Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣ - ផែនការនៃសេចក្ដីសង្គ្រោះ

    សេចក្ដីទុក្ខព្រួយបានបំពេញស្ថានសួគ៌ នៅពេលដែលគេបានដឹងថា មនុស្ស ត្រូវបានបាត់បង់ ហើយលោកីយ៍ដែលព្រះបានបង្កើតក៏ត្រូវបានបំពេញដោយសេចកី្តស្លាប់ ផ្ដន្ទាដោយសេចក្ដីវេទនា ជំងឺនិងសេចកី្តស្លាប់ ហើយអ្នកដែលមិនពេញចិត្តនឹងសេចក្ដីទាំងនេះ មិនអាចគេចវេះបានឡើយ។ គ្រួសារលោកអ័ដាមទាំងមូលត្រូវតែស្លាប់។ ខ្ញុំបានឃើញព្រះយេស៊ូវជាទីស្រឡាញ់ និងឃើញមានការបង្ហាញពីការអាណិត អាសូរ និងការសោកស្តាយ នៅក្នុងទឹកព្រះភ័ក្ត្ររបស់ទ្រង់។ រំពេចនោះ ខ្ញុំបានឃើញទ្រង់យាងចូលទៅជិតពន្លឺដ៏ភ្លឺក្រៃលែងនៃព្រះវរបិតា។ ព្រះអង្គដែលនៅក្នុងការពិភាក្សាជិតស្និទ្ធជាមួយព្រះវរបិតាបានមានបន្ទូលថា ទេវតាដែលហែហមខ្ញុំទាំងឡាយអើយ។ ការចាប់អារម្មណ៍របស់ពួកទេវតាហាក់បីដូចជាមានខ្លាំងក្លា នៅពេលដែលព្រះយេស៊ូវកំពុងតែទាក់ទងជាមួយព្រះវរបិតា។ ព្រះអង្គត្រូវបានបិទដោយសិរីល្អរបស់ព្រះវរបិតាបីដង ហើយលើកទីបី ព្រះអង្គបានចេញពីព្រះវរបិតា ព្រះកាយរបស់ព្រះអង្គអាចមើលឃើញ ទឹកព្រះភ័ក្ត្ររបស់ព្រះអង្គស្ងប់ស្ងៀម រួចផុតពីភាពអល់ឯក និងបញ្ហាទាំងឡាយ និងបានចែងចាំងដោយព្រះទ័យមេត្តានិងសេចក្ដី ស្រឡាញ់ដែលគ្មានពាក្យអ្វីអាចពិពណ៌នាបាន។ បន្ទាប់មក ទ្រង់បានប្រាប់ដល់ពពួកទេវតាអោយដឹងថាផ្លូវនៃការរំដោះខ្លួន ត្រូវបានបង្កើតឡើងសំរាប់មនុស្សហើយ។ ព្រះអង្គបានប្រាប់ដល់ពួកទេវតាថា ទ្រង់បានអង្វរករព្រះវរបិតា ហើយបានលះបង់ព្រះជន្មរបស់ទ្រង់ជាតម្លៃលោះ ហើយទទួលការវិនិច្ឆ័យនៃសេចកី្តស្លាប់មកលើអង្គទ្រង់ ដែលតាមរយៈព្រះអង្គ មនុស្សអាចរកឃើញការអត់អោនទោស។ គឺតាមរយៈគុណសម្បត្តិនៃព្រះលោហិត និងការស្ដាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះ គេអាចមានការគាប់ព្រះហឫទ័យរបស់ព្រះ ហើយត្រូវបាននាំត្រឡប់មកកាន់សួនច្បារដ៏ល្អ និងទទួលផ្លែជីវិតវិញ។GCKh 6.3

