Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៨ - អាថ៌កំបាំងនៃភាពទុច្ចរិត

    សាតាំងធ្លាប់មានបំណងអូសទាញគំនិតរបស់មនុស្សអោយចេញពីព្រះយេស៊ូវមកឯមនុស្សវិញ។និងបំផ្លាញការទទួលខុសត្រូវរបស់គេម្នាក់ៗ។ គោលបំណងរបស់សាតាំងបានបរាជ័យនៅពេលដែលវាល្បួងព្រះរាជបុត្រានៃព្រះ។ វាបានទទួលជោគជយ័ល្អនៅពេលដែលវាមកឯមនុស្សដែលបានធ្លាក់ចុះ។ គោលលទ្ធិនៃគ្រីស្ទសាសនាត្រូវបានកែប្រែ។ ប៉ាបនិងពួកសង្ឃហានលើកដំកើងមុខដំណែងរបស់គេ និងបានបង្រៀនមនុស្សអោយមើលមកឯពួកគេ ដើម្បីការអត់អោនទោសអោយពួកគេ ជាជាងសំឡឹង ទៅឯព្រះគ្រីស្ទដើម្បីអត់ទោសដល់ពួកគេ។ ព្រះគម្ពីរត្រូវបានទុកសំរាប់តែពួកគេដើម្បីលាក់សេចក្ដីពិតដែលនឹងចោទប្រកាន់ដល់ពួកគេ។GCKh 91.1

    មនុស្សត្រូវបានគេបោកបញ្ឆោតទាំងស្រុង។ ពួកគេត្រូវបានទទួលការបង្រៀនថា ប៉ាបនិងពួកសង្ឃ គឺជាតំណាងព្រះគ្រីស្ទដែលតាមពិត គេជាតំណាងរបស់ពួកសាតាំង ទេ ហើយនៅពេលដែលមនុស្សក្រាបថ្វាយបង្គំគេនោះ គឺបានក្រាបថ្វាយបង្គំសាតាំងទេ។ មនុស្សបានទាមទាររកព្រះគម្ពីរ ប៉ុន្តែពួកសង្ឃបានពិចារណាថា បើគេអនុញ្ញាតអោយមនុស្សមានព្រះបន្ទូលរបស់ព្រះសំរាប់អានខ្លួនឯង នោះវាជាគ្រោះថ្នាក់ ហើយ ក្រែងមនុស្សត្រូវបានបំភ្លឺ ហើយអំពើបាបរបស់ពួកគេត្រូវបានបើកសំដែងឡើង។ គេបានបង្រៀនមនុស្សអោយសំឡឹងទៅឯអ្នកបោកបញ្ឆោតទាំងនោះ និងទទួលពាក្យគ្រប់ម៉ាត់ពីពួកគេថា ជាពាក្យដែលមកពីព្រះបន្ទូលរបស់ព្រះ។ ពួកគេបានដាក់អំណាចនោះលើគំនិតពួកគេ ដែលមានតែព្រះមួយអង្គគត់អាចធ្វើបាន ហើយប្រសិនបើអ្នកណាហ៊ាន ធ្វើតាមជំនឿរបស់ខ្លួន សម្អប់ដែលពួកយូដានិងសាតាំងបានអនុវត្តទៅលើព្រះយេស៊ូវនឹងត្រូវបានគេបង្កឡើងទាស់នឹងពួកគេដែរ ហើយអ្នកដែលនៅក្នុងអំណាចនេះ នឹងស្រេកឈាមរបស់គេ។GCKh 91.2

    គេបានស្អប់ព្រះគម្ពីរ និងខំប្រឹងប្រែងកំចាត់ចេញពីផែនដីនូវព្រះបន្ទូលដ៏ឧត្តមរបស់ព្រះ។ គេបានហាមប្រាមការអានព្រះគម្ពីរដោយធ្វើឱ្យឈឺចាប់ឬសម្លាប់ចោល ប្រសិនបើអ្នកណាហានប្រឆាំងនឹងគេ ហើយគេបានដុតបំផ្លាញនូវច្បាប់ចម្លងព្រះគម្ពីរណាដែលគេបានរកឃើញ។ ប៉ុន្តែខ្ញុំបានឃើញថា ព្រះបានថែរក្សាព្រះបន្ទូលរបស់ទ្រង់យ៉ាងល្អ។ ទ្រង់បានការពារវាជាច្រើនដង ព្រះបន្ទូលរបស់ទ្រង់សល់យ៉ាងតិច ប៉ុន្តែព្រះអម្ចាស់មិនបណ្តោយអោយព្រះបន្ទូលរបស់ទ្រង់បាត់បង់ឡើយ។ នៅសម័យចុងក្រោយ ព្រះគម្ពីរនឹងត្រូវបានគេបង្កើតអោយមានយ៉ាងច្រើន ដែលគ្រប់គ្រួសារអាចទទួលបាន។ ខ្ញុំបានឃើញថា នៅពេលមានព្រះគម្ពីរតិច វាមានតម្លៃនិងការកំសាន្តចិត្តដល់សាវកព្រះយេស៊ូវដែលត្រូវគេបៀតបៀន។ គេបានអានដ៏ពិសិដ្ឋបំផុត ហើយអ្នកដែលមានឱកាសដ៏មានតម្លៃនេះ មានអារម្មណ៍ថា គេបានសំភាសន៍ជាមួយព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវ និងជាមួយពួកសាវក។ ប៉ុន្តែ ឱកាសដ៏មានព្រះពរនេះ បានបណ្តាល អោយពួកគេបាត់បង់ជីវិតអស់ជាច្រើន។ គេបានរកឃើញថា ពួកគេត្រូវបានគេទាញចេញពីការអានព្រះគម្ពីរដោយកាប់ចិញ្ច្រាំ ចងភ្ជាប់នឹងបង្គោលសរសរ ឬកាប់សម្លាប់ដោយអត់អាហារនៅក្នុងគុកក្រោមដី។GCKh 92.1

    សាតាំងមិនអាចលាក់ផែនការនៃសេចក្ដីសង្គ្រោះឡើយ។ គេបានឆ្កាងព្រះយេស៊ូវ ហើយទ្រង់មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ វាបានប្រាប់ទេវតារបស់វាថា វាអាចធ្វើអោយការសុគត និងការមានព្រះជន្មរស់ឡើងវិញ ឱ្យទៅជាសារប្រយោជន៍របស់វា។ វាចង់អោយអ្នកដែលមានជំនឿលើព្រះយេស៊ូវ ជឿថាច្បាប់ដែលទាក់ទងនឹងយញ្ញបូជា និងការថ្វាយដង្វាយរបស់ពួកយូដាបានចប់ ហើយនៅគ្រាការសុគតរបស់ព្រះគ្រីស្ទ ប្រសិនបើវាអាចជំរុញពួកគេបន្ថែមទៀតថា បញ្ញត្តិដប់ប្រការក៏បានស្លាប់ជាមួយព្រះគ្រីស្ទដែរ។GCKh 93.1

    ខ្ញុំបានឃើញថា មនុស្សជាច្រើនបានទទួលយកការបោកបញ្ឆោតរបស់សាតាំងនេះដោយងាយ។ ស្ថានសួគ៌ទាំងមូលពោរពេញដោយការឈឺចិត្តនៅពេលដែលបានឃើញច្បាប់ដ៏បរិសុទ្ធត្រូវបានគេជាន់ឈ្លីនឹងជើង។ ព្រះយេស៊ូវនិងពពួកទេវតានៃស្ថានសួគ៌បានពេញព្រះទ័យនឹងធម្មជាតិនៃច្បាប់របស់ព្រះជាខ្លាំង លោកជ្រាបថាព្រះអង្គនឹងមិនប្តូរឬលុបបំបាត់ច្បាប់នោះឡើយ។ ល័ក្ខខ័ណ្ឌដ៏អស់សង្ឃឹមរបស់មនុស្សបានបណ្តាលអោយមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុតនៅស្ថានសួគ៌និងជំរុញអោយព្រះយេស៊ូវលះបង់ព្រះជន្មសំរាប់អ្នកដែលល្មើសនឹងច្បាប់ដ៏បរិសុទ្ធរបស់ព្រះ។ ប្រសិនបើច្បាប់របស់ទ្រង់គេអាចផ្លាស់ប្ដូរបាន នោះមនុស្សនឹងអាចបានសង្គ្រោះដោយមិនចាំបាច់ព្រះយេស៊ូវសុគតឡើយ។ ការសុគតរបស់ព្រះគ្រីស្ទមិនបានបំផ្លាញច្បាប់របស់ព្រះវរបិតាទ្រង់ឡើយ។ ប៉ុន្តែជាការលើកដំកើងច្បាប់នោះ និងជំរុញអោយអនុវត្តតាមគំនិតសំខាន់ៗGCKh 93.2

