។ ហើយពួកសាវកបានប្រកាសថា នឹងគ្មានសេចក្ដីសង្គ្រោះដោយឈ្មោះណានៅក្រោម មេឃនេះដែលត្រូវបានប្រទានដល់មនុស្សឡើយ ហើយគួរអោយអ្នកបំរើរបស់ព្រះប្រកាសដោយសេចក្ដីជំនឿនិងងគ្មានការភ័យខ្លាចថា អ្នកដែលកាន់ហើយចូលរួមក្នុងសេចក្ដីពិត បានភ្ជាប់ជាមួយនឹងសាររបស់ទេវតាទីបី ត្រូវតែកាន់តាមសារទីមួយ និងទីពីរនិងទីបី ដូចដែលព្រះបានប្រទានដល់ពួកគេ បើពុំនោះទេ គេនឹងគ្មានចំណែកនៅក្នុងការរស់ឡើងវិញរបស់ព្រះយេស៊ូវឡើយ។ ខ្ញុំត្រូវបានគេបង្ហាញថានៅពេលដែលពួកស្រីបរិសុទ្ធកំពុងបាននាំដំណឹងអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកទាហានរ៉ូមក៏បាន ផ្សព្វផ្សាយរឿងកុហកដែលពួកសង្គ្រាជ និងអ្នកដឹកនាំបានដាក់នៅក្នុងមាត់របស់គេដែរថាពួកសាវកបានចូលមកនៅពេលយប់ នៅពេលគេកំពុងដេកលក់ ហើយបានលួចសពរបស់ព្រះយេស៊ូវទៅបាត់ សាតាំងបានដាក់ពាក្យកុហកទាំងនេះទៅក្នុងចិត្តនិងក្នុងមាត់ពួកសម្តេចសង្ឃ ហើយមនុស្សក្រោកឈរឡើងប្រុងនឹងទទួលពាក្យពេចន៍របស់វា។ ប៉ុន្តែព្រះបានបង្ហាញអំពីការរស់ឡើងវិញរបស់ទ្រង់យ៉ាងច្បាស់លាស់ និងបានដាក់ ព្រឹត្តិការណ៍សំខាន់លើការបង្ហាញសេចក្ដីសង្គ្រោះ អោយផុតពីការសង្ស័យ ហើយឱ្យពួកសម្តេចសង្ឃនិងអ្នកដឹកនាំដឹងពីរឿងនោះ។ ទីបន្ទាល់ទាំងឡាយបានងើបឡើងពីការស្លាប់ ដើម្បីបញ្ជាក់អំពីការមានព្រះជន្មរបស់ព្រះគ្រីស្ទ។GCKh 59.3

    ព្រះយេស៊ូវបាននៅជាមួយពួកសាវកសែសិបថ្ងៃ បណ្តាលអោយពួកគេមានអំណរនិងភាពរីករាយក្នុងចិត្ត និងបានបើកបង្ហាញដល់ពួកគេអោយធ្វើទីបន្ទាល់អំពីអ្វីដែលគេបានឃើញនិងបានឮទាក់ទងនឹងការឈឺចាប់ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ដែលទ្រង់បានលះបង់ដើម្បីអំពើបាប ដើម្បីអោយអ្នកដែលមកឯទ្រង់ និងបានជីវិត។ ទ្រង់បានប្រាប់គេដោយស្មោះត្រង់និងដោយស្រទន់ថា ពួកគេនឹង ត្រូវទទួលការបៀតបៀន និងទុក្ខព្រួយ ប៉ុន្តែពួកគេនឹងបានស្រាកស្រាន្តដោយការទាំងនោះនិងនឹកចាំពីព្រះបន្ទូលដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេ។ ទ្រង់បានប្រាប់គេGCKh 60.1

    ថា ទ្រង់បានឈ្នះលើសេចក្ដីល្បួងរបស់អារក្ស ហើយទ្រង់មានជ័យជំនះដោយសារការពិបាកនិងការឈឺចាប់ដែលសាតាំងមិនមានអំណាចលើទ្រង់ទៀតឡើយ ប៉ុន្តែនឹងនាំយកការល្បួង និងអំណាចរបស់វាទៅដាក់លើពួកជឿលើព្រះផ្ទាល់ និងអ្នកដែលជឿលើព្រះអម្ចាស់កាន់តែខ្លាំងឡើង។ ទ្រង់បានប្រាប់គេថា ពួកគេនឹងបានឈ្នះដូចជាទ្រង់ឈ្នះ ដែរ។ ព្រះយេស៊ូវបានប្រទានអំណាចរបស់ទ្រង់ដល់ពួកសាវកអោយធ្វើការអស្ចារ្យហើយទ្រង់បានប្រាប់ពួកគេថា ទោះបីមនុស្សកំណាចអាចមានអំណាចលើរាងកាយគេក៏ដោយ ក៏គង់តែទ្រង់នឹងបញ្ជូនទេវតារបស់ទ្រង់អោយមករំដោះគេនៅពេលណាមួយមិនខានដើម្បីមិនអោយមានអ្នកណាអាចយកជីវិតគេបានឡើយ លុះត្រាតែការងាររបស់គេបានសំរេច។ ហើយនៅពេលដែលទីបន្ទាល់របស់គេត្រូវបានបញ្ចប់ ជីវិតរបស់គេ អាចតម្រូវអោយបោះត្រាទីបន្ទាល់ដែលគេបានធ្វើ។ ពួកសាវករបស់ទ្រង់បានស្តាប់ការបង្រៀនរបស់ទ្រង់ដោយសប្បាយរីករាយ។ គេទទួលព្រះបន្ទូលរបស់ទ្រង់គ្រប់ម៉ាត់ដោយយកចិត្តទុកដាក់។ ពេលនោះគេបានដឹងយ៉ាងច្បាស់ថា ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃលោកីយ៍។ ព្រះបន្ទូលគ្រប់ម៉ាត់បានចូលយ៉ាងជ្រៅទៅក្នុងចិត្តរបស់គេ ហើយពួកគេមានការសោកស្តាយជាខ្លាំងដោយគេត្រូវឃ្លាតឆ្ងាយពីគ្រូដ៏មានព្រះពរនៃស្ថានសួគ៌របស់គេ ដែលបន្តិចទៀត គេលែងបានឮព្រះបន្ទូលប្រកបដោយព្រះគុណចេញពីព្រះឱស្ឋទ្រង់មកកំសាន្តចិត្តគេទៀតហើយ។ ប៉ុន្តែម្ដងទៀត ចិត្តរបស់គេបានកក់ក្តៅដោយសេចក្ដី ស្រឡាញ់ និងអំណរដ៏ក្រៃលែងនៅពេលដែលព្រះយេស៊ូវបានប្រាប់គេថា ទ្រង់បានយាងទៅរៀបចំកន្លែងសំរាប់ពួកគេ ហើយទ្រង់នឹងយាងមកវិញដើម្បីទទួលពួកគេ អោយគេអាចនៅកន្លែងដែលទ្រង់នៅនោះដែរ។ ទ្រង់បានប្រាប់គេថា ទ្រង់នឹងចាត់ព្រះដ៏ជាជំនួយមួយអង្គ ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីណែនាំ ប្រទានពរ និងដឹកនាំពួកគេទៅឯសេចក្ដី ពិតហើយទ្រង់បានលើកពាហុរបស់ ទ្រង់ឡើងប្រទានពរដល់ពួកគេ។GCKh 61.1

    ________________________________________
    ១.សូមអាន វិវរណៈ ១៤:៦-៨ បានពន្យល់នៅក្នុងជំពូកទី ២៣ និង២៤ នៃសៀវភៅនេះ។
    ២.សូមអានវិវរណៈ ១៤:៩-១២។ បានពន្យល់នៅក្នុងជំពូកទី២៨នៃ សៀវភៅនេះ។
    សូមអានម៉ាថាយ ២៧: ៥២-៥៣ ជំពូកទី២៨ ម៉ាកុស ១៦: ១-១៨ លូកា ២៤: ១-៥០ យ៉ូហានជំពូកទី ២០ កិច្ចការជំពូកទី១២។
    GCKh 62.1