Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង។ ម៉ាថាយ ៦:២០PPKh3 34.2

    នៅពេលដែលបុរសៗជនជាតិអ៊ីស្រាអែលបានចូលរួមជាមួយការកោះ ហៅរបស់លោកគេឌាន ឱ្យប្រឆាំងនឹងសាសន៍ម៉ាឌាននោះ អំបូរអេប្រាអិមមិនបានចូលរួមទេ។ គេឌានមិនបានបញ្ជូនការអំពាវនាវពិសេសណាមួយដល់ពួកគេទេ ហើយពួកគេក៏បានយកការនេះធ្វើជាលេសដោះសាមិនចូលរួមជាមួយបងប្អូនរបស់ខ្លួន។ ប៉ុន្តែ នៅពេលដែលដំណឹងនៃការទទួលជ័យជម្នះរបស់អ៊ីស្រាអែលបានឮដល់ពួកគេ ពួកអេប្រាអិមនេះមានចិត្តច្រណែនជាខ្លាំង ព្រោះពួកគេមិនមានចំណែកនៅក្នុងជោគជ័យនេះ។ PPKh3 34.3

    បន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់កងទ័ពម៉ាឌានមក ពួកគេបានចូល រួមនៅក្នុងការប្រយុទ្ធ ហើយបានជួយដណ្តើមជ័យជម្នះនេះបានទាំងស្រុង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកគេមានចិត្តច្រណែននិងខឹងសម្បា ដោយគេឌានបានដើរតាមព្រះទ័យនិងការជំនុំជម្រះរបស់ព្រះដែរ។ ពួកគេមិនបានយល់ឃើញថាព្រះពាហុរបស់ព្រះនៅជាមួយនឹងជោគជ័យរបស់សាសន៍ អ៊ីស្រាអែលនេះទេ ហើយការនេះបានបង្ហាញឱ្យឃើញថា ពួកគេមិនមានតម្លៃជាឧបករណ៍ពិសេសដែលព្រះបានជ្រើសរើសនោះឡើយ។ ដោយវិល ត្រឡប់មកវិញជាមួយនឹងជ័យភ័ណ្ឌជាច្រើន ពួកគេបានស្តីបន្ទោសគេឌានទាំងកំហឹងថា “អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ?”។PPKh3 34.4

    គេឌានបានបង្ហាញការបន្ទាបខ្លួន

    គេឌានបាននិយាយថា “តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់ អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី គឺព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃ នៃអ្នករាល់គ្នាហើយ ដូច្នេះ តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ?”។ចម្លើយដ៏សុភាពរបស់គេឌានបានរំងាប់កំហឹងរបស់បុរសៗអំបូរអេប្រាអិម ហើយពួកគេបានវិលត្រឡប់ទៅផ្ទះវិញដោយសេចក្តីសុខសាន្តរៀងៗខ្លួន។ លោកគេឌានបានបង្ហាញស្មារតីនៃការគួរសមដែលគេកម្រដែលឃើញ។ PPKh3 35.1

    ដោយដឹងគុណដល់លោកគេឌានដែលបានរំដោះពួកគេពីកណ្តាប់ដៃសាសន៍ម៉ាឌាន ជនជាតិអ៊ីស្រាអែលបានស្នើតាំងគេឌានជាស្តេចរបស់ពួកគេ។ ការនេះនឹងប្រឆាំងដោយផ្ទាល់ទៅនឹងគោលការណ៍ទេវាធិបតេយ្យ(របបដែល យកព្រះជាធំ)។ ព្រះគឺជាស្តេចនៃរាស្រ្តអ៊ីស្រាអែលហើយសម្រាប់ពួកគេ ការតាំងមនុស្សណាម្នាក់ឱ្យសោយរាជ្យនៅលើបល្ល័ង្ក នោះគឺជាការបដិសេធន៍ រាជ្យរបស់ព្រះហើយ។ លោកគេឌានបានទទួលស្គាល់ការពិតនេះ។ ចម្លើយរបស់លោកបានបង្ហាញថា គោលបំណងរបស់គាត់ពិតប្រាកដនិងថ្លៃថ្នូរ “ឯអញ និងកូនចៅអញ មិនត្រូវគ្រងរាជ្យលើឯងរាល់គ្នាទេ គឺជាព្រះយេហូវ៉ាទេតើ ដែលសោយរាជ្យលើឯងរាល់គ្នាវិញ”។ PPKh3 35.2

    ប៉ុន្តែ គេឌានបានធ្លាក់ចូលទៅក្នុងកំហុសមួយផ្សេងទៀត ដែលបាននាំក្រុមគ្រួសាររបស់គាត់និងសាសន៍អ៊ីស្រាអែលឱ្យធ្លាក់ទៅក្នុងគ្រោះ មហន្តរាយ។ ពេលវេលានៃភាពស្ងប់ស្ងាត់ (គ្មានសង្គ្រាម) ដែលមានបន្ទាប់ពីសង្រ្គាម តែងតែមានគ្រោះថ្នាក់ខ្លាំងជាងគ្រាមានសង្រ្គាមទៅទៀត។ ឥឡូវនេះគេឌានបានប្រឈមមុខជាមួយនឹងគ្រោះថ្នាក់នេះ។ គំនិតកោលាហលបានធ្លាក់មកលើគាត់ ហើយជំនួសឱ្យការរង់ចាំការណែនាំពីព្រះ គាត់បានចាប់ផ្តើមគម្រោងការមួយដោយខ្លួនឯង។ PPKh3 36.1

