Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ៖ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ កូរិនថូសទី២ ៤:១៦PPKh3 40.1

    នៅកណ្តាលការរីករាលដាលនៃការក្បត់ជំនឿសាសនា អ្នកថ្វាយបង្គំព្រះដ៏ស្មោះត្រង់របស់ព្រះបានបន្តអង្វរករដល់ព្រះ សុំឱ្យជួយរំដោះសាសន៍ អ៊ីស្រាអែល។ ទោះបីជាការអធិស្ឋានទូលអង្វរនេះហាក់ដូចជាមិនមានការឆ្លើយ តបក៏ដោយ នៅក្នុងឆ្នាំដំបូងនៃការគាបសង្កត់ពីសំណាក់សាសន៍ភីលីស្ទីន ទារកម្នាក់បានកើតមក ដែលតាមរយៈទារកនោះឯងព្រះបានមានផែនការនឹងបន្ទាបអំណាចនៃពួកសត្រូវដ៏ខ្លាំងពូកែទាំងនេះ។ PPKh3 40.2

    “នោះទេវតានៃព្រះយេហូវ៉ា” ក៏លេចមកឱ្យប្រពន្ធរបស់លោកម៉ាណូអា ដែលគ្មានកូន ឃើញជាមួយនឹងដំណឹងថានាងនឹងមានកូនប្រុសមួយ ដែលតាមរយៈកូននោះ ព្រះនឹងចាប់ផ្តើមរំដោះរាស្រ្តអ៊ីស្រាអែល។ ទេវតាបានណែនាំនាង ទាក់ទងនឹងទារករបស់នាង និងពីរបៀបថែរក្សាទារកតូចនោះ “ចូរប្រយ័ត្ន កុំឱ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឱ្យបរិភោគអ្វីដែលមិនស្អាតដែរ”។ ទេវតាបានហាមឃាត់មិនឱ្យកុមារនេះទទួលទាន របស់ទាំងនេះឡើយ។ ទេវតានោះបានណែនាំបន្ថែមទៀតមិនឱ្យកាត់សក់របស់កុមារនេះឡើយ ព្រោះកូននេះត្រូវបានឧទ្ទិសថ្វាយដល់ព្រះ ជាណាសារីត តាំងពីកំណើតមក។ PPKh3 40.3

    សារៈសំខាន់នៃការបណ្តុះបណ្តាលតាំងពីនៅក្នុងផ្ទៃ

    ដោយព្រួយបារម្ភ ក្រែងគាត់ធ្វើខុសនឹងការណែនាំរបស់ទេវតានេះ ប្តី របស់នាងបានអធិស្ឋានថា “ឱព្រះអម្ចាស់អើយ សូមឱ្យអ្នកសំណព្វរបស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឱ្យយើងខ្ញុំដឹងពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ”។PPKh3 41.1

    នៅពេលដែលទេវតាបានលេចមកជាថ្មីម្តងទៀត លោកម៉ាណូអា សួរថា “តើត្រូវឱ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ?”។ ទេវតាក៏បានរំឭកឡើងវិញនូវការណែនាំដែលលោកបានប្រាប់ទៅនាងជាប្រពន្ធរបស់គាត់ “ត្រូវឱ្យនាងប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់សេចក្តីដែលអញបានប្រាប់ហើយនោះ . . . ត្រូវឱ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ហើយ”។ PPKh3 41.2

    ដើម្បីឱ្យប្រាកដថាកូនដែលព្រះបានសន្យានោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការដ៏សំខាន់របស់គាត់ឱ្យបានត្រឹមត្រូវ ទាំងកូន ទាំងម្តាយត្រូវតែរក្សាទម្លាប់នៃការរស់នៅយ៉ាងប្រុងប្រយ័ត្ន។ ទម្លាប់របស់ម្តាយ នឹងមានឥទ្ធិពលដល់កូន ទោះល្អឬអាក្រក់ក្តី។ នាងត្រូវតែគ្រប់គ្រងកូនដោយអនុវត្តគោលការណ៍ចេះប៉ាន់ប្រមាណ និងលះបង់ខ្លួនឯង ប្រសិនបើនាងចង់ឱ្យកូនមានការរីកលូតលាស់បានល្អបំផុត។ ដំបូន្មានមិនល្អនឹងជំរុញឱ្យម្តាយពេញចិត្តទៅនឹងសេចក្តីប៉ងប្រាថ្នាផ្សេងៗ ប៉ុន្តែដោយការត្រាស់បង្គាប់របស់ព្រះ ម្ដាយមានកាតព្វកិច្ចយ៉ាងធ្ងន់ក្នុងការអនុវត្តន៍ភាពដឹងខ្នាត (កាគ្រប់គ្រងខ្លួនឯង)។PPKh3 41.3

