Loading...
Larger font
Smaller font
Copy
Print
Contents
Great Controversy 1858 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី៣២ - ការរែងស្ទៃ

    ខ្ញុំបានឃើញមនុស្សខ្លះ ដែលមានសេចក្ដីជំនឿរឹងមាំ និងសំរែកយ៉ាងក្រៀមក្រំ កំពុងអង្វរករដល់ព្រះ។ ទឹកមុខរបស់គេស្លេកស្លាំង និងបង្ហាញពីការថប់បារម្ភ យ៉ាងជ្រាលជ្រៅ ដែលបានបញ្ជាក់ពីការពុះពារនៅក្នុងចិត្តពួកគេ។ ទឹកមុខរបស់ពួកគេបានបញ្ជាក់ពីភាពរឹងមាំ និងការស្មោះត្រង់យ៉ាងឧត្តម នៅពេលដែលតំណក់ញើសធំៗ ហូរធ្លាក់ពីថ្ងាសរបស់គេ។ យូរៗម្ដង មុខរបស់ពួកគេបានបំភ្លឺឡើង ដោយសញ្ញានៃការកោត សរសើររបស់ព្រះ ហើយការកោតសរសើរ ដោយស្មោះអស់ពីចិត្តយ៉ាងរឹងមាំ បានកើតឡើងលើពួកគេម្ដងទៀត។GCKh 164.1

    ទេវតាអារក្សបានព័ទ្ធជុំវិញពួកគេ ជំរុញភាពងងឹតមកលើពួកគេ ដើម្បីលាក់បាំងព្រះយេស៊ូវពីពួកគេ ធ្វើអោយភ្នែករបស់គេបែរទៅរកភាពងងឹត ដែលនៅជុំវិញពួកគេ ហើយពួកគេក៏មិនស្មោះត្រង់ជាមួយព្រះ បន្ទាប់មក ពួកគេក៏រអូរទាំទាស់នឹងទ្រង់។ សុវត្ថិភាពតែមួយគត់របស់ពួកគេ គឺការចោលភ្នែករបស់គេសំឡឹងទៅលើ។ សាតាំងបានចោទប្រកាន់ទៅលើរាស្ត្ររបស់ព្រះ ហើយនៅពេលដែលបរិយាកាសដ៏ពិសពុល ពីទេវតាអាក្រក់ទាំងនេះ បានគ្របសង្កត់ជុំវិញពួកអ្នក ដែលហត់ហេវទាំងនោះ ទេវតា ដែលបានការពារពួកគេ បានបន្តត្រដាងស្លាបលើពួកគេ ដើម្បីកំចាត់ភាពងងឹតយ៉ាងក្រាស់ដែលនៅជុំវិញគេ។GCKh 164.2

    ខ្ញុំបានឃើញមនុស្សខ្លះមិនបានចូលរួមក្នុងការឈឺចាប់ និងការអង្វរករទេ។ គេហាក់ដូចជាមិនខ្វាយខ្វល់ និងមិនរវីរវល់ពីអ្វីទាំងអស់។ គេមិនបានប្រឆាំងនឹងភាពងងឹតនៅជុំវិញខ្លួនគេឡើយ ហើយគេបានត្រូវខ្ទប់ដោយភាពងងឹត ដូចជាពពកយ៉ាងក្រាស់ វិញ។ ទេវតារបស់ព្រះបានចាកចេញពីគេ ហើយបានយាងទៅឯជំនួយរបស់អ្នកដែលស្មោះត្រង់ និងអ្នកអធិស្ឋាន។ ខ្ញុំបានឃើញទេវតារបស់ព្រះ ប្រញាប់ប្រញាល់ទៅឯ ជំនួយរបស់អ្នកដែលបានខំប្រឹងប្រែងអស់ពីកម្លាំង ដើម្បីទប់ទល់នឹងទេវតាអារក្ស និងខំប្រឹងប្រែងជួយខ្លួនឯង ដោយអំពាវនាវទៅព្រះ ដោយស្មារតីលះបង់។ ប៉ុន្តែទេវតាបានចាកចេញពីអ្នកដែលមិនខំប្រឹងប្រែងជួយខ្លួនឯង ហើយពួកគេក៏បាត់ពីភ្នែកខ្ញុំទៅ។GCKh 164.3

    នៅពេលដែលអ្នកអធិស្ឋានទាំងនេះ បានបន្តសំរែកដ៏ស្មោះត្រង់របស់គេ ពេលនោះ កាំរស្មីនៃពន្លឺមកពីព្រះយេស៊ូវបានមកឯពួកគេ ហើយបានលើកទឹកចិត្តពួកគេ និងបានចែងចាំងទៅលើមុខរបស់គេ។GCKh 165.1

    ខ្ញុំបានសួរពីអត្ថន័យនៃការរែងស្ទៃ ដែលខ្ញុំបានឃើញទាំងនេះ។ ទេវតាបានបង្ហាញខ្ញុំថា បានកើតឡើងដោយទីបន្ទាល់យ៉ាងចំៗ ដែលចេញពីក្រុមប្រឹក្សានៃទីបន្ទាល់ពិតឡៅឌីសេ។ វានឹងមានឥទ្ធិពលរបស់វា លើចិត្តរបស់អ្នកទទួលទីបន្ទាល់ ហើយវានឹងដឹកនាំអោយលើកដំកើងភាពជាគំរូ និងបង្អុរមកនូវសេចក្ដីពិតយ៉ាងចំៗ។ អ្នកខ្លះនឹងមិនទទួលទីបន្ទាល់ដ៏ពិតនោះទេ។ គេនិងឹក្រោកឡើងប្រឆាំងនឹងទីបន្ទាល់នេះ ហើយនឹង បណ្តាលអោយមានការសៅហ្មង ក្នុងចំណោមរាស្ត្ររបស់ព្រះ។GCKh 165.2

    ខ្ញុំបានឃើញថា សាក្សីនៃទីបន្ទាល់ដ៏រស់មិនទាន់បានគេគោរពបានពាក់កណ្តាលទេ។ ទីបន្ទាល់ដ៏រឹងមាំ ដែលជាវាសនារបស់ពួកជំនុំធ្លាក់ចុះ ត្រូវបានគេគោរពដោយពន្លឺប្រសិនបើគេមិនបដិសេធទាំងស្រុងទេ។ ទីបន្ទាល់នេះ ត្រូវតែធ្វើការសំរេចចិត្តយ៉ាងជ្រាលជ្រៅ ហើយអ្នកណាដែលទទួលវាពិតជាទទួលវាទាំងអស់ និងស្ដាប់បង្គាប់វាហើយត្រូវបានសំអាតអោយបរិសុទ្ធ។GCKh 165.3