    ដោយព្រះបានបង្គាប់ឱ្យគាត់ថ្វាយតង្វាយយញ្ញបូជានៅលើផ្ទាំងថ្ម ជាកន្លែងដែលទេវតាបានលេចឱ្យគាត់ឃើញ លោកគេឌានបានសន្និដ្ឋានថាព្រះបានតែងតាំងគាត់ឱ្យធ្វើជាសង្ឃ។ ដោយមិនបានរង់ចាំការអនុញ្ញាតពីព្រះ គាត់បានសម្រេចចិត្តបង្កើតប្រព័ន្ធនៃការថ្វាយបង្គំមួយ ស្រដៀងទៅនឹងការថ្វាយបង្គំនៅត្រសាលជំនុំដែរ។ PPKh3 36.2

    ដោយដឹងថាមនុស្សគាំទ្រគំនិតគាត់ច្រើន គាត់បានរកឃើញថាមិនពិបាកនឹងអនុវត្តផែនការរបស់គាត់ឡើយ។ តាមសំណើរបស់គាត់ ពួកបណ្តាជន បាននាំយកព្រះក្រវិលមាសដែលពួកគេបាន ដណ្តើមយកពីជនជាតិម៉ាឌាន មកឱ្យគាត់ ដោយចាត់ទុកថាជាចំណែករបស់គាត់។ ពួកបណ្តាជនក៏បានប្រមូលបានសម្ភារៈដែលមានតម្លៃថ្លៃដទៃទៀត រួមជាមួយនឹងសម្លៀកបំពាក់ដ៏មានតម្លៃរបស់ស្តេចនៃស្រុកម៉ាឌានមកផងដែរ។ គេឌានបានធ្វើអេផូដនិងប្រដាប់បាំងដើមទ្រូងពីសម្ភារៈទាំងនេះ តាមគំរូដូចដែលសម្តេចសង្ឃបានស្លៀកពាក់។ ទង្វើទាំងនេះបានប្រែក្លាយទៅជាអន្ទាក់ សម្រាប់ខ្លួនគាត់និងគ្រួសាររបស់គាត់ ក៏ដូចជាដល់សាសន៍អ៊ីស្រាអែលទាំងមូលដែរ។ PPKh3 36.3

    ការថ្វាយបង្គំដែលគ្មានការអនុញ្ញាតពីព្រះបែបនេះ ទីបំផុតបានដឹកនាំមនុស្សជាច្រើនឱ្យងាកបែរចេញពីព្រះជាម្ចាស់ ទៅបម្រើព្រះក្លែងក្លាយ។ បន្ទាប់ពីមរណភាពរបស់គេឌានទៅ មនុស្សជាច្រើនក្នុងនោះមានទាំងក្រុមគ្រួសាររបស់លោកគេឌានផង បានចូលរួមក្នុងការក្បត់ជំនឿសាសនា។ ពួកបណ្តាជន ត្រូវបាននាំឱ្យចេញឆ្ងាយពីព្រះដោយមនុស្សដែលធ្លាប់បោះបង់ចោល ការថ្វាយបង្គំរូបព្រះ។ PPKh3 36.4

    ពួកអ្នកដែលឈរនៅក្នុងតំណែងខ្ពស់បំផុតនេះ អាចនាំអ្នកផ្សេងទៀតឱ្យវង្វេងទៅវិញ។ អ្នកមានប្រាជ្ញាជាងគេបំផុតប្រព្រឹត្តិខុស អ្នកខ្លាំងបំផុត អាចនឹងស្ទាក់ស្ទើរនិងជំពប់ដួល។ សុវត្ថិភាពតែមួយគត់របស់យើងគឺស្ថិតនៅលើការជឿទុកចិត្ដទាំងស្រុង គ្រប់ទាំងផ្លូវរបស់យើងទៅព្រះដែលបានមានព្រះបន្ទូលថា “ចូរមកតាមខ្ញុំ”។ PPKh3 37.1

    បន្ទាប់ពីមរណភាពរបស់លោកគេឌានទៅ ជនជាតិអ៊ីស្រាអែលបានទទួលយកអ័ប៊ីម្ម៉ាឡិច ជាកូនឥតខាន់ស្លាឱ្យធ្វើជាស្តេចរបស់ពួកគេ ជាស្តេចដែលបានសម្លាប់បងប្អូនខ្លួនទាំងអស់ ដើម្បីរក្សាអំណាចរបស់ខ្លួន នៅសល់តែកូនស្របច្បាប់របស់គេឌានប៉ុណ្ណោះ។ ការប្រព្រឹត្តិយ៉ាងឃោរឃៅរបស់ អ៊ីស្រាអែលទៅកាន់គ្រួសាររបស់លោកគេឌាននេះ ត្រូវបានគេចាត់ទុកថាជាការរមិលគុណចំពោះព្រះដ៏ធ្ងន់ធ្ងរ។ PPKh3 37.2

    Larger font
    Smaller font
    Copy
    Print
    Contents