Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន។ ធីម៉ូថេទី១ ៦:១០PPKh3 55.5

    នាងហាណាថ្វាយសាំយូអែលទៅព្រះ

    នាងហាណាបានទទួលអំណោយទានដែលនាងបានសុំដោយស្មោះអស់អំពីចិត្តនោះ។ ខណៈដែលនាងបានសម្លឹងមើលទៅកូន នាងបានហៅឈ្មោះថាសំាយូអែល មានន័យថា “ដែលបានសុំពីព្រះ”។ នៅពេលដែលកូននោះធំល្មមអាចបំបែកពីម្តាយបាន នាងបានបំពេញតាមសេចក្ដីសន្យារបស់នាងភ្លាម។ កូននោះគឺជាកូនប្រុសតែមួយគត់របស់នាង ជាអំណោយទានដ៏ពិសេសមកពីឋានសួគ៌! ប៉ុន្តែ នាងបានទទួលកូននោះជាសម្បត្ដិដែលជា កម្មសិទ្ធិរបស់ព្រះ ហើយនាងនឹងមិនលាក់ទុកពីព្រះ ដែលជាអ្នកប្រទានមកឱ្យនាងនូវអ្វីដែលជារបស់ទ្រង់នោះទេ ។ PPKh3 56.1

    នាងហាណាបានទៅស៊ីឡូរជាមួយនឹងប្តីរបស់នាង ហើយប្រគល់អំណោយវិសេសរបស់នាងដល់សម្តេចសង្ឃ ដោយនិយាយថា “គឺខ្ញុំបានអធិស្ឋានសូមឱ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឱ្យបានសម្រេច ដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ដូច្នេះ ខ្ញុំសូមប្រគល់វាដល់ព្រះយេហូវ៉ា ទុកជារបស់ផងទ្រង់រហូតដល់អស់ជីវិត”។ លោកអេលី ជាឪពុកដែលធូររលុងនោះ បានកោតសរសើរនិងបន្ទាបខ្លួន ខណៈដែលគាត់បានឃើញការលះបង់ យ៉ាងធំរបស់ម្តាយនេះ ក្នុងការឃ្លាតឆ្ងាយពីកូនប្រុសតែមួយគត់របស់នាង ដើម្បីថ្វាយឱ្យបម្រើកិច្ចការរបស់ព្រះជាម្ចាស់។ គាត់តូចចិត្តចំពោះការស្រឡាញ់ បែបអាត្មានិយមរបស់គាត់ ហើយនៅក្នុងការអាម៉ាស់និងការគោរព គាត់បានឱនក្រាបនៅចំពោះព្រះ ហើយថ្វាយបង្គំ។ ចិត្តរបស់នាង ហាណាពោរពេញទៅដោយសេចក្ដីអំណរ និងការកោតសរសើរហើយនាងបញ្ចេញការដឹងគុណចំពោះព្រះ។ PPKh3 56.2

    នាងហាណាបានចាកចេញពីស៊ីឡូរ ត្រឡប់មកផ្ទះរបស់នាងនៅភូមិរ៉ាម៉ាវិញ បន្សល់ទុកកុមារសាំយូអែលឱ្យនៅជាមួយនឹងលោកអេលី ដើម្បី បណ្តុះបណ្តាឱ្យបម្រើការងារនៅក្នុងដំណាក់របស់ព្រះ។ PPKh3 56.3