    ដំបូងឡើយ ទេវតាមិនមានភាពរីករាយឡើយ ព្រោះមេ(ព្រះយេស៊ូវ) របស់លោកមិនបានពិភាក្សាអ្វីជាមួយគេសោះ តែបានបើកបង្ហាញដល់លោកនូវផែនការ នៃសេចក្ដីសង្គ្រោះទៅវិញ។ ព្រះយេស៊ូវបានប្រាប់ដល់ពួកទេវតាថា ព្រះអង្គនឹងគង់នៅចន្លោះសេចក្ដីក្រោធរបស់ព្រះវរបិតា និងមនុស្សដែលមានទោស ដែលទ្រង់អាចទទួលការទុច្ចរិត និងការប្រមាថ ប៉ុន្តែមានមនុស្សមួយចំនួននឹងទទួលទ្រង់ជាព្រះរាជបុត្រារបស់ព្រះ។ មនុស្សសឹងតែទាំងអស់នឹងស្អប់ទ្រង់ និងបដិសេធទ្រង់។ ព្រះអង្គនឹងលះចោលសិរីល្អទាំងអស់របស់ទ្រង់នៅស្ថានសួគ៌ មកនៅផែនដីជាមនុស្ស បន្ទាបព្រះ កាយទ្រង់ដូចជាមនុស្ស ជួបប្រទះនូវបទពិសោធន៍របស់ព្រះអង្គផ្ទាល់ ជាមួយនឹងសេចក្ដីល្បួងផ្សេងៗដែលបានវាយប្រហារមនុស្សឥតឈប់ឈរ ដើម្បីអោយទ្រង់អាចជ្រាបនូវវិធីជួយដល់អ្នកដែលត្រូវទទួលការល្បួង ហើយទីបំផុត បន្ទាប់ពីបេសកកម្មរបស់ទ្រង់ជាគ្រូដែលទ្រង់បានបំពេញមក ទ្រង់ត្រូវធ្លាក់ទៅក្នុងដៃមនុស្ស ហើយទទួលរងនូវអំពើឃោរឃៅនិងការឈឺចាប់យ៉ាងខ្លាំង ដែលសាតាំង និងទេវតារបស់វាអាចបណ្តាលដល់មនុស្សកំណាចអោយធ្វើ ដែលទ្រង់ត្រូវសុគតយ៉ាងឃោរឃៅបំផុត គឺព្យួរ នៅចន្លោះស្ថានសួគ៌និងផែនដី ដូចជាមនុស្សមានបាប ដែលមានទោសដែរ ដែលទ្រង់ត្រូវរងនូវការឈឺចាប់ដ៏គួរអោយភ័យខ្លាច ដែលសូម្បីតែទេវតាក៏មិនអាចមើលមកចំដែរ ហើយត្រូវបានបែរព្រះភ័ក្ត្រចេញពីទស្សនីយភាពនោះទៅវិញ។ មិនមែនគ្រាន់តែការឈឺចាប់ខាងរាងកាយប៉ុណ្ណោះទេដែលទ្រង់ត្រូវរងទ្រាំ ប៉ុន្តែគឺការឈឺចាប់ខាងផ្លូវចិត្តទៀតផង ដែលការឈឺចាប់ខាងរាងកាយ មិនអាចប្រៀបផ្ទឹមបានឡើយ។GCKh 7.1

    ទម្ងន់នៃអំពើបាបលើលោកីយ៍ទាំងមូលនៅលើទ្រង់។ ទ្រង់បានប្រាប់គេថាទ្រង់នឹងសុគតហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី៣ ហើយនឹងឡើងទៅឯព្រះវរបិតា ដើម្បីទូលអង្វរអំពីអំពើបាបរបស់មនុស្សមានទោសជំនួសគេ។GCKh 8.1

    ទេវតាបានក្រាបនៅចំពោះទ្រង់។ ទេវតាទាំងអស់បានលះបង់ជីវិតរបស់លោក។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកទេវតាថា ទ្រង់ត្រូវតែលះបង់ព្រះជន្ម របស់ព្រះអង្គផ្ទាល់ ដើម្បីសង្គ្រោះមនុស្សជាច្រើន ដ្បិតព្រះជន្មរបស់ទេវតាមិនអាចសងបំណុលរួចឡើយ។ មានតែព្រះជន្មរបស់ព្រះអង្គមួយគត់ដែលព្រះវរបិតាទទួលជាថ្លៃលោះមនុស្ស។GCKh 8.2

