Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ។ ទំនុកដំកើង៣៧:២៣PPKh3 92.1

    រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអែលត្រូវបានគ្រប់គ្រង នៅក្នុងព្រះនាមរបស់ព្រះ។ ការងាររបស់លោកម៉ូសេ របស់ចាស់ទុំទាំងចិតសិបនាក់ របស់អ្នកដឹកនាំនិងពួកចៅហ្វាយ គ្រាន់តែអនុវត្តក្រឹត្យវិន័យដែលព្រះបានប្រទានមក ឱ្យប៉ុណ្ណោះ ពួកគេមិនមានសិទ្ធិអំណាចដើម្បីបង្កើតច្បាប់សម្រាប់ប្រទេសជាតិ នោះទេ។ នេះគឺជាលក្ខខណ្ឌមួយដែលសាសន៍អ៊ីស្រាអែលបានកើតជានគរមួយឡើង។ PPKh3 92.2

    ព្រះជាម្ចាស់បានជ្រាបជាមុនថារាស្រ្តអ៊ីស្រាអែលចង់បានស្តេចមួយអង្គ ប៉ុន្តែ ព្រះអង្គមិនបានផ្លាស់ប្តូរគោលការណ៍ដែលជាគ្រឹះរបស់រដ្ឋនោះទេ។ ស្តេចនេះគ្រាន់តែជាអ្នកគ្រប់គ្រងរង បន្ទាប់ពីព្រះដ៏ខ្ពស់បំផុតប៉ុណ្ណោះ។ ព្រះគឺជាសិរសានៃនគរទាំងមូល។ (សូមមើលកំណត់ចំណាំ លេខ ៧)។ PPKh3 92.3

    ពេលសាសន៍អ៊ីស្រាអែលបានតាំងទីលំនៅក្នុងទឹកដីកាណានដំបូង ប្រទេសនេះថ្កុំថ្កើងរុងរឿង នៅក្រោមការគ្រប់គ្រងរបស់លោកយ៉ូស្វេ។ ប៉ុន្តែ ដោយមានការរំខានពីប្រទេសផ្សេងៗ ប្រទេសនេះក៏បានផ្លាស់ប្តូរ។ ពួក បណ្តាជនបានធ្វើតាមប្រពៃណីនៃប្រទេសជិតខាង ដែលមិនជឿព្រះ ហើយលែងផ្តល់កិត្ដិយសដល់រាស្រ្តដែលព្រះបានជ្រើសតាំង។ ដោយមានការទាក់ទាញពីភាពអ៊ឹកធឹកនិងការសំញែងពីស្ដេចនៃសាសន៍ដទៃ ពួកគេបានធុញទ្រាន់នឹងភាពសាមញ្ញរបស់ខ្លួន។ ការច្រណែនបានផ្ទុះឡើងនៅក្នុងចំណោមអំបូរនានា។ ទំនាស់ផ្ទៃក្នុងបានធ្វើឱ្យពួកគេចុះខ្សោយ។ ពួកគេត្រូវតែដោះស្រាយជាមួយនឹងការឈ្លានពានពីសំណាក់សត្រូវជាសាសន៍ដទៃ ហើយពួកបណ្តាជនបានជឿថាគ្រប់អំបូរទាំងអស់នេះត្រូវតែរួបរួមគ្នានៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលកណ្តាលដ៏រឹងមាំមួយ។ ពួកគេចង់មានសេរីភាពពីការគ្រប់គ្រងរបស់ព្រះជាអម្ចាស់។ តម្រូវការរបស់ពួកគេចង់បានស្តេចសោយរាជ្យ បានរីករាលដាលនៅទូទាំងប្រទេសអ៊ីស្រាអែល។ PPKh3 92.4

    នៅក្រោមការគ្រប់គ្រងរបស់លោកសាំយូអែល ប្រទេសនេះបានថ្កុំថ្កើង រុងរឿង របៀបរៀបរយត្រូវបានស្ដារឡើងវិញ ការគោរពប្រណិប័តន៍ដល់ព្រះជាម្ចាស់ត្រូវបានលើកតម្កើង និងស្មារតីនៃការមិនសប្បាយចិត្តត្រូវបានដកថយ មួយរយៈ។ ប៉ុន្តែ នៅពេលដែលគាត់កាន់តែចាស់ហោរានេះបានតែងតាំងកូនប្រុសពីរនាក់របស់គាត់ឱ្យធ្វើជាជំនួយការ។ បុរសវ័យក្មេងទាំងពីរនាក់នេះឈរជើងនៅបៀរសេបា ដើម្បីគ្រប់គ្រងឱ្យមានភាពយុត្តិធម៌ក្នុងចំណោម បណ្តាជន ដែលនៅជិតព្រំប្រទល់ភាគខាងត្បូងនៃទឹកដី។ PPKh3 93.1

    តែគេមិនបានបង្ហាញពីសេចក្តីថ្លៃថ្នូរទេ “គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្តីយុត្តិធម៌ចេញផង”។ ពួកគេមិនបានចម្លងជីវិតបរិសុទ្ធ មិនរកប្រយោជន៍ផ្ទាល់ខ្លួន ពីឪពុករបស់គេទេ។ គាត់បានបណ្តែត បណ្តោយកូនប្រុសរបស់គាត់ដោយប្រយោល ហើយជាលទ្ធផល គេអាចមើលឃើញច្បាស់នៅក្នុងអត្តចរិតរបស់ពួកគេ។ PPKh3 93.2

    ការនេះផ្តល់ឱកាសឱ្យពួកបណ្តាជនមានលេសក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរ ដែលពួកគេចង់បានជាសម្ងាត់អស់ពេលជាយូរមកហើយនោះ។ “ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែល នៅត្រង់រ៉ាម៉ា គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឱ្យមានស្តេចមួយអង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ”។ ប្រសិនបើលោកសាំយូអែលបានដឹងអំពីការអាក្រក់របស់កូនៗគាត់ នោះគាត់ នឹងដកយកពួកគេចេញជាបន្ទាន់ តែនេះមិនមែនជាអ្វីដែលបណ្តាជនចង់បានទេ។ សាំយូអែលឃើញថាមូលហេតុពិតប្រាកដរបស់ពួកគេ គឺការមិនសប្បាយចិត្ត និងអំនួត។ គ្មាននរណាម្នាក់ហ៊ានតវាប្រឆាំងនឹងលោកPPKh3 93.3

    សាំយូអែលទេ។ មនុស្សគ្រប់គ្នាបានទទួលស្គាល់ថាលោកបានគ្រប់គ្រងប្រទេសដោយសេចក្ដីសុចរិតនិងប្រាជ្ញា។ ហោរាចំណាស់នេះមិនបានស្តីបន្ទោសដល់ ពួកគេទេ ប៉ុន្តែគាត់បានលើកយករឿងនេះទូលទៅព្រះដោយការអធិស្ឋាន ហើយបានស្វែងរកដំបូន្មានតែពីទ្រង់ប៉ុណ្ណោះ។ PPKh3 94.1

    Larger font
    Smaller font
    Copy
    Print
    Contents