Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ កញ្ញា

    ខចងចាំប្រចាំសបា្តហ៍ ៖ ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នក ដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្តីទុច្ចរិតទៅ។ ធីម៉ូថេទី២ ២:១៩PPKh3 24.3

    រឿងរ៉ាវនៃការក្បត់ជំនឿដ៏គួរឱ្យសោកស្តាយ

    ស្តេចមេសូប៉ូតាមី ជាស្តេចស្រុកម៉ូអាប់ ក្រោយពីនោះមក សាសន៍ ភីលីស្ទីន និងសាសន៍កាណាននៃហាសោរ ដែលបានដឹកនាំដោយលោកស៊ីសេរ៉ា បានក្លាយជាអ្នកជិះជាន់ដល់ជនជាតិអ៊ីស្រាអែល។ ព្រះបានតាំងលោកអូធ្នាល សាំការ អេហ៊ុឌ នាងដេបូរ៉ា និងលោកបារ៉ាកឱ្យរំដោះរាស្រ្ត អ៊ីស្រាអែល។ ប៉ុន្តែ ជាថ្មីម្តងទៀត “អ៊ីស្រាអែល គេប្រព្រឹត្តសេចក្តីដែលលាមកអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់ គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌាន”។ PPKh3 24.4

    សាសន៍ម៉ាឌាននេះហៀបតែត្រូវបានបំផ្លាញទាំងស្រុង ដោយសាសន៍ អ៊ីស្រាអែលនៅជំនាន់លោកម៉ូសេទៅហើយ តែចាប់ពីពេលនោះមក ពួកគេបានកើនឡើងជាខ្លាំង ទាំងខាងចំនួនមនុស្ស និងទាំងខាងអំណាច។ ពួកគេបានស្រេកឃ្លានការសងសឹក ហើយឥឡូវនេះ ព្រះពាហុដែលការពាររបស់ព្រះត្រូវបានដកចេញពីសាសន៍អ៊ីស្រាអែល នោះឱកាសល្អរបស់ពួកគេបានមកដល់ហើយ។ ស្រុកនេះទាំងមូលបានទទួលរងគ្រោះពីការសងសឹករបស់ពួកនេះ។ ពួកគេបានរាតត្បាតពាសពេញប្រទេស ដូចជា សេចក្តីវេទនានៃសត្វ កណ្តូបដូច្នោះដែរ។ នៅពេលប្រមូលផលបានមកដល់ ពួកនេះបានចូលមកភ្លាម ហើយបានស្នាក់នៅរហូតដល់ការប្រមូលផលចុងក្រោយបង្អស់។ ពួកគេបានដកហូតយកស្រែចម្ការដែលមានភោគផលល្អៗ ហើយលួចប្លន់និងធ្វើបាបពួកអ្នកស្រុកផង។ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមទីជនបទ ត្រូវបានគេបង្ខំឱ្យរត់រកទីសុវត្ថិភាព នៅកន្លែងលាក់ខ្លួន រហូតដល់នាំគ្នារត់ទៅជ្រកកោននៅក្នុងរូងតាមជួរភ្នំថែមទៀតផង។ ការគាបសង្កត់នេះបានបន្តអស់រយៈពេលប្រាំពីរឆ្នាំ។ បន្ទាប់មក ខណៈដែលពួកបណ្តាជនបានលន់តួអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានតាំងអ្នកជំនួយម្នាក់ឡើងពីក្នុងចំណោមពួកគេ សម្រាប់ជួយពួកគេ។ PPKh3 25.1

    ការត្រាស់ហៅរបស់ព្រះបានមកដល់គេឌាន ឱ្យជួយរំដោះរាស្រ្តរបស់ គាត់ ខណៈដែលគាត់កំពុងតែបោកស្រូវ។ ដោយមិនហ៊ានបោកនៅក្នុងលានស្រូវធម្មតា លោកបានទៅកន្លែងមួយជិតធុងគាបផ្លែទំពាំងបាយជូរ។ រដូវគាបទឹកទំពាំងបាយជូរមិនទាន់មកដល់នៅឡើយ ហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ទៅលើចម្ការទំពាងបាយជូរទេ។ ខណៈដែលលោកគេឌានបានធ្វើការជាសម្ងាត់ នោះលោកបានគិតអំពីស្ថានភាពរបស់សាសន៍អ៊ីស្រាអែលទាំងក្រៀមក្រំ និងពីរបៀបបំបាក់នឹមជិះជាន់សង្កត់សង្កិននេះ។ PPKh3 25.2

    របៀបដែលព្រះជាម្ចាស់បានត្រាស់ហៅលោកគេឌាន

    រំពេចនោះ “ទេវតានៃព្រះយេហូវ៉ា” ក៏លេចមកឱ្យគាត់ឃើញ ហើយមាន បន្ទូលទៅគាត់ដោយពាក្យថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”។PPKh3 26.1

    តែគេឌានឆ្លើយឡើងថា “ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ? ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកអយ្យកោបានថ្លែងប្រាប់តមក . . . នៅឯណា? ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុង កណ្តាប់ដៃនៃពួកម៉ាឌានហើយ”។ PPKh3 26.2

    អ្នកនាំសារពីឋានសួគ៌បានឆ្លើយថា “ចូរឯងទៅដោយសារកម្លាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឱ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឱ្យទៅហើយ?”PPKh3 26.3

    ឥឡូវនេះ កគេឌានចង់ឃើញទីសម្គាល់មួយចំនួនដែលបញ្ជាក់ថាអ្នកដែលកំពុងតែនិយាយជាមួយនឹងគាត់នោះគឺជាទេវតានៃព្រះ ដែលបាន សម្តែងការអស្ចារ្យសម្រាប់ជនជាតិអ៊ីស្រាអែលកាលពីអតីតកាល ពិតប្រាកដមែន ។ ដោយប្រញាប់រូតរះត្រឡប់ទៅកាន់ត្រសាលរបស់គាត់ ហើយបានរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែបន្តិចបន្តួច ពីរបស់ដែលគាត់មាន រួចយកទៅដាក់នៅចំពោះមុខទេវតានោះ។ ប៉ុន្តែ ទេវតាបានប្រាប់គាត់ថា “ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ”។ លោកគេឌានក៏បានធ្វើដូច្នោះ ហើយបន្ទាប់មកទេវតាក៏ប្រទានសញ្ញាដែលគាត់ចង់បាននោះដល់គាត់ PPKh3 26.4

    ជាមួយនឹងដំបងនៅក្នុងដៃរបស់លោក ទេវតាដែលបានប៉ះសាច់និងនំបុ័ងឥតដំបែ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខគាត់បាត់ទៅ។ PPKh3 27.1

    ឪពុករបស់លោកគេឌាន លោកយ៉ូអាសជាអ្នកដែលបានចូលរួមក្នុងការក្បត់ជំនឿសាសនារបស់ជនជាតិអ៊ីស្រាអែល គាត់បានសាងអាសនារបស់ព្រះបាលដ៏ធំមួយនៅអូប្រា។ ព្រះអម្ចាស់បានបង្គាប់មកលោកគេឌានឱ្យបំផ្លាញអាសនានេះចោល ហើយរៀបចំអាសនាថ្វាយព្រះយេហូវ៉ា នៅលើផ្ទាំងថ្ម ជាកន្លែងដែលតង្វាយរបស់គាត់បានឆេះនោះ ហើយថ្វាយតង្វាយយញ្ញបូជាដល់ព្រះអម្ចាស់នៅទីនោះ។ ព្រះបានត្រាស់បង្គាប់ឱ្យសង្ឃជាអ្នកធ្វើកិច្ចការនៃការថ្វាយតង្វាយយញ្ញបូជានេះ និងបានដាក់កម្រិតយ៉ាងតឹងរ៉ឹងឱ្យធ្វើតែនៅលើអាសនាតង្វាយដុតនៅស៊ីឡូរតែប៉ុណ្ណោះ ប៉ុន្តែព្រះដែល បានបង្កើតពិធីនេះ ទ្រង់មានអំណាចផ្លាស់ប្តូរតម្រូវការនៃពិធីនេះ។ គេឌានត្រូវតែប្រកាសសង្គ្រាមជាមួយនឹងការថ្វាយបង្គំរូបព្រះ មុនពេលនឹងចេញទៅច្បាំងជាមួយនឹងសត្រូវនៃបណ្តាជនរបស់លោក។ PPKh3 27.2

    លោកគេឌានបានអនុវត្តការងារនេះដោយសម្ងាត់ ហើយសម្រេចបានអ្វីៗគ្រប់យ៉ាងតែក្នុងមួយយប់ប៉ុណ្ណោះ ដោយមានជំនួយពីពួកអ្នកបម្រើរបស់គាត់ផង។ បុរសៗនៃអូប្រាមានកំហឹងពុះពោរឡើង នៅពេលដែលពួកគេនាំយកតង្វាយមកថ្វាយព្រះបាលនៅពេលព្រឹក។ លោកយ៉ូអាសដែល គេឌានបានប្រាប់ពីដំណើរលេចមកឱ្យឃើញរបស់ទេវតានោះ បានឈរការពារកូនប្រុសរបស់គាត់។ គាត់បាននិយាយថា “តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឱ្យអ្នកនោះត្រូវស្លាប់ឥឡូវ មុនថ្ងៃរះផង”។ ប្រសិនបើព្រះបាលមិនអាចទាំងការពារអាសនារបស់ខ្លួនឯងបានផង ធ្វើដូចម្តេចឱ្យអាចការពារអ្នកដែលថ្វាយបង្គំខ្លួនបានទៅ?PPKh3 27.3

    អ្នកដែលមានគំនិតដែលចង់ធ្វើបាបលោកគេឌាទាំងឡាយបានបែកខ្ញែកខ្ទេចខ្ទី។ នៅពេលដែលគាត់បានផ្លុំត្រែនៃសង្រ្គាម ពួកបុរសនៃអូប្រាបាននៅក្នុងចំណោមពួកអ្នកដែលបានចូលរួមដំបូងដើម្បីបុព្វហេតុរបស់គាត់នេះដែរ។ គាត់បានជូនដំណឹងដល់អំបូររបស់គាត់ អំបូរម៉ាណាសេ និងអេស៊ើរ សាប់យូឡូននិងណែបថាលីផងដែរ ហើយទាំងអស់គ្នាបានឆ្លើយតបទៅនឹងការប្រកាសហៅនេះ។ PPKh3 28.1

    Larger font
    Smaller font
    Copy
    Print
    Contents