Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។ សុភាសិត ២២:៦PPKh3 88.1

    សាសនាលើកកម្ពស់សុខភាពនិងសុភមង្គល

    រឿងរ៉ាវនៃធម្មជាតិនិយាយមកកាន់យើងអំពីសេចក្ដីស្រឡាញ់របស់ព្រះ។ ពិភពលោកនេះមិនមែនមានសុទ្ធតែសេចក្តីព្រួយកង្វល់និងទុក្ខវេទនានោះទេ។ “ព្រះទ្រង់ជាសេចក្ដីស្រឡាញ់” ដែលត្រូវបានសរសេរនៅលើគ្រប់ស្រទាប់ និងត្របកផ្ការីក និងនៅលើស្លឹកស្មៅទាំងឡាយ។ មានផ្កានៅលើដើមអញ្ចាញ មានបន្លានៅលាក់ខ្លួនក្បែរផ្កាកុលាប។ អ្វីៗគ្រប់យ៉ាងក្នុងធម្មជាតិ បានបង្ហាញពីគោលបំណងរបស់ព្រះ ដែលធ្វើឱ្យកូនៗរបស់ទ្រង់មានសុភមង្គល។ ពេលដែលទ្រង់បានហាមឃាត់រឿងអ្វីមួយនោះមិនមែនគ្រាន់តែជាការបង្ហាញពីអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ គឺទ្រង់មានគំនិតទាក់ទងនឹងសុខុមាលភាពនៃកូនៗរបស់ទ្រង់ នៅក្នុងការហាមឃាត់នោះ។ ប្រសិនបើពួកគេបានរក្សាទុក នោះទ្រង់មិនតម្រូវឱ្យពួកគេលះបង់អ្វីដែលពួកគេនឹងបានល្អប្រសើរឡើងនោះឡើយ ។ PPKh3 88.2

    គំនិតដែលថាសាសនាមិនបានលើកកម្ពស់ដល់សុខភាពឬសុភមង្គល នោះ គឺជាកំហុសឆ្គងមួយដ៏មានគ្រោះថ្នាក់បំផុត។ បទគម្ពីរបានសម្តែងថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឱ្យមានជីវិត ហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយ”។ (សុភាសិត ១៩:២៣) ។ ពាក្យនៃប្រាជ្ញា “ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផង”។ (សុភាសិត ៤:២២) ។ PPKh3 88.3

    សាសនាពិតនាំយើងឱ្យរស់នៅស្របគ្នាជាមួយនឹងក្រឹត្យវិន័យរបស់ព្រះ ទាំងខាងរាងកាយ ចិត្ត និងសីលធម៌។ សាសនានោះបង្រៀនពីការទប់ចិត្ដភាពស្ងៀមស្ងាត់ និងការចេះប្រមាណ។ សាសនាបង្កើនគំនិតថ្លៃថ្នូរ សម្អាតវិញ្ញាណ និងធ្វើឱ្យចេះវិនិច្ឆ័យបានត្រឹមត្រូវ។ ការមានជំនឿទៅលើសេចក្ដីស្រឡាញ់ និងធ្វើតាមការណែនាំរបស់ព្រះ ជួយសម្រាលបន្ទុកការព្រួយបារម្ភនិងក្តីកង្វល់។ ការនេះនឹងបំពេញចិត្តយើងដោយអំណរនិងភាពស្កប់ស្កល់ ទោះបីជាជោគវាសនានៃជីវិតរបស់អ្នកខ្ពស់ឬទាបក្តី។ សាសនាមានគោលបំណងលើកកម្ពស់សុខភាព បន្ធូរភាពតានតឹងនៃជីវិត និងបង្កើនភាពរីករាយរបស់យើង ដោយព្រះពរទាំងឡាយ។ សាសនាបើកប្រភព សុភមង្គលឱ្យចេញមកមិនចេះរីងស្ងួត។ យើងមិនអាចរកឃើញក្ដីអំណរពិតប្រាកដ នៅក្នុងផ្លូវដែលព្រះជាអ្នកជ្រាបពីអ្វីដែលល្អបំផុត បានហាមឃាត់នោះឡើយ។ PPKh3 89.1

    យើងអាចសិក្សាទាញយកប្រយោជន៍ ខាងរាងកាយ ព្រមទាំងបណ្តុះបណ្តាលខាងសាសនា នៅក្នុងសាលារៀនរបស់សាសន៍ហេព្រើរនេះ។ គំនិតនិងរាងកាយមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ។ ដើម្បីឈានឱ្យដល់ ស្ដង់ដារខ្ពស់ខាងគំនិតនិងប្រាជ្ញា យើងត្រូវតែគោរពច្បាប់ដែលគ្រប់គ្រងសុខុមាលភាពខាងរាងកាយរបស់យើង។ PPKh3 89.2

    ហើយនៅពេលនេះ យុវជនយុវនារីក្មេងៗគួរតែរៀនធ្វើការដោយផ្ទាល់ ដៃឬប្រើកម្លាំងខ្លះដូចជាយុវជននៅសម័យអ៊ីស្រាអែលដែរ។ គេគួរតែបង្រៀនដល់បុរសវ័យនិងស្ត្រីក្មេងៗឱ្យធ្វើការ ទោះបីជាពួកគេចាំបាច់ត្រូវធ្វើការដើម្បីឧបត្ថម្ភដល់ជីវិតគេក៏ដោយ។ បើគ្មានការហាត់ប្រាណខាងរាងកាយទេ នោះគ្មាននរណាម្នាក់អាចមានសុខភាពមាំមួនឡើយ។ វិន័យនៃការធ្វើការងារដ៏ល្អយ៉ាងទៀងទាត់ មានសារៈសំខាន់ដល់ភាពរឹងមាំនិងភាពសកម្មនៃគំនិតនិងធ្វើឱ្យមានអត្តចរិតថ្លៃថ្នូរ។ PPKh3 89.3

    សិស្សនិស្សិតទាំងឡាយ គួរតែលះបង់ពេលវេលាមួយចំណែករៀងរាល់ថ្ងៃ ដើម្បីធ្វើការងារពលកម្ម។ ការនេះនឹងការពារយុវជនយុវនារីពីការប្រព្រឹត្តិអាក្រក់និងកិច្ចការថោកទាបផ្សេងៗ ដែលតែងតែ បណ្តាលមកពីការខ្ជិលច្រអូសនេះ។ ការអនុវត្តន៍បែបនេះស្របគ្នាទៅនឹងគោលបំណងចម្បងនៃការអប់រំ។PPKh3 90.1

    ប្រសិនបើយុវជនបានឃើញសេចក្ដីស្រឡាញ់ដ៏ទន់ភ្លន់ ដែលព្រះបិតា ដែលគង់នៅឋានសួគ៌មានចំពោះពួកគេ ព្រមទាំងសេចក្តីថ្លៃថ្នូរនិងកិត្ដិយស ដែលទ្រង់បានត្រាស់ហៅពួកគេ ឱ្យបានក្លាយទៅជាកូនប្រុសកូនស្រីរបស់ទ្រង់ នោះមនុស្សរាប់ពាន់នាក់នឹងបែរចេញពីគោលបំណងអាត្មានិយមនិងការសប្បាយដែលបានទាក់ទាញចិត្តរបស់គេ ជាដាច់ខាត។ ពួកគេនឹងរៀនស្អប់អំពើបាប មិនមែនគ្រាន់តែដោយសារក្តីសង្ឃឹមថានឹងបានទទួលរង្វាន់ ឬដោយការភ័យខ្លាចជំពោះទោសទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែ ដោយឃើញភាពខ្មៅងងឹតនៃអំពើបាបនោះផ្ទាល់តែម្តង។ PPKh3 90.2

    ព្រះទ្រង់មិនបានស្នើសុំឱ្យយុវជនបន្ទាបចក្ខុវិស័យរបស់គេនោះទេ។ ដោយព្រះគុណរបស់ព្រះ ពួកគេត្រូវតែកំណត់គោលដៅរបស់ខ្លួនឱ្យហួសពីគ្រាន់តែសម្រាប់ជាផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន និងការចាប់អារម្មណ៍នៅលើផែនដីនេះប៉ុណ្ណោះ ប៉ុន្តែឱ្យបានខ្ពស់ដូចជាផ្ទៃមេឃខ្ពស់ជាងផែនដី ដូច្នោះ ដែរ។PPKh3 90.3

    ហើយការអប់រំដែលបានចាប់ផ្តើមនៅក្នុងជីវិតនេះ នឹងបន្តរហូតដល់ជីវិតដែលនឹងមកដល់នៅពេលខាងមុខ។ ជា “សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯង ដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់” (កូរិនថូសទី១ ២:៩)។ យើងនឹងឈានទៅដល់សេចក្ដីអំណរនិងព្រះពរដ៏ពេញលេញនៅពេលអនាគត។ មានតែជីវិតអស់កល្បប៉ុណ្ណោះទេ ដែលអាចបង្ហាញពីជោគវាសនារុងរឿងដែលបុរសនិងស្ត្រីទាំងឡាយត្រូវបានស្ដារឡើង ឱ្យដូចជារូបអង្គរបស់ព្រះ ដែលអាចទទួលបាន៕PPKh3 90.4

    *****

    Larger font
    Smaller font
    Copy
    Print
    Contents