    ព្រះយេស៊ូវក៏បានប្រាប់ទៅទេវតាទាំងអស់ថា ពួកលោកនឹងមានចំណែកដែលត្រូវបំពេញដែរ គឺនៅជាមួយព្រះអង្គ និងពង្រឹងព្រះអង្គនៅពេលពិបាកៗ។ ដ្បិតទ្រង់នឹងយកធម្មជាតិជាមនុស្សដែលធ្លាក់ចុះ (មានបាប) ហើយកម្លាំងរបស់ទ្រង់មិនស្មើនឹងទេវតាឡើយ។ រួចមានទេវតានឹងធ្វើជាសាក្សីនៃការបន្ទាបព្រះកាយ និងការឈឺចាប់ដ៏ធំរបស់ទ្រង់។ ហើយនៅពេលដែលទេវតាធ្វើទីបន្ទាល់អំពីការឈឺចាប់របស់ព្រះអង្គ និងការស្អប់ខ្ពើមរបស់មនុស្សចំពោះទ្រង់ លោក(ទេវតា)នឹងមាន អារម្មណ៍រំជើបរំជួលយ៉ាងជ្រាលជ្រៅ ហើយតាមរយៈសេចក្ដីស្រឡាញ់របស់ទេវតាចំពោះទ្រង់ ដែលប្រាថ្នាចង់ជួយសង្គ្រោះនិងរំដោះព្រះអង្គចេញពីឃាតក ប៉ុន្តែគេមិនត្រូវរំខានដល់អ្វីដែលគេបានសង្កេតមើលឃើញនោះឡើយ ហើយគេគួរតែរួមចំណែកនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ដែលផែនការនៃសេចក្ដីសង្គ្រោះត្រូវបានបង្កើតឡើង ហើយព្រះវរបិតារបស់ទ្រង់បានទទួលផែនការនោះ។GCKh 9.1

    ជាមួយនឹងការក្រៀមក្រំដ៏បរិសុទ្ធ ព្រះយេស៊ូវបានកំសាន្តចិត្ត និងលើកទឹកចិត្តដល់ពួកទេវតា និងប្រាប់ដល់ទេវតាទាំងអស់ថា ពីនេះទៅមុខអ្នកដែលទ្រង់បានលោះនឹងនៅជាមួយទ្រង់ និងរស់នៅជាមួយទ្រង់ជារៀងរហូត និងថាដោយការសុគតរបស់ទ្រង់ ទ្រង់នឹងចេញថ្លៃលោះអោយមនុស្សជាច្រើន និងបំផ្លាញដល់អ្នកដែលមានអំណាចនៃសេចកី្តស្លាប់។ ហើយព្រះវរបិតារបស់ព្រះអង្គនឹងប្រទាននគរថ្វាយទ្រង់និងភាពដ៏ឧត្តមនៃនគរនៅខាងក្រោមស្ថានសួគ៌ទាំងមូល ហើយព្រះអង្គនឹងគ្រប់គ្រង ជារៀងរហូត។ សាតាំងនិងអ្នកមានបាបនឹងត្រូវបានបំផ្លាញ និងមិនអាចរំខានដល់ ស្ថានសួគ៌ ឬផែនដីថ្មីដ៏ស្អាតតទៅទៀតឡើយ។ ព្រះយេស៊ូវបានផ្សះផ្សាទេវតានៃស្ថានសួគ៌ ជាមួយនឹងផែនការដែលព្រះវរបិតាបានទទួល និងអំណរព្រោះមនុស្សដែលបានធ្លាក់ចុះ អាចនឹងត្រូវបានលើកដំកើងឡើងវិញ តាមរយៈការសុគតរបស់ទ្រង់ ដើម្បីនឹងបានការគាប់ព្រះហឫទ័យជាមួយព្រះវរបិតា និងស្ថានសួគ៌ជាទីរីករាយ។GCKh 9.2

