Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំ ជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ។ យ៉ូហាន១៥:៥PPKh3 37.3

    ការក្បត់ជំនឿ និង សេចក្តីវេទនា កាន់តែខ្លាំងឡើង!

    បន្ទាប់ពីអ័ប៊ីម្ម៉ាឡិចបានសុគតទៅ ការគ្រប់គ្រងតាមបែបពួកចៅហ្វាយដែលកោតខ្លាចព្រះ ក៏បានចូលមកបម្រើរាស្រ្តរបស់ព្រះ ដើម្បីទប់ស្កាត់ការថ្វាយបង្គំរូបព្រះមួយរយៈ។ ប៉ុន្តែ ពួកបណ្តាជនបានបែរទៅគោរពតាមការ អនុវត្តន៍របស់ព្រះដទៃ តាមពួកដែលនៅជុំវិញពួកគេ តាំងពីយូរយារមកម្ល៉េះ។ ការក្បត់ជំនឿនេះបាននាំមកនូវការផ្តន្ទាទោស យ៉ាងឆាប់រហ័ស។ សាសន៍ អាំម៉ូនបានដណ្តើមយកជ័យជំនះពីអំបូរអ៊ីស្រាអែលភាគខាងកើត ហើយនៅឯនាយទន្លេយ័រដាន់ឯណោះវិញ សាសន៍យូដានិងអេប្រាអិម ត្រូវបានគេឈ្លានពាន។ នៅខាងលិចកងទ័ពភីលីស្ទីនបានឡើងមកតំបន់វាលរាបរបស់ពួកគេ នៅក្បែរសមុទ្រ ដុតបំផ្លាញនិងឆក់ប្លន់នៅគ្រប់ទីកន្លែង ដែលពួកគេបានទៅដល់។ សាសន៍អ៊ីស្រាអែលហាក់ដូចជានៅក្រោមអំណាច របស់ខ្មាំងសត្រូវដ៏រឹងរួសនេះទាំងអស់សង្ឃឹម។ PPKh3 37.4

    ជាថ្មីម្តងទៀត ពួកបណ្តាជនបានសម្លឹងមើលទៅជំនួយមកពីព្រះ ដែលគេបានបោះបង់ចោលនិងបានជេរប្រមាថ។ “គ្រានោះពួកកូនចៅ អ៊ីស្រាអែលក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ!” ប៉ុន្តែ ពួកបណ្តាជនមិនបានកាន់ទុក្ខព្រោះតែពួកគេបានមើលងាយព្រះដោយបំពាននឹងក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ទ្រង់នោះទេ គឺដោយសារតែអំពើបាបរបស់ខ្លួនបាននាំមកនូវទុក្ខដល់ខ្លួនគេប៉ុណ្ណោះ។ ការប្រែចិត្តពិតប្រាកដគឺជាការប្តេជ្ញាចិត្តងាកបែរចេញពីអំពើអាក្រក់។ PPKh3 38.1

    ព្រះជាម្ចាស់បានមានព្រះបន្ទូលឆ្លើយតបមកពួកគេវិញ តាមរយៈហោរា របស់ទ្រង់ថា “តើអញមិនបានជួយឯងរាល់គ្នា ឱ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី និងពួកកូនចៅអាំម៉ូន ហើយនិងសាសន៍ភីលីស្ទីនទេឬអី . . . តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯង ឱ្យរួចពីកណ្តាប់ដៃរបស់គេទៅ ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឱ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្តីវេទនាចុះ”។ PPKh3 38.2

    ឥឡូវនេះ ជនជាតិអ៊ីស្រាអែលបានបន្ទាបខ្លួននៅចំពោះព្រះភក្ត្រនៃព្រះ។ “រួចគេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ”។ “ទ្រង់ក៏មានសេចក្តីរំជួល ដោយព្រោះសេចក្តី វេទនានៃពួកអ៊ីស្រាអែល”។ អូ នេះជាសេចក្តីមេត្ដាករុណាដ៏អត់ធ្មត់ជាយូរអង្វែងនៃព្រះរបស់យើង! PPKh3 38.3

