Loading...
Larger font
Smaller font
Copy
Print
Contents
ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣) - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្តីសុចរិតវិញ។ សុភាសិត ១៥:៩PPKh3 161.2

    រួចសូលក្រោកឡើងយាងចេញពីរអាងភ្នំ បន្តការស្វែងរករបស់ទ្រង់ តទៅទៀត នៅពេលដែលមានសំឡេងមួយឮដល់ត្រចៀករបស់ទ្រង់គួរឱ្យភ្ញាក់ផ្អើលថា “បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ!” តើនរណាកំពុងតែហៅទ្រង់នេះ? គឺកូនអ៊ីសាយ ជាអ្នកដែលទ្រង់បានចង់សម្លាប់ជាយូរមកហើយនោះ។ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា ” ‘មើល ថ្ងៃនេះឯងព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះ ក៏មានអ្នកខ្លះប្រាប់ឱ្យទូលបង្គំសម្លាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះ ដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្តីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ”។ PPKh3 161.3

    សូលរំជួលក្នុងព្រះទ័យជាខ្លាំង ខណៈដែលទ្រង់បានជ្រាបពីការណ៍ដែលទ្រង់បានធ្លាក់ទៅក្នុងអំណាចរបស់មនុស្សដែលទ្រង់បានព្យាយាមតាមសម្លាប់ ទាំងស្រុងនេះ។ ទ្រង់បានមានបន្ទូលដោយការភ្ញាក់រឭកយ៉ាងស្រទន់ថា “‘ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬអី? រួចទ្រង់ក៏ឡើងសំឡេងយំ”។ បន្ទាប់មកទ្រង់បានមានបន្ទូលទៅកាន់ដាវីឌថា “ឯងសុចរិតជាងអញ ដ្បិតអញបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់អញវិញ . . . ដ្បិតបើអ្នកណាជួបប្រទះនឹងខ្មាំងសត្រូវខ្លួនហើយ នោះតើនឹងឱ្យរួចទៅដោយសុខសាន្តឬ ដូច្នេះ សូមព្រះយេហូវ៉ាទ្រង់ប្រោសសេចក្តីល្អដល់ឯង ស្នងនឹងការដែលឯងបានប្រព្រឹត្តចំពោះអញនៅថ្ងៃនេះចុះ អញក៏ដឹងហើយថា ឯងនឹងបានសោយរាជ្យជាមិនខាន ហើយនគររបស់សាសន៍អ៊ីស្រាអែលនឹងបានតាំងឡើង នៅក្នុងកណ្តាប់ដៃឯងផង”។ នោះដាវីឌក៏ស្បថថ្វាយសូលថាលោកនឹងមិនកាត់ផ្តាច់កូនចៅរបស់ទ្រង់ឡើយ។ PPKh3 162.1

    ដាវីឌមិនអាចទុកចិត្តទៅលើការសន្យារបស់ស្ដេចសូលបានទេ ដូច្នេះ នៅពេលដែលសូលបានយាងត្រឡប់ទៅព្រះរាជវាំងវិញ គាត់បានស្នាក់នៅលើភ្នំដដែល។ PPKh3 162.2

    បន្ទាប់ពីមនុស្សអាក្រក់គិតនិងនិយាយពីការអាក្រក់ ប្រឆាំងទាស់នឹងពួកអ្នកបម្រើរបស់ព្រះជាម្ចាស់មក ព្រះវិញ្ញាណនៃព្រះអម្ចាស់បានធ្វើការជាមួយពួកគេ ហើយពេលខ្លះពួកគេបន្ទន់ចិត្តនៅចំពោះមុខអ្នកដែលគេបានព្យាយាមបំផ្លាញ។ ប៉ុន្តែ នៅពេលដែលពួកគេបានបើកទ្វារឱ្យអំពើអាក្រក់ សាជាថ្មីឡើងវិញ សម្អប់ចាស់ក៏បានរើឡើង ហើយពួកគេក៏បានត្រឡប់ទៅប្រព្រឹត្តទង្វើដែលពួកគេបានកែប្រែចិត្ដចេញកន្លងមកនោះដដែល។ សាតាំងអាចប្រើមនុស្សបែបនេះឱ្យមានអំណាចខ្លាំងជាងមុន ព្រោះពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងពន្លឺដ៏ធំ។ PPKh3 162.3

    ប្រជារាស្រ្តមានការសោកស្តាយ ដោយពួកគេបានសុំឱ្យមានស្តេច

    “រីឯសាំយូអែលលោកក៏ស្លាប់ទៅ នោះពួកជនជាតិអ៊ីស្រាអែលទាំងអស់ គេមូលគ្នាយំសោកនឹងលោក ហើយបញ្ចុះសពលោកក្នុងម៉ុងរបស់លោកនៅត្រង់រ៉ាម៉ា”។ ហោរាដ៏ឧត្តមនិងជាចៅហ្វាយដ៏ល្អនេះបានទទួលមរណភាពហើយ។ ចាប់តាំងពីក្មេងមក លោកសាំយូអែលបានរស់នៅក្នុងចំណោមរាស្រ្តអ៊ីស្រាអែលដោយសុចរិតស្មោះត្រង់។ ទោះបីសូលជាស្តេចក៏ដោយ ក៏លោកសាំយូអែលមានឥទ្ធិពលខ្លាំងជាងទ្រង់ដែរ ដោយសារតែកំណត់ត្រារបស់គាត់បង្ហាញថាគាត់គឺជាមនុស្សដែលស្មោះត្រង់និងមានភក្ដីភាព។ PPKh3 163.1