    ទេវតាបានមានបន្ទូលថា ចូរកត់ត្រាចុះ រំពេចនោះខ្ញុំបានឮសំឡេងដូចជាឧប្បករណ៍តន្ត្រីជាច្រើន ទាំងឮជាបទយ៉ាងពិរោះរណ្ដំស្រុះគ្នាឥតទាស់។ វាពិរោះជាង ភ្លេងទាំងឡាយ ដែលខ្ញុំធ្លាប់បានឮ។ វាហាក់ដូចជាពោរពេញដោយសេចក្ដីមេត្តាករុណា ការអាណិតអាសូរ និងក្តីអំណរដ៏បរិសុទ្ធយ៉ាងខ្ពស់ត្រដែត។ វាធ្វើអោយរំភើបដល់រាងកាយខ្ញុំទាំងមូល។ ទេវតាបានមានបន្ទូលថា ចូរអ្នកមើល ពេលនោះការចាប់អារម្មណ៍របស់ខ្ញុំបានបែរទៅឯក្រុម ដែលខ្ញុំបានឃើញពីមុន ដែលត្រូវបានធ្វើអោយសៅហ្មង យ៉ាងដំណំ។ ទេវតាបានបង្ហាញខ្ញុំ នូវអ្នកដែលខ្ញុំបានឃើញពីមុន កំពុងយំសោក និងអធិស្ឋានដោយវិញ្ញាណនៃក្តីទុក្ខសោក។ ខ្ញុំបានឃើញទេវតា ដែលថែរក្សាមួយក្រុមដែលជំរុញពួកគេ បានបន្ថែមចំនួនមួយជាពីរ ហើយបានបំពាក់អាវុធអោយគេ តាំងពីក្បាលដល់ជើង។ ពួកគេបានធ្វើចលនាតាមរបៀបយ៉ាងត្រឹមត្រូវ និងហ្មឺងម៉ាត់ ដូចជាទាហានមួយក្រុមដូច្នេះដែរ។ ទឹកមុខរបស់គេបានបង្ហាញពីជម្លោះដ៏ធ្ងន់ធ្ងរ ដែលគេបាន រងទ្រាំ គឺការពិបាកដ៏ឈឺចាប់យ៉ាងខ្លាំង ដែលបានកន្លងផុតទៅ។ តែលក្ខណៈពិសេសរបស់គេបានកត់ចំណាំ ដោយកំហឹងពីខាងក្នុងដ៏ខ្លាំងក្លារបស់គេ ដែលឥឡូវនេះចែងចាំងជាមួយនឹងពន្លឺ និងសិរីល្អនៃស្ថានសួគ៌។ គេបានជ័យជំនះ ហើយមានការដឹងគុណយ៉ាងជ្រាលជ្រៅ បានចេញពីពួកគេ ព្រមទាំងក្តីអំណរដ៏ពិសិដ្ឋ និងបរិសុទ្ធ។GCKh 165.4

    ចំនួននៃក្រុមនេះបានចុះថយ។ ខ្លះត្រូវបានគេធ្វើអោយសៅហ្មង ហើយបានចាកចេញទៅដោយខ្លួនឯង។ អ្នកដែលមិនយកចិត្តទុកដាក់ និងព្រងើយកន្តើយ ដែលមិនចូលរួមជាមួយអ្នក ដែលបានអោយតម្លៃទៅលើជ័យជំនះ និងសេចក្ដីសង្គ្រោះល្មមនឹងការឈឺចាប់ខ្លាំង ធ្ងន់ធ្ងរ និងអង្វរករសុំការរួបរួមមិនបានឡើយ ហើយពួកគេត្រូវបានទុកអោយនៅពីក្រោយភាពងងឹត ហើយចំនួនរបស់គេត្រូវបានបន្ថែម ដោយអ្នកដែលមានសេចក្ដីពិត ហើយបង្កើតជាក្រុមឡើង។ ទេវតាអារក្សនៅតែជំរុញពួកគេ ប៉ុន្តែពួកវាមិនអាចមានអំណាចទៅលើគេឡើយ។GCKh 166.1

    ខ្ញុំបានឮអ្នកដែលប្រដាប់កាយដោយអាវុធ បាននិយាយនូវសេចក្ដីពិត ដោយ អំណាច។ វាបានជះឥទ្ធិពលជាខ្លាំង។ ខ្ញុំបានឃើញអ្នកដែលត្រូវបានគេចាប់ចងប្រពន្ធ ខ្លះដែលប្តីបានចង កូនខ្លះដែលឪពុកម្ដាយបានចង។ អ្នកស្មោះត្រង់ដែលត្រូវបានរារាំង ឬការពារពីការឮសេចក្ដីពិត ឥឡូវនេះបានចាប់យកសេចក្ដីពិត ដែលគេបាននិយាយ ដោយយកចិត្តទុកដាក់។ ការភិតភ័យដោយសារបងប្អូនគេទាំងឡាយបានបាត់បង់ ទៅ។ សេចក្ដីពិតតែមួយគត់ បានលើកដំកើងពួកគេ។ វាគឺជាសេចក្ដីស្រឡាញ់ និងមានតម្លៃជាងជីវិតទៅទៀត។ គេបានស្រេកឃ្លានសេចក្ដីពិត។ ខ្ញុំបានសួរថា តើអ្វីទៅដែលធ្វើអោយមានការផ្លាស់ប្រែដូច្នេះ។ ទេវតាមួយអង្គបានឆ្លើយថា វាគឺជាភ្លៀងចុងរដូវការសំរាកពីព្រះវត្តមានរបស់ព្រះអម្ចាស់ សំរែកដ៏រំពងរបស់ទេវតាទីបី។ អំណាចដ៏ខ្លាំងពូកែបាននៅជាមួយនឹងអ្នក ដែលបានជ្រើសតាំងទាំងនេះ។ ទេវតាបានមានបន្ទូលថា ចូរមើលការចាប់អារម្មណ៍របស់ខ្ញុំ បានបំបែរទៅរកអ្នកអាក្រក់ និងអ្នកមិនជឿ។ ពួកគេទាំងអស់គ្នាជ្រួលជ្រើម។ កម្លាំងចិត្ត និងអំណាចនៃរាស្ត្ររបស់ព្រះ បានងើបឡើង ហើយបានធ្វើអោយគេខឹងជាខ្លាំង។ ការច្របូកច្របល់មាននៅគ្រប់ជ្រុង។ ខ្ញុំបានឃើញគេបានចាត់វិធានការទាស់នឹងក្រុម ដែលមានអំណាច និងពន្លឺរបស់ព្រះនេះម្ដងទៀត។ ភាពងងឹតកាន់តែក្រាស់ឡើងនៅជុំវិញពួកគេ តែគេបានឈរមាំមួន ទុកចិត្តលើព្រះ និងស្រឡាញ់ទ្រង់ដដែល។ ខ្ញុំបានឃើញពួកគេបានអន្ទះសារ។ បន្ទាប់មកខ្ញុំបានឮពួកគេស្រែកទៅកាន់ព្រះដោយស្មោះស្ម័គ្រ។ គេស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់។ ខ្ញុំបានឮសំឡេងនោះថា ឱព្រះអម្ចាស់អើយ សូមអោយព្រះហឫទ័យទ្រង់បានសំរេច ប្រសិនបើវាអាចជាការសរសើរតំកើងព្រះនាមទ្រង់ សូមរៀបចំផ្លូវដើម្បីរំដោះរាស្ត្រទ្រង់ សូម រំដោះយើងខ្ញុំពីអ្នកមិនជឿ ដែលនៅជុំវិញយើងខ្ញុំ គេប្រុងនឹងសម្លាប់យើងខ្ញុំហើយ ប៉ុន្តែព្រះពាហុទ្រង់អាចសង្គ្រោះបាន។ ទាំងអស់នេះគឺជាពាក្យ ដែលខ្ញុំចាំ។ គេហាក់បីដូចជាដឹងយ៉ាងច្បាស់នូវការមិនគួរគម្បីរបស់គេ គេបានបង្ហាញការចុះចូលទាំងស្រុង ទៅក្នុង ព្រះហឫទ័យរបស់ព្រះ ហើយគ្រប់គ្នាបានអង្វរករយ៉ាងស្មោះអស់ពីចិត្ត ដោយគ្មានការរង់ចាំ និងកញ្ឆក់យកការរំដោះខ្លួនយ៉ាងរហ័សដូចយ៉ាកុប។GCKh 166.2

    បន្ទាប់ពីការចាប់ផ្តើមសំរែកដ៏ស្មោះត្រង់របស់គេបន្តិច ទេវតាបានទៅរំដោះគេដោយអាណិតអាសូរ។ ប៉ុន្តែទេវតាជាមេបញ្ជាការមួយខ្ពស់ មិនព្រមប្រគល់ពួកគេមកឡើយ។ ទេវតានោះបានមានបន្ទូលថា ព្រះហឫទ័យរបស់ព្រះមិនទាន់បានសំរេចទេ។ គេត្រូវតែផឹកពីពែងនេះ។ គេត្រូវតែមុជដោយការជ្រមុជទឹក។GCKh 168.1

    រំពេចនោះខ្ញុំបានឮព្រះសូរសៀងរបស់ព្រះ ដែលបានអង្រួនផ្ទៃមេឃ និងផែនដី។ មានការរញ្ជួយផែនដីយ៉ាងខ្លាំង។ អាគារជាច្រើនបានរញ្ជួយ ហើយរលំដួលគ្រប់ទិសទី។ ពេលនោះខ្ញុំបានឮសូរសំរែកនៃជ័យជំនះដ៏កងរំពង ព្រមទាំងសំឡេងភ្លេងយ៉ាងឮ និងច្បាស់ៗ។ ខ្ញុំបានមើលទៅឯក្រុមមួយ ដែលមុននេះបន្តិច មានការទុក្ខព្រួយ និងជាប់ចំណង។ ការបង្ខាំងរបស់គេត្រូវបានគេបង្វែរ។ ពន្លឺដ៏ភ្លឺបានចែងចាំងទៅលើពួកគេ។ ពេលនោះមើលទៅគេល្អជាខ្លាំង។ ការខ្វល់ខ្វាយ និងសញ្ញានៃការទុក្ខព្រួយបានបាត់បង់ទៅ។ សុខភាពល្អ និងសម្រស់បានត្រូវគេមើលឃើញ នៅលើទឹកមុខរបស់គេគ្រប់គ្នា។ សត្រូវរបស់គេជាអ្នកមិនជឿ ដែលនៅជុំវិញគេ ដូចមនុស្សស្លាប់។ គេមិនអាចទ្រាំទ្រនឹងពន្លឺ ដែលចាំងទៅលើអ្នកដែលបានរំដោះចេញដ៏បរិសុទ្ធនោះឡើយ។ ពន្លឺ និងសិរីល្អនេះនៅពីលើពួកគេ រហូតដល់គេបានឃើញព្រះយេស៊ូវនៅក្នុងពពកលើមេឃ ហើយ ក្រុមអ្នករងទុក្ខបានផ្លាស់ប្រែមួយរំពេច ក្នុងមួយប៉ព្រិចភ្នែក ពីសិរីល្អមួយ ទៅសិរីល្អមួយ។ ហើយផ្នូរជាច្រើនបានរបើកឡើង រួចពួកបរិសុទ្ធបានក្រោកឡើង ប្រដាប់កាយដោយការមិនចេះស្លាប់ បញ្ចេញសំរែកជ័យឃោសលើសេចកី្តស្លាប់ និងលើផ្នូរ ហើយរួបរួមជាមួយអ្នកបរិសុទ្ធដទៃទៀត ដែលត្រូវបានលើកឡើងទៅជួបព្រះអម្ចាស់របស់គេ នៅលើអាកាស នៅពេលដែលសំឡេងតន្ត្រីដ៏កងរំពង បន្លឺពីសិរីល្អ និងជោគជ័យ បានចេញពីអណ្តាតរបស់អ្នកមិនស្លាប់គ្រប់គ្នា ហើយអណ្ដែតចេញពីបបូរមាត់របស់អ្នកសុចរិត និងអ្នកបរិសុទ្ធគ្រប់ៗគ្នា។GCKh 168.2

    ________________________________________
    សូមអានទំនុកដំកើង ជំពូក៨៦, ហូសេ ៦:៣, ហាកាយ ២:២១-២៣, ម៉ាថាយ ១០:៣៥-៣៩, ២០:២៣, អេភេសូរ ៦:១០-១៨, ថែស្សាឡូនីចទី១ ៤:១៤-១៨, វិវរណៈ ៣:១៤-២២។
    GCKh 169.1