Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ វិច្ឆិកា

    ខចងចាំប្រចាំសបា្តហ៍ ៖ ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើត ទាំងអស់បាន។ ម៉ាកុស ១០:២៧PPKh3 137.1

    នៅពេលស្ដេចសូលបានដឹងថាព្រះបានបដិសេធទ្រង់ហើយ នោះទ្រង់ ពោរពេញទៅដោយការបះបោរនិងភាពអស់សង្ឃឹមយ៉ាងជូរចត់។ ទ្រង់មិនបាន យល់ច្បាស់ពីអំពើបាបរបស់ទ្រង់និងមិនបានកែប្រែជីវិតរបស់ទ្រង់ឡើយ។ ទ្រង់បានយល់ឃើញថានេះគឺជាភាពអយុត្តិធម៌របស់ព្រះ ក្នុងការដកយករាជបល្ល័ង្កចេញពីញាតិវង្សរបស់ទ្រង់ដូច្នេះ។ ទ្រង់តែងតែភ័យខ្លាចនូវសេក្តីវិនាស ដែលទ្រង់បាននាំយកមកដល់គ្រួសាររបស់ទ្រង់។ ទ្រង់មិនបានទទួលយកការ ដាក់ទោសរបស់ព្រះ ដោយសុភាពទេ តែវិញ្ញាណដ៏ឆ្មើងឆ្មៃរបស់ទ្រង់បានក្លាយ ជាកាចសាហាវដោយអស់សង្ឃឹម រហូតដល់ទ្រង់សឹងតែទៅជាវិកលចរិត។ PPKh3 137.2

    ពួកមហាតលិករបស់ទ្រង់បានណែនាំឱ្យទ្រង់ស្វែងរកអ្នកលេងភ្លេងដ៏ជំនាញ មកលេងភ្លេងថ្វាយទ្រង់ព្រះសណ្តាប់ ដោយសង្ឃឹមថាសំឡេងនៃឧបករណ៍ដ៏ពីរោះអាចនឹងរំងាប់វិញ្ញាណច្របូកច្របល់របស់ទ្រង់បាន។ គេក៏បាននាំដាវីឌដែលជាអ្នកជំនាញខាងដេញពិណមកគាល់ព្រះរាជា។ សំឡេងភ្លេងដែលបានបណ្តាលមកពីព្រះមានឥទ្ធិពលខាងមនោសញ្ចេតនា ហើយពពកខ្មៅនៅក្នុងគំនិតរបស់ស្តេចសូលក៏បានរលាយបាត់។ PPKh3 137.3

    នៅពេលដែលមានការចាំបាច់ គេបានហៅដាវីឌឱ្យត្រឡប់មកលេងភ្លេងថ្វាយស្តេចដែលមានបញ្ហាខាងសតិនេះ។ ទោះបីជាសូលសម្តែងការរីករាយចំពោះដាវីឌ និងសំឡេងតន្ត្រីរបស់គាត់យ៉ាងនេះក៏ដោយ ក៏អ្នកគង្វាលវ័យដ៏ក្មេងខ្ចីនេះមានអារម្មណ៍ស្រស់ស្រាយ នៅពេលដែលគេបានចេញពីដំណាក់របស់ស្តេច ត្រឡប់ទៅកាន់ជើងភ្នំនិងវាលស្មៅរបស់គេវិញដែរ។ PPKh3 138.1

    ដាវីឌមានវ័យកាន់តែធំ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងជាទីពេញចិត្តដល់មនុស្ស។ គាត់បាននៅក្នុងព្រះរាជវាំងរបស់ស្តេច ហើយបានឃើញការទទួលខុសត្រូវរបស់ព្រះមហាក្សត្រ។ គាត់បានយល់អំពីអាថ៌កំបាំង មួយចំនួន នៅក្នុងអត្តចរិតរបស់ស្ដេចទីមួយនៃសាសន៍អ៊ីស្រាអែល។ គាត់បានដឹងថានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់រាជវង្សនៃស្តេចសូល មានភាពសប្បាយ រីករាយហួសប្រមាណ។ រឿងទាំងអស់នេះបានធ្វើឱ្យគាត់ពិបាកចិត្តជាខ្លាំង ប៉ុន្តែ គាត់បែរទៅរកពិណរបស់គាត់ ហើយបានប្រគំជាតន្ត្រីដែលបានលើកគំនិតរបស់គាត់ទៅរកអ្នកនិពន្ធនៃអ្វីៗដែលល្អគ្រប់យ៉ាង នោះពពកខ្មៅក៏ហាក់ ដូចជាកំពុងបិទបាំងអនាគតនោះក៏បានរលាយបាត់ទៅ។ PPKh3 138.2

    អ្នកអប់រំពិសេសរបស់ដាវីឌ

    ព្រះជាម្ចាស់បានបំពាក់បំប៉នកូនលោកអ៊ីសាយ ដើម្បីឱ្យមានសមត្ថភាព អាចក្លាយជាអ្នកដឹកនាំដល់រាស្រ្តដែលព្រះបានជ្រើសតាំងរបស់ទ្រង់ ដូចជាព្រះអង្គបានអប់រំលោកម៉ូសេដូច្នោះដែរ។ មានសត្វសាហាវលបចាំឆ្មក់នៅតាមជើងភ្នំដ៏ស្ងាត់ជ្រងំ និងនៅតាមជ្រោះជ្រលងដែលដាវីឌបានដើរតត្រុកជាមួយនឹងហ្វូងចៀមរបស់គាត់។ ជួនកាល មានតោឬខ្លាឃ្មុំសាហាវៗដែលកំពុងស្រេកឃ្លាន បានចូលមកវាយប្រហារហ្វូងសត្វរបស់គាត់។ ដាវីឌដែលមានតែខ្សែដង្ហក់និងដំបងជាអាវុធ បានការពារហ្វូងចៀមរបស់ខ្លួនដោយចិត្ដក្លាហាន។ ដោយរៀបរាប់អំពីការប្រយុទ្ធនេះ ក្រោយមកគាត់បាននិយាយថា “នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឱ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ”។ បទពិសោធន៍របស់គាត់នេះបានបង្កើតភាពក្លាហាន ភាពរឹងប៉ឹង និងសេចក្ដីជំនឿរបស់គាត់។ PPKh3 138.3

    Larger font
    Smaller font
    Copy
    Print
    Contents