    ពួកប្រជារាស្រ្តបានឃើញកំហុសដែលពួកគេបានធ្វើ នៅក្នុងការចង់បានស្ដេច ដើម្បីកុំឱ្យពួកគេខុសពីសាសន៍នានាដែលនៅជុំវិញខ្លួននោះ។ មនុស្សជាច្រើនបានសម្លឹងមើលទៅស្ថានភាពនៃសង្គមរបស់ពួកគេដោយការភ័យខ្លាច ដែលបានពុករលួយទៅយ៉ាងរហ័សដោយការគ្មានព្រះ។ ខណៈដែលសាសន៍អ៊ីស្រាអែលកាន់ទុក្ខនឹងលោកសាំយូអែល នេះហោរារបស់ព្រះបានស្លាប់បាត់ទៅហើយ។ PPKh3 163.2

    ប្រជារាស្រ្តទូទាំងនគរបានបាត់បង់មនុស្សម្នាក់ ដែលប្រជារាស្រ្តបានប្រើដើម្បីដោះស្រាយបញ្ហាធំៗរបស់ពួកគេ បាត់បង់អ្នកដែលទូលអង្វរករដល់ ព្រះឥតឈប់ឈរ ដើម្បីផលប្រយោជន៍ដ៏ល្អបំផុតដល់ប្រជារាស្រ្ត។ ពាក្យអធិស្ឋានរបស់លោកបានផ្តល់ឱ្យពួកគេនូវអារម្មណ៍កក់ក្តៅ ព្រោះ “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”។ (យ៉ាកុប ៥:១៦)។ ស្តេចនេះសឹងតែក្លាយទៅជាមនុស្សវិបល្លាស(ការភ្លាត់ខុស)ម្នាក់ទៅហើយ។ សេចក្តីយុត្តិធម៌ ហាក់ដូចជាប្រែក្រឡាស់ទៅជាការអាក្រក់ រីឯសណ្តាប់ធ្នាប់ត្រូវបានប្រែក្រឡាស់ទៅជាការច្របូកច្របល់។ PPKh3 163.3

    គំនិតរបស់ពួកបណ្តាជនរងការជូរចត់ ខណៈដែលពួកគេបានសម្លឹងមើលទៅកន្លែងសម្រាកដ៏ស្ងប់ស្ងាត់របស់លោកសាំយូអែល ហើយនឹកចាំពីគំនិតលីលារបស់គេក្នុងការមិនទទួលស្គាល់គាត់ថា ជាអ្នកគ្រប់គ្រងរបស់ពួកគេ ដ្បិតលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះ ដែលហាក់ដូចជាលោកបានចងសាសន៍អ៊ីស្រាអែលភ្ជាប់ទៅនឹងបល្ល័ង្ករបស់ព្រះយេហូវ៉ា។ លោកសាំយូអែលបានបង្រៀនដល់ពួកគេឱ្យចេះស្រឡាញ់និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះគាត់បានស្លាប់ទៅហើយ។ ប្រជារាស្រ្តបានដឹងថា លោកសាំយូអែលហាក់ដូចជាបានទុកពួកគេឱ្យនៅក្រោមសេចក្តីមេត្តាករុណារបស់ស្តេចដែលបានរួបរួមជាមួយសាតាំង និងជាអ្នកដែលបានបំបែកប្រជារាស្រ្តចេញពីព្រះជាម្ចាស់និងចេញពីឋានសួគ៌។ PPKh3 164.1

    ដាវីឌបានដឹងថាការស្លាប់របស់លោកសាំយូអែលបានកាត់ផ្តាច់ចំណង មួយទៀតនៃការបន្ទុចបង្អាក់សកម្មភាពរបស់ស្តេចសូល ហើយលោកបានដឹងថា គាត់មានសុវត្ថិភាពតិចជាងពេលដែលហោរាសាំយូអែលនៅមានជីវិត ដូច្នេះគាត់បានរត់ភៀសខ្លួនទៅនៅទីរហោស្ថានប៉ារ៉ាន។ នៅក្នុងព្រៃដ៏ស្ងាត់ជ្រងំទាំងនេះ គាត់បានដឹងថា ហោរាបានស្លាប់ទៅហើយ ហើយស្ដេចបានក្លាយជាសត្រូវរបស់គាត់ គាត់បានច្រៀងថាៈ PPKh3 164.2

    ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ មើល ព្រះអង្គដែលរក្សា អ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ. . . ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា ចាប់តាំងពីឥឡូវនេះរៀងតទៅទំនុកតម្កើង ១២១:៣-៨។PPKh3 164.3

    Larger font
    Smaller font
    Copy
    Print
    Contents