Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ។ សាស្តា ៩:៥..PPKh3 185.2

    មនុស្សជាច្រើនចាត់ទុកវិញ្ញាណក្ខន្ធនិយមនេះថាជាការបោកបញ្ឆោត ហើយបាតុភូតរបស់វាថាជាការបំភាន់។ ប៉ុន្តែ វាជាការពិតណាស់ថា នៅពេលដែលលទ្ធផលនៃឧបាយកលនោះក្លាយជាការពិត វាក៏បានក្លាយទៅជាភស្តុតាងបញ្ជាក់ពីអំណាចដ៏ខ្លាំងក្លាខុសពីធម្មតា។ ហើយមនុស្សជាច្រើនដែលបានចាត់ទុកវិញ្ញាណនិយមថា ជាការបោកបញ្ឆោតរបស់មនុស្ស នឹងត្រូវបានដឹកនាំឱ្យទទួលស្គាល់ការទាមទាររបស់វា នៅពេលដែលពួកគេប្រឈមនឹងការសម្ដែងមួយដែលពួកគេមិនអាចពន្យល់បាន។ PPKh3 185.3

    វិញ្ញាណនិយមទំនើបនិងអំពើអាបធ្មប់នៅសម័យបូរាណ ទាំងពីរនេះបានទាក់ទងជាមួយនឹងមនុស្សស្លាប់ ដែលជាគោលការណ៍សំខាន់ដូចគ្នា ហើយមានមូលដ្ឋាននៅលើការកុហកដំបូងដែលសាតាំងបានបញ្ឆោតនាងអេវ៉ា នៅក្នុងសួនច្បារអេដែនថា “អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង” (លោកុប្បត្តិ ៣:៤, ៥) ។ ដោយផ្អែកលើការកុហក វិញ្ញាណនិយមទាំងពីរខាងលើនេះចេញមកពីឪពុកនៃការកុហក (សាតាំង) ដូចគ្នា។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា ” ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយ ទោះទាំងសេចក្តីស្រឡាញ់ សេចក្តីសម្អប់ និងសេចក្តីឈ្នានីសរបស់គេវិនាសសូន្យបាត់ទៅហើយ គេក៏ឥតមានចំណែកណា ក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរ” (សាស្ដា ៩:៥, ៦) ។ “គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ!” (ទំនុកតម្កើង ១៤៦:៤)។ ព្រះជាម្ចាស់បានប្រកាសប្រាប់ដល់សាសន៍ អ៊ីស្រាអែលថា “ឯអ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា នឹងផិតទៅតាមគេ នោះអញនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ”។ (លេវីវិន័យ ២០:៦) PPKh3 186.1

    “វិញ្ញាណដែលគេស្គាល់” នោះ មិនមែនជាវិញ្ញាណរបស់មនុស្សដែលស្លាប់នោះឡើយ ប៉ុន្តែ វាគឺជាទេវតាអាក្រក់ ដែលជាអ្នកនាំសាររបស់សាតាំង ទេ។ អ្នកសរសេរគម្ពីរទំនុកតម្កើង បាននិយាយពីសាសន៍អ៊ីស្រាអែលយ៉ាងដូច្នេះថា “អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ ពួកអារក្សផង” ហើយនៅក្នុងខបន្ទាប់ លោកបានចែងថា គេបាន“ថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន” (ទំនុកតម្កើង ១០៦:៣៧, ៣៨)។ នៅក្នុងការថ្វាយបង្គំចំពោះមនុស្សស្លាប់ដោយការស្មានរបស់ពួកគេ នោះពួកគេពិតជាបានថ្វាយបង្គំដល់អារក្សហើយ។ PPKh3 186.2

    អត្តសញ្ញាណរបស់វិញ្ញាណនិយមត្រូវបានបើកបង្ហាញ

    វិញ្ញាណនិយមសម័យទំនើប គឺជាការរស់ឡើងវិញនៃការថ្វាយបង្គំដល់ គ្រូមន្តអាគមនិងអារក្ស ដែលព្រះបានថ្កោលទោសតាំងពីយូរយារមកហើយ។ បទគម្ពីរបានព្យាករណ៍ជាមុនអំពីរឿងនេះ ដោយអះអាងថា “នៅគ្រាជាន់ក្រោយ បង្អស់ អ្នកខ្លះនឹងលាចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស” (ធីម៉ូថេទី១ ៤:១)។ នៅថ្ងៃចុងក្រោយនឹងមានគ្រូក្លែងក្លាយ (ពេត្រុសទី២ ២:១,២)។ គ្រូបង្រៀនខាងវិញ្ញាណនិយមនេះ មិនទទួលស្គាល់ព្រះគ្រិស្តថា ជាព្រះរាជបុត្រារបស់ព្រះទេ។ ទាក់ទងនឹងគ្រូបង្រៀនបែបនេះ លោកយ៉ូហានជាទីស្រឡាញ់បានអះអាងថា “តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រិស្តនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រិស្ត ឯអស់អ្នកដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រានោះក៏មានទាំងព្រះវរបិតាផង”។ (យ៉ូហានទី១ ២:២២, ២៣)។ ដោយការបដិសេធព្រះគ្រិស្ត វិញ្ញាណនិយមនេះក៏បានបដិសេធទាំងព្រះបិតា និងព្រះរាជបុត្រា ហើយព្រះគម្ពីរហៅវាថាជាការបង្ហាញអំពីអ្នកដែលប្រឆាំងនឹងព្រះគ្រិស្ត។ PPKh3 187.1

    Larger font
    Smaller font
    Copy
    Print
    Contents