    ទាំងអស់វិញ។ បើពួកជំនុំរក្សាភាពបរិសុទ្ធនិងរឹងមាំខ្ជាប់ខ្ជួន សាតាំងមិនអាចបញ្ឆោត គេនិងនាំគេអោយជាន់ឈ្លីច្បាប់របស់ព្រះបានឡើយ។ នៅក្នុងផែនការដ៏ធំនេះ សាតាំងបានវាយប្រហារយ៉ាងចំទៅលើគ្រឹះនៃនគររបស់ព្រះនៅស្ថានសួគ៌និងនៅផែនដី។ ការប្រឆាំងរបស់វាបណ្តាលអោយព្រះទម្លាក់វាមកពីស្ថានសួគ៌។ ដើម្បីសង្គ្រោះខ្លួនវាបន្ទាប់ពីវាបះបោរមក វាបានសុំអោយព្រះផ្លាស់ប្ដូរច្បាប់របស់ទ្រង់ ប៉ុន្តែព្រះបានប្រាប់សាតាំងនៅចំពោះទេវតាទាំងអស់ថា បើវាអាចធ្វើអោយអ្នកណាម្នាក់បំពានច្បាប់របស់ព្រះ វាទុកចិត្តអ្នកនោះជាខ្លាំងព្រោះថាអ្នកណាដែលរំលោភច្បាប់របស់ព្រះ អ្នកនោះត្រូវតែស្លាប់ជាមិនខាន។GCKh 93.3

    សាតាំងបានសំរេចចិត្តថានឹងធ្វើដំណើរបន្តទៅទៀត។ វាបានប្រាប់ទេវតារបស់វាថា មានមនុស្សខ្លះមានការច្រណែននឹងច្បាប់របស់ព្រះជាខ្លាំងដែលវាមិនអាចទាញចូលក្នុងអន្ទាក់របស់វាបានឡើយ ច្បាស់លាស់ណាស់ដែលមនុស្សជាច្រើននឹងជឿថាគេកំពុងជាប់ចំណងនៃបញ្ញត្តិដប់ប្រការ ហេតុដូច្នេះហើយ វាត្រូវតែស្វែងរកវិធីធ្វើអោយអាប់ឱនដល់បញ្ញត្តិទីបួនដែលនាំអោយឃើញព្រះដ៏មានព្រះជន្មរស់។ វាបាននាំដំណាងរបស់វាអោយផ្លាស់ប្ដូរថ្ងៃបរិសុទ្ធ និងកែប្រែបញ្ញត្តិតែមួយគត់នាំអោយឃើញ ព្រះពិតនៃបញ្ញត្តិទាំងដប់ ជាសញ្ញានៃស្ថានសួគ៌និងផែនដី។ សាតាំងបានបង្ហាញដល់ពួកគេនូវការមានព្រះជន្មរស់ឡើងវិញដ៏មានព្រះចេស្ដារបស់ព្រះយេស៊ូវ ហើយបានប្រាប់គេថាទ្រង់បានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីមួយនៃសប្តាហ៍ វាបានផ្លាស់ប្ដូរថ្ងៃបរិសុទ្ធពីថ្ងៃទីប្រាំពីរទៅថ្ងៃទីមួយនៃសប្តាហ៍វិញ។ ធ្វើដូច្នេះសាតាំងបានប្រើការមានព្រះជន្មរស់ឡើងវិញដើម្បីបំរើគោលបំណងរបស់វា។ វានិងទេវតារបស់វាសប្បាយចិត្តជាខ្លាំង ដោយការខុសឆ្គងដែលវាបានរៀបចំ ត្រូវបានអ្នកដែលអះអាងថា ជាមិត្តរបស់ព្រះគ្រីស្ទទទួលយកយ៉ាងស្រួល។ មួយក្រុមពិនិត្យឃើញការខុសឆ្គងនៃសាសនាមួយក្រុមទៀត ការខុសឆ្គងផ្សេងៗត្រូវបានគេទទួលនិងត្រូវបានគេការពារយ៉ាងប្រុងប្រយ័ត្ន។ ព្រះទ័យ របស់ព្រះបានបង្ហាញនូវក្នុងព្រះបន្ទូលរបស់ទ្រង់យ៉ាងច្បាស់ ត្រូវបានគេគ្របបាំងដោយការខុសឆ្គង និងប្រពៃណីដែលត្រូវបានគេបង្រៀនថា ជាបញ្ញត្តិរបស់ព្រះ។ ប៉ុន្តែទោះបី ជាការបោកបញ្ឆោតដ៏ក្លាហាននៃស្ថានសួគ៌ត្រូវទទួលការឈឺចាប់រហូតដល់គ្រាដែលព្រះយេស៊ូវបង្ហាញអង្គទ្រង់ជាលើកទីពីរក៏ដោយ ក៏ក្នុងពេលនៃការខុសឆ្គង និងបោកបញ្ឆោតទាំងនេះ ក៏ព្រះអម្ចាស់មិនបានចាកចេញដោយគ្មានទីបន្ទាល់ដែរ។ មានស្មរបន្ទាល់ដ៏ស្មោះត្រង់ ដែលរក្សាបញ្ញត្តិទាំងអស់ ក្នុងកំឡុងពេលខ្មៅងងឹត និងការបៀតបៀនរបស់ពួកជំនុំឡើយ។GCKh 94.1

