Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៣ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតទ្រង់មានព្រះបន្ទូលថា «នៅវេលាដែលគាប់ចិត្តដល់អញ នោះអញបានស្តាប់ឯង ហើយក្នុងថ្ងៃសង្គ្រោះ នោះអញបានជួយឯង” មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃ សង្គ្រោះហើយ។ កូរិនថូសទី២ ៦:២PPKh3 156.3

    មានមនុស្សជាច្រើនបានបាត់បង់ទំនុកចិត្តទៅលើអ្នកដឹកនាំនៃសាសន៍អ៊ីស្រាអែល ព្រោះពួកគេអាចមើលឃើញថា ព្រះវិញ្ញាណនៃព្រះ ជាម្ចាស់លែងដឹកនាំទ្រង់តទៅទៀតហើយ។ “ហើយអស់អ្នកណាដែលមាន សេចក្តីវេទនា និងអស់អ្នកណាដែលជាប់បំណុល ហើយនិងអស់អ្នកណាដែលមានសេចក្តីជូរល្វីងក្នុងចិត្ត” គេក៏ទៅមូលជុំគ្នានៅឯលោក “មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោកហើយលោកធ្វើជាមេលើគេ”។ នៅទីនេះដាវីឌមាននគរដ៏តូចផ្ទាល់របស់គាត់ ហើយនៅក្នុងនគរនេះមានរបៀបរៀបរយនិងវិន័យយ៉ាងល្អ។ ប៉ុន្តែ គាត់មិនមានសុវត្ថិភាពប៉ុន្មានទេ ព្រោះមានភស្តុតាងបញ្ជាក់ថាស្តេចមិនបានបោះបង់បំណងសម្លាប់គាត់ឡើយ។ PPKh3 157.1

    នៅពេលបានទទួលការព្រមានពីគ្រោះថ្នាក់ ពីសំណាក់ហោរារបស់ព្រះ នោះដាវីឌបានរត់ចេញពីកន្លែងលាក់ខ្លួនរបស់គាត់ទៅព្រៃហោរេក។ ព្រះបាន ប្រទានមេរៀននៃការដាក់វិន័យដល់ដាវីឌ ដើម្បីរៀបចំគាត់ឱ្យក្លាយជាមេទ័ពដ៏ឆ្លាតវាងវៃនិងជាស្ដេចដែលមានយុត្តិធម៌និងសេចក្ដីមេត្ដាករុណា។ PPKh3 157.2

    ស្តេចសូលបានរៀបចំអន្ទាក់ចាប់ដាវីឌនៅក្នុងរអាងភ្នំអាឌូឡាម ហើយនៅពេលដែលទ្រង់បានជ្រាបថាគាត់បានចាកចេញពីកន្លែងលាក់ខ្លួននេះបាត់ទៅហើយ ស្ដេចបានខឹងយ៉ាងខ្លាំង។ ការរត់គេចខ្លួនរបស់ដាវីឌគឺជារឿងអាថកំបាំង។ តើជនក្បត់នៅក្នុងជំរំរបស់លោកបានជូនដំណឹងដល់កូនរបស់លោកអ៊ីសាយពីផែនការរបស់ទ្រង់ឬ?PPKh3 157.3

    ស្ដេចសូលបញ្ជាឱ្យមានការសម្លាប់រង្គាលគួរឱ្យភ័យខ្លាច

    ស្តេចសូលបានប្រាប់ដល់មហាតលិករបស់ទ្រង់ថា គេបានរួមគំនិតគ្នាប្រឆាំងនឹងទ្រង់ហើយ ហើយទ្រង់បានសូកប៉ាន់ដោយផ្តល់អំណោយជាច្រើន និងកិត្ដិយសផងដល់អ្នកណាដែលបង្ហាញពីអ្នកដែលជាមិត្តភក្តិជាមួយ នឹងដាវីឌ។ ដូអេកជាពួកអេដឹមក៏បានទូលថ្វាយដល់ទ្រង់។ ដោយមានចិត្តលោភលន់និងដោយស្អប់ដល់សង្ឃដែលបានស្ដីបន្ទោសអំពើបាបរបស់ខ្លួន នោះដូអេកបានរាយការណ៍ពីការដែលដាវីឌបានទៅជួបអ័ហ៊ីម៉ាលេក ដែលធ្វើឱ្យកំហឹងរបស់សូលទាស់នឹងបុរសរបស់ព្រះពុះកញ្រ្ជោលឡើង។ ដោយកំហឹងក្រេវក្រោធ សូលបានប្រកាសថាត្រូវតែសម្លាប់គ្រួសាររបស់សង្ឃទាំងអស់។ មិនត្រឹមតែអ័ហ៊ីម៉ាលេកប៉ុណ្ណោះទេ ប៉ុន្តែ សមាជិកនៃគ្រួសារឪពុករបស់គាត់ទាំងអស់ផងដែរ “ដូអេក ជាសាសន៍អេដឹមក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌ ធ្វើពីអំបោះខ្លូតទេស”។ នេះជាអ្វីដែលស្តេចសូលបានធ្វើនៅក្រោមការគ្រប់គ្រងរបស់ សាតាំង។ PPKh3 158.1

    ទង្វើនេះបានធ្វើឱ្យរាស្រ្តអ៊ីស្រាអែលទាំងអស់មានការភ័យរន្ធត់។ ស្តេចដែលពួកគេបានជ្រើសរើសនេះបានបំពានលើព្រះយ៉ាងធ្ងន់ធ្ងរ។ ហិបនៃ សេចក្តីសញ្ញារបស់ព្រះនៅជាមួយពួកគេ តែពួកសង្ឃដែលពួកគេបានពិគ្រោះ យោបល់ខាងវិញ្ញាណ ត្រូវបានគេសម្លាប់ដោយដាវ។ តើនឹងអ្វីកើតឡើងបន្ទាប់ទៅទៀត?PPKh3 158.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents