Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ហេព្រើរ ១១:៦PPKh3 206.2

    គេបានជ្រើសរើសយកកន្លែងមួយ ដែលមានចម្ងាយប្រហែលជាងសាបសិបគីឡូម៉ែត្រពីក្រុង ហេប្រុន ជាអនាគតរាជធានីនៃនគរនេះ។ គេបានហៅ ទីក្រុងនេះថាសាឡិម។ កាលពីប្រាំបីរយឆ្នាំមុន ទីក្រុងនេះគឺជាផ្ទះរបស់ លោកម៉ិលគីស្សាដែក ជាសម្តេចសង្ឃនៃព្រះដ៏ខ្ពស់បំផុត។ ក្រុងនោះឋិតនៅសឹងតែចំកណ្តាលប្រទេស និងមានភ្នំព័ទ្ធជុំវិញ ជារបាំងការពារ។ នៅតាម ព្រំប្រទល់រវាងអំបូរបេនយ៉ាមីននិងយូដាក្រុងនេះនៅជិតអំបូអេប្រាអិម ហើយអំបូរផ្សេងៗទៀតក៏អាចធ្វើដំណើរមកកាន់ទីនេះដោយងាយស្រួលផងដែរ។ PPKh3 206.3

    ដើម្បីធានាសុវត្ថិភាពទីតាំងនេះ ពួកសាសន៍ហេព្រើរត្រូវតែបណ្ដេញសំណល់ពូជនៃសាសន៍កាណាន ដែលមានទីតាំងយ៉ាងរឹងមាំ នៅលើភ្នំ ស៊ីយ៉ូន និងភ្នំម៉ូរីយ៉ា។ បន្ទាយនេះឈ្មោះយេប៊ូស ហើយអ្នកដែលរស់នៅទីនោះគេហៅថាអ្នកស្រុកយេប៊ូស។ អស់ពេលជាច្រើនសតវត្សរ៍ គ្មាននរណាម្នាក់បានគិតថា បន្ទាយយេប៊ូសនេះអាចនឹងត្រូវបរាជ័យឡើយ។ ប៉ុន្តែ ទីក្រុងនេះត្រូវបានហ៊ុមព័ទ្ធនិងវាយដណ្តើមយកបានក្រោមការបញ្ជារបស់លោកយ៉ូអាប់ ហើយជារង្វាន់ដល់លោក ស្តេចបានតែងតាំងលោកជាអគ្គមេបញ្ជាការនៃកងទ័ពអ៊ីស្រាអែល។ យេប៊ូសបានក្លាយជារាជធានីនៃប្រទេស ហើយឈ្មោះដែលហៅតាមព្រះដទៃរបស់ទីក្រុងនេះ ក៏ត្រូវបានផ្លាស់ប្តូទៅជាក្រុង យេរូសាឡិម វិញ។ PPKh3 206.4

    ឥឡូវនេះ ហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់បានផ្តល់ជំនួយដល់ស្តេចដាវីឌ ក្នុងការសាងសង់ព្រះរាជវាំងនៅទីក្រុងយេរូសាឡិម។ ទ្រង់បានបញ្ជូនរាជទូតមកពីទីក្រុងទីរ៉ុស រួមជាមួយនឹងស្ថាបត្យករនិងពួកជាងព្រមទាំងសម្ភារៈ ដ៏មានតម្លៃ។ PPKh3 207.1

    កំណើនកម្លាំងកងទ័ពអ៊ីស្រាអែល ដែលបានរួបរួមគ្នានៅក្រោមការគ្រប់គ្រងរបស់ព្រះចៅដាវីឌ បានបង្កឱ្យមានការប្រទូសរ៉ាយពីសំណាក់កងទ័ពភីលីស្ទីន ហើយពួកគេក៏បានចូលលុកលុយប្រទេសអ៊ីស្រាអែល ជាថ្មីម្តងទៀត ហើយបានចូលមកជិតដល់ទីក្រុងយេរូសាឡិម។ ស្តេចដាវីឌ ជាមួយនឹងកងទ័ពរបស់ទ្រង់បានដកខ្លួនថយទៅដល់បន្ទាយនៅក្រុងស៊ីយ៉ូន។ “នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា ‘តើត្រូវឱ្យទូលបង្គំឡើងទៅច្បាំងនឹងពួក ភីលីស្ទីនឬទេ?’ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី? ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ‘ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ’”។PPKh3 207.2

    ព្រះចៅដាវីឌបានវាយប្រហារភ្លាម បានផ្តួលពួកគេឱ្យបរាជ័យ ទ្រង់បាន យករូបព្រះពីពួកគេដើម្បីបញ្ជាក់ពីជ័យជម្នះរបស់ទ្រង់។ ដោយការខកចិត្ត ចំពោះបរាជ័យរបស់ខ្លួន កងទ័ពភីលីស្ទីនក៏បានប្រមូលគ្នាសាជាថ្មី មានចំនួន ជាច្រើន ហើយបានវិលត្រឡប់មកធ្វើសង្គ្រាមម្តងទៀត។ ស្តេចដាវីឌក៏បានសុំការណែនាំពីព្រះជាថ្មីម្តងទៀត ព្រះដ៏ជាព្រះបានដឹកនាំកងទ័ពអ៊ីស្រាអែល។ PPKh3 207.3

    ព្រះជាម្ចាស់បានណែនាំដាវីឌថា “កុំឱ្យឡើងទៅឡើយ! ត្រូវឱ្យវាងទៅពីខាងក្រោយ ហើយចូលទៅឯគេពីខាងចម្ការមនវិញ កាលណាឯងឮសូរសន្ធឹកនៅលើចុងដើមមន ដូចជាពួកពលដើរ នោះចូរឱ្យឯងប្រញាប់ប្រញាល់ឡើង ដ្បិតគឺវេលានោះឯងហើយ ដែលព្រះយេហូវ៉ានឹងចេញទៅចំពោះមុខឯង ដើម្បីប្រហារពួកទ័ពភីលីស្ទីន”។ ប្រសិនបើព្រះចៅដាវីឌធ្វើដូចជាស្តេចសូល ដោយជ្រើសរើសវិធីរបស់ខ្លួនផ្ទាល់ នោះទ្រង់ប្រាកដជាមិនបានទទួលជោគជ័យឡើយ។ ប៉ុន្តែ ព្រះអង្គបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់ ហើយទ្រង់ “បានប្រហារពួកពលទ័ពភីលីស្ទីន ចាប់តាំងពីក្រុងគីបៀនរហូតដល់ក្រុងកេស៊ើរ ដូច្នេះ កិត្តិនាមរបស់ដាវីឌក៏ល្បីសុសសាយទូទៅគ្រប់ស្រុក ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឱ្យគ្រប់ទាំងសាសន៍ខ្លាចដល់ទ្រង់” (របាក្សត្រទី១ ១៤:១៦, ១៧) ។ PPKh3 208.1

    Larger font
    Smaller font
    Copy
    Print
    Contents