    ខ្ញុំបានឃើញថា ទេវតាបានពេញដោយការភ្ញាក់ផ្អើលនៅពេលដែលលោកបានឃើញការរងទុក្ខនិងការសុគតរបស់ព្រះមហាក្សត្រនៃសិរីល្អ។ ប៉ុន្តែខ្ញុំបានឃើញថា គ្មានអ្វីអស្ចារ្យដល់ទេវតានៅស្ថានសួគ៌ឡើយ ដែលព្រះអម្ចាស់នៃជីវិតនៃសិរីល្អ ដែលបំពេញស្ថានសួគ៌ដោយអំណរ និងភាពរុងរឿង និងបំបាក់ច្រវាក់នៃសេចកី្តស្លាប់ និងក្រោកចេញពីផ្នូរជាអ្នកឈ្នះដ៏មានជោគជ័យនោះឡើយ។ ហើយប្រសិនបើព្រឹត្តិការណ៍ទាំងនេះនឹងត្រូវបានរំលឹកដោយថ្ងៃឈប់សំរាក វាគឺជាការជាប់ឆ្កាង ប៉ុន្តែខ្ញុំបានឃើញថា ទោះបីជាព្រឹត្តិការណ៍ទាំងនេះត្រូវបានរៀបចំឡើងអោយកែប្រែឬលុបចោលច្បាប់ព្រះក៏ដោយ ក៏ទ្រង់ប្រទានភស្តុតាងដ៏ខ្លាំងបំផុត មិនអាចរលុបរលាយឡើយ។GCKh 95.1

    ព្រឹត្តិការណ៍ទាំងពីរនេះមានអនុស្សាវរីយដល់គេ។ ដោយចូលរួមក្នុងពិធីបុណ្យលៀងព្រះអម្ចាស់ បុណ្យកាច់នំប៉័ង និងទឹកទំពាំងបាយជូរ យើងបង្ហាញពីការសុគតរបស់ព្រះអម្ចាស់រហូតទ្រង់យាងមកវិញ។ ដោយរក្សាអនុស្សាវរីយនេះ ទស្សនីយភាពនៃការរងទុក្ខ និងការសុគតរបស់ទ្រង់ នៅថ្មីៗជានិច្ចក្នុងគំនិតយើង។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទត្រូវបានរំឭកឡើងវិញដោយការកប់ជាមួយទ្រង់ដោយការជ្រមុជទឹក និងងើបឡើងវិញពីផ្នូរនៃទឹកដូចជាការមានព្រះជន្មរស់របស់ទ្រង់ ដើម្បីរស់ ឡើងវិញនៃជីវិតថ្មីស្រឡាងដែរ។GCKh 95.2

    គេបានបង្ហាញខ្ញុំថាច្បាប់របស់ព្រះឋិតថេនៅអស់កល្ប ហើយមាននៅផែនដីថ្មីរហូតដល់បំផុតកល្ប។ នៅគ្រាបង្កបង្កើតលោកីយ៍នៅពេលដែលគ្រឹះនៃផែនដីបានរៀបចំឡើង ព្រះរាជបុត្រានៃព្រះ បានទតដោយការកោតសរសើរទៅលើការងារបង្កបង្កើតហើយទេវតានៅស្ថានសួគ៌ទាំងអស់ ស្រែកឡើងដោយអំណរ។ នៅពេលនោះ គ្រឹះនៃថ្ងៃបរិសុទ្ធក៏បានរៀបចំឡើងដែរ។ នៅគ្រាបញ្ចប់ថ្ងៃទីប្រាំមួយនៃថ្ងៃបង្កបង្កើត ព្រះ បានឈប់សំរាកពីគ្រប់ការដែលទ្រង់បានធ្វើនៅថ្ងៃទីប្រាំពីរ។ ថ្ងៃបរិសុទ្ធត្រូវបានដាក់នៅសួនច្បារអេដែន មុនមនុស្សធ្លាក់ចុះ និងត្រូវបានគោរពដោយអ័ដាមនិងអេវ៉ា និងទេវតានៃស្ថានសួគ៌ទាំងអស់។ ព្រះអម្ចាស់បានសំរាកនៅថ្ងៃទីប្រាំពីរ ហើយបានប្រទានពរនិងសរសើរថ្ងៃនោះ ហើយខ្ញុំបានឃើញថា ថ្ងៃបរិសុទ្ធនឹងមិនត្រូវបានគេដកចេញឡើយ ប៉ុន្តែពួកបរិសុទ្ធដែលបានសង្គ្រោះនិងទេវតាទាំងអស់ នឹងគោរពថ្ងៃនោះដោយលើកដំកើងព្រះអាទិករដ៏ឧត្តមដរាបអស់កល្ប។GCKh 96.1

    ________________________________________
    សូមអាន ដានីយ៉ែល ជំពូកទី ៧ ថែស្សាឡូនីចទី២ ជំពូកទី២។
    GCKh 96.2