    នាងបានបង្រៀនកូនរបស់នាងឱ្យចាត់ទុកខ្លួនឯងថាជាកូនរបស់ព្រះតាំងពីទារកមកម្ល៉េះ។ ជារៀងរាល់ថ្ងៃកូនរបស់នាងគឺជាប្រធានបទនៃការអធិស្ឋានរបស់នាងជានិច្ច។ នាងបានធ្វើអាវសម្រាប់បម្រើការងាររបស់ព្រះឱ្យកូនជារៀងរាល់ឆ្នាំ ហើយនៅពេលដែលនាងបានឡើងទៅថ្វាយបង្គំព្រះនៅឯស៊ីឡូរជាមួយនឹងប្តីរបស់នាង នាងបានឱ្យអាវដែលជាការរំឭកពីសេចក្តីស្រឡាញ់នេះទៅកូន។ រៀងរាល់សរសៃអំបោះដែលនាងបានត្បាញកូនអាវនេះ នាងបានអធិស្ឋានសូមឱ្យកូននេះបានបរិសុទ្ធ ថ្លៃថ្នូរ និងស្មោះត្រង់។ នាងទូលអង្វរដល់ព្រះយ៉ាងស្មោះអស់អំពីចិត្ត សូមឱ្យកូននេះឈានដល់ភាពឧត្តមដែលព្រះឱ្យតម្លៃ និងឱ្យកូននេះបានថ្វាយកិត្តិយសដល់ព្រះ និងឱ្យពរដល់មនុស្សដទៃ។ PPKh3 57.1

    នេះជារង្វាន់ដ៏ធំសម្រាប់នាងហាណា! ហើយជាការលើកទឹកចិត្ដដល់គំរូដ៏ស្មោះត្រង់របស់នាង! មានឱកាសជាច្រើនដែលម្ដាយៗជាច្រើនបានទទួល។ ការងារដ៏ទន់ទាបដដែលៗ ដែលស្ត្រីចាត់ទុកថាជាការគួរឱ្យធុញ និងនឿយហត់នោះ គេគួរតែចាត់ទុកថាជាការងារធំនិងថ្លៃថ្នូរវិញ។ ឆ្លងកាត់ពន្លឺនិងស្រមោល ម្ដាយអាចបង្កើតផ្លូវត្រង់សម្រាប់ជើងកូនៗរបស់នាងធ្វើដំណើរ ឆ្ពោះទៅកាន់ទីខ្ពស់ដ៏រុងរឿងនៅខាងលើ។ ប៉ុន្តែ មានតែនៅពេលដែលនាងបានស្វះស្វែងដើរតាមព្រះគ្រិស្តនៅក្នុងជីវិតរបស់នាងប៉ុណ្ណោះទេ ទើបម្តាយសង្ឃឹមថានឹងអាចកែច្នៃអត្តចរិតរបស់កូននាងទៅតាមគំរូរបស់ព្រះបាន។ ស្ត្រីជាម្តាយរាល់គ្នាគួរតែទៅឯព្រះអង្គសង្គ្រោះរបស់នាងឱ្យបានញឹកញាប់ដោយការអធិស្ឋានថា “សូមបង្រៀនយើងខ្ញុំផង ថាយើងខ្ញុំត្រូវបង្រៀនដល់កូនៗរបៀបយ៉ាងណា? ហើយតើយើងត្រូវធ្វើយ៉ាងណាចំពោះគេ?”PPKh3 57.2

    “ឯសាំយូអែល ជាក្មេងនោះក៏ចេះតែមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ព្រមទាំងគាប់ចិត្តដល់មនុស្សលោកកាន់តែច្រើនឡើងផង”។ យុវជនសាំយូអែលមិនបានរួចផុតពីឥទ្ធិពលអាក្រក់ឬគំរូមិនល្អនោះទេ។ កូនប្រុសៗរបស់លោកអេលីមិនបានគោរពព្រះឬគោរពឪពុក របស់ពួកគេទេ ប៉ុន្តែកុមារសាំយូអែលមិនបានចំណាយពេលវេលាជាមួយនឹងពួកគេ ឬយកតម្រាប់តាមកិរិយាមារយាទរបស់ពួកគេឡើយ។ កុមារនេះតែងតែព្យាយាមធ្វើខ្លួនឱ្យក្លាយទៅជាមនុស្សដែលព្រះចង់បាន។ PPKh3 57.3

    Larger font
    Smaller font
    Copy
    Print
    Contents