Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រិស្តផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ។ រ៉ូម ៨:១៧PPKh3 101.2

    សូលត្រូវបានគេតែងតាំងឱ្យធ្វើជាស្តេច ជាសាធារណៈ

    ការចាក់ប្រេងតាំងសូលឱ្យឡើងសោយរាជ្យនេះមិនត្រូវបានប្រកាសឱ្យមនុស្សទូទាំងនគរដឹងទេ។ ជម្រើសរបស់ព្រះត្រូវតែបានបង្ហាញជា សាធារណៈដោយការចាប់ឆ្នោត។ នៅក្នុងគោលបំណងនេះ លោកសាំយូអែលបានប្រមូលពួកបណ្តាជនមកជួបជុំគ្នានៅត្រង់មីសប៉ា។ ពួកគេក៏បានអធិស្ឋានសុំការណែនាំពីព្រះ ហើយបន្ទាប់មក ពិធីចាប់ឆ្នោតដ៏ឧឡារិកក៏បានចាប់ផ្តើមឡើងជាបន្ត។ ពួកបណ្ដាជនបានរង់ចាំការជ្រើសរើសនេះយ៉ាងស្ងៀមស្ងាត់។ ម្តងមួយៗ ឆ្នោតបានបង្ហាញអំបូរ គ្រួសារ រួចផ្ទះ បន្ទាប់មក សូលជាកូនគីស ត្រូវបានចង្អុលបង្ហាញថាជាមនុស្សដែលគេបានជ្រើសរើស។ PPKh3 101.3

    ប៉ុន្តែ សូលមិនបាននៅក្នុងការប្រជុំនោះទេ។ បន្ទុកនៃការទទួលខុសត្រូវដ៏ធ្ងន់ហៀបនឹងធ្លាក់មកលើលោកហើយ តែគាត់បានដកខ្លួនជាសម្ងាត់។ គេបាននាំគាត់មកកាន់ក្រុមជំនុំវិញ ជាពួកអ្នកដែលបានកំណត់ដោយអំនួតថា លោកមានលក្ខណៈជាស្ដេច និងមានទម្រង់ថ្លៃថ្នូរ “គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកម្ពស់ត្រឹមតែស្មារបស់គាត់ទេ”។ លោកសាំយូអែល បានប្រកាស “ប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះ យេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឱ្យដូចជាគាត់ទេ?” សម្រែកដ៏ខ្លាំងយ៉ាងយូរមួយបានបន្លឺឡើងដោយអំណរចេញពីពួកបណ្ដាជន ជាការឆ្លើយតបមកថា “ជយោ ព្រះករុណា!”PPKh3 102.1

    បន្ទាប់មក លោកសាំយូអែលបានពន្យល់ដល់បណ្តាជនអំពី “របៀបនៃនគរ” ដោយបញ្ជាក់ពីគោលការណ៍មូលដ្ឋាននៃរាជរដ្ឋាភិបាលនេះ។ ស្តេចមិនមែនជាក្សត្រដែលកាន់អំណាចដាច់ខាតនោះទេ ប៉ុន្តែ ត្រូវកាន់អំណាចនៅក្នុងការស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះដ៏ខ្ពស់បំផុតវិញ។ លោក សាំយូអែលបានកត់ត្រាសារនេះនៅក្នុងសៀវភៅ។ ទោះបីជាបណ្តាជននៅក្នុងនគរនេះបានមើលងាយដល់ការព្រមានរបស់សាំយូអែលក៏ដោយ ក៏ហោរាដ៏ស្មោះត្រង់នេះនៅតែព្យាយាមគោរពសេរីភាពរបស់ពួកគេយ៉ាងខ្ពស់បំផុតដែរ។ PPKh3 102.2

    ខណៈដែលមនុស្សភាគច្រើនបានត្រៀមខ្លួនជាស្រេច ដើម្បីតាំងសូល ឱ្យសោយរាជ្យជាស្ដេច នោះក៏មានមនុស្សមួយក្រុមធំបានប្រឆាំងជំទាស់ដែរ។ ចំពោះការជ្រើសរើសស្តេចចេញពីពួកបេនយ៉ាមីន ជាអំបូរដែលតូចបំផុតនៃសាសន៍អ៊ីស្រាអែល . ហើយមិនរវល់នឹងពួកយូដានិងពួកអេប្រាអិម ជាអំបូរដ៏ធំនិងមានអំណាចជាងគេនោះ ការនេះហាក់ដូចជាមិនអាចទទួលយកបានទេ។ ពួកអ្នកដែលធ្លាប់តែអន្ទះសាចង់បានស្តេចនោះ គឺជាអ្នកដែលបដិសេធមនុស្សដែលព្រះបានតែងតាំងនេះឯង។ PPKh3 102.3

    សូលវិលត្រឡប់ទៅក្រុងគីបៀរវិញ ទុកឱ្យលោកសាំយូអែលគ្រប់គ្រង រដ្ឋាភិបាលដូចពីមុន។ គាត់មិនបានប៉ុនប៉ងប្រើកម្លាំងដើម្បីទាមទាររាជបល្ល័ង្កនោះទេ។ គាត់បានបន្តភារកិច្ចនៅក្នុងកសិដ្ឋានរបស់គាត់ជាសម្ងាត់ ដោយទុកការតាំងអំណាចរបស់គាត់ជាស្តេចនេះថ្វាយទៅព្រះទាំងស្រុង។ PPKh3 103.1

    មិនយូរប៉ុន្មានក្រោយមក កងទ័ពអាំម៉ូនបានចូលលុកលុយទឹកដីភាគខាងកើតទន្លេយ័រដាន់ និងបានគំរាមកំហែងទីក្រុងយ៉ាបេស កាឡាដ។ ពួកអ្នកស្រុកបានព្យាយាមរក្សាសន្តិភាពដោយផ្តល់លុយ សួយសារអាករទៅ ស្តេចស្រុកអាំម៉ូន។ ស្ដេចដ៏ឃោរឃៅនេះមិនយល់តាមលក្ខខណ្ឌនេះទេ ទាល់តែទ្រង់បានខ្វេះយកគ្រាប់ភ្នែកស្តាំរបស់មនុស្សគ្រប់គ្នាជាមុនសិន។ PPKh3 103.2

    គេបានបញ្ជូនអ្នកនាំសារឱ្យទៅរកជំនួយពីពួកអំបូរនៅភាគខាងលិចទន្លេយ័រដាន់ជាបន្ទាន់។ នៅពេលកំពុងត្រឡប់មកពីកៀងហ្វូងគោវិញនៅពេលយប់ សូលបានឮសម្រែកស្រែកយំ ដែលបានរៀបរាប់ពីការរងទុក្ខវេទនា យ៉ាងខ្លាំង។ នៅពេលដែលគាត់បានដឹងអំពីរឿងដ៏រន្ធត់នោះ អំណាចដ៏ស្ងប់ស្ងាត់របស់គាត់ក៏បានពុះកញ្ជ្រោលឡើង។ “នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង . . . លោកយកគោ១នឹមមកកាប់ ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនិងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ”។PPKh3 103.3

    មានមនុស្សប្រុសៗបីម៉ឺនបីពាន់នាក់ បានប្រមូលផ្តុំគ្នា ក្រោមការបញ្ជារបស់សូល។ ដោយដំណើរព្យូហយាត្រាយ៉ាងលឿនទាំងយប់ សូលនិងកងទ័ពរបស់លោកបានឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរក្រុងយ៉ាបេស នៅ “វេលាយាមព្រឹក”។ គាត់បានបែងចែកកងទ័ពជាបីកង ហើយបានវាយប្រហារជំរំកងទ័ពអាំម៉ូនតាំងពីព្រឹក រហូតដល់ថ្ងៃក្តៅ ខណៈដែលពួកគេមិនបានរំពឹងអំពីគ្រោះថ្នាក់និងមិនមានការប្រុងប្រយ័ត្ន។ នៅក្នុងភាពភ័យស្លន់ស្លោ ពួកគេបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយមានមនុស្សស្លាប់ជាច្រើន។ “ឯពួកអ្នកដែលនៅសល់ ក៏ត្រូវខ្ចាត់ខ្ចាយទៅ ដល់ម៉្លេះបានជាគ្មាន២នាក់នៅជាមួយគ្នាឡើយ”។PPKh3 103.4

    ភាពរហ័សរហួននិងសេចក្តីក្លាហានរបស់សូល ព្រមទាំងភាពអង់អាច ជាមេទ័ពរបស់គាត់គឺជាគុណសម្បត្ដិដែលបណ្តាឱ្យជនជាតិអ៊ីស្រាអែលចង់បាន ឱ្យធ្វើជាព្រះមហាក្សត្ររបស់ពួកគេ ដើម្បីឱ្យពួកគេអាចនឹងដោះស្រាយជាមួយនឹងប្រទេសដទៃបាន។ ឥឡូវនេះគេបានស្វាគមន៍ ទទួលគាត់ឱ្យឡើងសោយរាជ្យជាស្ដេចរបស់ពួកគេ ដោយផ្តល់កិត្តិយសនៃការទទួលជ័យជម្នះនេះទៅអំណាចរបស់មនុស្ស ហើយបានភ្លេចថាបើគ្មានព្រះពរពិសេសរបស់ព្រះទេ នោះការខំប្រឹងប្រែងទាំងអស់របស់ពួកគេនឹងឥតប្រយោជន៍ទទេជាមិនខាន។ អ្នកខ្លះបានស្នើសុំឱ្យសម្លាប់អស់អ្នកដែលបានបដិសេធមិនព្រមទទួលស្គាល់អំណាចរបស់ស្តេចសូលជាលើកដំបូងទៀតផង តែស្តេចបានចូលទៅធ្វើអន្តរាគមន៍ដោយមានបន្ទូលថា “នៅថ្ងៃនេះ មិនត្រូវឱ្យសម្លាប់អ្នកណាទេ ដ្បិតថ្ងៃនេះព្រះយេហូវ៉ាបានប្រោសឱ្យមានសេចក្តី សង្គ្រោះនៅក្នុងសាសន៍អ៊ីស្រាអែល។ ជំនួសឱ្យការទទួលយកកិត្ដិយសសម្រាប់ខ្លួនលោក ព្រះអង្គ (សូល) បានថ្វាយសិរីល្អដល់ព្រះវិញ។ ជំនួសឱ្យការបង្ហាញពីការសងសឹក លោកបានបង្ហាញពីគំរូនៃការអត់ឱនទោសវិញ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ឥតប្រកែកបានថាព្រះគុណរបស់ព្រះជាម្ចាស់បានសណ្ឋិតនៅក្នុងចិត្តរបស់ស្តេចសូល។ PPKh3 104.1

    Larger font
    Smaller font
    Copy
    Print
    Contents