Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ។ ហាកាយ ២:៨..PPKh3 3.2

    អាថ៌កំបាំងនៃភាពសម្បូររុងរឿង

    ស្តេចសាឡូម៉ូន ជាបុរសដែលមានប្រាជ្ញាបានមានបន្ទូលថា ” មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ” (សុភាសិត ១១:២៤)។ សាវកប៉ុល បានបង្រៀនមេរៀនដូចគ្នានេះដែរ នៅក្នុងគម្ពីរសញ្ញាថ្មី “អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ . . . ហើយព្រះទ្រង់អាចនឹងធ្វើឱ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នា ប្រយោជន៍ឱ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឱ្យបានចម្រើនឡើង ខាងឯការល្អគ្រប់ជំពូក” (កូរិនថូសទី២ ៩:៦-៨) ។PPKh3 3.3

    ព្រះមានបំណងចង់ឱ្យសាសន៍អ៊ីស្រាអែលក្លាយទៅជាអ្នកបញ្ចេញពន្លឺទៅគ្រប់ទីកន្លែង នៅលើផែនដី។ ព្រះអម្ចាស់បានប្រកាសថា ការរីករាលដាលនៃពន្លឺនិងសេចក្ដីពិតនៅលើផែនដីនេះអាស្រ័យទៅលើទីបន្ទាល់និងតង្វាយនៃអ្នកដែលបានទទួលព្រះអំណោយទានពីឋានសួគ៌។ ព្រះអង្គអាចប្រើពួកទេវតាឱ្យធ្វើជាទូតនៃសេចក្តីពិតរបស់ទ្រង់ ប៉ុន្ដែ នៅក្នុងសេចក្ដីស្រឡាញ់និងព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ ព្រះអង្គបានត្រាស់ហៅបុរសនិងស្ត្រីទាំងឡាយឱ្យក្លាយជាអ្នករួមសហការជាមួយព្រះអង្គ ដោយជ្រើសរើសពួកគេឱ្យបំពេញកិច្ចការនេះវិញ។ PPKh3 4.1

    នៅក្នុងសម័យសាសន៍អ៊ីស្រាអែល គេត្រូវការតង្វាយដប់ហូតមួយនិងតង្វាយសទ្ធាសម្រាប់រក្សាកិច្ចការរបស់ព្រះ។ តើរាស្រ្តរបស់ព្រះនៅសម័យនេះដ៏គួរថ្វាយតិចជាងពេលនោះឬយ៉ាងណា? ព្រះគ្រិស្តបានដាក់ចុះនូវគោលការណ៍នៃតង្វាយដែលយើងថ្វាយដល់ព្រះដ៏គួរតែសមាមាត្រទៅនឹងពន្លឺនិងព្រះពរដែលជារបស់យើង។ “ឯអស់អ្នកណាដែលគេប្រគល់ទុកជាច្រើនឱ្យ នោះគេនឹងទារជាច្រើនពីអ្នកនោះវិញ” (លូកា ១២:៤៨) ។ “អ្នករាល់គ្នាបានទទួលទទេ ត្រូវឱ្យទទេដែរ” (ម៉ាថាយ ១០:៨)។ ដោយយើងមានតង្វាយយញ្ញបូជាដ៏គ្មានគូប្រៀបនៃព្រះរាជបុត្រារបស់ព្រះនៅពីមុខយើង តើការដឹងគុណរបស់យើងមិនមែនរកឃើញនៅក្នុងអំណោយដ៏សប្បុរសរបស់យើងទេឬអី? PPKh3 4.2

    កិច្ចការនៃដំណឹងល្អ ខណៈដែលកំពុងរីកដុះដាលនេះ តម្រូវការហិរញ្ញវត្ថុកាន់តែច្រើនដើម្បីគាំទ្រដល់កិច្ចការនេះ ជាងនៅសម័យបូរាណទៅទៀត។ តម្រូវការនេះធ្វើឱ្យច្បាប់នៃតង្វាយដប់ហូតមួយ រឹតតែសំខាន់ជាងមុនទៅទៀត នៅពេលសព្វថ្ងៃនេះ។ ប្រសិនបើរាស្រ្តរបស់ព្រះនៅបន្តគាំទ្រដល់បុព្វហេតុរបស់ព្រះ ដោយថ្វាយតង្វាយសទ្ធានេះស្ម័គ្រអស់ពីចិត្ត ព្រះនឹងត្រូវបានសរសើរតម្កើង ហើយមនុស្សជាច្រើនទៀតនឹងត្រូវបានគេប្រមូលមកថ្វាយព្រះគ្រិស្ត។ PPKh3 4.3

    ផែនការរបស់លោកម៉ូសេក្នុងការបង្កើតមធ្យោបាយសម្រាប់ការកសាងរោងឧបោសថ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកមិនបានធ្វើពិធីជប់លៀងធំៗទេ។ លោកមិនបានអញ្ជើញមនុស្សឱ្យចូលរួមនៅក្នុងឈុតឆាកសិល្បៈ រាំច្រៀង សើចសប្បាយ និងការកម្សាន្តផ្សងៗទេ ហើយគាត់ក៏មិនបានលក់ឆ្នោតដែរ។ ព្រះជាម្ចាស់បានបង្គាប់លោកម៉ូសេឱ្យទទួលអំណោយពីអ្នកដែលថ្វាយដោយស្មោះអស់ពីចិត្ដ។ ហើយតង្វាយដែល បណ្តាជននាំយកមកថ្វាយនោះមានចំនួនច្រើនក្រៃលែង រហូតដល់លោក ម៉ូសេ បានប្រាប់ប្រជាជនឱ្យឈប់យកមកទៀត ព្រោះមានច្រើនពេកប្រើលែងអស់ហើយ។ PPKh3 5.1

    ព្រះជាម្ចាស់បានតាំងយើងឱ្យធ្វើជាអ្នកគ្រប់គ្រងរបស់ទ្រង់។ ព្រះអង្គមានព្រះបន្ទូលថា “ដ្បិតអស់អ្នកណាដែលលើកតម្កើងអញ នោះអញនឹងតម្កើងអ្នកនោះឡើងដែរ”។ (សាំយូអែលទី១ ២:៣០)។ “ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ” (កូរិនថូសទី២ ៩:៧) ហើយនៅពេលដែលរាស្រ្តរបស់ទ្រង់នាំយកអំណោយនិងតង្វាយរបស់ពួកគេ ទៅថ្វាយទ្រង់ ដោយចិត្តអំណរ “មិនស្ដាយឬដោយបង្ខំ” ព្រះពររបស់ទ្រង់ក៏នឹងនៅជាមួយពួកគេ តាមព្រះបន្ទូលសន្យារបស់ទ្រង់ដែរ៕ PPKh3 5.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents