Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ បើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួន នោះធៀបដូចជាទីក្រុងដែលរលំ ហើយឥតមានកំផែង។ សុភាសិត ២៥:២៨PPKh3 94.2

    ព្រះជាម្ចាស់បានព្រមានដល់សាសន៍អ៊ីស្រាអែល ពីកំហុសរបស់ពួកគេ

    ព្រះជាម្ចាស់បានមានព្រះបន្ទូលមកលោកសាំយូអែលថា “ចូរស្តាប់តាម គ្រប់ទាំងសេចក្តីដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឱ្យអញធ្វើជាស្តេចលើគេទៀត គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើង ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ”។PPKh3 94.3

    សាសន៍អ៊ីស្រាអែលបានចម្រើនរុងរឿងបំផុត នៅពេលដែលពួកគេទទួលស្គាល់ ព្រះយេហូវ៉ាជាស្ដេចរបស់ពួកគេ គឺនៅពេលដែលពួកគេជឿថាច្បាប់និងរដ្ឋាភិបាលដែលទ្រង់បានបង្កើតឡើងល្អប្រសើរជាងច្បាប់ និងរដ្ឋាភិបាលនៃប្រទេសដទៃផ្សេងៗទៀត។ ប៉ុន្តែ ដោយការវង្វេងចេញពីច្បាប់របស់ព្រះ សាសន៍ហេព្រើរមិនបានក្លាយទៅជារាស្រ្តដែលព្រះអង្គចង់តាំងពួកគេឡើងនោះទេ។ បន្ទាប់មក ពួកគេបានស្តីបន្ទោសរដ្ឋាភិបាលរបស់ព្រះព្រោះតែអំពើទុច្ចរិតទាំងអស់ដែលបណ្តាលមកពីអំពើបាបនិងសកម្មភាព ល្ងង់ខ្លៅរបស់ខ្លួន។PPKh3 94.4

    ព្រះជាម្ចាស់បានអនុញ្ញាតឱ្យបណ្តាជនធ្វើតាមជម្រើសរបស់ពួកគេ ដោយសារពួកគេបានបដិសេធលែងដើរតាមដំបូន្មានរបស់ទ្រង់ហើយ។ នៅពេលដែលបណ្តាជនជ្រើសរើសដើរតាមផ្លូវរបស់ពួកគេ ព្រះអង្គតែងតែបណ្តោយតាមសេចក្ដីប៉ងប្រាថ្នារបស់ពួកគេជានិច្ច ដើម្បីឱ្យពួកគេអាចដឹងពីកំហុសរបស់ខ្លួន។ អ្វីៗដែលចិត្តចង់បានហើយផ្ទុយទៅពីព្រះហឫទ័យរបស់ព្រះ នឹងបញ្ចប់ទៅដោយ បណ្តាសាច្រើនជាងព្រះពរ។ PPKh3 95.1

    ព្រះជាម្ចាស់បានណែនាំឱ្យលោកសាំយូអែលធ្វើតាមសំណូមពររបស់ បណ្តាជន តែទ្រង់ឱ្យគាត់ព្រមានដល់ពួកគេអំពីការខកព្រះទ័យរបស់ព្រះអង្គ និងប្រាប់គេឱ្យដឹងពីលទ្ធផលដែលនឹងកើតឡើងពីការជ្រើសរើសរបស់ពួកគេនេះ។ ទ្រង់បានបង្ហាញនៅចំពោះពួកគេដោយស្មោះត្រង់ អំពីបន្ទុកដែលស្តេចនឹងដាក់នៅលើពួកគេនិងភាពផ្ទុយគ្នារវាងការគាបសង្កត់នេះនិងសេរីភាព បច្ចុប្បន្ន និងភាពរុងរឿងរបស់ពួកគេ។ ស្តេចរបស់ពួកគេនឹងយកតម្រាប់តាមភាពហ៊ឺហា និងភាពសុខស្រួលរបស់ស្តេចផ្សេងៗ។ តម្រូវការយ៉ាងធ្ងន់ធ្ងរនឹងធ្លាក់មកលើពួកគេ ហើយទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវរឹបអូស ប្រសិនចាំបាច់។ ស្តេចនេះនឹងតម្រូវឱ្យពួកយុវជនល្អបំផុត នៃកូនចៅរបស់ពួកគេបម្រើដល់ទ្រង់។ ស្តេចនឹងតម្រូវឱ្យពួកគេបររាជរថ និងធ្វើជាពលសេះ ហើយរត់ពីមុខរាជរថរបស់ទ្រង់ ពួកគេនឹងត្រូវចូលបម្រើក្នុងជួរកងទ័ពរបស់ទ្រង់ ហើយខ្លះឱ្យភ្ជួរស្រែ ច្រូតចម្រូត ខ្លះទៀតឱ្យធ្វើគ្រឿងសស្ត្រាវុធ។ ដើម្បីឧបត្ថម្ភដល់រដ្ឋាភិបាលរបស់ទ្រង់ ព្រះអង្គនឹងយកស្រែចំការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង។ ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកកំឡោះ ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ហើយទ្រង់នឹងយកគេ “ទៅប្រើឱ្យធ្វើការរបស់ទ្រង់វិញ ទ្រង់នឹងយក១ភាគក្នុង១០ ពីហ្វូងសត្វអ្នករាល់គ្នា”។ ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់” ហោរាសាំយូអែលបានសរុបសេចក្តីថា “តែទ្រង់មិនព្រមស្តាប់ តាមអ្នករាល់គ្នានៅថ្ងៃនោះទេ”។ នៅពេលដែលគេបានតាំងស្តេចឡើង ពួកគេមិនអាចធ្វើអ្វីដែលផ្ទុយពីព្រះហឫទ័យរបស់ស្តេចនោះឡើយ។ PPKh3 95.2

    Larger font
    Smaller font
    Copy
    Print
    Contents