    នៅពេលដែលរាស្រ្តរបស់ទ្រង់បានដកយកចេញនូវអំពើបាបដែលបានរាំងខ្ទប់ព្រះវត្តមានរបស់ទ្រង់ នោះទ្រង់បានឮពាក្យអធិស្ឋាន របស់ពួកគេ ហើយបានចាប់ផ្តើមធ្វើការជំនួសពួកគេភ្លាម។ ព្រះអង្គបានលើកតាំងអ្នករំដោះម្នាក់ ដែលមានឈ្មោះយែបថា ជាអ្នកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិអាំម៉ូននិងបានបំផ្លាញអំណាចរបស់សាសន៍នេះទាំងស្រុង។ នៅពេលនេះជនជាតិអ៊ីស្រាអែលបានរងទុក្ខវេទនាក្រោមការជិះជាន់របស់ខ្មាំងសត្រូវអស់ដប់ប្រាំបីឆ្នាំ ប៉ុន្តែ ពួកបណ្តាជនបានភ្លេចមេរៀនដែលព្រះបានបង្រៀនដោយការរងទុក្ខវេទនានោះជាថ្មីម្តងទៀត។ PPKh3 39.1

    នៅពេលដែលរាស្រ្តរបស់ព្រះអង្គបានវិលត្រឡប់ទៅរកផ្លូវអាក្រក់របស់ គេវិញ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យសត្រូវដែលមានអានុភាពយ៉ាងខ្លាំងក្លា គឺសាសន៍ភីលីស្ទីន ជិះជាន់សង្កត់សង្កិនលើពួកគេ។ ពួកគេត្រូវបានយាយីជាបន្តបន្ទាប់អស់ពេលជាច្រើនឆ្នាំ ហើយត្រូវបានសត្រូវដ៏ឃោរឃៅនិងល្មោភសង្គ្រាមនេះគ្រប់គ្រងទាំងស្រុងជាច្រើនដង។ ពួកគេបានចូលរួមជាមួយ នឹងអ្នកថ្វាយបង្គំរូបព្រះទាំងនេះ ចូលរួមក្នុងការសប្បាយរីករាយនិងក្នុងការថ្វាយបង្គំព្រះ រហូតដល់ពួកគេបានត្រឡប់ដូចជាពួកអ្នកថ្វាយបង្គំរូបព្រះទាំងនោះដែរ ទាំងនៅក្នុងវិញ្ញាណនិងនៅក្នុងចំណាប់អារម្មណ៍។ បន្ទាប់មក មិត្ត សំឡាញ់តែមាត់ (ដែលមិនមានចិត្តស្មោះត្រង់) របស់ជនជាតិអ៊ីស្រាអែល ទាំងនេះបានក្លាយជាសត្រូវដ៏ជូរចត់បំផុត ហើយបានព្យាយាមនាំមកនូវការ វិនាសទាំងស្រុងដល់ពួកគេ។ PPKh3 39.2

    ព្រះគម្ពីរបង្រៀនយ៉ាងច្បាស់ថា នឹងមិនមានការស៊ីសង្វាក់គ្នារវាងរាស្រ្តរបស់ព្រះ ជាម្ចាស់នៃលោកិយនេះឡើយ។ សាតាំងធ្វើការតាមរយៈអ្នកដែលមិនស្រឡាញ់ព្រះជាម្ចាស់ នៅក្រោមការក្លែងធ្វើជាមិត្តភក្តិ ដើម្បីទាក់ទាញរាស្រ្តរបស់ព្រះ ឱ្យធ្លាក់ចូលទៅក្នុងអំពើបាប។ នៅពេលដែលព្រះដកយកការការពារចេញ នោះសាតាំងនឹងនាំកូនចៅរបស់វាឱ្យប្រឆាំងនឹងពួកគេ ហើយស្វែងរកការបំផ្លាញដល់ពួកគេទាំងស្រុង។ PPKh3 39.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents