Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។ យ៉ាកុប១:១៥PPKh3 177.1

    ស្ត្រីម្នាក់ដែលជាគ្រូខាបបានលាក់ខ្លួននៅអេនដោរ។ នាងបានសន្យាជាមួយសាតាំងថានឹងសម្រេចគោលបំណងរបស់វា ហើយមេនៃអំពើអាក្រក់នេះបានបង្ហាញរឿងសម្ងាត់ដល់នាង ជាការឆ្លើយតបមកនាងវិញ។ PPKh3 177.2

    ដោយក្លែងខ្លួនធ្វើជាមនុស្សម្នាក់ផ្សេងទៀត នោះសូលបានយាងជាមួយបុរសពីរនាក់ផ្សេងទៀតទាំងយប់ ដើម្បីស្វែងរកគ្រូខាបព្រលឹងខ្មោច។ អូមើលទៅគួរឱ្យអាសូរខ្លាំងណាស់! ស្តេចនៃសាសន៍ អ៊ីស្រាអែលត្រូវបានសាតាំងចាប់ជាឈ្លើយ! ការជឿទុកចិត្តលើព្រះជាម្ចាស់និងការគោរពប្រណិប័តន៍ តាមព្រះហឫទ័យរបស់ទ្រង់ គឺជាលក្ខខណ្ឌតែមួយគត់ ដែលសូលអាចនឹងក្លាយជាស្តេចនៃសាសន៍អ៊ីស្រាអែល។ ប្រសិនបើទ្រង់បានគោរពលក្ខខណ្ឌទាំងនេះ នោះនគររបស់ព្រះអង្គនឹងមានសុវត្ថិភាព ព្រះជាម្ចាស់នឹងធ្វើជាអ្នកនាំផ្លូវ ជាខែលដ៏រឹងមាំរបស់ទ្រង់។ ទោះបីជាការបះបោរនិងការរឹងចចេសរបស់ទ្រង់ធ្វើឱ្យព្រះសូរសៀងសឹងតែស្ងាត់ឈឹង លែងឮ នៅក្នុងជីវិតរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែមានឱកាសដើម្បីកែប្រែចិត្តដែរ។ ប៉ុន្តែ ពេលដែលសូលបានបែរទៅរកសាតាំង នៅគ្រាជួបនឹងគ្រោះថ្នាក់នោះទ្រង់បានកាត់ផ្តាច់ចំណងចុងក្រោយ ដែលចងព្រះអង្គជាប់ទៅនឹងព្រះដែលបានបង្កើតទ្រង់មក។ ទ្រង់បានដាក់ខ្លួនឯងនៅក្រោមការគ្រប់គ្រងនៃអំណាចរបស់សាតាំងទាំងស្រុង ដែលបាននាំទ្រង់ឱ្យធ្លាក់ចូលទៅក្នុងការវិនាសនេះជាច្រើនឆ្នាំមកហើយ។ PPKh3 177.3

    នៅក្រោមការគ្របបាំងនៃភាពងងឹតស្តេចសូលនិងទាហានរបស់ទ្រង់បានគេចផុតពីកងទ័ពភីលីស្ទីន។ ពួកគេបានឆ្លងកាត់ជួរភ្នំ ទៅកាន់ផ្ទះរបស់ស្រ្តីគ្រូធ្មប់នៅអេនដោរ។ ទោះបីជាទ្រង់បានក្លែងបន្លំខ្លួនយ៉ាងណាក៏ដោយ ក៏កម្ពស់និងលក្ខណៈជាស្ដេចរបស់ទ្រង់មិនអាចបន្លំភ្នែកគេឯងឱ្យមើលទៅដូចជាពលទាហានធម្មតាបានឡើយ។ អំណោយជាច្រើនដែលទ្រង់បានផ្តល់ឱ្យដល់ស្រ្តីជាគ្រូធ្មប់នោះ រឹតតែធ្វើឱ្យនាងសង្ស័យខ្លាំងថែមទៀត។ ស្រ្តីនោះបានឆ្លើយទៅនឹងសំណើរបស់សូលវិញថា ” . . . ‘ស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឱ្យត្រូវស្លាប់ដូច្នេះ’” នោះ “សូលក៏ស្បថឱ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា ‘ខ្ញុំស្បថដោយនូវព្រះ យេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ’” រួចស្រីនោះសួរថា “‘តើចង់ឱ្យខ្ញុំខាបយកអ្នកណាមកឱ្យលោក?’” នោះទ្រង់មានព្រះបន្ទូលថា “‘សូមខាបយកសាំយូអែលមកឱ្យខ្ញុំចុះ’”។ PPKh3 178.1

    បន្ទាប់ពីបានធ្វើពិធីវេទមន្តរបស់នាងរួចមក នាងបាននិយាយថា “ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក . . . មានភាពជាមនុស្សចាស់ គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព”។PPKh3 178.2

    អ្នកដែលបង្ហាញខ្លួនឱ្យសូលឃើញនោះមិនមែនហោរារបស់ព្រះទេ។ លោកសាំយូអែល មិនមានវត្តមាននៅក្នុងរូងនៃវិញ្ញាណអាក្រក់ដូច្នេះនោះទេ។ សាតាំងអាចធ្វើឱ្យដូចជារូបរាងលោកសាំយូអែលបេះបិទ វាអាចធ្វើជាទេវតានៃពន្លឺ នៅពេលដែលវាបានល្បួងព្រះគ្រិស្តនៅទីរហោស្ថាន។ PPKh3 178.3

    សាតាំងដែលបានក្លែងធ្វើជាហោរាសាំយូអែលនោះបានប្រាប់ទៅសូលថា “‘ហេតុអ្វីបានជាធ្វើឱ្យទូលបង្គំរំខាន ដោយហៅឱ្យទូលបង្គំឡើងមកដូច្នេះ’” សូលមានព្រះបន្ទូលឆ្លើយថា “‘ខ្ញុំមានសេចក្តីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីលោកបង្ហាញការដែលខ្ញុំគួរធ្វើយ៉ាងណា’”។ PPKh3 179.1

    Larger font
    Smaller font
    Copy
    Print
    Contents