    ពេលនោះសេចក្ដីអំណរដែលមិនអាចពណ៌នាបាន បានបំពេញដល់ស្ថានសួគ៌ទាំងមូល។ ហើយទេវតានៃស្ថានសួគ៌បានច្រៀងនូវចំរៀងសរសើរដំកើង និងសេចក្ដីស្រឡាញ់។ ពួកលោកបានកេះពិណ ហើយបានច្រៀងសំឡេងយ៉ាងខ្ពស់ដែលគេមិនធ្លាប់បានច្រៀងពីមុនមក ដ្បិតសេចក្ដីមេត្តាករុណាដ៏ឧត្តម និងភាពដ៏ឧត្តមរបស់ព្រះក្នុងការប្រទានព្រះរាជបុត្រាជាទីស្រឡាញ់ អោយសុគតសំរាប់ពួកអ្នកបះបោរ។ សេចក្ដីសរសើរនិងសេចក្ដីស្រឡាញ់ ត្រូវបានចាកចេញទៅលើការលះបង់ និងពលិកម្មរបស់ ព្រះយេស៊ូវ ដែលទ្រង់យល់ព្រមចាកចេញពីព្រះឱរារបស់ព្រះវរបិតា ហើយជ្រើសរើសយកជីវិតនៃការឈឺចាប់និងការទង្គឹះព្រះទ័យ និងសុគតដោយអាម៉ាស់ ដើម្បីប្រទានជីវិតដល់មនុស្សដទៃ។GCKh 10.1

    ទេវតាបានមានបន្ទូលថា អ្នកគិតថាព្រះវរបិតាបានប្រទានព្រះរាជបុត្រាជាទីស្រឡាញ់ដោយគ្មានការឈឺចាប់ឬអី? ទេ ពិតជាមានការឈឺចាប់ណាស់ សូម្បីតែព្រះនៅស្ថានសួគ៌ក៏ដោយ ថាតើត្រូវទុកអោយមនុស្សដែលមានទោសត្រូវស្លាប់ ឬមួយក៏ត្រូវលះបង់ព្រះរាជបុត្រាជាទីស្រឡាញ់អោយសុគតជំនួសពួកគេ។ ពួកទេវតាមានការចាប់អារម្មណ៍ចំពោះការសង្គ្រោះរបស់មនុស្សណាស់ ដែលអាចរកឃើញនៅក្នុង ចំណោមពួកគេ នូវអ្នកដែលផ្តល់សិរីល្អ និងលះបង់ជីវិតសំរាប់មនុស្សដែលត្រូវវិនាស។ ប៉ុន្តែសំដីនៃទេវតាដែលហែហមខ្ញុំនោះ គ្មានប្រយោជន៍សោះឡើយ។ ការល្មើសច្បាប់នោះធំណាស់ ដែលព្រះជន្មរបស់ទេវតាមិនអាចសងបំណុលនោះបានឡើយ។ គ្មានអ្វី ក្រៅពីការសុគត និងការជួយសុំទោសរបស់ព្រះរាជបុត្រានោះសោះឡើយដែលអាចនឹងសងថ្លៃលោះ និងសង្គ្រោះមនុស្សបាត់បង់ពីទុក្ខដ៏គួរអោយអស់សង្ឃឹម និងសេចក្ដី វេទនានេះ។GCKh 10.2

    ប៉ុន្តែ ការងាររបស់ទេវតាគឺត្រូវបានចាត់តាំងអោយចុះនិងឡើងជាមួយនឹងការកំសាន្តចិត្តដ៏មានកម្លាំងពីសិរីល្អ ទៅលួងលោមព្រះរាជបុត្រានៃព្រះនៅក្នុងការឈឺចាប់របស់ទ្រង់ និងថែរក្សាដល់ទ្រង់។ ទេវតាក៏មានការងារដើម្បីយាងតាមនិងថែរក្សាប្រជារាស្ត្ររបស់ព្រះដ៏មានព្រះគុណពីទេវតាអាក្រក់ និងពីភាពងងឹតដែលហុំព័ទ្ធជុំវិញគេជានិច្ច ដោយសាតាំងផងដែរ។ ខ្ញុំបានឃើញថា ព្រះអង្គមិនមានលទ្ធភាពនឹងកែប្រែ ឬផ្លាស់ប្ដូរច្បាប់របស់ព្រះអង្គដើម្បីសង្គ្រោះមនុស្សបាត់បង់ មនុស្សដែលត្រូវវិនាសឡើយ ហេតុនេះហើយទើបព្រះអង្គបានអនុញ្ញាតអោយព្រះរាជបុត្រាជាទីស្រឡាញ់ មកសុគតដោយសារការប្រព្រឹត្តិរំលងរបស់មនុស្ស។GCKh 11.1

    សាតាំងមានអំណរម្ដងទៀតជាមួយទេវតារបស់វា ដោយបានទាញព្រះរាជបុត្រារបស់ព្រះពីដំណែងដ៏ខ្ពស់ ដោយការធ្វើអោយមនុស្សធ្លាក់ចុះ។ វាបានប្រាប់ដល់ទេវតារបស់វាថា នៅពេលដែលព្រះយេស៊ូវទទួលយកធម្មជាតិនៃមនុស្សដែលធ្លាក់ចុះ(មានបាប) វានឹងអាចយកឈ្នះលើទ្រង់ និងរារាំងការសំរេចផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។GCKh 11.2

    រួចខ្ញុំបានឃើញថា សាតាំងវាបានបង្ហាញជាទេវតាដ៏សប្បាយរីករាយយ៉ាងខ្ពស់មួយអង្គ។ រួចខ្ញុំត្រូវបានបង្ហាញឱ្យឃើញដូចជាវាមាននៅសព្វថ្ងៃនេះ។ វានៅតែបញ្ចេញទ្រង់ទ្រាយជាសប្បុរស លក្ខណៈពិសេសរបស់វា នៅតែថ្លៃថ្នូរ ដ្បិតវាជាទេវតាដែលបានធ្លាក់ចុះ។ ប៉ុន្តែ ការបង្ហាញនៃទឹកមុខរបស់វានៅតែពោរពេញដោយការថប់បារម្ភ ការយកចិត្តទុកដាក់ ការសប្បាយរីករាយ ការព្យាបាទ សម្អប់ សេចក្ដីប៉ង ប្រាថ្នា ការបោកបញ្ឆោត និងអំពើអាក្រក់ទាំងឡាយដដែល។ ខ្ញុំបានកត់សំគាល់យ៉ាងច្បាស់ថា មានម្ដង ចិញ្ចើមរបស់វាល្អជាខ្លាំង។ ថ្ងាសរបស់វាបានចាប់ផ្តើមពីភ្នែករបស់វារហូតដល់ឆកខាងក្រោយ។ ខ្ញុំបានឃើញថា វាបានបន្ទាបខ្លួនវាយ៉ាងយូរ ដែលគុណសម្បត្តិល្អៗទាំងអស់ត្រូវបានបន្ទាប។ ភ្នែករបស់វាមុត វាងវៃ និងបង្ហាញនូវសេចក្ដីអង់អាច។ មាឌរបស់វាធំ ហើយសាច់ឈាមរបស់វាស្រស់ថ្លា ដូចជាដៃនិងមុខរបស់វា។ នៅពេលដែលខ្ញុំបានសំឡឹងមើលវា វាយកដៃស្តាំវាទ្រចង្កា។ បង្ហាញថា វាកំពុងគិតពិចារណាយ៉ាងវែងឆ្ងាយ។ ការញញឹមនៅលើទឹកមុខរបស់វា ធ្វើអោយខ្ញុំញ័រ វាមានពេញដោយការអាក្រក់ និងភាពវាងវៃនៃសាតាំង។ ភាពញញឹមនេះ គឺជាការញញឹមដែលវាមាននៅពេលដែលវាដឹងច្បាស់ពីអ្នករងគ្រោះរបស់វា ហើយនៅពេលដែលវាសំឡឹងមិនដាក់ភ្នែក ទៅលើអ្នករងគ្រោះទាំងឡាយនៅក្នុងអន្ទាក់របស់វា។ ភាពញញឹមនេះ រីកធំយ៉ាងគួរអោយរន្ធត់។GCKh 11.3

    ________________________________________
    សូមអាន អេសាយ ជំពូកទី៥៣។
    GCKh 12.1