    ហើយឪពុកក៏ត្រូវចូលរួមចំណែកក្នុងការទទួលខុសត្រូវនេះ ដូចជាម្តាយដែរ។ ប្រសិនបើឪពុកម្តាយខ្វះការចេះប្រមាណ កូនក៏តែងតែខ្វះកម្លាំងខាងរាងកាយ និងអំណាចខាងប្រាជ្ញានិងសីលធម៌ផងដែរ។ អ្នកផឹកស្រានិងអ្នកជក់បារីអាចនឹងបញ្ជូនចំណង់ តណ្ហា កំហឹងក្នុងឈាម និងសរសៃប្រសាទរបស់ខ្លួន ទៅកូនៗរបស់ពួកគេ។ ភាពអសីលធម៌ សេចក្ដីប៉ងប្រាថ្នា រហូតដល់ជំងឺដ៏គួរឱ្យខ្លាចមួយចំនួន ក៏តែងតែឆ្លងពីឪពុកទៅកូន ជាកេរដំណែលផងដែរ។ មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហាក់ដូចជាធ្លាក់ចុះទាបទៅៗ។ ឪពុកម្តាយត្រូវទទួលខុសត្រូវខ្ពស់បំផុត ក្នុងការកើតមកជាមនុស្សថ្លង់ ខ្វាក់ មានជំងឺ ឬមានបញ្ហាផ្លូវចិត្តរបស់កុមាររាប់ពាន់នាក់។ PPKh3 41.4

    មនុស្សជាច្រើនហាក់ដូចជាមិនយកចិត្តទុកដាក់អំពីផលប៉ះពាល់នៃឥទ្ធិពលរបស់ឪពុកម្តាយ ទៅលើកូនៗទេ ប៉ុន្តែការណែនាំដែលព្រះបញ្ជូនមកពីឋានសួគ៌ ទៅកាន់ឪពុកម្តាយជាសាសន៍ហេព្រើរនេះ បង្ហាញពីព្រះហឫទ័យ របស់ព្រះ ទាក់ទងនឹងបញ្ហានេះ។ PPKh3 42.1

    កេរដំណែលដ៏ល្អពីឪពុកម្តាយ អាចនឹងកើតមានឡើងដោយការបណ្តុះ បណ្តាលយ៉ាងប្រុងប្រយ័ត្ន និងមានទម្លាប់ត្រឹមត្រូវ។ ព្រះជាម្ចាស់បានណែនាំ ថា ទៅអនាគតចៅហ្វាយនិងជាអ្នករំដោះរបស់សាសន៍អ៊ីស្រាអែលមិនត្រូវប្រើប្រាស់ស្រា ឬសូម្បីតែភេសជ្ជៈមានជាតិស្រវឹងឡើយ ទោះបីជាមនុស្សពេញវ័យក៏ដោយ។ ឪពុកម្តាយត្រូវតែបង្រៀនមេរៀននៃការចេះប្រមាណ ការលះបង់ខ្លួនឯង និងការដឹងខ្នាតនេះ ដល់កូនៗ តាំងពីនៅជាទារកមក។ PPKh3 42.2

    ភាពខុសគ្នារវាងអាហារស្អាតនិងអាហារមិនស្អាត

    ភាពខុសគ្នារវាងចំណងជើងនៃអាហារស្អាតឬមិនស្អាតនេះ ផ្អែកលើគោលការណ៍អនាម័យ។ នៅក្នុងកម្រិតដ៏ខ្ពស់មួយ មនុស្សម្នាក់អាចដើរតាមគោលការណ៍ដ៏សំខាន់អស្ចារ្យ ដែលបានញែកសាសន៍យូដាឱ្យគោរពតាមគោលការណ៍នៃការខុសគ្នានេះ អស់ពេលរាប់ពាន់ឆ្នាំ។ អាហារលើកកម្លាំងនិងអាហារដែលពិបាកក្នុងការរំលាយ តែងតែនាំឱ្យខូចសុខភាព ហើយនៅក្នុងករណីជាច្រើន អាហារនេះតែងតែសាបព្រោះនូវគ្រាប់ពូជនៃការស្រវឹង។ ការចេះប្រមាណពិតប្រាកដ បង្រៀនយើងឱ្យចៀសវាងទាំងស្រុងពីរបស់គ្រប់យ៉ាងដែលធ្វើឱ្យយើងឈឺចាប់ និងឱ្យចេះប្រើប្រាស់អ្វីដែលល្អសម្រាប់សុខភាពនោះឱ្យបានត្រឹមត្រូវ (តិចល្មម)។ មានមនុស្សតិចតួចណាស់ដែលបានដឹងថា ទម្លាប់នៃការបរិភោគរបស់ពួកគេ ទាក់ទងទៅនឹងសុខភាពខាង អត្តចរិត អត្ថប្រយោជន៍របស់ពួកគេ នៅក្នុងពិភពលោកនេះ ហើយនិងជោគវាសនាដ៏អស់កល្បរបស់ពួកគេថែមទៀតផង។ រាងកាយគួរតែជាអ្នកបម្រើនៃគំនិត មិនមែន គំនិតជាអ្នកបម្រើនៃរាងកាយទេ។ PPKh3 42.3

    Larger font
    Smaller font
    Copy
    Print
    Contents